គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ប្រាប់​ឲ្យ​ដឹង​ថា ​គ្មាន​លទ្ធ​ភាព​ពី​ការ​ស៊ើបអង្កេត​​រួម​ពី​ការ​បោះឆ្នោត​ទេ

Robert Carmichael
03 សីហា 2013
វីអូអេខ្មែរ

ក្រុម​អ្នកគាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​ផ្តិត​មេដៃ គ្រាដែល​ពួកគេត្អូញត្អែរ​ថា ពួកគេ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា។

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​កម្ពុជា និយាយ​ថា​ក្រុមដទៃ​មិន​អាច​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន អំពី​បទ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​កក្កដា​បាន​ទេ។ ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ កក្កដា គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា​ពួកគេ​ឈ្នះ​រៀងៗ​ខ្លួន។

កាល​ពី​ដើម​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​អប​អរ​សារទរ​ដល់​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ហាក់​ដូចជា​មាន​ការ​សម្រប​សម្រួល​គ្នា ដែល​ថា​លោក​បាន​គាំ​ទ្រ​ចំពោះការស៊ើប​អង្កេត​រួម​មួយ​ដោយ​បណ្តា​គណបក្ស​នយោបាយ​នានា​និង​ក្រុម​អ្នក​ឃ្លាំ​មើល​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​ការ​អះ​អាង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ។

អត្ថាធិប្បាយ​របស់​លោក ហ៊ុន​ សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អះ​អាង​យ៉ាង​មោះមុត​មួយ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ថា​គណបក្ស​កាន់​អំណាច បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក សម រង្ស៊ី​ រក្សា​ជំហរ​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​ឯក​រាជ្យ​មួយ ទៅ​លើ​បទ​ចោទ​ប្រកាន់​ថា​មាន​អំពើ​លួច​បន្លំ​សន្លឹ​ក​ឆ្នោត​យ៉ាង​ច្រើន​នោះ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​តាម​ច្បាប់​ជា​អង្គភាព​ឯក​រាជ្យមួយ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

អគ្គលេខាធិការ​គ.ជ.ប លោក ទេព នីថា ថ្លែង​ថា​នៅ​ក្រោមច្បាប់របស់​គ.ជ.ប ពុំ​មាន​ការ​អនុញាត្តិ​ឲ្យ​អ្នក​ដទៃ​ចូល​ពាក់​ព័ន្ធនៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ទេ។

«តាម​ច្បាប់ គ.ជ.ប គ្រាន់​តែ​សួរ​សំណួរ​ទៅ​កាន់​ភាគី​ពាក់​ព័ន្ធ និង​មនុស្ស​ដែល​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​អាច​អញ្ជើញ​មនុស្ស ឬ គណបក្ស​នយោបាយ​ណា ឲ្យ​ចូលរួម​ជាមួយ​គ.ជ.ប ឬ​ជាមួយ​មន្ត្រី​បោះ​ឆ្នោត​ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​ទាំង​ឡាយ​ទេ។»

លោក ទេព នីថា ថ្លែង​ថា គជប រំពឹង​ថា​និង​ពិនិត្យ​មើល​បញ្ជី​ករណី​តវ៉ា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​និង​អាច​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន នៅ​មុន​ថ្ងៃ​ទី​១០ សីហា។

គណបក្ស​ប្រឆាំង​កាក់​ស្មាន​ថា​ខ្លួន​បាន​ឈ្នះ​៦៣​អសនៈ នៅ​ក្នុង​សភា​ជាតិ​ដែល​មាន​ ១២៣ អសនៈ ដោយ​សំអាង​ទៅ​លើ​ការ​ស្ទង់​មើល​លទ្ធផល​បាន​មក​ពី​ស្ថានីយ៍​បោះឆ្នោត ដែលក្រុម​អ្នក​ឃ្លាំ​មើល​របស់​គណបក្ស​បាន​ប្រមូល។ ប៉ុន្តែ​ខ្លួន​មិន​ទាន់​បាន​ផ្តល់​នូវ​ភស្តុតាង​អ្វី​មួយ​ក្នុង​ការ​អះ​អាង​របស់​ខ្លួន​នៅ​ឡើយ​ទេ។ នេះ​ជា​ការ​អះអាង​ផ្ទុយ​និង​លទ្ធផល​ដើម​ដំបូង​ដែល​បង្ហាញ​ថា គណបក្ស​ប្រឆាំង បាន​ទទួល​កៅ​អី ៥៥ អសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៦៨ អសនៈ។

