ពលរដ្ឋ​ខ្មែរ​៤​នាក់​ស្លាប់​និង​២​នាក់​របួស​ដោយសារ​ទាហាន​ថៃ​បាញ់

ពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​ទាហាន​ថៃ​ បាញ់​រះ ក្នុង​ពេល​ឆ្លង​ដែន​រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ។

 

ដោយ ហង្ស សាវយុត
2013-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​​មាន​អ្នក​ភូមិ​ខ្មែរ​ចំនួន ៤​នាក់​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស ដោយ​សារ​ទាហាន​ថៃ​ បាញ់​រះ នៅ​កន្លែង​២​ផ្សេង​គ្នា ក្នុង​ពេល​ឆ្លង​ដែន​រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ។

​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ថ្នល់កែង នៃ​ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា ថា អ្នក​ភូមិ​របស់​គាត់​ចំនួន ២​នាក់ បាន​ស្លាប់ និង​ម្នាក់​រង​របួស​កាល​ពី ៥​ថ្ងៃ​មុន នៅ​ពេល​ឆ្លង​ដែន​ទៅ​រក​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នៃ​ខេត្ត​ស៊ីសាកេត។

បុរស​ដដែល​បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ទាំង​នោះ ម្នាក់​ឈ្មោះ ថា អាយុ​ជាង ២០​ឆ្នាំ និង​ឈ្មោះ សែន អាយុ​ប្រមាណ ១៥​ឆ្នាំ ជា​បងប្អូន​នឹង​គ្នា​បាន​ស្លាប់។ ចំណែក​ឯ​ម្នាក់​ទៀត​ឈ្មោះ ពៅ ភាព បាន​រង​របួស​នៅ​ពេល​ឆ្លង​ព្រំដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ម្ដុំ​ចំណុច​អតីត​ចម្ការ​ខ្នុរ តាម៉ុក ភាគ​ខាង​កើត​ពី​ច្រក​ព្រំដែន​ក្បាល​ទន្សោង៖ «គាត់​ទៅ​រក​ឈើ​គ្រញូង​នៅ​ក្នុង​ដី​ថៃ។ គ្នា​គាត់ ៥​នាក់ ដល់​អ៊ីចឹង​ថៃ បាញ់​ស្លាប់ ២​នាក់ របួស​ម្នាក់ ហើយ​ក្មេងៗ ២​នាក់​នោះ រត់​រួច​ទាំង​អស់ ម្នាក់​ទៀត​អ្នក​របួស។ ប៉ូលិស​ខាង​ខេត្ត​គាត់​យក​ទៅ​សួរ​នៅ​ខេត្ត​ហើយ»

ចំណែក​នៅ​ឯ​ច្រក​ព្រំដែន ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ​មាន​សេចក្ដី​រាយការណ៍​ថា ទាហាន​ការពារ​ព្រំដែន​ថៃ ​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ និង​ម្នាក់​ទៀត​រង​​របួស ដោយសារ​ឆ្លង​ដែន​ ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ដូច​គ្នា​នេះ។

បុរស​អ្នក​ភូមិ​តានី ឃុំ​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប គឺ​លោក អាន រ៉ា ដែល​ជា​អ្នក​រង​របួស​ដោយសារ​ទាហាន​ថៃ បាញ់​នោះ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា កន្លង​ទៅ  លោក​និង​គ្នីគ្នា​មួយ​ចំនួន​បាន​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ តាម​ច្រក​ព្រំដែន​ចន្លោះ​បង្គោល​ឡាក់​លេខ​២។ នៅ​ពេល​ដែល​ឆ្លង​ផុត​ពី​ព្រំដែន​​ខ្មែរ​បាន​បន្តិច ទាហាន​ថៃ​ ក៏​បាន​បាញ់​រះ។

