ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​រង​ការ​បាញ់​ប្រហារ

ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក ស្ថិត​នៅ​ចំណុច​ត្រឡោកបែក រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​មួយ​គ្រាប់​ធ្លាយ​កញ្ចក់​ចូល​ទៅ​ខាង​ក្នុង​ទីស្នាក់ការ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​វិញ ហៅ​ការ​បាញ់​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ថា​គឺ​ជា​រឿង​គំរាម​កំហែង​ផ្នែក​នយោបាយ។

 

ដោយ ម៉ម មុនីរតន៍
2013-07-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាញ់​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ៦១០
កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​នៃ​ការ​បាញ់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ស្ថិត​នៅ​ចំណុច​ត្រឡោកបែក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin

អនុប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​បោះ​បាញ់​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​សំដៅ​មក​ទីស្នាក់ការ​ធំ​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ចេតនា និង​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ ចំពោះ​គណបក្ស​ជំទាស់។

លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី២០ កក្កដា ថា ការ​បាញ់​ប្រហារ​ប្រឆាំង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​រារាំង​ដល់​ដំណើរ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង។ លោក​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​វែក​មុខ​ខ្មាន់​កាំភ្លើង និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ លោក ហូរ វ៉ាន់ បញ្ជាក់​ជំហរ​ថា គណបក្ស​ប្រឆាំង​នឹង​តស៊ូ​ដល់​នាទី​ចុង​ក្រោយ ប្រឆាំង​នឹង​សកម្មភាព​បាញ់​ប្រហារ​នេះ។

កាល​ពី​ម៉ោង​ជាង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី២០ កក្កដា មាន​ការ​បាញ់​កាំភ្លើង​មួយ​គ្រាប់​ចូល​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​ត្រឡោកបែក ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ការ​បាញ់​នេះ ពុំ​បាន​បណ្ដាល​ឲ្យ​មាន​រង​របួស និង​គ្រោះថ្នាក់​អាយុ​ជីវិត​អ្នក​ដែល​ស្នាក់​នៅ​ពេល​យប់ ក្នុង​ទីស្នាក់ការ​នោះ​ទេ។ ក៏ប៉ុន្តែ បាន​ធ្វើ​ឲ្យ​បែក​កញ្ចក់​ទីស្នាក់ការ រួច​ធ្លាយ​ក្បាល​គ្រាប់​ចូល​ទៅ​ផ្នែក​ខាង​ក្នុង។

ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ដែល​បាន​ចុះ​ស៊ើប​អង្កេត បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​លោក​បាន​អះអាង​យ៉ាង​ខ្លី​ថា នេះ​ជា​ដំណាក់​កាល​ស៊ើប​អង្កេត​បឋម​នៅ​ឡើយ។

បាញ់​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ៦១០
ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​តំបន់​ត្រឡោកបែក សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin

សន្តិសុខ​ប្រចាំ​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៊ុត សំផុន ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ និយាយ​ថា ការ​បាញ់​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ត្រឡប់​ពី​បន្ទប់​ទឹក​វិញ នៅ​ម៉ោង​ប្រហែល​ជាង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី២០ កក្កដា។ លោក​បន្ត​ថា ក្រោយ​ពេល​ផ្ទុះ​អាវុធ​នេះ​ភ្លាមៗ គឺ​លោក​ពុំ​បាន​ចាប់​អារម្មណ៍​ឡើយ។ លោក​បន្ត​ថា ក្រោយ​ពី​ជម្រះ​មន្ទិល​សង្ស័យ​ថា អាច​ជា​ផ្ទុះ​កង់​ម៉ូតូ ឬ​អ្វី​ផ្សេង។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ពិនិត្យ​ដិតដល់ ទើប​ដឹង​ថា​មាន​ការ​បាញ់​ប្រហារ។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​ដែរ​នោះ បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជា​ជាង​ការ​ប៉ុនប៉ង​មនុស្ស​ឃាត។ លោក​បន្ត​ថា ការ​បាញ់​នេះ​ស្រប​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ចំ​ពេល លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ និង​ព្យាយាម​មិន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បិទ​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កក្កដា។