អ្នក​សង្កេត​ការណ៍​ខ្លះ​ចោទ​សួរ​អំពី​លទ្ធភាព​របស់​គ.ជ.ប ក្នុងការ​ធ្វើ​ការ​ស៊ើប​អង្កេតមួយ ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ជាពិសេស​ពីព្រោះ​គជប ក៏​ជា​អ្នក​ត្រួត​ពិនិត្យ​បញ្ជី​អ្នក​បោះ​ឆ្នោត ដែល​មិន​បាន​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ១ លាន​នាក់​នោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត COMFREL ថ្លែង​ថា ការ​ស៊ើប​អង្កេត​គ.ជ.ប ​ដែល​ធ្វើ​ឡើង​ដោយ គ.ជ.ប និង​ពុំ​មាន​ជំនឿ​ទុក​ចិត្តឡើយ។ ហើយ​លោក​ចង្អុលឲ្យ​ឃើញ​ថា ទាំង​គណបក្ស​គ្រប់​គ្រង​អំណាច ទាំង​គណបក្ស​ប្រឆាំង បាន​យល់​ស្រប​គ្នា​ដើម្បីចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នេះ​រួច​ហើយ ដូច្នេះ​គេ​អាច​រក​ដំណោះ​ស្រាយ​មួយ​បាន។

«ហើយអ្នក​បោះ​ឆ្នោត​ជា​ច្រើន​ក៏តវ៉ា​ប្រាប់​គជប​ដែរ​ថា​ពួកគេ​បាន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ដូច្នេះភាព​ជឿ​ទុក​ចិត្ត​បាន​លើ​គជប ជា​សំណួរ​យ៉ាង​សំខាន់​មួយ មិន​មែន​សម្រាប់​តែ​នៅ​ពេល​នេះ​ទេ។ សូម្បី​តែ​នៅ​មុនការ​បោះ​ឆ្នោត​លើក​នេះ ក៏​គ.ជ.ប មិន​បាន​ធ្វើ​ការ​ប្រឹង​ប្រែង​ដើម្បី​អនុវត្តិ​ការ​កែ​ទម្រង់​ឡើយ»។

នៅ​ដំណាក់​ការ​នេះ ទំហំ​នៃ​ភាព​មិន​ប្រក្រតី ​នៅ​មាន​ភាព​មិន​ច្បាស់​លាស់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​លោក​ គល់ បញ្ញា ​និយាយ​ថា ​គណបក្ស​ប្រឆាំង​ ​បាន​ផ្តល់​ឲ្យ​អង្គការ​ Camfrel ​ពី​ស្ថានីយ​បោះឆ្នោត​ខ្លះ​ដែល​ខុស​គ្នា​ពីគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ NEC។

លោក​គល់ បញ្ញា ​និយាយ​បន្ត​ទៀត​ថា វា​ជា​ការ​ងាយ​ស្រួល​ទេដើម្បី​បង្កើត​ក្រុម​រួម​ដើម្បី​ស៊ើប​អង្កេត​ដូចជា ​ភាព​មិន​ត្រឹម​ត្រូវ ដោយ​ប្រៀប​ធៀបទៅ​នឹង​ស្ថានីយ​បោះឆ្នោតដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​គណបក្ស​នានា​និង​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ NEC។

«ខ្ញុំ ​គិតថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធ​ផលនៃ​ការ​បោះ​ឆ្នោត​ ​ជា​ការ​ពិបាក​មួយ។ ​យើង​ ​អាច​បើ​ក​និង​ពិនិត្យ​មើលពី​ភាព​ខុសគ្នា ​ហេតុ​អ្វី​បាន​ជា​វា​ខុសគ្នា ​ហើយ​ ​យើង ​អាច​ត្រួត​ពិនិត្យចំនួន​នោះ។«