លោក អាន រ៉ា៖ «ដល់​ពាក់​កណ្ដាល​ផ្លូវ​ហើយ ដី​ថៃ នៅ​ម្ដុំ​ចូល​ច្រក​ផ្លូវ​ខ្ទំ។ ស្លាប់ ២​នាក់ របួស​ខ្ញុំ​មួយ ត្រូវ​ភ្លៅ។ បាញ់​ច្រើន​ដែរ តែ​ត្រូវ ១​គ្រាប់។ ខ្ញុំ​ប្ដូរ​រត់​បាន​រួច»

ទោះ​យ៉ាង​ណា អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង លោក តូច រ៉ា​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​បាញ់​រះ​នោះ​នៅ​ឡើយ​ទេ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ ​បាន​ផ្ដល់​តួលេខ​ត្រួសៗ​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មករា រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កក្កដា គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៩​នាក់​បាន​ស្លាប់ និង ៦​នាក់​រង​របួស ដោយសារ​ទាហាន​ថៃ បាញ់​រះ នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង។

បន្ថែម​លើ​នេះ សកម្មភាព​ជួញដូរ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញ​ពី​ខេត្ត​ជាប់​ព្រំដែន​ថៃ ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម ​បាន​កម្រើក​ឡើង​វិញ​ហើយ​មួយ​រយៈពេល​មក​នេះ។ មន្ត្រី​តុលាការ​ខេត្ត​សៀមរាប មួយ​រូប បាន​ឱ្យ​ដឹង​កាល​ពី​ដើម​ខែ​កក្កដា ថា បច្ចុប្បន្ន​បទល្មើស​ជួញ​ដូរ​ឈើ​គ្រញូង បាន​កើន​ឡើង​វិញ ហើយ​មាន​រូបភាព​សាហាវ ពិបាក​បង្ក្រាប​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខ្មែរ​៤​នាក់​ស្លាប់​និង​២​នាក់​របួស​ដោយសារ​ទាហាន​ថៃ​បាញ់"

  1. ក្ដែន.អាស says:

    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ាចោរ-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    **ពួកអាគាំទ្រអត់មានប្រាក់ ធ្វើចោរលួចឆក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីធ្វើតែចោរ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -**អន់ថោកចង្រៃមន្រីចោរក្អេងក្អាង។
    ពួកអាមន្រ្តីស្មោគគ្រោកបក្សប្រជាជន ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -**ពួកចោរឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ មន្រ្តីចោរសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -**ក្រុមចោររស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានចោរប្រែត។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រជាជន
    កំជិលអាំងផេះមុខស្លេកស្លាំង-ប្លន់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    ** វាស្រែកហឺហារថាអគារខ្ពស់- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    អគារខ្ពស់ឯណាអាប្រកាច់- សម័យសម្តេចសុទ្ធតែចោរលួចជាតិ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    ** អញឆ្ងល់អ្ហែងដែរពួកគាំទ្រ- ដែលអ្ហែងស្រែករ៉ោទ៍តែរាល់ថ្ងៃ
    អ្ហែងចង់ថាចម្រើនៗស្អី ? – ឫុអ្ហែងក្រាញ់នៅអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថារីកចម្រើន ។
    តើចម្រើនស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលចិន
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាខ្មែររីកចម្រើន- តើចម្រើនស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះគាំទ្រចោរ ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាគាំទ្រ
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លួចដីលួចធ្លី- ស្រុកវិញសែនភ្លឺ- ក្រយ៉ាកក្រោមមេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ក្រាញ់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាហើយអូសប្លន់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- **សម្រាប់លក់ចេញអោយហាណូយ ។
    ** ចំណែកយាយតាច្បាស់នៅវត្ត- ចាំចង្ហាន់លោកសល់រាល់ថ្ងៃ
    អត់មានស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃហើយ ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនដេកតែភ័យ
    អោយប្រាក់ខែមិនគ្រាន់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- រដ្ឋខំសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- ធ្វើចោររបក្សវិញចម្រើនសែន ។ល។និង។ល។