ការ​ផ្ទុះ​អាវុធ​នេះ ជា​លើក​ទី​ពីរ​ហើយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី៥ កក្កដា បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​ទៅ​លើ​ក្បួន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចម្ការមន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Related Articles

14 Responses to "ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​រង​ការ​បាញ់​ប្រហារ"

  1.   says:

    មកដល់ពេលនេះហើយ ការគំរាម កឺនៅតែមានទៀត…​?
    ហ៎ា…សូមប្រុងប្រយ័ត្នផ៎ង…

  2. សរ ខេង says:

    នេះជាចារឹកថោកទាបជាទីបំផុត ជាមនុស្សល្ងង់ខ្លៅជាទីបំផុត ជាមនុស្សល្មោភអំណាច

    ទាំងអស់នេះក៏ព្រោះតែអ្នកដឹកនាំប្រទេសមានចារឹកមិនស្នេហាជាតិ មិនស្រឡាញ់ជាតិរបស់ខ្លួន

    មិនគិតអំពីផលប្រយោជន៏និងការរស់នៅរបស់ប្រជាជន ។ សួរថាគោលនយោបាយគួចកាណុង

    កាំភ្លើងនោះដើម្បីអ្វី? នេះឬដែលហៅថាសន្តិសុខនិងស្ថេរភាពនៃប្រទេស?​ នេះឬដែលហៅថាអ្នក

    ដឹកនាំល្អ? អ្នកដឹកនាំខ្លាំងពូកែរ?

    ប្រជាជនដកសេចក្តីជឿជាក់លើការដឹកនាំរបស់អ្នកកាន់អំណាចនៅក្នុងប្រទេសនេះតទៅទៀត

    ហើយ ព្រោះប្រទេសបានត្រូវខ្ទិចខ្ទាំកាន់តែខ្លាំងទៅៗទាំងធនធានធម្មជាតិ សន្តិសុខសង្គម

    សេដ្ឋកិច្ចសង្គម ធនធានមនុស្សមិនមានក្រមសិលធម៌ មិនមានការចេះដឹង ផ្ទុយទៅវិញមានតែគំ

    និតនិងទង្វើបង្ករបញ្ហាគ្រប់បែបបាញ់បោះអាណាធិបតេយ្យ មិនយុត្តិធម៌ តាមគំរាមកំហែងគ្នា។

    អ្នកដឹកនាំនេះមិនបានស្វែងរកសន្តិសុខនិងការរីកចំរើនឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋបាន

    ឡើយ។

    ដើម្បីសង្គ្រោះប្រទេសជាតិនិងប្រជាជនឲ្យបានទាន់ពេលចាំបាច់ត្រូវតែមានការផ្លាស់ប្តូរអ្នកដឹកនាំ

    ប្រទេសនេះឲ្យបានឆាប់ជាទីបំផុត។

  3. cheath says:

