សង្គម​ស៊ីវិល​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​ទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​នេះ​មិន​ទាន់​ពិនិត្យ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​បង្កើត​ក្រុម​ការងារ​នយោបាយ ដើម្បី​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ករណី​សំខាន់​ជា​បន្ទាន់ គឺ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។

ដោយ យន់ សាមៀន
2013-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ៊ូ វីរៈ ៣០៥
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ (RFA/Morm Moniroth)

ជំហរ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន។ មន្ត្រី​ទាំង​នោះ​ចង់​ឲ្យ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា ព្រោះ​ថា បទ​ពិសោធន៍​កន្លង​មក វា​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជជែក​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា។ លោក ហ៊ុន សែន អះអាង​ថា ការ​បែង​ចែក​អំណាច​ក្នុង​រដ្ឋសភា​នេះ ដើម្បី​ជៀសវាង​ភាព​ទាល់ច្រក​នយោបាយ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​លោក​ទាមទារ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដោយ​អះអាង​ថា គណបក្ស​ប្រជាជន ជា​អ្នក​ឈ្នះ​ឆ្នោត។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា គួរ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា មិន​អាច​ជួប​ភាព​ទាល់ច្រក​នយោបាយ​ណា​មួយ​ឡើយ ប្រសិន​បើ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ លោក​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត បង្ហាញ​ថា គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​នោះ គណបក្ស​នោះ​ដឹក​នាំ​រដ្ឋាភិបាល និង​គណបក្ស​ផ្សេង​ទៀត ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា៖ «ខ្ញុំ​អត់​ចូល​ចិត្ត​និយាយ​បែង​ចែក​អំណាច ពីព្រោះ​សព្វថ្ងៃ​គិត​តែ​ពី​អំណាច យើង​គួរ​គិត​ថ្មី​វិញ​ទស្សនៈ​របស់​ពលរដ្ឋ​យើង»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) យល់​ថា​ស្រប​ច្បាប់ ប៉ុន្តែ​អគ្គលេខាធិការ គ.ជ.ប បដិសេធ​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ គ.ជ.ប បង្កើត​គណៈកម្មការ​ឯករាជ្យ​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក ហ៊ុន សែន យល់​ព្រម​គាំទ្រ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត លុះត្រា​តែ គ.ជ.ប យល់​ព្រម​មុន​សិន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិភាក្សា​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា ក្នុង​នាម​ជា​អ្នក​ឈ្នះ​ឆ្នោត។

របាយការណ៍​បណ្ដោះ​អាសន្ន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៦៧​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៥៦​អាសនៈ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ដោយ​ខ្លួន​ឯង​ថា ឈ្នះ​ឆ្នោត ៦៨​អាសនៈ ហើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា ឈ្នះ​បាន ៦៣​អាសនៈ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គ.ជ.ប មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មការ​ចម្រុះ​ណា​មួយ​បាន​ទេ ដោយសារ​តែ​បណ្ដឹង​តវ៉ា​ទាំង​ឡាយ​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត គ.ជ.ប ខ្លួន​ឯង​ជា​អ្នក​បង្កើត។ លោក​ព្រមាន​ថា ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​បែង​ចែក នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​ទុក​ចិត្ត​លើ​គណបក្ស​នយោបាយ៖ «កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​អំណាច។ ហើយ​ពលរដ្ឋ​ស្អប់​ខ្ពើម យើង​ពលរដ្ឋ​មួយ​ចំនួន​ដក​សេចក្តី​ទុក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បង្ហាញ​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​ការ​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ការងារ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជជែក​បញ្ហា​បែង​ចែក​អំណាច​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​ផ្តល់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ពលរដ្ឋ៖ «ជំនាន់​ដែល​ហ៊្វុនស៊ិនប៉ិច តើ​ឈរ​មូលដ្ឋាន​អ្វី? គណបក្ស​សង្គ្រោះ​ជាតិ បាន​សំឡេង​ឡើង​ដល់​កម្រិត​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​មើល​រំលង​បាន»

លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៤​អាសនៈ ចំណែក​ហ៊្វុនស៊ិនប៉ិច បាន ៤៣​អាសនៈ ហើយ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចំនួន ២៦​អាសនៈ។ សម្រាប់​ការ​បោះ​ឆ្នោត​ទាំង​ពីរ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ផ្តល់​តួនាទី​ប្រធាន​រដ្ឋសភា និង​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ជួប​ពិភាក្សា​នយោបាយ​គ្នា ទោះ​បី​ជា​កិច្ច​ពិភាក្សា​នោះ​មិន​សំដៅ​ការ​បែង​ចែក​អំណាច​ក្តី។ លោក​បន្ត​ថា លទ្ធផល​បោះ​ឆ្នោត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ប្រកាស​ដោយ​អង្គការ​សង្គម​ស៊ីវិល​នោះ​ជា​ការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​តួនាទី​ជា​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​មាន​តម្លាភាព​រវាង​នីតិប្បញ្ញតិ និង​នីតិប្រតិបត្តិ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ប្រកាស​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អាច​បើក​សភា​ពេញ​អង្គ​នៃ​នីតិកាល​ទី៥ ខាង​មុខ។

រដ្ឋធម្មនុញ្ញ​មាត្រា ៨២ ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ប្រធាន អនុប្រធាន​រដ្ឋសភា និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា។

មាត្រា ៨៨ ចែង​ថា ការ​ប្រជុំ​រដ្ឋសភា នឹង​យក​ជា​ការ​បាន លុះត្រា​តែ​មាន​កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល សម្រាប់​ការ​អនុម័ត​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគ​ច្រើន ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

16 Responses to "សង្គម​ស៊ីវិល​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​ទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ"

  1. SIemreap says:

    ខ្ញុំមិនគួរ​និយាយ​ពាក្យ​អាក្រក់​ទៅ​នរណាម្នាក់។ ប៉ុន្តែសម្រាប់​លោក​យន់សាមៀន​ខ្ញុំមិន​អាចរកឃើញ​ពាក្យ​ណាមួយ​ដ៏ល្អសម្រាប់​ពណ៌នា​អំពី​អត្ថបទតើមិនមាន​វិជា្ជជីវៈ​របស់គាត់។

    ខ្ញុំគិតថា​ទូរទស្សន៍​បាយ័ន​គឺមិន​ឯករាជ្យ។ វាគឺជា​ការពិត​ដោយសារតែ​ម្ចាស់​របស់វា​អាចជា​កូនស្រីរបស់​នាយករដ្ឋមន្រ្តី។

    តើ​វិទ្យុអាស៊ីសេរី​គឺជា​ស្ថានីយ៍​ឯករាជ្យ​?

    ចំពោះ​បុគ្គលិកខ្មែរ​នៅក្នុង​វិទ្យុអាស៊ីសេរី តើអ្នក​ធ្លាប់បាន​ខ្វល់ខ្វាយអំពី​ជាតិ​របស់អ្នកឬ?

    អ្នក​ទាំងអស់គ្នា​ព្យាយាម​ប្រកាស​ពត៌មាន​ពាក់កណ្តាល​​ក្លែងក្លាយនិង​ពាក់កណ្តាល​​ការពិតដោយគ្មានការខ្មាស់អៀន។

    ឧទាហរណ៏: អ្នក​លើកឡើងមាត្រា ៨៨ នៃ​រដ្ឋធម្មនុញ្ញ​” ការ​ប្រជុំ​រដ្ឋសភា នឹង​យក​ជា​ការ​បាន លុះត្រា​តែ​មាន​កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល សម្រាប់​ការ​អនុម័ត​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគ​ច្រើន ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល”

    ប៉ុន្ដែ​មាត្រា ៨៨ទាំងមូលចែង​​ថា
    មាត្រា ៨៨​ ថ្មី​ (ពីរ)​.-

    ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

    រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី។

    ការ​ប្រជុំ​រដ្ឋសភា​​ នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​:

    ក- កូរ៉ុម​លើស​ពី​ ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

    ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល។

    អត្ថបទ​របស់អ្នក​អាចនាំឱ្យ​អ្នកអាន​ងាយស្រួល​ណាស់​ច្រឡំ​ណាស់។ខ្ញុំគិតថា​អ្នកចង់ឱ្យ​អ្នកអាន​ច្រឡំតែម្ដង។

  2. Real Khmerologist says:

    Exactly, we must end the culture of power sharing by investigating the so-called serious irregularity. At this time, CNRP leaders must stand firmly on their feet and should take precaution before stepping forward. As we had learnt a bitter lesson in the past decades, the CPP had never kept their promise with loyalty. Currently, if they prefer to negotiate with the oppositions as political partner in forming the new government, so why did they have to issue the warning alarm against foreign diplomats, not to interfere with the Cambodian internal affair ?. Without international intervention and intense pressure, do you think Hun Xen’s government would allow H.E. Sam Rainsy to return from exile ?. Just keep in mind, the tigers will never change their stripes, as well as a coily dog’s tail can not be straighten up…

  3. Khmerologist says:

    Ah lob, you have a stinky mouth and a weird thought!!!

