ថ្ងៃទី 20 កក្កដា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: ក្រុមប៉ូលិស និងប៉េអឹម រួមទាំងមន្ត្រីគជប បានចុះទៅត្រួតពិនិត្យលើករណីជនមិនស្គាល់មុខ បានបាញ់កាំភ្លើងមួយគ្រាប់ ចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣។ កម្លាំងសមត្ថកិច្ច មិនទាន់សន្និដ្ឋានបែបណា ចំពោះករណីនោះនៅឡើយទេ។
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យស្នាមគ្រាប់ និងទ្វារកញ្ចក់ ព្រមទាំងជួបផ្ទាល់ជាមួយលោក ប៊ុត សំភុន ដែលជាអ្នកយាម និងឃើញហើយហេតុការណ៍នៃការបាញ់ប្រហារនោះ។
លោក ជួន ណារិន ស្នងការរង នគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកកាសែតថា សមត្ថកិច្ចកំពុងពិនិត្យ ហើយនឹងធ្វើតាមជំនាញ។ ប៉ុន្តែសមត្ថកិច្ច មិនទាន់សន្និដ្ឋាន ថាជារឿងអ្វីនៅឡើយទេ។
យ៉ាងណាក៏ដោយ លោកប៉ូលិស អះអាងថា សមត្ថកិច្ចជំនាញ នឹងធ្វើការទៅតាមនីតិវិធីផ្លូវច្បាប់។
សូមរម្លឹកថា មានជនមិនស្គាល់មុខ បានបាញ់កាំភ្លើងមួយគ្រាប់ ចូលទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ស្ថិតនៅម្តុំត្រឡោកបែក ខាងជើងស្ពានអាកាស ៧ មករា នៅស្តុបពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែហេតុការណ៍ ដែលបានកើតឡើងកាលពីម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនណាម្នាក់ទេ។ ប៉ុន្តែគ្រាប់កាំភ្លើងបានទម្លុះទ្វារកញ្ចក់ និងរបស់របរមួយចំនួន ក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ បានសេចក្តីប្រកាសព័ត៌មាន និងសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះអំពើបាញ់ប្រហារទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយទាមទារឲ្យសមត្ថកិច្ចប៉ូលិស តាមចាប់ខ្លួនជនមិនស្គាល់មុខនោះ យកមកផ្តន្ទាទោសតាមច្បាប់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា “អំពើបាញ់ប្រហារនោះ ជាការបំភិតបំភ័យដល់សកម្មជនគណបក្សប្រឆាំង ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត”។
ប៉ូលិស និងអ្នកកាសែត នាព្រឹកនេះ បានទៅត្រួតពិនិត្យ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅផ្ទះលេខ៧២-៧៤ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ អំពើបាញ់ប្រហារនោះ សំដៅទៅលើអ្នកយាម ស្នាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ តែមិនត្រូវទេ៕
ចាំបាច់កាន់ចរិកថោក ចឹងធ្វើអី !! បើឈ្នះដោយសារការគំរាមបែបនេះ ក៏គ្មានបានការ អាចម៏អីដែរ៕