    មហិច្ឆតាដាច់បង្ហៀរ
    ********************
    ព្រះបានសម្តែងថាយើងសំណាង–បុណ្យដែលយើងសាងឱ្យកើតជាមនុស្ស
    ឱ្យស្គាល់សខ្មៅ ឱ្យស្គាល់ត្រូវខុស–ឱ្យស្គាល់ទាបខ្ពស់ គុណ ទោស សុខ ទុក្ខ ។
    មនុស្សយើងកើតមកប្រាថ្នាចង់ល្អ–ទោះមានឬក្រ តស៊ូទៅមុខ
    ចង់មានសេរី ចង់បានក្តីសុខ–ចង់បានស្តម្ភស្តុក ស្រណុកចិត្តកាយ ។
    កើតមនុស្សហើយ មកកើតជាខ្មែរ–សំណាងពីបុព្វេបានផ្តល់អោយយើង
    ជួបមេថ្កើងល្អជាតិខ្មែររុងរឿង–ហ៊ុនសែនមេថ្កើងយុគសតវត្សរ៏ថ្មី។
    ស្រុកកើតសង្គ្រាមហ៊ុនសែនចេញមុខ–បញ្ចៀសនាំសុខជូនដល់ប្រជា
    ទាញចេញពីស្លាប់ខ្មែរគ្រប់ជន្មា–ដែលជួបប្រហារដោយសារប៉ុលពត ។
    ជាតិខ្មែរពេញសុខឥឡូវមានទមិឡ–ក្រុមអាតិរិច្ឆានពួកបក្សប្រឆាំង
    ហេតុឃ្លានអំណាចវាស្រែកឡូងឡាង– ភរភូតប្រូខ្លាំងច្បាំងនិងសន្តិភាព។
    មហិច្ឆតាដាច់បង្ហៀរអារង្សី-សុខា –អាខួរក្បាលឆ្កែតែអួតខួរមនុស្ស
    ពេលហានិយាយ ផុតថ្លៃខ្លួនហួស–ជាជនទុរយសរស់ធ្ងន់ផែនដី ។
    មហិច្ឆតា ដាច់បង្ហៀរអាឆ្កែទាំងពីរ-អាតិរិច្ឆានរង្សី-អាតិរិច្ឆានសុខា
    ពេលវាងាប់ទៅអាសោចឈ្មោះកេរ្តិ៏–ជាប់ឈ្មោះពូជឆ្កែ ជាប់តអម្បូរ ។
    ពួកបក្សប្រឆាំងពូជខ្មែរក្រហម—ខ្មែរសុខមិនព្រមវាប៉ងសម្លាប់
    អត់ឈ្នះឆ្នោតផងវាប៉ងតាមចាប់—យកទៅសម្លាប់អ្នកមិនជឿវា។
    វាថាសុទ្ធយួនអ្នកជឿហ៊ុនសែន—ទោះងាប់រាប់លានគ្មានបញ្ហាអី
    សម្លាប់អោយអស់កុំទុកធ្ងន់ដី—ទ្រព្យវាកេរ្តិ៏ដីធ្លាក់ដល់ដៃវា ។
    អគារសំណង់ដែលសង់ដេរដាស—មានស្ពានអាកាសសង់ខ្ពស់លលៃ
    វ៉ៃចោលអោយអស់កុំទុកស្នាដៃ—ចាំវាសាងថ្មីដោយដៃទើបល្អ។
    រីឯប្រឡាយទំនប់ស្រះទឹក—លុបចោលកុំនឹករបស់ពួកយួន
    ចាំប្រើជីកថ្មីមិនខ្វះកម្លាំង—អាខ្មែរពួកខ្មាំងខ្មែរអាយ៉ងយួន
    អារង្សី-សុខាវាថាសម្អាត—បោសអោយអស់ញាតិពួកអាយ៉ងយួន
    អាជឿហ៊ុនសែនត្រូវសម្លាប់ស្ទួន—ទោះតាឫុដូនត្រូវតែកម្ទេច ។
    ពួកអាបរទេសរកស៊ីស្រុកខ្មែរ—ទោះឪកុងសែក៏ត្រូវបណ្តេញ
    ប្រមូលទ្រព្យវាយកយើងចំណេញ—រោចក្រវាជ្រេញបង្កើតសហករណ៏។
    ប្រមូលមនុស្សប្រើមនុស្សទើបមានការងារ—អោយវាគ្រប់គ្នាទើបវាមិនជ្រេញ
    ស្រែកអត់ការធ្វើនាំអោយវាធុញ—ពាក្យពិតអត់លុញអាខាថាច្នេះ ។
    នេះខ្មែរក្រហមនាសម័យថ្មី—តាមពាក្យវាស្តីរង្សី-សុខា
    ខ្ញុំអត់បំផ្លើសចារតាមពាក្យវា—ពិតពាក្យវាថាសច្ចារច្នេះឯង ៕

