ដោយ យ៉ង ចាន់តារា
2013-07-31
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៣។ RFA/Mom Sophon
ក្រោយការប្រកាសលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលយកលទ្ធផលនោះ និងបានស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយបញ្ហាទាំងឡាយ។ សំណើនេះ មិនទាន់បានទទួលការឆ្លើយតបពីខាង គ.ជ.ប នៅឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បើសិនជា គ.ជ.ប ពិនិត្យឃើញថា ជាការចាំបាច់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីជំហគាំទ្រឱ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីទាំងឡាយដែលកើតមានទាក់ទងនឹងការបោះឆ្នោត។
ថ្លែងនៅក្នុងទស្សនកិច្ចពិនិត្យការដ្ឋានសង់ស្ពានអាកាសស្ទឹងមានជ័យ នៅរសៀលថ្ងៃទី៣១ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកសូមស្វាគមន៍ចំពោះយន្តការដោះស្រាយបញ្ហាទាំងឡាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យមានការចូលរួមពីគណបក្សនយោបាយ និងសង្គមស៊ីវិល បើសិនជា គ.ជ.ប គិតថា ជារឿងចាំបាច់៖ «ទាក់ទងនឹងវិវាទនៃការបោះឆ្នោត គឺគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ មានភារកិច្ចដោះស្រាយ។ ប៉ុន្តែបើសិនជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត យល់ឃើញថា មានការចាំបាច់ឱ្យគណបក្សនយោបាយចូលរួម សង្គមស៊ីវិលចូលរួម សម្រាប់ខាងរាជរដ្ឋាភិបាល និងគណបក្សប្រជាជន សូមស្វាគមន៍នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញពីតម្លាភាព និងដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការពិភាក្សានយោបាយក្នុងចំណោមគណបក្សដែលមានអាសនៈក្នុងសភា ហើយលោកបានសង្កត់ធ្ងន់ថា រាល់បញ្ហាទាំងឡាយដែលមាន គឺត្រូវតែមានការដោះស្រាយដោយភាគីខ្មែរគ្នាឯង មិនអាចឱ្យសហគមន៍អន្តរជាតិណាមកចូលរួមនៅក្នុងរឿងនេះទេ។
លោក ហ៊ុន សែន៖ «ចំណុចនានាពាក់ព័ន្ធជាមួយនឹងការសម្របសម្រួលរវាងគណបក្សនយោបាយ គណបក្សប្រជាជនសូមជម្រាបថា បានប្រជុំអចិន្ត្រៃយ៍របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា កន្លងផុតទៅនេះ។ ក្នុងនោះ គឺយើងបានត្រៀមខ្លួនដើម្បីបើកចំហពិភាក្សានយោបាយរវាងបក្សនយោបាយដែលមានអាសនៈក្នុងសភា ដើម្បីពិភាក្សាគ្នារៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋ។ ខ្ញុំគិតថា នេះជាដំណើរដែលគ្មានអ្នកណាដោះស្រាយជំនួសខ្មែរនឹងខ្មែរគ្នាឯងបានទេ មិនអាចយកបរទេសមកដោះស្រាយជំនួសយើង ហើយបរទេសមានតែការលើកទឹកចិត្តយើងឱ្យមានការសន្ទនាគ្នា»។
ជាមួយគ្នានេះដែរ វេទិកាសិទ្ធិមនុស្ស និងការអភិវឌ្ឍអាស៊ី (FORUM-ASIA) ដែលជាក្រុមសិទ្ធិមនុស្សមាន ៤៧អង្គការ សមាជិកពី ១៦ ប្រទេសផ្សេងគ្នានៅតំបន់អាស៊ី នៅថ្ងៃទី៣១ កក្កដា នេះដែរ បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញក្តីព្រួយបារម្ភចំពោះភាពមិនស្របច្បាប់ជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការបោះឆ្នោតរាប់ទាំងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាព រហូតដល់ការបន្លំបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិនាពេលកន្លងមក។
វេទិកានេះបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានទាត់ចោលការអំពាវនាវជាអាទិភាពដែលស្នើដោយសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមបញ្ចូលទាំងការទាមទារ ៥យ៉ាងរបស់វេទិកាអាស៊ី និងសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA ដើម្បីឱ្យរដ្ឋាភិបាលធានាបាននូវការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សមួយនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យចំពោះរាល់បញ្ហាដែលខ្លួនបានលើកឡើង និងទទូចឱ្យអាជ្ញាធរបើកទូលាយចំពោះការប្រកួតប្រជែងដោយសន្តិភាព រហូតដល់លទ្ធផលបោះឆ្នោត រួមបញ្ចូលទាំងការតវ៉ា និងការជួបប្រជុំជាសាធារណៈផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
- ក្រសួងមហាផ្ទៃស្នើឲ្យលោក សម រង្ស៊ី គោរពច្បាប់ធ្វើបាតុកម្ម
- បទវិភាគ៖ ភាពវឹកវរអាចកើតមានតែមិនអាចមានសង្គ្រាមស៊ីវិលទេ
- អ្នកវិភាគ៖ បដិវត្តន៍ព្យុះប្រជាធិបតេយ្យអាចផ្ទុះឡើងបើមានហិង្សាក្នុងបាតុកម្ម
- ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបារម្ភពីការដកប្រាក់ក្រោយបោះឆ្នោត
- កូនប្រុសលោក ហ៊ុន សែន មិនជាប់ឆ្នោតជាតំណាងរាស្ត្រ
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- សម្ភាសលោក សម រង្ស៊ី និងលោក កឹម សុខា ពីផែនការដោះស្រាយវិបត្តិក្រោយបោះឆ្នោត
- បក្សហ៊្វុនស៊ិនប៉ិចទាមទារបង្កើតគណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតី
ok.
