សុជាតា ហ៊ាន
01 សីហា 2013
វីអូអេខ្មែរ

ភ្នំពេញ — អ្នកភូមិគគីរធំ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ពីរនាក់ទំនងជាបានរត់គេចខ្លួនក្នុងកន្លែងសុវត្ថិភាព បន្ទាប់ពីទទួលរងការគំរាមកំហែងដោយជនមួយក្រុមដែលត្រូវគេចង្អុលបង្ហាញថា ជាភ្នាក់ងារពង្រឹងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
លោក អុល សុខឡេង បានឲ្យដឹងតាមទូរស័ព្ទថា លោកកំពុងគេចខ្លួន ក្រោយពីក្រុមពង្រឹងគណបក្សប្រជាជននោះតាមរកបងប្រុសរបស់លោកនិងគំរាមបាញ់សម្លាប់រូបលោកនិងគ្រួសាររបស់លោក។ ការគំរាមនេះបានកើតឡើងកាលពីថ្ងៃទី២៩ខែកក្កដា។
លោកនិយាយថា៖ «គេចង្អុលមុខម៉ែឳខ្ញុំ ហើយស្រែកម្តងទៀតថា បើមិនប្រាប់ទេក្រុមគ្រួសារមីងឯង សម្លាប់ចោលទាំងគ្រួសារ។ ខ្ញុំក៏ស្ទុះទៅទាញទូរស័ព្ទថតសកម្មភាពទាំងនោះ ហើយក្រុមគេ២នាក់ក៏ស្ទុះមកទាញទូរស័ព្ទខ្ញុំ បម្រុងនឹងកំទេចចោល។ គេក៏ដកកាំភ្លើងរកបាញ់ខ្ញុំ។ តែខ្ញុំរត់រួច»។
យោងតាមលោកអុល សុខឡេងបានឲ្យដឹងថា បញ្ហានេះជាទាក់ទងនឹងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
នៅថ្ងៃនោះបងប្រុសលោកបានចេញមុខហាមឃាត់ និងតវ៉ាមិនឲ្យក្រុមមនុស្សចំនួន៦ឡានដែលគេបានដឹកមកឲ្យបោះឆ្នោតនៅក្នុងមណ្ឌលរបស់លោក ហើយអ្នកទាំងនោះមិនមែនជាអ្នករស់នៅក្នុងឃុំគគីរធំទេ។
លោកសុខឡេងអះអាងថា មួយថ្ងៃក្រោយពីការបោះឆ្នោត ក្រុមពង្រឹងគណបក្សប្រជាជនកម្ពុជាដែលលោកបញ្ជាក់ថា ដឹកនាំដោយលោកង៉ោ សុវណ្ណ ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកណ្តាល បានមកស្វែងរកចាប់ខ្លួនបងប្រុសរបស់លោក។ នៅពេលនោះលោកបានយកទូរស័ព្ទថតរូបពួកគេ ហើយក៏ទទួលរងការគំរាមកំហែងនោះភ្លាម។
លោកមឹក ជាជាជំទប់ទី១ ឃុំគគីរធំបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដាពិតជាមានករណីសម្លុតគម្រាមបានកើតមានឡើងពិតមែន។
លោកនិយាយថា៖«មានពាក្យមួយថា តាមចាប់ និងតាមសម្លាប់។ លុះដល់ថ្ងៃទី២៩ ក៏ទៅបង្កហេតុដល់ផ្ទះនោះឯង។ ឃើញរកទាញកាំភ្លើងបាញ់ឈ្មោះអុល សុខឡេងហ្នឹង។ ប្រជារាស្រ្តស្រែក ទើបគេទុកកាំភ្លើងក្នុងអាវវិញ។ ហើយឥឡូវនេះ [សុខឡេង]កំពុងតែគេចខ្លួន មិនទាន់ដឹងថាដល់ណាទេ»។
លោករឿង មករាជាអ្នកសម្របសម្រួលរបស់សមាគមអាដហុក ស្នាក់ការប្រចាំខេត្តកណ្តាលបានឲ្យដឹងថា លោកបានទទួលបណ្តឹងនេះពីក្រុមគ្រួសាររបស់លោកអុល សុខឡេងអំពីករណីគម្រាមកំហែងនេះ ហើយលោកកំពុងតែធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាងដើម្បីរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវច្បាប់។