  4. cheath says:

    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានបង្ហាញជូនអំពីការរីក
    ចម្រើន និងស្ថេរភាពនយោបាយបច្ចុប្បន្នគឺអាស្រ័យដោយនយោបាយ
    ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន
    ***********************************************
    សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ មក ដល់ពេលនេះឈានដល់ថ្ងៃទី២៤ហើយគឹតចាប់តាំងពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៣ដែលជាថ្ងៃផ្តើមយុទ្ធនាការដំបូង ដូច្នេះគឺនៅសល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះនិងបញ្ចប់នូវយុទ្ធនាការ នៃការឌោសនាបោះឆ្នោតនេះហើយ។ដោយឡែកនៅព្រឹកថ្ងៃទី២១ខែ កក្កដាឆ្នាំ២០១៣ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវនិងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ១ម៉ឺននាក់ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន មានប្រសាសន៏ទៅកាន់សមាជិកសមាជិកាដោយ លើកឡើងថា.ចាប់តាំងពីថ្ងៃរំដោះរបស់ខ្លួននៅក្នុងឆ្នាំ១៩៧៩ ចេញពីរបបខ្មែរក្រហមប្រល័យ ពូជសាសន៍ដ៏ឃោរឃៅដែលបានសម្លាប់ប្រជាជនកម្ពុជាជាង២លាននាក់ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាន់យកវិធីសាស្ត្រចំនួនពីរដែលឈរលើមូលដ្ឋានជំរុញសន្តិភាព ការផ្សះផ្សា និងការកាត់បន្ថយភាពក្រីក្រ។ ជោគ ជ័យនៅ ក្នុងយុទ្ធសាស្ត្រទាំងពីរនោះ បានជំរុញឲ្យមានចំណាប់អារម្មណ៍ កាន់តែកើនឡើងនៅក្នុងអ្វី ដែលឥឡូវនេះ ត្រូវបានពិភពលោកគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជា “គំរូកម្ពុជា”។
    សន្តិភាពនិងការផ្សះផ្សាដ៏ពិតប្រាកដ បានបណ្តេញ និងបានបញ្ចប់របបខ្មែរក្រហម ហើយនិង បានជួយធ្វើសមាហរណកម្មសមាជិកដែលនៅសេសសល់របស់ពួកគេឲ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ និងដំណើរការនយោបាយកម្ពុជាតែមួយ ដែលបណ្តាលឲ្យកើតចេញជាសង្គម អត់ឱនគ្នាមួយ រួបរួមគ្នា និងពហុនិយម។ ការគោរពនិងកោតសរសើរ មួយទៀតត្រូវតែមាន ចំពោះជំនាញ ដ៏ប៉ិនប្រសប់របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនមកនៅត្រឹមតិចជាងចំនួន១៩%។ជាការពិតទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅទ្វីបអាស៊ីក៏ដូចជាក្នុងសកលលោកទាំងមូលក៏ដោយ ប្រទេសកម្ពុជានៅតែរក្សាកំណើនចំនួន ២ ខ្ទង់ក្នុងអំឡុងពេលឆ្នាំ ២០០៣-២០០៨ ហើយក៏បានរក្សាអត្រាកំណើនចំនួន ៧,៣% នៅក្នុងឆ្នាំ២០១២ដែរ។ឯកឧត្តមបណ្ឌឹតសភាចារ្យសុខអានបានបន្តថា.ពិតណាស់សមិទ្ធិផលទាំងឡាយដែលគណបក្សប្រជាជនកម្ពុជាបានបម្រើជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៣៤កន្លងមកនេះជាពិសេសការរកបាននូវសុខសន្តិភាពការឯកភាពទឹកដី១០០ភាគរយការការពារទឹកដីការអភិវឌ្ឍន៍លើគ្រប់វិស័យហើយស្តារបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិតាមរយៈកិច្ចប្រជុំអន្តរជាតិជាបន្តបន្ទាប់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមកនេះគឺពិតជាកើតឡើងដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនដែលបាននាំមកនូវសន្តិភាពដែលទាំអស់នេះគឺជាការ បម្រើប្រយោជន៏ប្រទេសជាតិនិងប្រជាជន ដោយគ្មានលក្ខ័ន្ធ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានថ្លែងបន្តថា. តើប្រជាជនកម្ពុជាបច្ចុប្បន្ន
    ពិតជាគ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវជួយសង្គ្រោះ ជួយស្រោចស្រង់មែនដែរឫុទេ ?
    ក្នុងបរិបទនេះ ឯកឧត្តមបណញឌឹតសភាចារ្យសុខ អាន បានសង្កត់ធ្ងន់ថា . បើមើល
    ស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថា ពិតជាមានខុសគ្នា ដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លងមក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែង
    ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ
    នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើន
    ឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ
    ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល
    ដែលមានយុទ្ធសាស្ត្របន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពល បណ្តារហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសវិស័យកសិកម្ម ដែលមានតួនាទីស្នូល ក្នុងការជំរុញ
    សេដ្ឋកិច្ចជាតិ ។
    មានប្រសាសន៏ប្រកបដោយក្តីមោទនៈ ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អានបានបន្តថា .
    តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ ដោយ
    មានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ បងប្អូនទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ តៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    ឯកឧត្តមបណ្ឌឹតសភាចារ្យសុខ អាន បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមអោយត្រៀម ឯកសារនានារបស់សាម៉ីខ្លួនម្នាក់ៗទាក់ទងនិងការត្រៀមខ្លួនដើម្បីទៅធ្វើការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខ ។
    សូមបញ្ជាក់ថា .ក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតឈានមកដល់ថ្ងៃទី២៣ក្នុងស្រុកទ្រាំង ខេត្តតាកែវនាថ្ងៃទី២១ខែកក្កដានេះគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៥ចំណែកគណបក្សផ្សេងទៀតពុំឃើញ មានការធ្វើយុទ្ធនាការឡើយគីមានតែចាក់មេក្រូឃោសនានៅតាមទីស្នាក់ការបក្ស និង ទីប្រជុំជនខ្លះតែ ប៉ុណ្ណោះ ៕

