លោក កឹម សុខា នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ពី​ប្រទេស​ថៃ

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈាន​ជើង​ជាន់​ដែន​ដី​កម្ពុជា វិញ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​រៀប​ចំ​ទទួល​ស្វាគមន៍​រូប​លោក​ផង​ដែរ។ តើ​កម្មវិធី​ស្វាគមន៍​មេ​បក្ស​រូប​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ?

 

ដោយ ចេង ម៉េងជូ
2013-07-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ៦១០
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ក្នុង​ឱកាស​លោកស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៣។ RFA/Taing Sarada

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី១៩ កក្កដា ខាង​មុខ​នេះ ដោយ​មាន​ការ​ស្វាគមន៍​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​គណបក្ស សកម្មជន និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​បដិសណ្ឋារកិច្ច​ស្វាគមន៍ លោក សម រង្ស៊ី នោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​បក្ស ធ្វើ​ដំណើរ​ទៅ​ទទួល លោក សម រង្ស៊ី នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា។

លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ការ​ប្រជុំ​របស់​គណៈកម្មការ​បក្ស​បាន​សម្រេច​ថា ការ​ទៅ​ទទួល លោក សម រង្ស៊ី តាំង​ពី​ប្រទេស​ថៃ មក មាន​លក្ខណៈ​សមរម្យ​ជាង​ការ​រង់ចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៖ «ខ្ញុំ ម្សិលមិញ​នេះ ខ្ញុំ​ក៏​បាន​ប្រាប់​ទៅ​គណៈកម្មការ​ថ្នាក់​ដឹក​នាំ​ថា ខ្ញុំ​គួរ​ទៅ​ទទួល​គាត់​នៅ​បាងកក ដើម្បី​បាន​ជួប​ជជែក​គ្នា​កិច្ចការ​មួយ​ចំនួន​ផង ហើយ​ដើម្បី​បាន​ចុះ​ពី​លើ​យន្តហោះ​ជាមួយ​គ្នា​នៅ​ចំពោះ​មុខ​មហា​ជន​ដែល​មក​ទទួល»

លោក កឹម សុខា បាន​បន្ថែម​ថា តាម​ផែន​ការ លោក សម រង្ស៊ី និង​រូប​លោក នឹង​ធ្វើ​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ បន្ទាប់​ពី​នោះ លោក​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​តែ​មួយ​ជាមួយ​គ្នា ដើម្បី​ចូល​គាល់​ព្រះមហាក្សត្រ ក្នុង​ករណី​ព្រះអង្គ​រាជានុញ្ញាត។ ប៉ុន្តែ ប្រសិន​បើ​មិន​មាន​ការ​ចូល​គាល់​ព្រះមហាក្សត្រ​នោះ​ទេ ពួក​លោក​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង៖ «យើង​មាន​បំណង​ទៅ​ថ្វាយ​បង្គំ​ព្រះមហាក្សត្រ​ភ្លាម​នៅ​ពេល​ព្រះអង្គ​ព្រះរាជ​ប្រទាន​ពេល​វេលា​ឲ្យ​យើង ហើយ​និង​សម្ដេច​ម៉ែ​ហ្នឹង យើង​នឹង​ទៅ​ថ្វាយ​បង្គំ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​អត់​ទាន់​បាន​ចម្លើយ​ទេ ប៉ុន្តែ​យើង បើ​សិន​ជា​មិន​ទាន់​បាន​ចម្លើយ​ពេល​វេលា ព្រះអង្គ​លោក​មិន​ទាន់​មាន​ពេល​ទេ យើង​ទៅ​ទីលាន​ប្រជាធិបតេយ្យ»

អនុប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្បួន​ម៉ូតូ​របស់​សកម្មជន​គណបក្ស​ប្រមាណ ៤​ម៉ឺន​នាក់ នឹង​រង់ចាំ​ទទួល លោក សម រង្ស៊ី នៅ​ពី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ក្បួន​ម៉ូតូ​ទាំង​នោះ​នឹង​អម​ដំណើរ​របស់​លោក​តាម​ដង​វិថី​សហព័ន្ធ​រុស្សី ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​ទីតាំង​ដែល លោក សម រង្ស៊ី នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហូរ វ៉ាន់ បញ្ជាក់​ថា លោក សម រង្ស៊ី និង លោក កឹម សុខា នឹង​ដឹក​នាំ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ធំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ៖ «យើង​ឲ្យ​តែ​ក្បួន​ម៉ូតូ​ប្រមាណ​ជា ៤​ម៉ឺន​នាក់ គឺ​ទៅ​ទទួល​គាត់​នៅ​ព្រលាន​យន្តហោះ​ពោធិចិនតុង ហើយ​បង​ប្អូន​សកម្មជន និង​ប្រជាពលរដ្ឋ គឺ​គាត់​អាច​ទទួល​គាត់​ជា​បន្តបន្ទាប់​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ហ្នឹង​ឯង»

