ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​និង​ស្ថានភាព​នៅ​កម្ពុជា

ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត គឺ​ជា​សកម្មភាព​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត ​និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នីមួយៗ។

 

ដោយ កេសរណ្ណីយ្យា
2013-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នៅ​រាល់​ពេល​បោះឆ្នោត​ម្ដងៗ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ក្រុម​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត តែង​លើកឡើង​អំពី​បញ្ហា​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​ជា​ក្ដី​កង្វល់​ដ៏​ធំ​ចំពោះ​ស្ថានភាព​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ និង​ជោគវាសនា​ប្រទេស​ជាតិ​លើ​គន្លង​ប្រជាធិបតេយ្យ។ តើ​ភាព​មិន​ប្រក្រតី​ដែល​តែង​កើត​មាន​ជា​ទូទៅ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​មាន​អ្វី​ខ្លះ?

ភាព​មិន​ប្រក្រតី​ដ៏​ចម្បង​ដែល​តែង​កើត​មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត គឺ​ការ​ប្រើ​ឥទ្ធិពល​មិន​ត្រឹម​ត្រូវ​ទៅ​លើ​អ្នក​បោះ​ឆ្នោត និង​ក្រុម​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​ផ្ដល់​សំណូក ការ​សន្យា​ផ្ដល់​ការងារ តួនាទី ការ​គាប​សង្កត់ គំរាម​កំហែង បំភិត​បំភ័យ ការ​រំខាន​ឆាឆៅ​ដំណើរការ​បោះ​ឆ្នោត​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ​ហើយ​និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​ស្មើ​ភាព​គ្នា​ជាដើម។

ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច កំពុង​មាន​ប្រៀប​លើ​គណបក្ស​ដទៃ​ទៀត ដោយ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ មាន​ថវិកា ​និង​សម្ភារៈ គ្រឹះស្ថាន​សាធារណៈ និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​រដ្ឋ។ លោក​គូស​បញ្ជាក់​ថា បញ្ហា​អស់​ទាំង​នេះ​ហើយ​ ដែល គ.ជ.ប ត្រូវ​ត្រួត​ពិនិត្យ​មើល ​និង​ចាត់​វិធាន​ការ​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​ផ្សេង​ទៀត។

លោក ឡៅ ម៉ុងហៃ៖ «អាហ្នឹង​ដែល​ជា​លក្ខណៈ​អយុត្តិធម៌ ហើយ​ចំណុច​មួយ​នេះ​ធំ​ណាស់ ហើយ​គណបក្ស​កាន់​អំណាច​អាច​ត្រួតត្រា ឬ​ប្រើប្រាស់​មន្ត្រី​រាជការ​យ៉ាង​ច្រើន​តាំង​ពី​លើ​រហូត​ដល់​ភូមិ ព្រោះ​ថា អ្នក​ទាំង​នោះ​ភាគ​ច្រើន​លើសលប់​ហើយ​ជា​បក្ស​ប្រជាជន ហើយ​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​បក្ស​កំពុង​ដើរ…»

ត្រង់​ចំណុច​នេះ​ដែរ អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) លោក គឹម ឈន បញ្ជាក់​ថា ការ​វាយ​តម្លៃ​ជា​រួម​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​ចាំ​បាច់​គ្រប់​គ្រាន់ ស្រប​ទៅ​តាម​និយាម ឬ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធ៌ម តាម​បែប​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។

លោក គឹម ឈន៖ «… ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ ឬ​ក៏​ធនធាន​មនុស្ស ទាំង​សម្ភារៈ​សម្រាប់​បម្រើ​សកម្មភាព​គណបក្ស ជា​ពិសេស គឺ​បាន​តែ​គណបក្ស​ប្រជាជន​ទេ​កន្លង​មក​ហ្នឹង។ គណបក្ស​ប្រឆាំង ឬ​ក៏​គណបក្ស​ផ្សេង​ទៀត គឺ​អត់​បាន​ប្រើ​ទេ ដែល​បញ្ហា​នេះ​វា​អាច​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ហើយ​ការ​ផ្ដល់​សម្ភារៈ និង​ថវិកា​ដល់​អ្នក​បោះ​ឆ្នោត ​ដោយ​មន្ត្រី​រាជ​ការ​អាជ្ញាធរ គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ នេះ​បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ ជាពិសេស​នៅ​មុន​ពេល​ការ​ឃោសនា​បោះឆ្នោត…»

