លោក សម រង្ស៊ី ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល​ថា​ឈ្នះ​ឆ្នោត

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ចុះ​ជួប​ជាមួយ​អ្នក​គាំទ្រ​ជា​លើក​ដំបូង បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត។ ការ​ចុះ​មូលដ្ឋាន​នេះ ធ្វើ​ឡើង​នា​ថ្ងៃ​ទី៣ ខែ​សីហា នៅ​ខេត្ត​កណ្ដាល ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​លទ្ធផល​បោះ​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ឆ្នោត។

ដោយ វណ្ណ វិចារ
2013-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ៦១០ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Hum Chamroeun

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី៥ នេះ។ ហើយ​បក្ស​មួយ​នេះ​ទទួល​បាន​អាសនៈ​សភា​ចំនួន ៦៤​អាសនៈ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តែ ៥៩​ អាសនៈ​ប៉ុណ្ណោះ។

លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​ដែល​កើត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជា​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​របស់​ប្រជាពលរដ្ឋ ផ្ទុយ​ពី​សន្លឹក​ឆ្នោត​មួយ​ចំនួន​របស់​បក្ស​កាន់​អំណាច​ដែល​កើត​ចេញ​ពី​ការ​ទិញ​ទឹក​ចិត្ត និង​ការ​គាប​សង្កត់​ជាដើម។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ជា​កត្តា​ដែល​នាំ​ឲ្យ​ភាគី​អន្តរជាតិ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​កាន់​អំណាច​ប្រកាស​ថា​ឈ្នះ​នោះ​ឡើយ។ លោក សម រង្ស៉ី ក៏​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ពលរដ្ឋ​ងើប​តវ៉ា​ចំពោះ​ភាព​អសកម្ម​ថែម​ទៀត​ផង។

ទោះ​ជា​បែប​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា បាន​ព្រមាន​ថា​នឹង​មាន​បញ្ហា​អសន្តិសុខ​សង្គម បើ​សិន​ណា​កើត​មាន​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​មែន​នោះ។ លោក​ថែម​ទាំង​បង្ហើប​ថា ក្រុម​បាតុករ​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ បើ​សិន​ណា​កើត​មាន​ក្រុម​បាតុកម្ម​ប្រឆាំង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម​បាតុករ​គាំទ្រ​នោះ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បាតុកម្ម​គាំទ្រ និង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នេះ កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៨ ម្តង​រួច​ហើយ ដែល​កាល​នោះ ភាគី​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៉ី បាន​ផ្ទុះ​ហិង្សា​ជាមួយ​នឹង​ក្រុម​ជន​ស៊ីវិល មាន​ដំបង​ក្នុង​ដៃ​ដែល​គេ​ជឿ​ថា​ជា​ក្រុម​ចាត់​តាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អំពើ​ហិង្សា​កាល​ណោះ បាន​បង្ក​ឲ្យ​ក្រុម​បាតុករ​រង​របួស​ជាច្រើន​នាក់ និង​អ្នក​ខ្លះ​បាត់​បង់​អាយុ​ជីវិត​ទៀត​ផង។

ទោះ​បែប​ណា​ក្តី មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​ទេ តែ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ ដំណើរ​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ខុស​ប្លែក​ពី​ដំណើរ​ចុះ​ជួប​ពលរដ្ឋ​របស់ លោក ហ៊ុន សែន។ លោក សម រង្ស៉ី និង លោក កឹម សុខា ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ពលរដ្ឋ ដូច​ជា​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ដូច្នេះ​ដែរ។

ចំណែក លោក ហ៊ុន សែន វិញ បាន​ចុះ​ជួប​កម្មករ​ធ្វើ​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ តាម​បែប​ស្ងាត់ស្ងៀម និង​មិន​មាន​ការ​ជូន​ដំណឹង​ទេ រហូត​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដោយសារ​មាន​កង​ការពារ និង​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ជាច្រើន ហើយ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ ជា​ពិសេស​លោក​ចុះ​ទៅ​តំបន់​ដែល​កើត​មាន​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ដែល​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ មាន​ការ​បាញ់​ឡើង​លើ និង​ដុត​ឡាន​កង​រាជ​អាវុធហត្ថ​អស់ ២​គ្រឿង​ទៀត​ផង។

លោក ហ៊ុន សែន ក៏​បាន​ចុះ​ជា​លើក​ទី២ ជួយ​ស្ទូង​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ជា​ទី​ដែល​លោក​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​ជា​ទី​ដែល​គណបក្ស​កាន់​អំណាច​ទើប​តែ​ចាញ់​ឆ្នោត​ថ្មីៗ។ លោក​ក៏​បាន​ថ្លែង​សារ​នយោបាយ​មួយ​ចំនួន​ពី​យន្តការ​បង្កើត​រដ្ឋាភិបាល ដំណើរ​ការ​ប្រជុំ​សភា និង​ប្រាប់​ពលរដ្ឋ​ថា​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ជាដើម។

