ព្រះសង្ឃនៅក្នុងវត្តស្ទឹងមានជ័យ និងពុទ្ធបរិស័ទនៅក្បែរនោះជិត ២០០នាក់ នាំគ្នាភ្ញាក់ផ្អើលពេលទទួលដំណឹងថា អាជ្ញាធរចាប់ព្រះសង្ឃនៅល្ងាចថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៣។ មន្ត្រីអាជ្ញាធរ ដែលយាមការពារនៅក្នុងវត្តនោះ បញ្ជាក់ថា វត្តមានរបស់កងរាជអាវុធហត្ថសន្ធឹកសន្ធាប់នេះ គឺក្នុងគោលបំណងការពារសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមកពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសនៅស្ទឹងមានជ័យ ទេ។
ដោយ ឡេង ម៉ាលី
2013-07-31
RFA

កងកម្លាំងអាវុធហត្ថដែលយាមការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះពិនិត្យការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ក្បែរវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ RFA/Leng Maly
ការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៣ គឺកើតឡើងនៅពេលដែលគេឃើញវត្តមានកងរាជអាវុធហត្ថជិត ១០០នាក់ ដាក់រាយកម្លាំងនៅខាងមុខព្រះវិហារ វត្តស្ទឹងមានជ័យ នេះ ដោយមិនបានផ្ដល់ដំណឹងមុនថា ជាកម្លាំងមកការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះពិនិត្យការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ដែលនៅក្បែរនោះ។
ស្ត្រីអ្នកមកមើលហេតុការណ៍មួយរូបឈ្មោះ ស៊ូ ផានី ថ្លែងថា គាត់មកវត្តនេះក៏ព្រោះតែឮព័ត៌មានតៗគ្នាថា អាជ្ញាធរចាប់ព្រះសង្ឃនៅវត្តស្ទឹងមានជ័យ នេះ៖ «ខ្ញុំមានអារម្មណ៍ថា បើសិនជាមានគេចាប់លោកអ៊ីចឹងមែន ពួកខ្ញុំនឹងជួយគ្នា។ ពួកខ្ញុំនឹងប្រមូលគ្នាជួយគ្នា ព្រោះអីប្រទេសខ្មែរយើងមានខ្មែរឯណាមកចាប់លោកចាប់អីអ៊ីចឹង អត់មានទេ»។
ព្រះសង្ឃមួយអង្គព្រះនាម សូរ សាមៀន មានថេរដីកាថា ព្រះអង្គភ្ញាក់ផ្អើលផង និងព្រួយបារម្ភផង អំពីវត្តមានកងរាជអាវុធទាំងនេះ៖ «ធម្មតាមានរឿងកាលពីពេលបោះឆ្នោតហ្នឹង អាត្មាភ័យដែរ មានដុតឡានដុតអីអ៊ីចឹង គេថាមានលោកចូលរួមដុតរថយន្តអីអ៊ីចឹង។ ពេលហ្នឹងអាត្មាអត់បានចូលរួមទេ អាត្មាទៅឈរមើលនៅខាងក្រៅមែន។ ឃើញឈូឆរៗ តែការដុតហ្នឹងគេថាកម្លាំងយុវជន យើងមើលជាក់ស្ដែងទាំងអស់គ្នា។ អ្នកខ្លះថាមានលោកចូលរួម លោកចូលរួមមែន គឺឈរមើល។ ត្រង់ហ្នឹងចេះតែភ័យមកមើលអ៊ីចឹងទៅ ឃើញមានកម្លាំងប្រដាប់អាវុធអ៊ីចឹង»។
ព្រះសង្ឃមួយអង្គទៀត ព្រះនាម ឈន គា បន្ទរថា ព្រះអង្គភ័យខ្លាចចំពោះវត្តមានកងរាជអាវុធហត្ថទាំងនេះ ដែលមានប្រដាប់អាវុធផង៖ «វាមានការភ័យខ្លាចក្នុងការកងកម្លាំងប្រដាប់អាវុធអីមកអ៊ីចឹង មិនបានផ្ដល់ព័ត៌មានឱ្យលោកដឹងថា ឥឡូវមកសម្ដេចមកអីអ៊ីចឹង។ អ៊ីចឹងលោកទាំងអស់ហ្នឹងមានការភ័យខ្លាច។ អ៊ីចឹង បើសិនជារដ្ឋអំណាចលើកក្រោយ បើមានអីផ្ដល់ព័ត៌មានឱ្យចៅអធិការ ឬក៏គ្រូសូត្រឆ្វេង ឬស្ដាំអីអ៊ីចឹងទៅ។ សំណូមពរតែប៉ុណ្ណឹងទេញោម»។
យុវជនមួយរូបដែលមកមើលហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺលោក នួន មករា ថ្លែងថា លោកនឹងជួយអន្តរាគមន៍ដល់ព្រះសង្ឃ ប្រសិនបើមានការចាប់ព្រះសង្ឃមែន ព្រោះបញ្ហានេះទាក់ទងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ កន្លងទៅ៖ «យើងអាចជួយគ្នាទៅវិញទៅមក គឺជួយព្រះសង្ឃដែលគាត់ចាប់យកទៅ។ អត់ឈរមើលទេ ព្រោះយើងជាប្រជាពលរដ្ឋម្នាក់ ជាយុវជនម្នាក់ ខ្ញុំត្រូវតែក្រោកឡើងដើម្បីជួយខ្មែរគ្នាឯង។ មិនឱ្យថា គេចាប់ខ្មែរគ្នាឯង ឬព្រះសង្ឃទៅហើយ យើងឈរមើលនឹងភ្នែកបានទេ។ ប៉េអិមជាខ្មែរ តែគាត់មិនយល់ខ្មែរគ្នាឯងទេ»។