ទាក់ទង​នឹង​ការ​គាប​សង្កត់ គំរាម​កំហែង បំភិត​បំភ័យ និង​បង្ក្រាប​ទៅ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នក​តស៊ូ​មតិ​វិញ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ ដែល​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នេះ បាន​សំដែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ កាល​ពី​ខែ​មិថុនា បាន​គូស​បញ្ជាក់​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព ការ​សម្លុត គំរាម​កំហែង និង​បំភិតបំភ័យ​ផ្នែក​នយោបាយ បាន​កើត​មាន ជា​ពិសេស​គឺ​នៅ​មុន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត៖ «…នៅ​ក្នុង​ហ្នឹង​យើង​ឃើញ​ថា សកម្មជន​មូលដ្ឋាន គឺ​គាត់​ប្រឈម​ជាង​គេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​សូវ​ជា​ប្រឈម​ណាស់​ណា​ទេ ប៉ុន្តែ​អ្នក​ធ្វើ​ការ​រឿង​ដីធ្លី រឿង​មូលដ្ឋាន​ហ្នឹង គឺ​គាត់​ជា​អ្នក​ប្រឈម​ជាង​គេ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​អត់​ទាន់​ឃើញ​អង្គការ​សិទ្ធិ​មនុស្ស ឬ​មួយ​ក៏​ម្ចាស់​ជំនួយ ហើយ​និង​អង្គការ​អន្តរជាតិ​ចូល​រួម​ការពារ​ពួកគាត់​បាន​ល្អ​នៅ​ឡើយ​ទេ។  យើង​សូម​អំពាវនាវ​សូម​ឲ្យ​ពួកគាត់​ពង្រឹង​នៅ​ការ​ជួយ​សកម្មជន​សិទ្ធិ​មនុស្ស ​មូលដ្ឋាន​បន្ថែម…»

ភាព​មិន​ប្រក្រតី​ដ៏​ចម្បង​មួយទៀត ​គឺ​ការ​រារាំង​សិទ្ធិ​បញ្ចេញ​មតិ​និង​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត តាម​រូប​ភាព​ផ្សេងៗ ដូចជា៖ ការ​ដាក់​កម្រិត​មិន​សម​ហេតុ​ផល​ទៅ​លើ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​និង​សិទ្ធិ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។ ក្រៅ​ពី​នេះ នៅ​មាន​ការ​មិន​រៀប​ចំ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ការ​មិន​បាន​ចែក​ប័ណ្ណ​បោះ​ឆ្នោត​ជូន​អ្នក​បោះ​ឆ្នោត ព្រម​ទាំង​ការ​ទាមទារ​មិន​សម​ហេតុ​ផល​រក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ផង​ដែរ។ រី​ឯ​ការ​បង្ក​ភាព​ស្មុគ​ស្មាញ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​ដំណើរ​ការ​បោះឆ្នោត ហើយ​និង​ការ​មិន​បាន​ចែកចាយ​សម្ភារៈ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​គ្រាន់ ក៏​ចាត់​ចូល​ទៅ​ក្នុង​ជំពូក​នៃ​ភាព​មិន​ប្រក្រតី​នេះ​ដែរ។

សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក (NDI) បាន​រក​ឃើញ​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជិត ១១% ដែល​គេ​គិត​ថា បាន​ចុះ​ឈ្មោះ​រួច​ហើយ តែ​បែរ​ជា​គ្មាន​ឈ្មោះ​បោះឆ្នោត​លើ​បញ្ជី​បោះឆ្នោត។

ផ្ទុយ​ពី​ការ​អះអាង​របស់​សង្គម​ស៊ីវិល លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ គ.ជ.ប ​​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា លទ្ធផល​រក​ឃើញ​ថ្មី ​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ ​បង្ហាញ​ថា ​អ្នក​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ មាន​ត្រឹម​តែ ៣% ​ទេ។ លោក​ថា តួលេខ​នេះ​ខុស​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សង្គម​ស៊ីវិល​កន្លង​មក។

ទោះ​ជា​យ៉ាង​ណា នាយក​ប្រតិបត្តិ​ ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​តែ​អះអាង​ថា ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​រហូត​ដល់ ១៣% បាន​បាត់​ពី​បញ្ជី​បោះ​ឆ្នោត។

