ពេជ្រ សោភា រង់ចាំ សុគន្ធ កញ្ញា

ថ្ងៃទី 2 សីហា 2013
ដោយ: ពិទូរ្យ
CEN

ភ្នំពេញ: តារា​សម្តែង​ពីរ​ដួង​របស់​ផលិតកម្ម​ហង្ស​មាស ដែល​ទទួលបាន​ភ្លើង​ខៀវ ពី​ស្ថានទូត​អាមេរិក ពេលនេះ មិនទាន់​ចេញដំណើរ​ទៅ​ច្រៀង​រាំ​ទេ ព្រោះ​តារាចម្រៀង ពេជ្រ សោភា កំពុង​រង់ចាំ​ការចេញដំណើរ​ស្របគ្នា ជាមួយ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា​។​

​ដោយសារ​ការងារ​មមា​ញឹក រក​ពេល​គ្មាន ទោះបី​ស្ថិតក្នុង​រដូវភ្លៀង​ក៏ដោយ តែ​តារាចម្រៀង​ដែល​កើប​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី សុគន្ធ​កញ្ញា នៅតែមាន​ហាងឆេង​ជាប់​គ្នារ​ឌឹ​ក ដូច្នេះ​ទោះបីជា​កញ្ញា ទទួលបាន​វី​សា​កាលពី​ចុងខែ​កក្កដា ក្តី តែ​តារាចម្រៀង​មាន​ហុងស៊ុយ​រូបនេះ នៅតែ​អូស​បន្លាយពេល​ឆ្លងដែន ក្រោម​ហេតុផល​ថា នាង​បានទទួល​ពាក្យ​ពី​បណ្តា​ក្រុមហ៊ុន​មួយចំនួន ដូច្នេះ​ចង់​ឬ​មិន​ចង់ កញ្ញា សុគន្ធ​កញ្ញា ដាច់ខាត​ត្រូវតែ​សម្អាត​ការងារ​ក្នុងស្រុក​ឲ្យ​រួចរាល់​សិន មុននឹង​ឈាន​ជើង​ជាន់​ទឹកដី​អាមេរិក​ជា​លើក​ទី​២​។​

​ប្រភពពី​មិត្ត​ជិតស្និទ្ធ​នឹង​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹងថា តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​មហាសាល ក្នុងអំឡុង​ទសវត្ស​ទី​៩០ ពេជ្រ សោភា សុខចិត្ត​រង់ចាំ​ការ​បោសសម្អាត​ក​ការងារ​ក្នុងស្រុក​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ទោះបីជា​វា​មាន​ពេលវេលា​រាង​យូរ​បន្តិច​មែន តែ​ក្រោម​ហេតុផល​យ៉ាងណា​នោះ ខាង​សារព័ត៌មាន​ស៊ី​អ៊ី​អិន មិនអាច​ទាក់ទង​ការបំភ្លឺ​របស់​តារាចម្រៀង ពេជ្រ សោភា បានទេ ព្រោះ​ទូរស័ព្ទ ដែល​នាង​ធ្លាប់ប្រើ មិន​ដំណើរការ​។​
​    ​
​គួររំលឹកថា គ្រាន់តែ​ចូលដល់​ខែវស្សា​ភ្លាម តារាចម្រៀង តារា​សម្តែង ហាក់​នាំគ្នា ញាប់ដៃ​ញាប់ជើង​ស្វះ​ស្វែងរក​អ្នកធានា ដើម្បី​បានចេញ​ដំណើរ​ច្រៀង​រាំ​ក្រៅ​ស្រុក ព្រោះ​វា​ជា​ឱកាស​មួយ​ដែល​ចំណេញ​ទាំង​ពេលវេលា និង​លុយកាក់ ព្រោះ​ការងារ​ក្នុងស្រុក ត្រូវ​ផ្អាក​បណ្តើរ ក្រោម​ហេតុផល​តែមួយ គឺ​ក្នុង​រដូវភ្លៀង​បែបនេះ គ្មាន​ទាំង​ការអញ្ជើញ​ជា​ភ្ញៀវកិត្តិយស ក្នុង​កម្មវិធី​មង្គលការ និង​កម្មវិធី​ច្រៀង​តាម​ខេត្ត អ្វីដែល​អ្នកសិល្បៈ​មមាញឹក​នោះ គឺមាន​តិចតួច​ប៉ុណ្ណោះ​៕

 

What Next?

Recent Articles

2 Responses to "ពេជ្រ សោភា រង់ចាំ សុគន្ធ កញ្ញា"

  1. :* says:

    Pich sophea ខំរៀនច្រៀងបន្ថែមទៀត កុំធ្វើអោយគខកចឹត្ដដូចទៅកាណាដាឆ្នាំមុន…

  2. Sotheara chhim says:

    Ouk Sokunkanha is supporting CPP Campaign.