ការភ្ញាក់ផ្អើលនៅវត្តស្ទឹងមានជ័យ នេះ គឺជាលើកទី២ ហើយ បន្ទាប់ពីការភ្ញាក់ផ្អើលម្ដង កាលពីល្ងាចថ្ងៃទី៣០ កក្កដា នៅពេលដែលមន្ត្រីសង្ឃក្នុងខណ្ឌមានជ័យ ចំនួន ៤អង្គ កោះហៅព្រះសង្ឃក្នុងវត្តនេះចូលរួមប្រជុំ។ ដោយសារតែមានការភ្ញាក់ផ្អើលដល់សាធារណជន ភ្នាក់ងារការពារសិទ្ធិមនុស្ស និងអ្នកកាសែតជាង ១០០នាក់ ការប្រជុំនោះត្រូវបានមន្ត្រីសង្ឃប្ដូរទៅជាពិធីធ្វើកិច្ចឧបោសថ ឬហៅថាពិធីសម្ដែងកំហុសតាមផ្លូវពុទ្ធសាសនាទៅវិញ។ ទោះជាបែបនេះក្ដី ព្រះសង្ឃ និងពុទ្ធសាសនិកមួយចំនួន រិះគន់ថា ការធ្វើពិធីឧបោសថនោះ គឺមិនត្រឹមត្រូវតាមធម៌វិន័យព្រះពុទ្ធសាសនាទេ។
ការភ្ញាក់ផ្អើលនៅថ្ងៃទី៣១ កក្កដា បានធូរស្រាលវិញនៅពេលដែលកងរាជអាវុធហត្ថដកចេញទៅវិញ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅវត្តស្ទឹងមានជ័យ ពាក់ព័ន្ធនឹងសុវត្ថិភាពមិនទាន់រសាយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគ៖ ចិនមិនគួរប្រគល់អាវុធមកកម្ពុជាក្រោយការបោះឆ្នោត
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- លោក ហ៊ុន សែន ស្វាគមន៍ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោត
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
- ក្រសួងមហាផ្ទៃស្នើឲ្យលោក សម រង្ស៊ី គោរពច្បាប់ធ្វើបាតុកម្ម
- អង្គការអន្តរជាតិចេញរបាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត
- បទវិភាគ៖ ភាពវឹកវរអាចកើតមានតែមិនអាចមានសង្គ្រាមស៊ីវិលទេ
- អ្នកវិភាគ៖ បដិវត្តន៍ព្យុះប្រជាធិបតេយ្យអាចផ្ទុះឡើងបើមានហិង្សាក្នុងបាតុកម្ម
មិនគួរធើ្វអ្វីដោយអាថ៏កំទេ?
តាមការពិត
ព្រឹត្តការណ៏ចល័តកម្លាំងទ័ពទាំងក្នុងក្រុងភ្នំពេញកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ
មិនមែនជាការសំដែងអោយឃើញនៅការកំញើញឬគម្រាមដោយសារតែហ៊ុន
សែនភ័យខ្លាចចំពោះបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះទេ ។ ហ៊ុន
សែនក៏ដឹងហើយថាចំពោះគណះបក្សប្រឆាំងមួយនេះគ្មានអ្វិគួរអោយគាត់ភ័យពីរឿងសុវត្ថិភាពផ្ទាល់ខ្លួ
នរបស់គាត់នោះទេ ពីព្រោះគណះបក្សប្រឆាំងមួយនេះមិនមានកងកម្លាំងប្រដាប់អាវុធឡើយ ។
អ្វីដែលជាមូលហេតុដែលគួរអោយយើងសន្និដ្ធានបានថាវាគួរជាការពិតនោះគឺ
ហេតុផលទីមួយ: គឺភាពរង្គោះរង្គើរយ៉ាងសម្បើមមួយរប
ស់ក្រុមមន្រ្តីកំពូលៗនៃគណះបក្សប្រជាជនដែលមានអំនាចស្មើរនិងហ៊ុនសែនដែលពួកនេះបំរុងត្រៀម
ប្រើកំលាំងទ័ពរបស់គេខ្លាចក្រែងហ៊ុន សែនប្តូរចិត្តសុខចិត្តទទួលស្គាល់លទ្ធផលនៃការចាញ់របស់គាត់
។
ហេតុផលទីពីរ: គឺហ៊ុន សែន មានការខឹងសំបារចំពោះលទ្ធផលដ៏អាក្រក់នេះណាស់ ។
គាត់ប្រហែលជាមានការសង្ស័យទៅលើមន្រ្តីថា្នក់កំពូលមួយចំនួនក្នងគណះបក្សដែលអាចនឹងមានការ
ងាករេចេញពីគាត់ ជាពិសេសក្រុមដែលមានសិទ្ធក្តាប់កងកំលាំងប្រដាប់អាវុធ
ក្នុងខណះពួកនេះមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការដាក់ពិន័យ្យយ៉ាងអាក្រក់របស់លោកហ៊ុ
ន សែនចំពោះពួកគេ។ គេប្រហែលជានឹងងើបធ្វើការបះបោរដើម្បីការពារប្តូរបាននូវជីវិតនិងទ្រព្យសម្បត្តិដ៏មហាសាលរបស់គេវិញ។
ខ្លាចងាប់ដល់ម្លឹងខ្មែរក្រហម។
នេះជាចារិកថោករបស់អាហ៊ុន សែន អាសត្វនរក លក់ជាតិ ក្បត់ជាតិ ក្បត់ទឹកដី ដើម្បីតែអំណាច ។