ថ្ងៃ សុក្រ 19 កក្កដា 2013
ដោយ ជា ប៊ុនធឿន
RFI
គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែតសម្រាប់ធ្វើការផ្សាយផ្ទាល់នូវពិធីទទួលដំណើរវិលមកវិញរបស់លោក សម រង្ស៊ី នាថ្ងៃសុក្រទី១៩ កក្កដា នេះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងៗទៀតដែលមាន ទូរទស្សន៍ និងវិទ្យុមួយចំនួនធំហាក់ដូចជាមិនសូវចាប់អារម្មណ៍ ចំពោះព័ត៌មានខាងលើ។
ក្បួនអបអរដំណើរត្រឡប់ចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី ថ្ងៃទី ១៩ កក្កដា ២០១៣ (© Reuters)
ការវិលត្រឡប់មកមាតុប្រទេសវិញរបស់ លោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែត សម្រាប់ការផ្សាយផ្ទាល់នូវដំណើរត្រទ្បប់មកវិញរបស់ប្រធានបក្ស។ គឺមានប្រើប្រាស់វិបសៃតិ៍ផ្ទាល់របស់គណបក្សសង្រ្គោះជាតិ ជាភាសាអង់គ្លេស www.nationalrescueparty.org និងព័ត៌មានតាម Facebook ពីសំណាក់យុវ័យ។
បើតាមការអះអាងរបស់លោក ហុង សុខ ហួរ សមាជិកគណៈកម្មាធិការនាយកមួយរូបរបស់គណបក្សសង្គ្រោះជាតិនិងអ្នកទទួលបន្ទុកផ្នែកអ៊ីនធ័រនែតខាងលើបានប្រាប់ថាមានអ្នកចូលមើលការផ្សាយផ្ទាល់ចំនួន ១៥ម៉ឺនពាន់នាក់ បើគិតចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥និង៣០នាទីល្ងាចម្សិលមិញ។
កាលពីម្សិលមិញក្នុងការទទួលដំណើរវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី កាលពីម្សិលមិញ បានប្រើរយៈពេលប្រមាណជាង៧ម៉ោង បើគិតចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតមកដល់ទីលានប្រជាធិបតេយ្យដែលលោកបានជួបជុំជាមួយសកម្មជនរបស់ខ្លួន។
លោក ហុង សុខហួរ យល់ថាប្រព័ន្ធអ៊ីនធ័រនែតដែលមាន គេហទំព័រ និង Facebook ជាយានមួយដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ សម្រាប់ទាក់ទាញរកសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតខាងមុខ។ដែលក្នុងនោះភាគច្រើនជាយុវវ័យ។
សូមបញ្ជាក់កាលពីម្សិលមិញគេឃើញមាននៅស្ទើរតែគ្រប់ទំព័រមុខក្នុងបណ្ដាញសង្គម Facebook មានសុទ្ធសឹងតែជាព័ត៌មានផ្ទាល់របស់អ្នកប្រើប្រាស់ម្នាក់ដែលគាំទ្រគណបក្សនយោបាយខាងលើ។ ផ្ទុយទៅវិញគេមិនឃើញមានការផ្សាយផ្ទាល់ណាមួយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយមួយភាគធំដែលមានដូចជាទូរទស្សន៍និងវិទ្យុជាដើម ដំណើរត្រឡប់របស់លោក សម រង្ស៊ីឡើយ ។ តែគេឃើញមានគេហទំព័រជាខេមរភាសាក្នុងស្រុកមួយចំនួនដែលគេដឹងមានទំនោរទៅរករដ្ឋាភិបាល បានសរសេរព័ត៌មានទាក់ទងនឹងរឿងខាងលើដែរដោយរើសប្រធានបទអំពីការកកស្ទះចរាចរណ៍ដោយសារតែក្បួនទទួលលោក សម រង្ស៊ី ៕




Shits!
the man With no name 你 工 作 怎 么 样? 你吃饭了吗?