លោក គល់ បញ្ញា ​និយាយ​ថាគណ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកថថា ​ដំណើរ​ការ​បោះឆ្នោត​នេះ ​ រួម​បញ្ចូលពួក​អ្នកបោះឆ្នោត​ដែល​មិន​សប្បាយនឹង​ការ​រក​ឃើញ​នេះ​ ​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗហើយ​នឹង​ធ្វើ​ឲ្យ​ស្ថានការ​កាន់​តឹងតែង​ឡើងក្នុង​ប្រទេស​កម្ពុជា។

ពួក​ប្រឆាំង ​និយាយ​ថា ​ប្រសិន​បើ ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ NEC ​មិន​អាចធ្វើ​ការ​ស៊ើប​អង្កេត​គ្រប់​គណបក្ស​ទេ ​បន្ទាប់​មក អង្គការ​ដាច់​ដោយ​ឡែក​មួយ​ទៀត នឹង​នាំ​គណបក្ស​នយោបាយ​មក​ជួប​ជុំ​គ្នា អង្គការ​សហ​ប្រជាជាតិនិង​ក្រុម​ឃ្លាំ​មើលមូល​ដ្ឋាន ​ត្រូវ​តែ​បង្កើត។

ក្នុង​ខណៈ​នោះ​ដែរ​ ​គណបក្ស​ប្រឆាំង ​ក៏​មាន​ព្រមាន​ដែរ​ថា ​ខ្លួន ​អាច​ធ្វើ​ពហិកា​មិន​ចូល​សភា​ជាតិ។ ​ការ​ណ៍​នេះ ​មាន​ន័យ​ថា មិនមាន​ចំនួន​គូរ៉ុម​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី ហើយ​នឹង​ធ្វើ​ឲ្យជាប់​គាំងដល់​ការ​បង្កើត​អង្គការ​នីតិ​បញ្ញត្តិ៕

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

9 Responses to "គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ប្រាប់​ឲ្យ​ដឹង​ថា ​គ្មាន​លទ្ធ​ភាព​ពី​ការ​ស៊ើបអង្កេត​​រួម​ពី​ការ​បោះឆ្នោត​ទេ"

  1. អា គជប បើគ្មានសមត្ថភាពទេអញ្ចឹងទៅស្លាប់ទៅ អាចោលម្សៀត

  2. ែសន ឌឺ says:

    មានលទ្ធភាពរឺគ្មាននោះមិនមែនលើល្បងនីថា និង ល្បងសួរស្ដីអែងអ្នកថាទេគេគ្រប់គ្នាបានដឹងបានឡឺរួយមកហើយមិនបាច់មកប្រាប់យកបុងទេគេចាំមើលមាត់ហ៊ុន សែនទេរឿងលទ្ធភាពមានរឺគ្មាននោះ….ល្បិចឆ្ពិនភ្នែកបួនសន្លឹករបស់លោកទាំងពីរលែងមានប្រសិទ្ធភាពយ៉ាងនេះតិសលោមានរឿងដល់ខ្លួនបន្ទាប់ពីសែន ជោរទំនេរ

  3. :* says:

    តើប័ណ្ណបោះឆ្នោតនៅសល់ប៉ុន្មាន?

  4. One man says:

    HS speak one way but he ordered NEC to do another way . This is unfair game .

  5. Arun Reah says:

    NEC always downplayed the recommendation from Mr. Surya Subedi, the UN Special Rapporteur, before the election. Now, it receives a bitter lesson in Khmer history and faces humiliation from the people and the international community.
    The formal election result that is to be announced on 10th Aug will not be able to appease the people and international feeling about the electoral fraud. This event shall be inscribed in the Cambodian history to be learned by next generatons in hundred years to come.

    n.

