លោក ហ៊ុន សែន មិន​បារម្ភ​ពី​អាមេរិក​កាត់​ផ្ដាច់​ជំនួយ

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​កសិករ​នៅ​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី២ សីហា ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​បោះ​ឆ្នោត។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​គំរាម​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក ក្នុង​ការ​កាត់​ផ្តាច់​ជំនួយ​កម្ពុជា នា​ពេល​កន្លង​ទៅ​នោះ។

ដោយ ម៉ាត់ ក្រីយ៉ា
2013-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជំនួយ​អាមេរិក ៣០៥
២-វិច្ឆិកា-២០១១៖ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ចុះ​ហត្ថលេខា​ជាមួយ​លោក សុខ អាន នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ផ្ទល់​ជំនួយ​ជាង ២០​លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​កម្ពុជា។ Photo: RFA

នៅ​ថ្ងៃ​ទី២ សីហា បន្ទាប់​ការ​បោះ​ឆ្នោត​ទើប​បាន​បញ្ចប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ប្រជា​កសិករ​នៅ​ខេត្ត​កណ្ដាល រយៈពេល​ជិត​ពីរ​ម៉ោង ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​ពេល​នោះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ ទាក់ទង​នឹង​ការ​គំរាម​កាត់​ផ្តាច់​ជំនួយ​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​កន្លង​ទៅ។

នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​សភា​ជាតិ​នៅ​កម្ពុជា សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ដាណា រ៉ូរ៉ាបាឃើ (Dana Rohrabacher) ធ្លាប់​បាន​គំរាម លោក ហ៊ុន សែន ថា បើ​សិន​ជា លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ដែល​ជា​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ទេ​នោះ សហរដ្ឋ​អាមេរិក នឹង​កត់ត្រា​ឈ្មោះ​របស់ លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​មេ​ដឹក​នាំ​ដែល​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ហើយ​ជាង​នេះ​ទៅ​ទៀត អាមេរិក នឹង​អាច​កាត់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា ទៀត​ផង។

លោក ដាណា រ៉ូរ៉ាបាឃើ៖ «កម្ពុជា បាន​ខិតខំ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ប្រសិន​បើ លោក ហ៊ុន សែន ធ្វើ​ដូច្នេះ​មែន​នោះ រូប​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ទាំងអស់ នឹង​ចុះ​ឈ្មោះ លោក ហ៊ុន សែន ក្នុង​បញ្ជី​នៃ​ក្រុម​មេ​ដឹក​នាំ​អាក្រក់​ក្នុង​ពិភពលោក។ ហើយ​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​កាត់​ជំនួយ​បរទេស​របស់​ខ្លួន​ដល់​កម្ពុជា នោះ​ទេ តែ​វិនិយោគទុន​ទាំងអស់​នឹង​ត្រូវ​កាត់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ ទី២ សីហា ថា កម្ពុជា មិន​មាន​ការ​ព្រួយ​បារម្ភ​បន្តិច​ណា​ឡើយ​អំពី​ការ​គំរាម​ផ្តាច់​ជំនួយ​ពី​សមាជិក​សភា​អាមេរិក នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ផ្តាច់​ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា ទៀត​ផង។ លោក​បន្ត​ថា ការ​កាត់​ផ្តាច់​ជំនួយ​របស់​អាមេរិក មិន​អាច​ជះ​ឥទ្ធិពល​ណា​មួយ​ដល់​រូប​លោក និង​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ ប៉ុន្តែ លោក​អះអាង​ថា ការ​កាត់​ផ្តាច់​ជំនួយ​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក ហ៊ុន សែន៖ «ហើយ​កុំ​អ្នក​ណា​មក​កាត់​ជំនួយ​ប៉ុណ្ណេះ កាត់​ជំនួយ​ទៅ​ពិបាក​ពេក​កាត់​ទៅ​ហ្មង​ទៅ​វា​ស្រួល កុំ​និយាយ​ច្រើន​ពេក អា​លុយ​ហ្នឹង​មិន​ដែល​បាន​មក​យើង​ទេ អ្នក​ខ្លះ​បំប៉ោង​តាំង​ពី​ទីក្រុង​វ៉ាស៊ីនតោន មក ថា​នឹង​កាត់​ជំនួយ​ប៉ុណ្ណេះៗ តែ​ខ្ញុំ​សូម​ប្រាប់​ថា អ្នក​ណា​ទទួល​ខាត​បង់​ក្នុង​ពេល​ដែល​កាត់​ជំនួយ​ហ្នឹង កាត់​មិន​មែន​ងាប់​ខ្ញុំ​ឯណា»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​អះអាង​ថា បើ​សិន​ជា​អាមេរិក សម្រេច​ចិត្ត​ផ្តាច់​ជំនួយ​មក​កម្ពុជា មែន​នោះ មិន​មែន លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នោះ៖ «ការ​ប៉ះពាល់​គ្រាន់​តែ​ប៉ះពាល់​រូបភាព​ប្រទេស​យើង នៅ​ក្នុង​ឆាក​អន្តរជាតិ ថា​ហេតុ​អី​បាន​ជា​អាមេរិក ផ្តាច់​ជំនួយ ហើយ​លាន់​ឮ​ពេញ​ពិភពលោក​តែ​ម្តង។ ប៉ុន្តែ បើ​សិន​ជា​គេ​ពិនិត្យ​បន្ថែម​ទៅ​ទៀត ហើយ​មាន​ការ​ចាប់​ដៃ​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប ជាមួយ​នឹង​សហគមន៍​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត ប៉ះពាល់​ដំបូង​គេ​បង្អស់ គឺ​ប្រជាជន​ក្រីក្រ»