  4. ស្រុក​ខ្ញុំ​បាទ says:

    ចប់​ហើយ​ស្រុក​យើង គ្មាន​ថ្ងៃ​រើ​រួច​ខ្លួន​ពី​ពួក​កុម្មុយនីស្ត និង​របប​កុម្មុយនីស្ត​ផ្តាច់​ការ​ទេ!!!

  5. Srey Khmer says:

    Luckily, SRS now know how to live together but lacks of ability to control the armed forces! He is so poor in it!!!

  6. Real Khmerologist says:

    Fuck you, Ah Cheat ! Shame on you, Loco !

  7. k says:

    គេប្រកាសគាំទ្រការបង្កើតហើយ  ម៉េចមិនធ្វើទៅ  នៅចំទាញចង់បានអ្វីទឿត  ពួកអាឆ្កែដំបៅក្បាល  គិតែពីចង់បង្ករឿង។

  8. Chenda says:

    ដោយសារគ.ជ.ប អសមត្ថភាពក្នុងការងារ ទើបបង្កើតបញ្ហាស្មុគ្រស្មាញនៅថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។
    ការបង្កើតគណៈកម្មការចំរុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត គឺជាការងារចាំបាច់ និងត្រឹមត្រូវ ។ប៉ុន្តែ​ មិនគួរបង្កើតរដ្ឋាភិបាលចំរុះទេ ប្រសិនបើគណៈបក្សទាំងពីររួមគ្នាគ្រប់គ្រងរដ្ឋាភិបាលជាមួយគ្នា តើបានបក្សប្រឆាំងឯណាមកទិះតៀនកែលំអទៀត បើគណៈបក្សជាប់ឆ្នោតមានតែ២ប៉ុណ្ណោះ ។
    បើសិនCNRPដើរតាមគន្លងចាស់របស់ហ្វ៊ុនស៊ីនប៉ិច ប្រជាពលរដ្ឋនឹងអស់សង្ឃឹមជាមិនខាន ។

  9. k says:

    សម្រាប់​អាយន់សាមៀន  ចាំតែវេចបង្វេចទៅផ្ផ្ទះចិញចិមឆ្កែលក់ទៅ   អាឯងដឹងទេថាពេលខ្មែរ
    ត្រូវរូវគ្មាហើយនោះ  វិទ្យុអាស៊ីសេរី  នឹងបញ្វប់បេសកកម្មរបសវានៅកម្មពុជា  ហើយពេលនោះដែរវាគ្មាននៅអ្វីចាក់រុកបង្កចលាចលទៀតទេ  តម្រូវការប្រើប្រាសរបស់អាមេរិកចំពោះពួកអាឯក៏អស់   ដូចវិទ្យុអឺរ៉ុបសេរីអញ្ចឹង។

  10. Srey Khmer, you are right! Unlike ah lob Real Khmerologist in the US, you are a real brainful woman. Ah lob Real Khmerologist has owed tax to the US government and lives under the bridges with other mentally-ill negros. His wife has kicked him out of the house with a few dollars left in his pocket. If a lob came to Cambodia, I would give him some of my dog shits to eat………………….

  11. socheat says:

    ខ្ញុំយល់ថាគណៈកម្មការបង្កើតបានតែបង្កើតយកតែល្អមើលទេ តែអ្វីៗពិតជាគ្មានចម្លើយវិជ្ជមាន