  6. eclipse says:

    បើសិនជាគ្មាន លទ្ធភាព ទេ វានឹងមានភាពជាប់គាំង។ គណបក្សសង្គ្រោះជាតិ មានលទ្ធភាព

    សម្រន់ការចិញ្ចឹមជីវិតផ្ទៃក្នុង  រយ:ពេល៦ ឆ្នាំ។  មហាបាតុកម្មដ៏មហិមា  ទូទាំងប្រទេសនឹង

    ផ្ទុះទ្រង់ទ្រាយធំឡើង បើសិនជាលោក ហ៊ុន សែន  ហ៊ាន។

  7. លទ្ធផលនៃការបោះឆ្នោតក្នុងអណត្តិនេះ

    វាជាសារគ្រប់គ្រាន់ណាស់ទៅហើយដែលប្រជាពលរដ្ធបានព្រមានទៅដល់ លោក ហ៊ុន សែន

    ដើម្បីអោយគាត់បញ្ឈប់នូវភាពស្រមើស្រមៃឥតព្រំដែននៃអំនាចរបស់ខ្លួនទៀត ។ ការដែល លោក ហ៊ុនសែនបាននិយាយព្រមានពីម្សិលមិញនៅស្រុកខ្សាច់កណ្តាលក្នុងការដែលខ្លួននឹងត្រៀមលក្ខណះទប់ទល់វិញក្នុងការធ្វើបាតុកម្មតបតវិញនោះ វាមិនខុសអីពីលោកហ៊ុន សែនបានបង្ខិតអោយអំនាចរបស់គាត់កាន់ខិតខ្លីទៅទៀតនោះទេ​។

    យើងក៏ដឹងយ៉ាងច្បាស់រួចហើយនៅយុទ្ធសាស្រ្តដដែលៗរបស់លោកហ៊ុន សែនដែលគាត់បានធ្វើបន្ទាប់ពីកាលបោះឆ្នោតហើយប៉ុន្មានអណត្តិមុនកន្លងមកនេះ ។ ដូច្នេះវាគ្មានអ្វីគួរអោយចំលែកនិងមានការភ្ញាក់ផ្អើលនោះឡើយ។

    យើងក៏សូមផ្ញើរសារជូនគាត់វិញផងដែរថា សំរាប់អណត្តិនេះនិងចាប់ពីពេលនេះតទៅ អំនាច និងឥទ្ធិពលរបស់គាត់វាគ្មានអ្វីគួរអោយយើងមានការភ័យខ្លាចដូចលើកមុនទៀតទេ ។ បើសិនជាលោកហ៊ុន សែននៅតែយល់ថាគណះបក្សប្រឆាំងមួយនេះនៅតែជាកូនក្មេងដដែលនោះ លទ្ធផលដែលគាត់នឹងទទួលបានមកវិញ គឺវាហួសពីការស្មានដូចដែលគាត់បានយល់ច្រលំយ៉ាងធំរួចទៅហើយនៅកំលុងមុនពេលឃោសនាបោះឆ្នោតទៅទៀត ។

    អំនាចដែលបានមកដោយការប្រើប្រាស់លុយកាក់និងភាពទុច្ចរិតនោះ ឥឡូវនេះមានវាមិនអាចរឹងមាំដូច

    អំនាចដែលបានមកដោយការផុសចេញពីឆន្ទះរបស់មនុស្សពឹតប្រាកដនោះទេ ។ នេះបើសិនជាលោកហ៊ុន សែននៅតែលង់លក់បន្តស្តាប់នៅសំដីរបស់មន្រ្តីដែលគ្មានបានការឬមន្រ្តីផ្លែល្ពៅទាំងអស់នោះទៀតនោះ អ្វីដែលគាត់នឹងទទួលបានមកវិញវាដូចទៅនិងអ្វីដែលខ្ញុំបាននិយាយខាងលើនោះអែង ។