លោកនិយាយថា៖ «យើងនឹងធ្វើពាក្យបណ្តឹងជូនគាត់ យកទៅដាក់តុលាការដើម្បីឲ្យគាត់ទទួលបានការដោះស្រាយតាមផ្លូវតុលាការ ហើយបើចាំបាច់យើងនឹងផ្តល់មេធាវីជូនគាត់ដើម្បីឲ្យមេធាវីជួយរកយុត្តិធម៌ជូនគាត់ នៅពេលដំណើរការនីតិវិធីតាមផ្លូវតុលាការ»។
មន្ត្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា ប្រជាជនបានអះអាងថា មានរឿងហេតុខាងលើ កើតឡើងនៅថ្ងៃបោះឆ្នោត ហើយមួយថ្ងៃក្រោមមក ក៏មានការតាមចាប់ខ្លួនបងប្រុសរបស់លោកអុល សុខឡេង។
ទោះជាយ៉ាងណាក្តី លោកង៉ោ សុវណ្ណជាប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំឃុំគគីរធំ ខេត្តកណ្តាល បានច្រានចោលការចោទប្រកាន់លើរូបលោក។
លោកនិយាយថា៖ «រឿងកំរាមកំហែងគេ មិនមែនជាវប្បធម៌របស់យើងខ្ញុំទេ។ ខ្ញុំបានទទួលដំណឹងហើយ គេថា ខ្ញុំហ្នឹងដេញបាញ់គេពេញភូមិទៀតនោះ។ ដេញបាញ់គេយ៉ាងម៉េច? ពួកខ្ញុំហ្នឹងមានស្អីទៅបាញ់គេកើត? មានកាំភ្លើងពីណាមក?»
គណបក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលឯករាជ្យបានលើកពីភាពមិនប្រក្រតីជាច្រើនក្នុងអំឡុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
នៅក្នុងនោះដែរ ក្រុមប្រជាពលរដ្ឋនៅមណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅតាមខេត្តនិងក្រុងនានាបានព្យាយាមរារាំងអ្នកបោះឆ្នោត ដែលពួកគេអះអាងថា ត្រូវបានដឹកជញ្ជូនដោយគណបក្សប្រជាជនកម្ពុជាពីតំបន់ផ្សេងដើម្បីឲ្យមកបោះឆ្នោតនៅតាមតំបន់របស់ពួកគេ៕
អត្ថបទព័ត៌មានទាក់ទង
- អង្គការសិទ្ធិមនុស្សស.រ.អា.រិះគន់ថា ដំណើរការបោះឆ្នោតនៅកម្ពុជាមានបញ្ហាជាប្រព័ន្ធ
- សហគមន៍អឺរ៉ុបជំរុញឲ្យគជបចាត់វិធានការលើភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត
- គណបក្សប្រឆាំងបើកយុទ្ធនាការប្រមូលភស្តុតាងបញ្ហាបោះឆ្នោត
- គណបក្សធំៗទាំងពីរអះអាងថា ខ្លួនអាចនឹងដឹកនាំរដ្ឋាភិបាលថ្មី
ពហុព័ត៌មាន


សែន ជោរសំបូរធនធានមនុស្សធុនង៉ោរ សុវណ្ណនេះច្រើនអញ្ចឹងបានបាត់២០កៅអីជាង…បងប្អូនទាំងអស់គ្នាមេត្តាជួយតាមដានគ្រួសារខាងលើនេះផងស្រួលមិនស្រួលបក្សពួកល្បងសុវណ្ណធ្វើបាបក្រុមគ្រួសារគាត់រស់នៅមិនបានសុខទេ.សូមផ្ដាំទៅលោកសុវណ្ណផងថាអ្នកដែលធ្វើអោយប្រជាជនក្កៅក្រហាយ ច្រើនតែឆាប់ស្លាប់ដោយតៃហោងដូចជារន្ទះបាញ់ រឺឡានបុកជាដើមកុំថាមិនជឿយើងឃើញហូរហែមកហើយ…..