កាល​ពី​ពេល​កន្លង​ទៅ គេ​ក៏​ធ្លាប់​ឃើញ លោក ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​កម្ពុជា ក៏​ធ្លាប់​បាន​អះអាង​ស្រដៀង​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​ការ​គំរាម​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន មិន​បារម្ភ​ពី​អាមេរិក​កាត់​ផ្ដាច់​ជំនួយ"

  1. Real Khmerologist says:

    Hun Xen is talking without responsibility as a leader of the nation. They should realize that the United States has the power to put pressure on its allies nations like Japan, South Korea and the European Union not to pledge support to the Cambodian authoritarian government due to bad reputation on human rights violation, corruption and oppression against its own people. If the situation remain unchanged, Cambodian international relation will be severed or crumbled.

  2. ម៉ែនសូក says:

    នេះហើយជាចរិកឈ្លើយមេដឹកនាំដ៍ថោកទាបបំផុតសម្រាប់ប្រជាជនខ្មែរ
    វាយករស់តែខ្លួនវានិងក្រុមគ្រួសារវាប៉ុណ្ណោះ បើបរទេសកាត់ជំនួយពិតមែន
    ប្រជាជនខ្មែរក្រីក្រដែលទន្ទឹងរង់ចាំពន្លឺរស្មីនៃជីវិតទេតើ ដែលទទួលរងគ្រោះ
    វាស្រែកឡកលើយបែបឈ្លើយឌឺដងដាក់បរទេសអ្នកដែលជួយប្រជាជនខ្លួនឯង
    ព្រោះវាអាងវានិងក្រុមគ្រួសារវាមានលុយពុករលួយលួចជាតិសន្ធឹកសន្ធាប់
    ដូចនេះវានិងក្រុមគ្រួសារវាមិនងាប់ទេ ។
    ថោកទាបអាថោកទាបចុះចេញពីតំណែងទៅ ប្រជាជនខ្មែរក្រីក្រមិនត្រូវការមេដឹកនាំឈ្លើយបែបណឹងទេ !

  3. ពីក្រចេះ says:

    អញជាប្រជាជនខ្មែរក្រីក្រត្រូវការបរទេសគេជួយជំនួយ
    បើអ្ហែងមានច្រះច្រំ កូនប្រពន្ធ័អ្ហែងមានបុសកណ្ដាលដើមទ្រូងហើយ
    នៅចង់កាន់អំណាចស្អីទៀត ?
    ទុកឱ្យអ្នកដែលគេអាណិតប្រជាជនក្រីក្រឡើងកាន់អំណាចជួយជាតិមាតុភូមិ
    វិញម្ដង តាមមើលអ្នកដទៃកាន់អំណាចគេគ្រាន់បើជាងអាមេដឹកនាំអត់កំណើតឯងឆ្ងាយណាស់ ។

  4. Old Man says:

    វាមិនសំខាន់១០០លានជំនួយនោះទេអាវ៉ាអើយ វាសំខាន់មុខមាត់លើឆាកអន្តរជាតិ។ សព្វថ្ងៃអាវ៉ាអែងក្រៅតែទៅចិន
    មានដែលទៅអើតអឺរ៉ុបឬអាមេរិកទេ?មុខដូចឆ្កែកើតស្រែងហ៊ានទៅអើត បានតែឡូឡាធ្វើខ្ញង់ក្នុងស្រុកប៉ុណ្ណោះអែង។

  5. សំឡាញ់! says:

    សម្តេចមិនក្រទេ តែរាស្រ្តនៅក្រខ្លាំងណាស់ទាន!!!

  6. Anonymous says:

    I support your points, Old Man & Somlanh!

  7. សំលេងរាស្រ្ត says:

    ជាអ្នកដឹកនាំត្រូវគិតពីភាពលំបាករបស់ប្រជាជនជាចំបង សំដីរបឿបនេះមិនសំជាអ្នកដឹកនាំប្រទេសទេ។ជាសំដីក្មេងបៀមដៃ និយាយអោយរួចពីមាត់។