    ការប្រើ់យុទ្ធសាស្រ្តស្អំរួចវាយ វាយរួចស្អំដដែលៗនេះ វាគ្មានបានលទ្ធផលអ្វីចំពោះគាត់នោះទៀតឡើយ ។ តាមពិតគណះបក្សប្រឆាំងមានកម្លាំងគ្រប់គ្រាន់នឹងរឹងមាំបាននៅពេលនេះមិនមែនមកពីគណះបក្សប្រឆាំងមួយនេះពឺងផ្អែកលើតែកម្លាំងគណះបក្សរបស់ខួនមួយមុខតែប៉ុណ្ណោះនោះទេ ។ លក្ខណះនិងយុទ្ធសាស្រ្តពិសេសរបស់គណះបក្សប្រឆាំងគឺការក្តោបក្តាប់បាននៅកម្លាំងមហាជនទូទាំងប្រទេសនិងក្រៅប្រទេស និយាយរួមមកទាំងផ្នែកទឹកចិត្តរបស់ប្រជាពលរដ្ធ និងផ្នែកការទូតគឺគណះបក្សប្រឆាំងបាននាំមុខរួចអស់ទៅហើយពីគណះបក្សប្រជាជន ។ ដូច្នេះវាខុសពីគណះបក្សប្រជាជនដែលគេជានិច្ចជាកាលតែងតែយល់ឃើញថាថាអំនាចរបស់ខ្លួនអាចក្តោបក្តាប់បានទាំងអស់រួមទាំងទឹកចិត្តមហាជន និងផ្នែកការទូត ។ ដូចយើងបានឃើញនឹងឮស្រាប់រួចទៅហើយអស់រយះកាលជាច្រើនឆ្នាំកន្លងរួចមកហើយ

    ដែលក្នុងទ្រឹស្តីរបស់គេគឺគេតែងតែយកឈ្មោះប្រជារាស្រ្តមកដាក់ក្នុងទំព័រមុខគ្រាន់តែជាលំអរ

    ប៉ុន្តែចិត្តនិងទង្វើរបស់គេវិញគឺផ្ទុយស្រលះពីទ្រឹស្តីនិងការនិយាយ។

    ជាចុងក្រោយនេះយើងចង់ប្រាប់ទៅលោក ហ៊ុន សែនវិញផងដែរ ថាការបរាជ័យក្នុងសមរភូមិប្រយុទ្ធគ្នាដោយអាវុធ យើងអាចសង្ឃឹមវិញបានថាអាចនឹងទទួលជ័យជំនះនៅពេលក្រោយបើសិនជានៅតែមានការគាំទ្រពីទឹកចិត្តមនុស្សភាគច្រើន ។ ក៏ប៉ុន្តែបើបរាជ័យដោយគ្មានការគាំទ្រពីមនុស្សភាគច្រើនទៀតទេហើយនោះកុំសង្ឃឹមនឹងរំពឹងថាបានទទួលជោគជ័យមកវិញអោយសោះ ។

    ករណីលោក ហ៊ុន សែនចង់ធ្វើបាតុកម្មតបតរវិញជាមួយគណះបក្សប្រឆាំងក៏ដូចគ្នានេះដែរ ។ វាជាហេតុផលដែលលោក ហ៊ុន សែន បានឃើញនៅដឹងឮស្រាប់ហើយតើ ក្នុងកំលុងដែលវត្តមានរបស់លោក សមរង្ស៊ី បានមកដល់ លើកតំបូងកាលពីថ្ងៃទី ១៩ កក្កដានិងរយះពេលឃោសនារបស់លោកដែលបានធ្វើនៅបណ្តារខេត្តមួយចំនួនដែលកន្លងមកនេះ សួរថា តើកម្លាំងនិងទឹកចិត្តរបស់ប្រជាពលរដ្ធមានទំហំប៉ុណ្ណាទៅ បើប្រៀបធៀបទៅ និង ការឃោសនារបស់គណះបក្សប្រជាជន ដែលបានខិតខំចំណាយប្រាក់កាក់ដ៏សន្ធឹកសន្ធាប់ដើម្បីទិញទឹកចិត្តប្រជាពលរដ្ធតែបានលទ្ធផលស្តួចស្តើងបំផុតនោះ ។