ខ្លាចអីគ្រាន់តែមានបរទេសចូលរួមនោះ អ្នកបច្ចឹមប្រទេសច្រើនជាប្រទេសប្រជាធិបតេយ្យ ……………….មិនមែនដូចយួនទេ គ្រាន់តែបោះឆ្នោតប្រទេសខ្មែរសោះ ហេតុអ្វីមានយួនគគ្រឹកគគ្រាក់មកបោះឆ្នោតដែរ?…..
ហ៊ុន សែន និយាយធ្វើខ្លួនឯងដូចស្មោះត្រង់ចំពោះជាតិក្នុងការបោះឆ្នោត
ប៉ុន្តែវាលេងអាត់៥បន្លំសន្លឹកឆ្នោតរួចបាត់ទៅហើយ !
វាស្វាគមន៍ចំពោះការបង្កើតគណៈកម្មការចម្រុះចូលរួមពិនិត្យអង្កេតការមែន
ប៉ុន្តែអា គ.ជ.ប ឆ្កែវាឈ្មោះ នីថា ស្អីគីនោះបានបដិសេធថាហួសពីសម្ថភាព
គ.ជ.ប សម្រាប់ការបង្កើតគណៈកម្មការចម្រុះរួចទៅហើយ ។
ត្រូវដាក់គំនាបលើអា គជប ឱ្យធ្ងន់ធ្ងរព្រោះវាជាអាជ្ញាកណ្ដាលលំអៀង !
It’s time for all old men like you to retire! Many young educated need jobs men!
តើពេលនោះហ៊ុនសែនមានដែលគិតពីមនោសញ្ចេតនាទេ គឺគ្មានទេបើកុំតែអន្តរជាតិអន្តរាគមន៍ នោះលោកគឹមសុខាមិនបានចេញពីពន្ធ័ធនាគានោះទេ ហើយលោកសមរង្សីក៍អញ្ចឹងដែរបើកុំតែ អាមេរិកគំរាមសួរថាហ៊ុនសែនអនុញ្ញាតឲ្យសមរង្សីចូលស្រុមមែនទេ។ ដូច្នេះកុំទៅសសើរសន្ថាន ចិត្តក្លែងក្លាយដែលថាហ៊ុនសែនមានសន្ថានចិត្តអាណិតលោកសមរង្សីហើយអនុញ្ញាតឲ្យវិលចូល ស្រុកនោះគឺផះ។ ហើយឥឡូវដល់ពេលហ៊ុនសែនមានទុក្ខម្តងវិញព្រោះតែអន្តរជាតិនិងអាមេរិក កៀបករដោយសារការបោះឆ្នោតមិនមានតម្លាភាព។ ហើយដើម្បីរកដំណោះស្រាយឲ្យខ្លួនរួចផុត ពីផ្លូវមរណៈពេលនេះហ៊ុនសែនប្រើទាំងមនោសញ្ចេតនាថាលោកសមរង្សីធ្លាប់សសេរលិខិតចូល រួមមរណះទុក្ខឪពុកហ៊ុនសែនទើបតែស្លាប់មកប្រើដើម្បីកៀងលោកសមរង្សីឲ្យចូលក្នុងក្លេរបស់ ហ៊ុនសែនជាថ្មីម្តងទៀត។ តែទោះជាយ៉ាងណាក៍ដោយខ្ញុំសូមផ្តាំទៅលោកសមរង្សីថាបើដោះ ស្រាយពីភាពមិនប្រក្រតីនៃកាបោះឆ្នោតថ្មីៗនេះមិនបានទេខ្ញុំជាម្ចាស់ឆ្នោតពិតជាមិនសុខចិត្ត នោះទេ ឬមួយត្រូវរៀបចំការបោះឆ្នោតជាថ្មី ដោយមានគជបថ្មី និងសេរិយុត្តិធម៌ពិតប្រាកដ ទើបខ្ញុំអស់ចិត្ត ព្រោះពេលនេះកំលាំងរបស់យើងពិតជាកំពង់តែខ្លាំងហើយ។