សូមអង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍ការពារអាយុជីវិតរាស្ត្រខ្មែរ ដែលកំពុងរងការគំរាមកំហែង និងគាបសង្កត់យ៉ាងឃោឃៅ ពីសំណាក់អាជ្ញាធររបស់បក្សកាន់អំណាច ។
ត្រូវតែប្តឹងកុំឲ្យពួកគេចូលចិត្តប្រើច្បាប់ព្រៃ។
why? he was runing away, why ? he was hidding ,,
pure gold never afraid of fire,,
he has to face court justice,rule of law –
however, these guys, has done something wrong ,, for sure !!
អាហ៊ុន សែន វាធ្វើជាដើរតួចិត្តល្អ តែអោយកូនចៅវាដើរធ្វើអំពើរបីសាច ។ អាមេបីសាចហ៊ុន សែន វាមិនចោលចារិកទេ អាឆ្កែនរកក្បត់ជាតិនេះ ។
មានភស្តុតាងទេ
អាងអីអាងបាតុកម្ម ៖ រឿងភ័ស្តុតាងសម័យនេះកុំសូវសួរព្រោះសម័យនេះជាសម័យជឿនលឿន ក្មេងៗ ឥឡូវនេះថតបានលឿនណាស់
This case should be sued and the threateners in CPP must be arrested be brought to the court
ពលរដ្ឋខ្មែរទាំងអស់សុទតែបានដឹងហើយថា លោហ៊ុនសែនធ្លាប់បានចាញ់ឆ្នោតម្ដងរួចហើយតែមិនព្រមចុះចេញ
បើទោះបីគាត់ចាញ់ពេលនេះក៏មិនខុសពីមុនដែរព្រោះគាត់បាននិយាយមុនពេលបោះឆ្នោតរួចហើយថាបើគណបក្សគាត់
ចាញ់ឆ្នោតនឹងមានភាពវឹកវរក្នុងប្រទេស យើងអាចយល់បានហើយថាបក្សប្រឆាំងមិនមានកងប្រដាប់អាវុធទេ។
មន្រ្តីរដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងក្រសួងនានាក្នុងរដ្ឋបាលរួមទាំងអ្នកាមានទ្រព្យស្តុកស្តំសុទតែឈខាងលោកហ៊ុនសែន
ដើម្បីការពារផលប្រយោជន៏របស់គេ បក្សប្រឆាំងបានដឹងចំណុចយុទ្ធសាស្រ្តននេះ តែគ្មានវិធីបំបែកបាន នេះបង្ហាញថា
បក្សប្រឆាំងនៅទន់ខ្សោយណាស់ គួសម្លឹងមើលចំណុចខ្សោយខ្លួនឯងឲ្យបានច្រើនជាងសម្លឹងមើលទង្វើរអាក្រក់របស់
បក្សកាន់អំណាច។ ប្រជាជនខ្មែរបានផ្ដល់ការគាំទ្របក្សប្រឆាំងពេលនេះ តែគេធ្វើការមិនកើត បក្សប្រឆាំងមួយនេះគ្មាន
ឳកាសទៀតទេ ហើយក៏មិនគួរតូចចិត្តនឹងលទ្ធផលដេលបានមកនេះដែរ។ សង្ឃឹមថាពេលអនាគតអាចមានបក្សនយោបាយផ្សេងទៀតដែលមានសមត្ថភាពមានគោលនយោបាយច្បាស់លាស់
មកដឹកនាំពលរដ្ឋខ្មែរ។