លោក​បន្ថែម​ថា បញ្ហា​នៃ​ការបាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​សភា​អាណត្តិ​​ទី​៥ នៅ​មាន​​សភាព​ធ្ងន់ធ្ងរ​ជាង​អាណត្តិ​មុនៗ និង​នាំ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន៖ «ប្រជាជន ១​លាន​នាក់​ជាង​ហ្នឹង ១៣% រក​ឈ្មោះ​មិន​ឃើញ អា​ហ្នឹង​ជា​រឿង​របស់ គ.ជ.ប។ តាម​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​ជា​បញ្ហា។ ទោះ​បី​យ៉ាង​ណា គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ធានា​ឲ្យ​មាន​ភាព​សេរី និង​យុត្តិធម៌។ ពាក្យ​សេរី និង​យុត្តិធម៌​ហ្នឹង បូក​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​មាន​គុណភាព»

ឯកសារ​ណែនាំ​អំពី​របៀប​សង្កេត​មើល​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់​សហព័ន្ធ​អន្តរជាតិ ដើម្បី​អ្នក​សារព័ត៌មាន​មាន (International Federation=IFJ) បង្ហាញ​ថា ការ​ទិញ និង​ការ​លួច​សន្លឹក​ឆ្នោត ការ​បោក​បញ្ឆោត​បំភាន់ ​បន្លំ​បោះឆ្នោត​ពីរ​ដង ការ​រាប់​សន្លឹក​ឆ្នោត​មិន​ត្រឹម​ត្រូវ និង​ការ​ផ្ដល់​របាយការណ៍​មិន​ពិត​ដល់​ក្រុម​អ្នកសារព័ត៌មាន ​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ខុស​ជា​ដើម​នោះ គឺ​ជា​ចំណុច​ធំៗ នៃ​ភាព​មិន​ប្រក្រតី​ដែល​តែង​កើត​មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ម្តងៗ។

ចំណុច​សំខាន់​មួយទៀត ​នៃ​ភាព​មិន​ប្រក្រតី​ដែល​ក្រុម​អ្នក​សារព័ត៌មាន និង​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិនិត្យ​ពិច័យ​នោះ គឺ​បញ្ហា​ផ្សេងៗ ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​សម្ភារៈ​បោះឆ្នោត ​មធ្យោបាយ​រៀប​ចំ​ទុក​ដាក់ និង​ដឹក​ជញ្ជូន​ជាដើម។  ក្នុង​នោះ​បញ្ហា​ដែល​តែង​កើត​មាន​ជា​ញឹកញាប់​ រួម​មាន​ការ​មិន​មាន​ចំនួន​សន្លឹក​ឆ្នោត និង​ស្រោម​សំបុត្រ​គ្រប់គ្រាន់ ការ​បាត់​សន្លឹក​ឆ្នោត​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​អ្នក​បោះ​ឆ្នោត​គ្មាន​​គុណភាព​មិន​នៅ​ជាប់​បាន​យូរ ដែល​គេ​អាច​លាង​ចេញ​បាន ហើយ​ចូល​ទៅ​បន្លំ​បោះឆ្នោត​បាន​ម្ដង​ទៀត។ ទន្ទឹម​គ្នា​នេះ បញ្ហា​ខ្វះ​ភាព​សំងាត់​នៃ​ការ​បោះ​ឆ្នោត ​បាត់​វត្ត​មាន​មន្ត្រី​បោះឆ្នោត បាត់​​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បន្ទប់​បោះ​ឆ្នោត​ងងឹត គ្មាន​អំពូល​ភ្លើង​បំភ្លឺ​ជាដើម។

ឯកសារ​នានា​ស្ដី​ពី​ការ​បោះ​ឆ្នោត​បង្ហាញ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ សកម្មភាព​ដែល​បង្កើត​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​ អាច​បណ្ដាល​ឱ្យ​មាន​ផលវិបាក​ដ៏​អាក្រក់​នានា មាន​ការ​ធ្វើ​រដ្ឋប្រហារ ឬ​ការ​បាត់​បង់​លទ្ធិប្រជាធិបតេយ្យ និង​រុញ​ច្រាន​ប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​របប​ផ្តាច់​ការ​ជាដើម។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ឯករាជ​នៃ​ប្រធាន គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ហើយ​ត្រូវ​តែ​បញ្ចូល​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​អាច​ទទួល​យក​បាន។

ប៉ុន្តែ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប តែង​បដិសេធ​នូវ​រាល់​របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង ​និង​ប្រជាពលរដ្ឋ ទាក់ទង​នឹង​បញ្ហា​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

