ថ្ងៃទី 2 សីហា 2013
ដោយ: ម៉ាម្លិះ
CEN
ភ្នំពេញ: គម្រោងរៀបការ នៅចុងឆ្នាំ២០១៣ របស់តារាសម្តែងសាច់ខ្ចីកញ្ញា ភិន សុដាលីស និងតារាសម្តែងខ្ពស់សង្ហាលោក ប៉ែន តុលា ប្រហែលជាត្រូវពន្យារពេល បើសិនជាជាប់រវល់រៀងៗខ្លួន។ កញ្ញារូបស្រស់ បានអះអាង កាលពីពេលថ្មីៗនេះថា ដោយសាររវល់ទាំងសងខាង និងណាមួយជាប់រៀនផងដែរ។ តែបើមិនមានរវល់អ្វីនោះទេ គឺពួកគេ នឹងរៀបការ តាមគម្រោង ដែលបានគិតទុក។
តារាសម្តែងស្រីមានសំណាងដើរតួឯកជាប់ៗគ្នា កញ្ញា ភិន សុដាលីស បានឲ្យCEN ដឹងថា “ការលើកពេលពិធីមង្គលការនេះ គឺដោយសារតែយើងទាំងពីរនាក់ មានការងាររវល់រៀងៗខ្លួន ខ្ញុំកំពុងជាប់ការងារសិល្បៈផង ហើយខ្ញុំក៏ជាប់រៀននៅមហាវិទ្យាល័យដែរ ទាល់តែ ៣ឆ្នាំទៀត ទើបចប់។ ចំណែកគាត់ ក៏ជាប់រៀនសូត្រដែរ ប្រហែលមួយឆ្នាំទៀត ទើបចប់ដែរ”។
កញ្ញារូបស្រស់ ភិន សុដាលីស បានបន្តថា នាង និងគូដណ្តឹង នៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល ហើយក៏នៅតែដើរទៅណាមកណាជាមួយគ្នាដែរ គ្រាន់តែប្រហែលមួយខែចុងក្រោយនេះមិនសូវដើរជាមួយគ្នាញឹកញាប់តែប៉ុណ្ណោះ។
នាងបានបញ្ជាក់ថា “ទោះបីជាយ៉ាងណាការរៀបការនៅតែប្រារព្ធធ្វើដដែល គ្រាន់តែយើងមិនទាន់ដឹងពេលណាមួយច្បាស់លាស់ថា ត្រូវលើកពេលរឺយ៉ាងណានៅឡើយ។ រីឯចាស់ទុំពួកគាត់ធម្មតាទាំងអស់គ្នាអត់មានបញ្ហាទេ។
ជាការពិតណាស់ កញ្ញាស្អាតទាំងរូបមានទាំងទ្រព្យ បន្ថែមថា ចំពោះគម្រោងរៀបការ គឺនៅតែមានពិធី បើឲ្យកំណត់ពេលណាមួយឲ្យជាក់លាក់មិនទាន់បានទេ។ គ្រាន់តែ ពួកយើងមានបញ្ហាទាស់សម្តីគ្នាបន្តិចបន្តួច មិនអាចមានរឿងអីកើតឡើងធំដុំនោះទេ ។ ទោះយ៉ាងណាក្លាយជាគូដណ្តឹងជិតមួយឆ្នាំហើយ ក៏ព្រោះនាងស្រឡាញ់គាត់ត្រង់ថា ជាមនុស្សស្មោះត្រង់ ចេះជួយគ្នាទៅវិញទៅមក និងចេះស្រលាញ់ក្រុមគ្រួសារ ។ ដូច្នេះគ្មាន ហេតុផលណាដែលត្រូវបែកគ្នា រឺក៏ចែកផ្លូវគ្នាឡើយ”។
សូមបញ្ជាក់ថា ស្រីស្រស់ស្អាតសាច់សខ្ចី ភិន សុដាលីស ជាតារាសម្ដែង មានឈ្មោះបោះសំឡេងមួយរូបក្នុងពិភពសិល្បៈ និងត្រូវជាកូនស្រីបណ្ដូលចិត្តរបស់លោក អ៊ិន សុភិន ដែលជាអ្នកជំនួញ និងត្រូវបានគេស្គាល់ថា ជាថៅកែផលិតកម្មមហាហង្ស។
នាងបានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយកំឡោះសង្ហារ និងជាតារាសម្ដែងដូចគ្នា លោក ប៉ែន តុលា កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០១៣កន្លងមក។ ក្រោមការចូលរួមធ្វើជា សក្ខីភាពពីសំណាក់លោកឪពុកអ្នកម្ដាយទាំងសងខាងមានញាតិមិត្តជិតឆ្ងាយ និងពីសំណាក់សិល្បករ សិល្បការិនីល្បីៗជាច្រើននាក់៕
Need money and serve for Honey moon after married.
Ha.ha. find the place: Hong Kong ; Malaisia ; Singapor ; Australia or Rattanakkiri or Thansuor Bokor.