ចង់បានការពិត
says:
July 19, 2013 at 5:22 pm បងប្អូនអាអ្នកវិភាគក្នុងdap new ថ្ងៃនេះចំនងជើងថា ចំនុចខ្លាំងរបស់តេចជោរ ដាក់ឈ្មោះថាបូរាវុធ នោះ គឺឈ្មោះពិតវា គឺនូន សង្វាត ជាវេជ្ជបណ្ឌិតនៅកោះកុង វាជាអនុប្រធានមន្ទីរពេទ្យ អាមេះ អ្នកណាធំវាអែបអ្នកនោះហើយ វាគ្មានបានទៅរៀនយកបណ្ឌិតខាងវិភាគនយោបាយអែណាទេ ចាំមើល តែ cpp ចាញ់ឆ្នោតវានិងបោលចោលហើយ អានេះនៅចំពោះអ្នកធំវាចេះតែបាទៗទេ ជាពិសេសវាចូលចិត្តស្រីណាស់ ហើយវាសរសេររះិគន់គេ យីហា ធ្វើតែបច្ចេកទេសពេទ្យមិនព្រមអែងវិភគនយោបាយទៀត អាបណ្ឌិតវិភាគអត់សញ្ញាបត្រ័ ដូចមេហែង សយ សុភាពដែរ សុទ្ឋតែពស់ក្បាលពីរសោះនោះ ។ ហើយ អាភាពវាកោរសក់ហើយនៅ ប្រយត្ន័ុរន្ទះបាញ់ វើុយឌស្សាហ៏ឆ្លងកាត់តំបនុខ្ពង់រាបផង អាពីរក្បាលអែង
*************************************
នួន បូរ៉ាវុធ ឈ្មោះពិតនួន សង្វាត អ្នកស្រុកថ្មគោល បាត់ដំបង បើអានាងអ្ហែងហ្នឹងភ្លើទេសួរអញ
បូរ៉ាវុធ គឺជាវេជ្ជបណ្ឌឹត និងជាអនុប្រធានមន្ទីរពេទ្យពិតមែន ប៉ុន្តែ បូរ៉ាវុធ គឺជាអ្នកនិពន្ធ
និងជាអ្នកសម្តែងភាសាល្ខោននិយាយដ៏ល្អម្នាក់ ។ មានល្ខោននិយាយច្រើនរឿងណាស់ ដែល
បូរ៉ាវុធនិពន្ធ ដែលមានអញជានាយកគ្រប់គ្រងកម្មវិធី ធ្វើការកែសម្រួលខ្លះ តែបន្តិច បន្តួច
ប៉ុណ្ណោះ ។ ចំណែកការវិភាគនយោបាយ បូរ៉ាវុធ ឈ្មោះដើម នួន សង្វាត ក៏ពូកែវិភាគដែរ
បណ្ឌឹតវិទ្យាសាស្ត្រនយោបាយល្មមៗ ទៅមិនរួចជាមួយបូរ៉ាវុធទេ
កុំឆ្ងល់អាវា ! ចំណេះដឹង វាមិនផ្អែកលើថាខ្លួនមានសញ្ញាប័ត្រ តែមួយមុខទេ
ខ្លះមានតែសញ្ញាប័ត្រ តែសញ្ញាឃើញវាគ្មានក៏មានដែរ
សំខាន់ ស្តាប់ មើលដោយសង្កេត ប្រើសតិស្វែងយល់ អោយបានគ្រប់ជ្រុងជ្រោយ
កុំនិយាយរោយរាយអត់បានការ ប៉ុណ្ណេះវាគ្រប់គ្រាន់ហើយ ។ ជួនកាលអ្នកមានសញ្ញាប័ត្រ
វាគ្រាន់តែជាអ្នកមានចំណេះ ដែលចេះតែនៅក្នុងក្បួនប៉ុណ្ណោះ ទីបំផុតប្រើជាសាច់ការ
សូន្យតាផ្លាកក៏មានដែរ