13 Responses to "ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​និង​ស្ថានភាព​នៅ​កម្ពុជា"

  1. cheath says:

    ( បាវចនា អត់បានការ របស់អាបក្សពងទា សាងគ្រោះជាតិ )
    ********************************************************
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោគគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
    ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
    ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
    សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
    ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
    ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
    ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
    មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
    ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
    តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
    ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
    តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
    ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
    បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
    អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
    ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
    ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
    ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
    ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
    ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទិ្ធ ?…..
    អុញស្អីអញ្ចេះអាមេបោកចុះអាពាក្យអ្អែងអួតថាបំរើនោះទៅណាបាត់ហើយ អ្ហា៎ ! ?
    ទីបីការពារ- ស្តាប់ឮវេទនា-វាការពារស្អី
    ឫុការពារចោរ- ពួកប្លន់យកដី-យកច្បាប់អធិបតី
    ទ្រាប់ក្តិតអង្គុយ ។
    វាការពារមែនជនទុរយស-អាពួកចោរប្លន់បាញ់ប្រល័យ
    ព្រោះបក្សពួកវាភាគច្រើនក្រៃ- សុទ្ធចោរចង្រៃជនអន្ធពាល ។
    ការពារពួកខូចពួកប្លន់ដី- វាកាន់ទ្រឹស្តីចាញ់បានលុយ
    ដីរដ្ឋ-ឯកជនប្លន់យកផុយ- ច្បាប់តាមពិន័យស្រែករំលោភ ៕

  2. CPP says:

    ក្នុងឆាកជីវិតរបស់ អាឈាមឆ្កែ “Cheath” តាំងតែវាប្រសូត្រចេញពីផ្ទៃដ៏កខ្វក់ របស់ម្តាយវាមក គា្មនអ្វីក្រៅពីបំផ្លាញជាតិខ្មែរប៉ុណ្ណោះ។

  3. CPP says:

    អាមមីសឆ្កែ “Cheath”! កុំច្រឡំថាអញជាក្រុមអាប្រឆាំងអោយសោះអាវ៉ា។ ជនខ្លាំងដូចអញនៅសល់តិចណាស់ក្នុងCPP បច្ចុប្បន្ន ចាំអោយច្បាស់អាមេចោរ!

  4. Strey Khmer says:

    Cheath’s poem it means to course at HUN SEN
    Because of the strongman Hun Sen so cruelly in the Cambodian’s society, Cheath have to write his poem to express his feeling by turn it around to Sam Rainsy. So that people have to understand his meaningless in his poem, and his tirelessly with the dictator leadership of CPP&HUN SEN too. He has a hopeless in his life with the corruption CPP also.

  5. សុំទោសបង says:

    យើងជាខ្មែរ គួណាស់ស្រលាញ់ខ្មែរ.លោកថាមានភាពមិប្រក្រតីក្នុងដំណើរកាបោះឆ្នោត តើលោកមានលើកយកសភាពរញេរញៃរបស់ក្មេងទំនើងរបស់បក្សសង្គ្រោះជាតិទេ ជាក់ស្តែង នៅវេលាម៉ោងប្រហែល៥និង៣០នាទីនៅក្រោមស្ពានអាកាស៧មករា រថយន្តរបស់ខ្ញុំរងគ្រោះដោយក្រុមក្មេងទំនើងទាំងនោះចោលដុំថ្មទៅរកបក្សប្រជាជននៅឯលើស្ពាន ។ ខ្ញុំយល់កាសាចទឹកដាក់គ្នាវាត្រូវតែសើមទាំងសងខាង ប៉ុន្តែប្រជាជនជាអ្នករងគ្រោះ តើលោមានបានចុះផ្សាយដែរ ឬទេ?

  6. សុំទោសបង says:

    តើមាននរណាទទួលខុសត្រូវនូវការប្រព្រឹត្តរបស់សកម្មជនបក្សគេ ព្រោះមើលទៅដូចជាគ្មានមេដឹកនាំក្បួនសោះ ធ្ចើឲ្យប្រជាពលរដ្ឋមានការធុញថប់នឹងការហែរក្បួនរបៀបក្មេងទំនឿងនេះណាស់

  7. សុំទោសបង says:

    លោកគ្រូគឺជាអ្នកវិភាកមិនឯករាជ្យខ្ញស្គាល់ច្បាស់ណាស់មនុស្សនេះមានទំនោទៅខាងណា នោះ ខ្ញុំជាសិស្សរបស់គាត់ម្នាក់ដែរ ធ្លសប់ស្តាប់ការពន្យល់របស់គាត់

  8. Kbort Cheath says:

    You eat building and sky bridge!!!!!!!!!!!!!!!!!!!!!!!!!!!!