ខ្ញុំយល់ថាប្រសិនបើអ្នកនយោបាយទាំងអស់គ្នាពិតជាធ្វើនយោបាយបំរើខ្មែរពិតប្រាកដមែននោះ មិនត្រូវធ្វើអំពើអ្វីផ្តេសផ្តាសដែលសង្គមមិនឲ្យតម្លៃនោះទេ។ ការប្រកួតគឺវាមានចាញ់និឈ្នះជាធម្មតា នោះទេ មេត្តាកុំភិតភ័យញ័រដៃញរ័ជើងខ្លាចតែចាញ់នោះទេ។ បើសិនជាអ្នកនយោបាយខ្លាចចញ់មែន នោះមេត្តាគួតែដឹងនូវអ្វីដែលខ្លួនត្រូវតែធ្វើហើយ អ្វីដែលធំត្រូវតែបារម្មណនោះគឺធ្វើដូចម្តេចឲ្យប្រជា ជនមានសេចក្តីសុខ (សុខទាំងផ្លូវការ ទាំងផ្លូវចិត្ត ទាំងផ្លូវសេដ្ឋកិច្ច និងការអប់រំដល់មនុស្សគ្រប់រូប) បន្ទាប់មកគឺការពារទឹកដីឲ្យបានគង់វង្ស។ បើអ្នកទាំងអស់គ្នាតាំងចិត្តជាកីឡាករពិតប្រាកដសូមមេត្ត អត់ធ្មត់បន្តរទៀតឲ្យបានជាអតិបរិមាមេត្តាលុបបំបាត់អំពើរហឹង្សារហើយរង់ចាំស្តាប់លទ្ធផលឆ្នោត នៅពេលខាងមុខ។ ជូនពរដល់បក្សធំទាំងពីទទួលបានជោគជ័ររៀងៗខ្លួនដើម្បីសង្គ្រោះជាតិឲ្យកាន់ តែជឿនលឿនទៅមុខស្មើរមុខស្មើរមាត់និងប្រទេសជិតខាង។
ចង់បានការពិត
says:
July 19, 2013 at 5:22 pm បងប្អូនអាអ្នកវិភាគក្នុងdap new ថ្ងៃនេះចំនងជើងថា ចំនុចខ្លាំងរបស់តេចជោរ ដាក់ឈ្មោះថាបូរាវុធ នោះ គឺឈ្មោះពិតវា គឺនូន សង្វាត ជាវេជ្ជបណ្ឌិតនៅកោះកុង វាជាអនុប្រធានមន្ទីរពេទ្យ អាមេះ អ្នកណាធំវាអែបអ្នកនោះហើយ វាគ្មានបានទៅរៀនយកបណ្ឌិតខាងវិភាគនយោបាយអែណាទេ ចាំមើល តែ cpp ចាញ់ឆ្នោតវានិងបោលចោលហើយ អានេះនៅចំពោះអ្នកធំវាចេះតែបាទៗទេ ជាពិសេសវាចូលចិត្តស្រីណាស់ ហើយវាសរសេររះិគន់គេ យីហា ធ្វើតែបច្ចេកទេសពេទ្យមិនព្រមអែងវិភគនយោបាយទៀត អាបណ្ឌិតវិភាគអត់សញ្ញាបត្រ័ ដូចមេហែង សយ សុភាពដែរ សុទ្ឋតែពស់ក្បាលពីរសោះនោះ ។ ហើយ អាភាពវាកោរសក់ហើយនៅ ប្រយត្ន័ុរន្ទះបាញ់ វើុយឌស្សាហ៏ឆ្លងកាត់តំបនុខ្ពង់រាបផង អាពីរក្បាលអែង
*************************************
នួន បូរ៉ាវុធ ឈ្មោះពិតនួន សង្វាត អ្នកស្រុកថ្មគោល បាត់ដំបង បើអានាងអ្ហែងហ្នឹងភ្លើទេសួរអញ
បូរ៉ាវុធ គឺជាវេជ្ជបណ្ឌឹត និងជាអនុប្រធានមន្ទីរពេទ្យពិតមែន ប៉ុន្តែ បូរ៉ាវុធ គឺជាធ្នកនិពន្ធ
និងជាអ្នកសម្តែងភាសាល្ខោននិយាយដ៏ល្អម្នាក់ ។ មានល្ខោននិយាយច្រើនរឿងណាស់ ដែល
បូរ៉ាវុធនិពន្ធ ដែលមានអញជានាយកគ្រប់គ្រងកម្មវិធី ធ្វើការកែសម្រួលខ្លះ តែបន្តិច បន្តួច
ប៉ុណ្ណោះ ។ ចំណែកការវិភាគនយោបាយ បូរ៉ាវុធ ឈ្មោះដើម នួន សង្វាត ក៏ពូកែវិភាគដែរ
បណ្ឌឹតវិទ្យាសាស្ត្រនយោបាយល្មមៗ ទៅមិនរួចជាមួយបូរ៉ាវុធទេ
កុំឆ្ងល់អាវា ! ចំណេះដឹង វាមិនផ្អែកលើថាខ្លួនមានសញ្ញាប័ត្រ តែមួយមុខទេ
ខ្លះមានតែសញ្ញាប័ត្រ តែសញ្ញាឃើញវាគ្មានក៏មានដែរ
សំខាន់ ស្តាប់ មើលដោយសង្កេត ប្រើសតិស្វែងយល់ អោយបានគ្រប់ជ្រុងជ្រោយ
កុំនិយាយរោយរាយអត់បានការ ប៉ុណ្ណេះវាគ្រប់គ្រាន់ហើយ ។ ជួនកាលអ្នកមានសញ្ញាប័ត្រ
វាគ្រាន់តែជាអ្នកមានចំណេះ ដែលចេះតែនៅក្នុងក្បួនប៉ុណ្ណោះ ទីបំផុតប្រើជាសាច់ការ
សូន្យតាផ្លាកក៏មានដែរ