តាម​របៀបវារៈ​លម្អិត​នៃ​កម្មវិធី​ដែល​ចេញ​ផ្សាយ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា នឹង​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​នៅ​មុខ​ផ្សារ​ស៊ិនជូរី ផ្លាហ្សា មុន​ពេល​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​ទីតាំង​ដែល​លោក​នឹង​ជួប​សំណេះ​សំណាល និង​ពិសារ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ថ្ងៃ​ដែល លោក សម រង្ស៊ី វិល​ត្រឡប់​មក​កាន់​កម្ពុជា វិញ​នេះ នគរបាល​រាប់​រយ​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ធានា​សុវត្ថិភាព​របស់ លោក សម រង្ស៊ី នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ៖ «ខ្ញុំ​មិន​អាច​ផ្តល់​ចំនួន​ជាក់​លាក់​មួយ​ពីរ​បី​បាន​ទេ។ កិច្ចការ​នេះ​មិន​អាច​ជម្រាប​អ៊ីចឹង​បាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ជម្រាប​ថា យើង​នឹង​ផ្តល់​សេវា​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ដើម្បី​បរិយាកាស​សន្តិសុខ​ជាទូទៅ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​របស់​គាត់​មក​វិញ​ដែរ»

លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​កង​កម្លាំង​ផ្ទៃ​ក្នុង​រាប់​រយ​នាក់ សម្រាប់​រក្សា​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​មេ​ដឹក​នាំ​របស់​គណបក្ស​របស់​ខ្លួន​ផង​ដែរ។

ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មមាញឹក​ក្នុង​ការ​ទទួល​ប្រធាន​គណបក្ស​ខ្លួន គឺ​ជា​ថ្ងៃ​ដែល​តុលាការ​កោះ​ហៅ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សវនាការ​លើ​ពាក្យ​បណ្ដឹង​របស់​អតីត​ស្រី​កំណាន់​របស់​លោក។ ប៉ុន្តែ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​នេះ​ត្រូវ​បាន លោក កឹម សុខា ប្រគល់​ឲ្យ​មេធាវី​របស់​លោក​ចាត់​ចែង​ហើយ ដោយ​បញ្ជាក់​ថា លោក កឹម សុខា គិតគូរ​តែ​ពី​ការ​ទទួល លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

23 Responses to "លោក កឹម សុខា នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ពី​ប្រទេស​ថៃ"

  1.   says:

    ហាស ហាស ហាស…ទីបំផុត គៀត ច័ន្ទថារិទ្ធិ បែរជាចាំទទួលការពារ លោក សម រង្ស៊ី វិញ!
    ហាស ហាស ហាស ហាស…

  2. Strey Khmer says:

    Kem Sokha’s case is setting up by Hun Sen,
    Hun Sen has been trying any skill of trick which he had learned from his boss ( Vietnam) to
    impede in the way of Kem Sokha very hardly. He’s using the court as his weapon to make
    Kim Sokha struggling during in his campaign for election. He run against Kim Sokha, at this
    time by orders to the judge to summit Kim Sokha every weeks, and pay his corrupted money
    for the hiring Chum My and two women to disturb Kim Sokha’s speed.
    So we can see perfectly well that Hun Sen is the well known of trouble maker, and he step behind by using court to be the fighter for his campaign.

  3. Tor says:

    មិនទាន់ថាទេឬអូខេរឿងចូលគាល់ព្រោះត្រូវសុំច្បាប់ពីតេជោសិន។ស្តេចប្រទេសត្រូវសុំច្បាប់ស្តេចក្រាញ់… អនិច្ចារសង្ខារ៉ា។

  4. KHMER EUY KHMER says:

    KOM CHAUL ANN TAKK HUN SEN DEUM BEI CHANH. UNFAIR NEC SANG KROUSS CHEATH PARTY will LOOSE 100%. KOM CHAUL DEUM BEI CHANH.

