​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ពិសេស​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត

ថ្ងៃ 1 August 2013
សរ សុវណ្ណារ៉ា
ABC​​ Radio Australia

ក្រោយ​ការ​បោះឆ្នោត​គណបក្សសង្គ្រោះជាតិ​បាន​បដិសេធ​លទ្ធផល​បឋម​នៃ​បោះឆ្នោត​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត។​ នៅព្រឹក​នេះ​ ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ​បាន​បើក​កិច្ច​ប្រជុំ​មួយ ​បន្ទាប់​ពី​នៅ​រសៀល​ម្សិល​មិញ​​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ធ្វើ​ការ​ឆ្លើយ​តប​សំណើ​នេះ​ ដោយ​បង្ហាញ​ពី​សមាស​ភាព​មន្រ្តី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ចូលរួម។​

លោក ​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ។ ​រូបភាព​ដោយ​ សរ សុវណ្ណារ៉ា (Credit: ABC Licensed)

លោក ​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ។ ​រូបភាព​ដោយ​ សរ សុវណ្ណារ៉ា (Credit: ABC Licensed)

ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​បាន​ប្រមូលគ្នា​ជា​បន្ទាន់បើក​កិច្ច​ប្រជុំមួយ​ នៅព្រឹ​ក​នេះ ​ដើ​ម្បី​ពិភាក្សា​ទៅ​លើ​ការងារ​បង្កើត​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត។​

អ្នកនាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ទាំង​លោក​ យឹម សុវណ្ណ ​និង​លោក ​ញ៉ែម បុញ្ញាឫទ្ធិ ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅព្រឹកនេះ​ ដើម្បី​ទទួល​លទ្ធផល។​

តែ​ទោះជា​យ៉ាង​ណា​ក្តី​ លោក​ ប៉ុល ហម​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំព្រឹក​នេះ​សំខាន់​ ដោយ​មន្រ្តីគណបក្ស​ត្រូវ​តែចូលរួម​ទាំងអស់​គ្នា។​

(សំឡេងលោក ប៉ុល ហម)

សូមបញ្ជាក់ថា ​កិច្ចប្រជុំ​របស់​គណបក្ស​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ធ្វើការ​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​លើ​ការ​បង្កើត​គណៈកម្មការចម្រុះ ​ដើម្បី​ដោះស្រាយ​បញ្ហា​អវិជ្ជមាន​នៅ​ក្នុង​ពេល​បោះឆ្នោត។​

(សំឡេង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន)

លោក ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ​ បាន​មាន​ប្រសាសន៍​ថា​ សមាសភាព​នៅ​ក្នុង​គណៈកម្មការ​នេះ ​គួរ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​សង្គ្រោះ​ជាតិ​, គ.ជ.ប​, សង្គម​ស៊ីវិល​ដែល​ពាក់ពន្ធ័​, អ្នកឃ្លាំ​មើលកា​រ​បោះឆ្នោត​ និង​តំណាង​ពី​អង្គការ​សហប្រជាជាតិ។​

ប៉ុន្តែ​មន្រ្តី​គ.ជ.ប​ បាន​បញ្ជាក់​ថា ​ការចូល​រួម​ក្នុង​គណៈកម្មការ​នេះ ​គឺហួស​ពី​ដែន​សមត្ថកិច្ច​របស់​គ.ជ.ប​ ហើយ​ថា​ ភាព​មិន​ប្រក្រតី​កើត​នៅ​ការិយាល័យ​ណា ​គេត្រូវ​ប្តឹង​មក​ គ.ជ.ប​ នៅ​ទីនោះ​ ដើម្បី​ដោះស្រាយ។​

ប៉ុន្តែ​លោក​ ឡៅ ម៉ុងហៃ ​បាន​បញ្ជាក់​អំពី​ការ​ដោះស្រាយ​របស់​គ.ជ.ប​ ដែល​មិន​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់។

(សំឡេងលោក ឡៅ ម៉ុងហៃ)

លោក​ ហង្ស ពុទ្ធា ​នាយក​ក្រុមឃ្លាំមើល​ការ​បោះឆ្នោត​ឈ្មោះ ​និកហ្វ្រិច ​បានមា​នប្រសាសន៍​អំពី​កា​រ​គិតគូរ​ បើសិន​មានសំណើ​ឲ្យ​អង្គការ​នេះ ​ចូលរួម​នៅ​ក្នុង​គណៈ​កម្មការ​ចម្រុះ​ ដោះស្រាយ​បញ្ហា​បោះឆ្នោត។​

