Tuesday, 23 July 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តារាចម្រៀងប្រុសស្រីវ័យក្មេងជ្រកក្រោមដំបូលផលិតកម្មតែមួយនាង យូរី និង អាន គុណកូឡា បានផ្ទុះឡើងនូវចំណងស្នេហាយ៉ាងស្អិតល្មួតកាលពីប៉ុន្មានខែចុងក្រោយនេះ ក្រោយពេលពួកគេបានសម្តែងរួមគ្នាក្នុងចម្រៀងខារ៉ាអូខេមួយបទគឺ «សង្សារមួយថ្ងៃ គឺមួយជីវិត» ។
ការលេចធ្លាយនូវចំណងស្នេហ៍នេះបានធ្វើឲ្យគូស្នេហ៍ទាំងពីរមានភាពស្ទាក់ស្ទើរក្នុងការឆ្លើយបំភ្លឺជុំវិញសម្ព័ន្ធស្នេហ៍នេះ តែអ្វីដែលកាន់តែបង្ហាញច្បាស់មិនអាចប្រកែកបាននោះ គឺការរៀបគម្រោងរបស់តារាទាំងពីរដួងចេញទៅសាងអនុស្សារីយ៍ស្នេហ៍លើទឹកដីប្រទេសកូរ៉េនៅប៉ុន្មានថ្ងៃទៀតនេះ។
ភាពស័ក្តិសម និងចំណងទាក់ទងស្អិតល្មួតរបស់ កូឡា និង យូរី នៅក្នុងពិភពសិល្បៈ ជាភស្តុតាងមួយធ្វើឲ្យទស្សនិកជនអាចចាប់ថ្នាក់ចំពោះការផ្តើមស្នេហ៍របស់ពួកគេទាំងពីរ។
អ្នកតាមដានពីសកម្មភាពរបស់ពួកគេបានឲ្យដឹងថា យូរី និង កូឡា បានផ្តើមស្នេហ៍ពីមិត្តភ័ក្តិរួមការងារក្នុងផលិតកម្មតែមួយ ហើយចំណងទាក់ទងរបស់ពួកគេកាន់តែផ្អែមល្ហែមឡើងៗ ដែលនៅពេលនេះកំពុងក្លាយជាចំណងស្នេហ៍ដ៏ក្តៅគគុកមួយមិនអាចពន្លត់បាន។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