  5. Mao says:

    ការវិលត្រឡប់មក របស់ឯកឧត្តម សម រង្ស៊ី គឺជាឪកាសដ៏មហាសាល សំរាប់ស្តារប្រទេសជាតិឡើងវិញ ហើយប្រជាជនខ្មែរនឹងមានសង្ឃឹមជានិច្ច។

  6. សូមអ្នកបន្តយល់សុបិន្តចំពោះគំនិតនៅការគឹតរបស់លោកកឹម សុខាថាជាយ៉ាងណានោះ

    អ្នកបន្តយល់សុបិន្តទៀតចុះ ។តែអ្នកត្រូវតែសួរខ្លួនអែងថា

    ចុះហេតុអ្វីក៏គណះបក្សសង្គ្រោះជាតិពេលឥឡូវនេះមានឥទ្ធិពល​

    និងប្រជាប្រិយ៏ដ៏ខ្លាំងនិងមានល្បឿនយ៉ាងលឿនរបៀបនេះ ?

  7. បន្តមកគឺមានបុរសម្នាក់ទៀតកំពុងតែបោះជំហានឈានឡើងក្នុងឆាកនយោបាយដែលមានឈ្មោះស្ថិត

    នៅក្នុងកំពូលជាអ្នកនយោបាយម្នាក់ក្នុងចំនោមបីនាក់ទៀតហើយ ក្នុងនោះមាន រូបលោកផ្ទាល់ លោក

    សម រង្ស៊ី និង លោក ហ៊ុន សែន ។

  8. Arun Reah says:

    The unity of H.E Sam Rainsy and H.E Kem Sokha is eternal. It cannot be divided by CPP at all because they both have placed the national interests ahead of them. They have seen countless sufferings, tyranny, intimidation, social injustice given by CPP . They have seen dangers caused by CPP to the country with deforestation, land grabbing, land concession.

    Feeling strong compassion to the people, devoting their time and lives for the people, H. E Sam Rainsy and H. E Kem Sokha decide to join hands together along with all democratic people to defeat the current dictator in order to help the country out of these dangers. Therefore, we have to support them and their party.

    I have strong conviction that CNRP will certainly win in the upcoming election!
    Long Live Kingdom of Cambodia!
    Long Live H.E Sam Rainsy!
    Long Live H.E Kem Sokha!
    Long Live CNRP 7 !!!

  9. one man says:

    គណបក្ស CNRP ឡើងកូដយ៉ាងខ្លាំងក្នុងអាណត្តិនេះតើមកពីអ្វី?
    គឺមកពី CPP ពុករលួយបក្សពួកកាន់តែខ្លាំងនិងផ្តាច់ការក៏កាន់តែខ្លាំងដែរ។

  10. Arun Reah says:

    The unity of H.E Sam Rainsy and H. E Kem Sokha is eternal. It cannot be divided by CPP at all.
    They have placed the national interests ahead of them. Feeling compassion to the people who suffer from pains, agony, intimidation, tyranny, injustice caused by CPP, they both have decided to join hands together to defeat this dictator. Seeing that the country is facing dangers by land concession, land grabbing, land eviction, deforestation, human rights problems, they have to join hands to restore the country. Therefore, we have to support them and their party.

    Long Live Kingdom of Cambodia!
    Long Live H.E Sam Rainsy!
    Long Live H.E Kem Sokha!
    Long Live CNRP 7 !!

  11. Kanchansophal says:

    បាត់ អា CHEAT ទៅណា ម៉េចមិន​មក​ខ្លាំង​ទៀតទៅ​ ហ្អែង???

  12. Former Hia lola says:

    It is not a good idea for Kim Sokha to go to get Sam Rainsy. When Kim Sokha is with Sam Rainsy and if the civilians throw stone to Kim Sokha, it might affect Sam Rainsy. I don’t think it is a good idea for Kim Sokha to be around with Sam Rainsy.

  13. Strey Khmer says:

    Former Hia lola,
    You should stop instigate to break apart of our patriots of our country.
    It is very good to change the new leadership and we’re not supposed to let only one man
    run the country and became to a kinglike. In the next election, you may have an opportunity
    to run the country like Hun Sen today.

  14. :-) :-) :-) says:

    Vas te faire toute à Lola, tu n’es qu’ un yourn on détese les yourns qui envahissent chez nous, retournez tous chez vous, on ne veut pas des yourns chez nous.

  15. :-) :-) :-) says:

    Je corrige……. vas te faire foutre à Lola.