  9. .*. says:

    ********************************************************
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយហាណូយ ។
    ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  10. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។

  11. BaBaBoo says:

    យួនពួនសម្លាប់ខ្មែរនិងកើតមានមែន ហើយសមាគមយួននៅក្នុងស្រុកខ្មែរ ជាបន្ទាយឥតស្រមោលដូចពួកវាបាននិងកំពុងសម្លាប់ខ្មែរអ្នកស្នេហាម្តងម្នាក់ ដូចវាបានធ្វើនៅកម្ពុជាក្រោមមិនខុសទេ​ ។

  12. cheath says:

    ពួកអាឆ្កែចោលម្សៀតមន្ត្រីបក្សសង្គ្រោះជាតិ វាល្ងង់ខ្លៅអញ្ចឹងបងប្អូន
    លោកជាតិខ្ញុំជេរវាថាអាឆ្កែល្ងង់ខ្លៅត្រឹមត្រូវទេ ?
    វាចេះស្អីវា ? វាម្នាក់ៗ អួតសុទ្ធតែខ្លួនជាបណ្ឌឹត មានបរិញ្ញាប័ត្រ តែទីបំផុតចេះខ្មោចស្អីវា
    មកលួចយកចម្លងស្នាដៃពីអ្នកឃ្វាលគោដូចខ្ញុំ យកទៅប្រើស្មោះ !
    អញ្ចឹងបងប្អូនជនរួមជាតិទាំងអស់គួរជឿលើសមត្ថភាពដែលវាអួតអាងតាំងខ្លួន
    ពីដើមមកនេះឫុអត់ ?
    ពួកមន្ត្រី អាសមរង្សី +មន្ត្រីអាកឹមសុខា អន់ថោកអញ្ចឹង តើវាមានសមត្ថភាពអី ជួយរុញបក្សវា
    អោយទៅមុខបាននោះ ? ហាស ! ហាស អាល្ង់ង់ថោកទាប .*. ជើងឆ្កែ+ក្តែន.អាស

  13. សត្វខ្យារៈ says:

    មិនបាច់ឆ្ងល់ទេនេះហើយជាអ្វីទៅហៅថាសន្តិសុខសង្គមប្រជាជនមានជីវភាពធូធារ មានសិទ្ធិសេរី

    ភាពម៉ែវាស្អី??? នេះហើយជាភាពល្មោភអំណាចរបស់អ្នកដឹកនាំដ៏មហាសែនថោកទាបចាប់តាំងពី

    ថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ មេភូមិ ល្ងង់និងល្មោភអំណាច មេឃុំល្ងីល្ងើនិងល្មោភអំណាច

    មេស្រុកអវិជ្ជានិងល្មោភអំណាច ចៅហ្វាយខេត្តស្តាប់តែគេនិងនៅតែក្រោមបង្គាប់គេក៍ជាចៅហ្វាយ

    ស្រុកបំផ្លាញសង្គមជាតិនិងប្រទេសជាតិដែរ។ នេះជាការដឹកនាំបែបខ្មែរក្រហម ហើយថែមទាំងនាំ

    គ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិលើសពីរបបខ្មែរក្រហមមួយកំរិតទៀត។ តើបងប្អូននៅគាំទ្រទៀត

    ទេ???? ប៉ុន្មានឆ្នាំមកហើយតើបងប្អូនមានដែលថាខ្ញុំនេះហ៊ាននិយាយអ្វីតាមចិត្តដែលបានមើល

    ឃើញនិងដឹងអំពីភាពអយុត្តិធម៌អស់ហ្និងទេ???? តើជីវភាពបងប្អូនក្រោយពីបានតស៊ូប្តូរប្តាច់

    ជាមួយរដ្ឋាភិបាលមកមានការកែប្រែធូធារឬទេ??? តើគេមានបានគិតគូរដល់សុខទុក្ខរបស់បង

    ប្អូនទេ??? ពិតប្រាកដណាស់គឺបើបងប្អូនមិនប្រឹងខ្លួនឯងទេគឺអត់ និងមិនតែប៉ុណ្ណោះពួកអ្នកកាន់

    អំណាចនៅតាមភូមិឃុំរបស់បងប្អូនគៀបសង្កត់លើបងប្អូនថែមទៀត!