    ចុះបើយើងប៉ាន់ស្មានលេងៗដោយឧបមាថា បើបាតុកម្មវានឹងអាចកើតមានមែននោះ សួរថា

    តើកម្លាំងមហាជន ប៉ុន្មានលាននាក់ដែល

    ពួកគេនឹងចេញមកឈរចំកណ្តាលនៅក្នុងក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន ។ដោយ

    គ្រាន់តែការមកដល់របស់លោកសមរង្ស៊ីនៅក្នុងថ្ងៃទី១៩

    កក្កដាខែមុននេះវាជាឧទាហរណ៏ស្រាប់រួចទៅហើយ ។ តើគណះបក្សកាន់អំនាចហ៊ានយកឆ្កែ ឬ

    កម្លាំងប្រដាប់អាវុធទៅបាញរះលើហ្វូងមនុស្សរាប់លានដែរទេ កុំភ្លេចថា មិនមែនមួយរយ រីមួយពាន់ រីមួយម៉ឺននាក់នោះឡើយ គឺរាប់សែននាក់ណាមិនមែនដូចការគឹតដដែលរបស់លោក ហ៊ុន សែន ធ្លាប់គឹតនឹងធ្វើបានដូចមុននោះទេ ។

    ហើយម្យ៉ាងវិញទៀតបើលោក ហ៊ុនសែន ប្រើវិធីយកបន្លាជួសបន្លាវិញនោះ វាមិនខុសអីពីយកសាំង ទៅចាក់លើភ្លើងដែលកំពុងឆេះសន្ធរសន្ធៅឡើយ ។ កិត្តិយស និងអំនាចរបស់លោក ហ៊ុន សែន ដែលកំពុងធ្លាក់ចុះមកបែបនេះគឹមិនដោយសារទង្វើបែបនេះទេឬ ?តើលទ្ធផលនៃប្រទេសដ៏កំសត់យើងមួយនេះវានឹងក្លាយទៅជាយ៉ាងណា ?

    ខ្ញុំគិតថាលោកហ៊ុន សែនគាត់ក៏យល់ពីស្ថានភាពបែបនេះដែរ តែប្រហែលជាគាត់ចង់យកស្នៀតចាស់របស់គាត់មកប្រើដោយសង្ឃឹមថាបានលទ្ធផលដូចមុនហើយមើលទៅ ដូចអ្វីដែល​ យើងលើកឡើងរួចមកហើយថា វានឹងគ្មានប្រសិទ្ធភាពសំរាប់គាត់ទៀតទេ ពីព្រោះគណះបក្សប្រឆាំងគេមានមូលដ្ធានគ្រឹះរឹងមាំរបស់គេរួចហើយដែរ ។ អ្វីដែលលោកហ៊ុន​សែនគួរតែឈប់នោះគឺភាពក្រអឺតក្រទមនិងការស្រមើរស្រមៃដោយឥតព្រំដែនរបស់គាត់ ហើយត្រូវទទួលយកហេតុផលពឹតប្រាកដមួយមកដោះស្រាយវិញទោះប្រសើរ ហើយវានឹងមានកិត្តិយសសំរាប់រូបគាត់ផងដែរ ។

    គ្រាន់តែជាការវិភាគរបស់ខ្ញុំ ។

  8. pingpong says:

    ១. តាមការបកស្រាយរបស់លោកកឹមសុខានៅស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់លាស់រួចទៅហើយ!! ដូច្នេះ សំនួរសួរថា គណៈបក្សសង្រ្គោះជាតិចូលរួមបង្កើតរដ្ឋាភិបាលទេ? ឬអាចរលាយទេនៅពេលចូលជាមួយបក្សប្រជាជន? លែងជាសំណួរគួរលើកឡើងទៀតហើយ!!!

    ២. ចាប់ពីពេលនេះទៅ មានតែសំណួរសួរថា៖ ត្រូវផ្តួលលោកហ៊ុន សែនតាមវិធីណា?? ប្រើរយៈពេលប៉ុន្មាន?? តើបងប្អូនជនរួមជាតិហ៊ានតស៊ូផ្តួលលោកហ៊ុន សែនឬទេ???