  5. ចង់បានការពិត
    July 20, 2013 at 5:21 pm
    អញថែមហែងមួយចំនុចទៀតចុះអានាង នួន សង្វាតពីមុនវាគូរគំនូ ហើយសព្វថៃ្ងវាក៏ជាអនុប្រធានសមាគម៏សុិនសុីសាមុតដែរ ហែងប្រហែលស្គាល់វាក្រោយអញទេ ហើយការវិភាគនយោបាយរបៀបលើកជើងចង់បានធំនោះកូនក្មេងអនុវិទ្យាល័យក៏ចេះវិភាគដែរ បើហែងគិតថារៀនខ្ពស់មិនបានប្រយោជន៍ហែងមិនបាច់អោយកូនហែងរៀនទេ ទុកអោយកូនហែងចាំតែអែបអបគេដើម្បីធ្វើធំទៅ ប្រទេសជាតិគង់រលាយដោយសារដៃពួកហែងមិនខាន។ហែងកុំចង់អោយអញហែកកេរ្ត៍អា សង្វាតថែមទៀតវើុយ ព្រោះអញប្រាប់ថាអញស្គាល់ច្បាស់ជាងហែង ណាស់វើយ

    ចង់បានការពិត
    July 20, 2013 at 5:36 pm
    ហើយមួយទៀតការវិភាគនយោបាយ របៀបលើកជើង និងជេរម្រាយគ្នាដូចពួកហែងនោះអញខ្ពើមស្តាប់ អញខ្ពើមមើល នាំតែខូចខួរអញទេវើុយ