    បងប្អូន មើលចុះ ខ្មែរដូចគ្នាសោះព្រោះតែចង់បានអំណាចនិងជិះជាន់ប្រជាជនលូកដៃមកដុតផ្ទះ

    របស់គ្នាចោល។ តើនេះឬហៅថាអ្នកដឹកនាំវៃឆ្លាតអាណិតស្រឡាញ់ប្រជាជន ជួយប្រជាជន???

    បងប្អូនឃើញហើយដឹងហើយ តើបងប្អូននៅគាំទ្ររបបបែបនិងទៀតឬ????​ សូមបងប្អូនគ្រប់

    ស្រទាប់វណ្ណៈឈប់ចាញ់បោកគេទៀតទៅ។ សូមបងប្អូនស្វែងយល់អំពីពត៌មានឲ្យបានច្រើន

    នោះទើបបងប្អូនឈប់ចាញ់ឧបាយកលរបស់ជនខិលខូច ជនបំផ្លាញប្រទេសជាតិ ជនពុករលួយ

    ជននិយមបក្សពួក ជនប្រើអំណាចគំរាមនិងធ្វើបាបប្រជាជនស្លូតត្រង់ ជនលក់ទឹកលក់ដីប្រើរូប

    ភាពធ្វើវិនិយោកឲ្យបរទេស ប្រជាជនខ្មែរជាម្ចាស់ទឺកម្ចាស់ដីបែរជាធ្វើខ្ញូំគេ។ បន្តិចទៀតគេនឹង

    ធ្វើអាណានិគមន៍មកលើយើងដែលជាម្ចាស់ស្រុកហើយ។ អ្នកដែលគាំទ្ររបបដឹកនាំសព្វថ្ងៃ

    គឺជាពួកមុខសញ្ញានាំប្រទេសជាតិនិងប្រជាជនទៅរកគ្រោះមហន្តរាយ និងស្ថិតនៅក្រោមអាណា

    និគមន៍របស់គេដោយមិនដឹងខ្លួន។ ដូចនេះសូមបងប្អូនឆាប់ក្រោកឡើងចូលរួមតស៊ូទាំងអស់គ្នា

    សូមបងប្អូនជួយផ្តល់ពត៌មានអ្វីដែលជាគ្រោះមហន្តរាយទៅដល់បងប្អូនដែលរស់នៅតាមបណ្តា

    ខេត្តឆ្ងាយៗផង ដល់គ្រប់បងប្អូន គ្រប់ស្ថាបន័ គ្រប់មិត្តភក្រ្ត័ គ្រប់ញាតិសណ្តាន ព្រោះគេមិនបាន

    ឲ្យបងប្អូនដឹងច្រើនទេតាមវិទ្យុក្តី តាមទូរទស្សន៍ក្តី ។ បងប្អូនដឹងហើយប្រពន្ធពត៌មានគឺមានតែ

    របស់អ្នកកាន់អំណាចប៉ុណ្ណោះ។ ដូចនេះទង្វើអាក្រក់របស់គេគឺគេមិនបានបង្ហាញនិងបញ្ចេញឲ្យ

    បងប្អូនដឹងនិងឮឡើយ។ ហេតុអីបានជាបងប្អូនមិនចេះឆ្ងល់? ហេតុអីបានជាបងប្អូននៅតែជឿគេ?

    ខ្ញុំសូមចូលរួមប៉ុណ្ណឹងចុះ ព្រោះតែខ្ញុំស្រឡាញ់ទឹកដីសុណ្ណភូមិនិងប្រជាជនខ្មែរដែលតែងតែមាន

    វប្បធម៌ប្រពៃណីល្អរកអ្វីមកផ្ទឹមពុំបាន ពិសេសគឺយើងអាណិតព្រះមហាក្សត្រយើងណាស់ដែល

    ទ្រង់មិនមានសិទ្ធិសេរីភាពជួយប្រជារាស្ត្រ ដោយសារតែពួកជនអាក្រក់នេះវាតាក់តែងច្បាប់និង

    រដ្ឋធម្មនុញចងព្រះករុណាមិនឲ្យមានសិទ្ធិតស៊ូ នេះហើយជាយុទ្ធសាស្ត្រពួកជនបំផ្លាញជាតិ។