    តាមឆន្ទៈរបស់រាស្ត្រចង់បានឡើយ យើងឃើញហើយថាគណៈកម្មការគ្មានរណាក្រៅពីមន្រ្តីបក្ស

    ស៊ីភីភី នោះទេខ្ញុំយល់ថាពួកគេគ្មានឆន្ទៈក្នុងការដោះស្រាយឡើយហើយលទ្ធផលពិតជា មិនល្អ ។

    ក្នុងបរិបទនយោបាយស្រុកខ្មែរយើងពីក្រោយឆ្នាំ១៩៩១មកឃើញថាតើរាល់ការជាប់គាំងនយោបា

    យ ខ្មែរនិងខ្មែរអាចដោះស្រាយបានដែរទេ? ពិតណាស់មិនទាន់បានទេ ១៩៩១ យូអិន

    ជាអ្នកដោះស្រាយ ១៩៩៨សមាហរណកម្មខ្មែរក្រហមយោងលើកិច្ចព្រងព្រៀងទីក្រុងប៉ារីស

    ដែលអ្នកនយោបាយខ្លះ គេប្រើពាក្យថានយោបាយឈ្នះៗរបស់ហ៊ុនសែនទៅវិញ ។

    ២០០៣ ការជាប់គាំងនយោបាយជាង១ឆ្នាំឃើញថាខ្មែរជាអ្នកដោះស្រាយទើបលទ្ធផលវាត្រូវហិន

    ហោចព្រៃ អំពើពុករលួយចាក់ឬសគល់រឹតតែជ្រៅ បញ្ហាហឹង្សាក្នុងសង្គមរឹតតែធ្ងន់ធ្ងរឡើងៗ ព្រម

    ទាំងបញ្ហាជាច្រើនទៀតរាប់មិនអស់ឡើយ ។

    ហើយក្នុងបរិបទពេលនេះបើខ្មែរដោះស្រាយដោយខ្លួនឯងទៀតពិតជាបានផលអាក្រក់លើសនេះ

    ទៀត ជាក់ជាមិនខានឡើយ ។ ក្នុងស្ថានភាពនេះការចង់បានរបស់រាស្ត្រខ្មែរទូទៅចង់មានការចូល

    រួមពី យូអិន ច្រើនជាងការដោះស្រាយរវាងខ្មែរនិងខ្មែរ។

    ឆន្ទៈរបស់រាស្ត្រខ្មែរពេលនេះចង់ឃើញសង្គមមួយដែលមានការផ្លាស់ប្តូរពិតប្រាកដនិយាយអោយ

    ស្រួលយល់គឺថ្មីទាំងរាជរដ្ឋាភិបាល ថ្មីទាំងបុគ្គលដឹកនាំ ថ្មីទាំងបក្សដឹកនាំជាតិ មិនមែនចង់ឃើញ

    មនុស្សដដែលៗនោះទេ បើមនុស្សដដែលៗ អ្វីៗវានៅតែដដែលៗហ្នឹង ។ស៊ីភីភីប្រើគ្រប់ល្បិចដើម្បី

    កុំអោយមានការចូលរួមពីអន្តរជាតិ ពិតណាស់ស៊ីភីភីខ្លាចអន្តរជាតិខ្លាំងណាស់ វាមិនខុសអីពីចោរ

    ខ្លាចប៉ូលីសនោះទេ ។

  12. Rasmei Nhem says:

    ការពិត​ វាមិនចប់ស្អីទេ។ កុំបារម្ភពេក!! ស្រុកយើងនៅមានការងារជាច្រើនទៀត ដែលគណបក្សប្រឆាំងត្រូវប្រឹងប្រែងធើ្វការងារជាច្រើនទៀត ដើម្បី to win the hearts and minds of the people.

  13. ។។ says:

    មានហេតុផលសមរម្យនិងផ្ដល់ជាគតិក្នុងការត្រិះរិះពិចារណា។SIemreap ខ្ញុំគាំទ្រ។

  14. Real Khmerologist says:

    Again, fuck you, Ah Cheat ! my mouth smell so fresh, but my ass is really stinky, keeping it for you, just incase you want to kiss it. I still don’t understand why you keep stealing people’s names to post your useless comments. Everyone knew that you are out numbered by the oppositions in the forum, so in order to make yourself to be seen as many as Ah Kwang’s supporter, you are always stealing names of the other from the very beginning. No matter how hard you are struggling to insult people with your limited language, but after all, you are still a piece of trash discarded by the majority of Camnews’ readers. Isn’t it so stupid that a guy posted comments to support his own ? Will other people believe what you have said in your description against me ? Never under estimate people’s capability, my friend, I called you friend just because I dont want to harbor enemy. Go about your own duties and mind your freaking business, will you ?

  15. mission impossible says:

    this NGO guy , raised his voices, to get pay – plz pays him

  16. Real Khmerologist says:

    Sorry, we do not accept bribery, and we will not sell off our idealism, period…