  16. ម៉ែអា Chheath says:

    អា Chheath វាជាប់លិទ្ធគូថប៊ុន រ៉ានី

  17. ខ្មែរនិង កសិករ says:

    បន្ទាប់ លោក សម រស្ស៊ី ចូលស្រុក ខ្មែរ លោក កឹម សុខា នឹង រលាយ លេងមាន សំឡេង ។ ពេល នេះ ដល់ ពេល ជំលោះ របស់ លោក សម រស្ស៊ី និង លោក កឹម សុខា ម្តង ហើយ ចាំមើល ការហែកហួរ គ្នា រវាង លោក កឹម សុខា និង លោក សម រស្ស៊ី បន្ទាប់ ពី បោះឆ្នោត ហើយ ។

  18. kumrou says:

    មិនឃើញមាននរណាបញ្ចេញគំនិតគួរឱ្យចាប់អារម្មណ៍ ក្រៅពីអ្នកជេរប្រទេចគេប៉ុណ្ណោះ
    ប្រហែលជាគេលែងចង់ស្តាប់ភាសាលាមកនេះទៀតហើយ. FORMER Hia Lola គ្រាន់តែមាន
    កង្វល់ពីបញ្ហាមួយដែលគេមិនរំពឹងថាកើតមាន តែក៏អាចកើតមានដោយស្មានមិនដល់ប៉ុណ្ណោះ។វាមានអ្វីដែលធ្ងន់ធ្ងរទៅ​។បើគេមិនស្របតាម គឺគេទាំងនោះសុទ្ធតែយួន។ពូកែលាបព័ណ៌មែន។
    ពួកឯងអស្ចារ្យប៉ុណ្ណាទៅ។

  19. Khmerologist says:

    Ah Real Khmerologist fucks Strey Khmer (USA) many times. Since Strey Khmer is a woman with penis, and has a communicative disease, Ah Real Khmerologist with an alias, Ah wood pecker, will be chetroy soon!!!

  20. Chourn says:

    តើអាចធានាបានទេថាសម្ពន្ធ័នៃបក្សប្រឆាំងទាំងពីរលើកនេះបក្សប្រជាជនមិនអាចបំបែកបាន??? មានជំនាញបំបែកបំបាក់អ្នកដ៍ទៃជិត៣០រឿងអីថាគេធ្វើមិនបាន? ប៉ុន្តែទោះបីជាអ្នកនោះមានជំនាញ ខាងបំបែកបំបាក់ខ្មែរគ្នាឯកក៍ដោយមេត្តាបញ្ឃប់នូវវប្បធម៌អាក្រក់នេះព្រោះខ្ញុំខ្លាចខ្មែរមិនត្រឹមតែ បែកបាក់សម្រាប់ប្រកួតប្រជែងបោះឆ្នោតនោះទេខ្ញុំខ្លាចប្រទេសជាតិបែកខ្ទេចខ្ទីដោយសារតែបែក បាក់នេះហើយជាឪកាសបរទេសចូលមកធ្វើព្យុះធ្វើភ្លៀងតាមចិត្តជាថ្មីម្តងទៀត។

  21. ហសរ says:

    ពួកបណ្ឌិតខ្លះវាវិភាគថាកឹម សុខា និង រង្សី និង មិនត្រូវគ្នា តែពេលនេះកឹម សុខាទៅទទួលសម រង្សី ហាស ហស!តែខេកគិតយូរៗទៅឃើញដូចជាល្បិចបក្សប្រឆាំងវិញទេដែលពីមុន ពួកគេរិះគន់គ្នា ហើយច្របាច់បញ្ចូលគ្នាតាមសំណូមពររបស់ប្រជាជនចង់បានគេបញ្ចេញតួអែកតែមួយសិនដើម្បីឃោសនា ឃើញថាប្រជាជនភាគច្រើនបានគាំទ្រ សូម្បីជិះតាមផ្លូវក៍មានអ្នកហុចទឹកសុទ្ឋអោយផឹកដែរ អីឡូវគេបញ្ចេញតួអែកមកមួយទៀត ធ្វើអោយអ្នកគាំទ្រកាន់តែច្រើនជាងមុន ដែរខុសពីcpp សូម្បីតួដដែលៗ ហើយអ្នកចូលរួមហែរភគច្រើនទៅដើម្បីយកលុយ គឺទៅមិនស្មោះត្រង់ អ្នកខ្លះទៀត ទៅទាំងបង្ខំខ្លាចគេដកបុណ្យសក្តិ ។

  22. Real Khmerologist says:

    Communicative disease ? Ha,ha,ha,ha ! They called it transmitted disease or contageous, asshole !!!!

  23. Real Khmerologist says:

    CNRP is rapidly gaining more and more support everyday, especially from the young well educated who are tired of living under the brutal regime consisted largely of uneducated and illiterated barbarians.