  6. ចង់បានការពិត
    Your comment is awaiting moderation.
    July 21, 2013 at 2:19 pm
    ចង់បានការពិត
    July 20, 2013 at 5:21 pm
    អញថែមហែងមួយចំនុចទៀតចុះអានាង នួន សង្វាតពីមុនវាគូរគំនូ ហើយសព្វថៃ្ងវាក៏ជាអនុប្រធានសមាគម៏សុិនសុីសាមុតដែរ ហែងប្រហែលស្គាល់វាក្រោយអញទេ ហើយការវិភាគនយោបាយរបៀបលើកជើងចង់បានធំនោះកូនក្មេងអនុវិទ្យាល័យក៏ចេះវិភាគដែរ បើហែងគិតថារៀនខ្ពស់មិនបានប្រយោជន៍ហែងមិនបាច់អោយកូនហែងរៀនទេ ទុកអោយកូនហែងចាំតែអែបអបគេដើម្បីធ្វើធំទៅ ប្រទេសជាតិគង់រលាយដោយសារដៃពួកហែងមិនខាន។ហែងកុំចង់អោយអញហែកកេរ្ត៍អា សង្វាតថែមទៀតវើុយ ព្រោះអញប្រាប់ថាអញស្គាល់ច្បាស់ជាងហែង ណាស់វើយ
    ចង់បានការពិត
    July 20, 2013 at 5:36 pm
    ហើយមួយទៀតការវិភាគនយោបាយ របៀបលើកជើង និងជេរម្រាយគ្នាដូចពួកហែងនោះអញខ្ពើមស្តាប់ អញខ្ពើមមើល នាំតែខូចខួរអញទេវើុយ

    ចង់បានការពិត
    Your comment is awaiting moderation.
    July 21, 2013 at 2:11 pm
    អញមិនចូលចិត្តនិយាយរឿងដដែលជាមួយពួកអាវិភាគនយោបាយបាតផ្សារ ជេរ គេ ជេរអែង ដើម្បីបានធំ ដោយគ្មានសមត្ថភាពក្នុងខ្លួនទេវើុយពួកនេះមួយថ្ងៃៗបើមិនបានគជេរម៉ែម្តងមិនអស់ចិត្តទេវើុយ។ មនុស្សប្រភេទ នេះ បើខាងណាទន់ដៃវាវៃថែមហើយ

  7. lolo says:

    លោកគឹមសុខាមានបញ្ហាជាច្រើន ជាមួយនឹងពលរដ្ឋខ្មែរ។ ដូច្នេះ ពលរដ្ឋខ្មែរ តែងតែព្យាយាម សងសឹកគាត់។

  8. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  9.   says:

    ត្រូវរឹងប៉ឹងក្លាហានជានិច្ច…

  10. BaBaBoo says:

    និងមានអំពើបែបនេះច្រើនទៀត ដរាបណាយួនខុសច្បា់បន្តការហូរចូលស្រុកខ្មែរ ​គ្រានោះនិងមានរឿងជាច្រើនកាន់តែឃោឃៅ ។

  11.   says:

    សេរីភាពរបស់ សម រង្ស៊ី នឹងជួយខ្មែរ…
    សេរីភាពរបស់ ហ៊ុន សែន ធ្វើរួចហើយ គឺនាំគ្នាពុករលួយ សម្លាប់មនុស្ស ធ្វើបាបខ្មែរ…!

  12.   says:

    យកសាមកុកឆ្កួត មកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ប្រយ័ត្នគេស្អប់
    ហើយប្រយ័ត្នមានកម្មវ៉ើយ!

  13. ខ្មែរ​រង​ទុក្ខ​ព្រោះ​តែ​ខ្មែរ​ធ្វើ​បាប​ខ្មែរ​ការពារ​យួន បែរ​ជា​លោក Cheath ​ខំប្រឹងការពារ​យួន​ឨ្យ​រស់​បាន​សុខ។

  14. Mao says:

    I think so , Mr. cheat is YOUN sot .