(សំឡេងលោក ហង្ស ពុទ្ធា)

ជាមួយគ្នានេះ ​លោក ​ឡៅ ម៉ុងហៃ ​បាន​ធ្វើ​ការ​វាយ​តម្លៃ ​ជាវិជ្ជមាន​ ចំពោះ​ការចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បោះឆ្នោត​នេះ។

(សំឡេងលោក ឡៅ ម៉ុងហៃ)

សូមបញ្ជាក់ថា ក្រោយការ​បោះឆ្នោត​ ប្រជាពលរដ្ឋ​មាន​ការ​ភិតភ័យ​ អំពី​អំពើ​ហិង្សា​ក្រោយ​ពេល​មាន​ការ​ចល័ត​ទព័​ ការបិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ និង​ក្រោយ​ពេល​គណបក្ស​​​​សង្គ្រោះ​ជាតិ​ព្រមាន​អំពី​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ទូទាំង​ប្រទេស​។ ​ដូច្នេះ​ការ​ចូលរួម​ដោះស្រាយ​របស់​គណបក្ស​ទាំង​២​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរ​ដ្ឋ​បា​ត់ការ​ភ័យខ្លាច​ ចំពោះ​អស្ថេរភាព​សង្គម​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ៕

 

What Next?

Recent Articles

3 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ពិសេស​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត"

  1. Vireakpheap says:

    If CPP and NEC are good, do not be afraid. Everything must be opened for justice. The more parties involved the better result we got.

  2. Chourn says:

    ខ្ញុំគិតថាកិច្ចចរចាររវាងខ្មែរនិងខ្មែរកន្លងមកមានលទ្ធផលត្រូវគ្នាតិចណាស់ព្រោះតែខ្មែរទាំងនោះ មិនមែនខ្មែរសុទ្ធបន្សល់ទុកពីសម័យអង្គរនោះទេខ្មែរសម័យនេះសុទ្ធតែខ្មែរកូនកាត់ដូច្នេះយើងមើល ឃើញទាំងអស់គ្នាហើយថាបើមួយនិយាយគោមួយទៀតច្បាស់ជានិយាយពីក្របីហើយព្រោះខ្លាចគេ ថាអន់ ហើយបើមានគ្នា៥នាក់ឲ្យតំរង់ជួរគឺពិតជាចេញ៥ជួរហើយ។ ដូច្នេះបើយ៉ាងនេះមានតែអាជ្ញា កណ្តាលដែលមិនមែនជាខ្មែរទេដែលអាចជួយនិងធ្វើជាសាក្សីបាន។ ដូចជាបញ្ហាជាប់គាំងនូវលទ្ធ ផលបោះឆ្នោតនីតិកាលទី៥នេះ បើទោះបីជាថ្នាក់ដឹកនាំនៃបក្សទាំងពីយល់ព្រមគ្នាថានិងចរចារ តែខ្ញុំមានសង្ឃឹមតិចណាស់ថាលទ្ធផលវានិងចេញមកហើយអ្នកទាំងអស់គ្នាយល់ព្រមទទួលនោះ។ ដូច្នេះប្រសិនបើបក្សទាំងពីរសុទ្ធតែចង់បានយុត្តិធម៌ពិតប្រាកដមែននោះគណះកម្មការស្វែងរកការ ពិតនៃលទ្ធផលបោះឆ្នោតនេះត្រូវតែមានការចូលរួមពីគ្រប់ភាគីដូចលោកសមរង្សីបានសំណូមពរ អញ្ចឹងជាពិសេសការចូលរួមរបស់អន្តរជាតិទើបវាច្បាស់លាស់ហើយអាចទទួលយកបានទាងអស់ គ្នា។ ខ្ញុំគិតថាបើបក្សទាំងអស់ទុកផលប្រយោជន៍ជាតិជាធំមិនទុកប្រយោជន៍បុគ្គលជាធំត្រូវតែហ៊ាន ទទួលសមាជិកអន្តរជាតិបានចូលរួមក្នុងគណះកម្មការសើុបអង្កេតនេះ។

  3. Arun Reah says:

    A neutral, un-biased committee should be materialized through the formation of involved parties, specialized NGOs, international community and united nations. The work for finding the truth should not be placed on the hands of NEC or the ruling party.