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី៤ ខែ​សីហា ហើយ​បន្ត​ទៅ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី៥ ខែ​សីហា និង​ដំណើរ​ចុង​ក្រោយ គឺ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ តាកែវ និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​សីហា។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

24 Responses to "លោក សម រង្ស៊ី ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល​ថា​ឈ្នះ​ឆ្នោត"

  1.   says:

    ហាស ហាស ហាស…ប្រាកដណាស់…! គាំទ្រលោក សម រង្ស៊ី!

  2. JML says:

    ហាហាស ហាហាស..! អាមួយនេះដូចឆ្កួតហា ! ចាញ់ឆ្នោតហើយនៅថាខ្លួនឈ្នះទៀត? អាមនុស្សព្រៃ

  3. ចែនសោ says:

    ការពិត បក្សចោរកាន់អំណាចណឹងវាចាញ់ឆ្នោតណាស់ទៅហើយ
    ពួកវាដឹងថាចាញ់ឆ្នោតចឹងហើយ ទើបវាឱ្យអាតា ខៀវមុខ មកប្រកាស់
    បំភាន់មតិជាតិនិងអន្តរជាតិឱ្យបានមុនគណបក្សផ្សេងៗ ថាគណបក្សចោរវាឈ្នះឆ្នោត ។

  4. Real Khmerologist says:

    Blue face, Pale face ? Kanharith ?

  5. Former Hia lola says:

    អង្គុយ​នៅលើ​​កញ្ចប់ លើកខ្លួនឯង

  6. horo says:

    ​មនុស្ស​នេះ ​មិន​ខ្មាស់អៀន​សោះ

  7. mission impossible says:

    plz , play smartes politic, don’t play dumb & destroy our beloved country
    think !! our country first ,,, top priority ,,,

  8. កសាងជាតិតាំងពីភ្នំពេញសុទ្ធតែអាចម៏ រហូតក្លាយជាទីក្រុទំនើប នេះហើយជាស្នាដៃ គណបក្សប្រជាជន!!!

  9. La Rosa says:

    Mr. Real Khmerologist’s view is sucked and weird. He is a fool guy with mental retardation and stupidity!

  10. Former Hia lola says:

    គណ​បក្ស​​សង្រ្គោះ​​ជាតិ​ឈ្នះ​​ឆ្នោត​នៅ​​ខេត្ត​​ ​​និង​​រាជ​​ធានី​​ដែល​​ពួក​គេ​​​​ធ្លាប់​ចោទថាសម្បូរណ៍​ទៅដោយ​​ជន​​ជាតិ​​វៀត​​ណាម​​ច្រើន!​​ទៅដោយ​​ជន​​ជាតិ​​វៀត​​ណាម​​ច្រើន!​​ ដូច្នេះ ការចោទ​របស់​​ពួកគេ​នេះ ​វាត្រូវនោះទេ?

  11. 18 Mars says:

    មនុស្សមិនដេកធ្វើជាដេកពិតជាពិបាកដាស់ បើនិយាយពីលទ្ធផលនៃការបោះឆ្នោតវិញ ក្រុមមន្រ្តីគណៈ បក្សប្រជាជនពិតជាដឹងយ៉ងច្បាស់ណាស់ថាអ្នណាជាអ្នកឈ្នះ……មិនគួរឲ្យជឿថាសូម្បីតែទូរទស្សន៍​របស់ ដែលជាមិត្តរបស់លោកហ៊ុនសែនក៏ចាក់ផ្សាយថាគណៈបក្សសង្រ្គោះជាតិឈ្នះដែរ។

  12. 18 Mars says:

    មនុស្សមិនដេកធ្វើជាដេកពិតជាពិបាកដាស់ បើនិយាយពីលទ្ធផលនៃការបោះឆ្នោតវិញ ក្រុមមន្រ្តីគណៈ បក្សប្រជាជនពិតជាដឹងយ៉ងច្បាស់ណាស់ថាអ្នណាជាអ្នកឈ្នះ……មិនគួរឲ្យជឿថាសូម្បីតែទូរទស្សន៍​របស់ថៃ ដែលជាមិត្តរបស់លោកហ៊ុនសែនក៏ចាក់ផ្សាយថាគណៈបក្សសង្រ្គោះជាតិឈ្នះដែរ។
    ដូចដែលខ្ញុំបាននិយាយកាលមុនពេលបោះឆ្នោតហើយថាគ្មាននរណាម្នាក់អាចដឹងមុនថាថ្ងៃស្អែកនឹងមាន អ្វីកើតឡើង។ រាជធានីភ្នំពេញជាសម្បុកមន្រ្តីរាជការរបស់គណៈបក្សប្រជាជនតែបែរជាចាញ់គណៈបក្ស សង្រ្គោះជាតិយ៉ាងគំហុកទៅវិញ នេះសបញ្ជាក់ថាគេឈប់គាំទ្រគណៈបក្សប្រជាជនទៀតហើយ រាល់ ការដឹកនាំទាំងឡាយបើគ្មានការចូលរួមពីប្រជាជនឬប្រជាជនមិនពេញចិត្តទេនោះពិតជាបរាជ័យ។ លោក JML លោកដៀលគេជាមនុស្សព្រៃចុះលោកវិញ? កុំភ្លេចម្រាមមួយទៅមុខម្រាមបីមកក្រោយ…

  13. Khmerologist says:

    Ah Real Khmerologist needs an emergency HELP: Foods and Money! He is now living uder the Washington Bridge. If you drive by, please stop and donate your money. Your donation is not taxable!

  14. k says:

    បង្ករឿងមួយចប់  ទ័លតែដាក់ថ្នាំខ្លាំង​​​ ​កុំបន្ទន់ឥរិយាបទនឹងពួកវា  កុំស្រមៃឲ្យសោះបដិវត្តផ្កាម្លឹះនៅកម្ពុជា  កុំស្រម័យឲ្យសោះអន្តរាគមន៍យោធាពីប្រទេសក្រៅ។

  15. k says:

    បង្ករឿងមួយចប់ ទ័លតែដាក់ថ្នាំខ្លាំង​​​ ​កុំបន្ទន់ឥរិយាបទនឹងពួកវា។ កុំស្រមៃឲ្យសោះបដិវត្តផ្កាម្លឹះនៅកម្ពុជា កុំស្រម័យឲ្យសោះអន្តរាគមន៍យោធាពីប្រទេសក្រៅ។

  16. eclipse says:

    អាចម៏ មេគោ។

  17.   says:

    អា The Man With Fake Name អើយ…អោយចេះខ្មាស់គេផ៎ងហា៎ស!
    ហាស ហាស ហាស…

  18. JML mother fucker! says:

    Stop talk shit

  19. Kon Khmer says:

    លោក K លោកត្រូវយល់ ប្រជាពលរដ្ឋ លោកមានកូនចៅ បងប្អូន ធ្វើទាហ៊ាន ប៉ូលីស PM ។ សាកសួរ លោកទៅមើលបើប្រជាពលរដ្ឋទាំងនោះត្រូវសំដាច់របស់លោកបង្រ្កាបដោយសារការធ្វើបាតុកម្ម តើកូនចៅ បងប្អូនគេសុខចិត្ត នៅស្ងៀមឬអត់ ??? ទាហ៊ានប៉ុន្មាននាក់ទៅ ដែលស្រឡាញ់ស្មោះស្មគ្រ នឹងសំដាច់របស់លោក ជាងបងប្អូន ឪពុកម្តាយរបស់គេ ??? ម្យ៉ាងវិញទៀតកូនទាហ៊ាននៅជាយ ដែន រាប់ពាន់នាក់កំពុងក្តៅក្រហាយ នឹងរឿងមេទាហ៊ាន របស់សំដាច់ កាត់យកលុយរបស់ពួកគេ (ប្រាក់ខែតិចហើយ កាត់លុយទៀត) តើពួកគាត់នៅស្ងៀមឬទេ ??? តើកងទ័ពរបស់សំដាច់ ពិតជា ស្មោះត្រង់នឹងសំដាច់ ១០០ % ឬអត់ ??? ពួកគាត់ចាំតែដល់ថ្ងៃទេ សំដាច់របស់លោក ដឹងរឿងនេះ ជាងលោក ច្រើនណាស់ ។ កុំឃើញទឹកស្ងប់ ថាគ្មានព្យុះ ខ្ញុំក៏មានបងប្អូនធ្វើទាហ៊ានច្រើនគួរសមដែរ មនុស្សយើងតែដល់ករ អត់អីស៊ីហើយ ទោះស្លាប់ ក៏លែងខ្វល់ដែរ ។

  20. ពន្លក says:

    ឈ្នោះ តែខេត្ត កណ្ទាល ភ្នំពេញ កំពង់ចាម ព្រៃវេង ចុះខេត្ត ផ្សេងៗទៀត បូកសរុបទៅ គឺ គណៈបក្សប្រជាជន ឈ្នោះ ។ លោក សម រស្ស៊ី ប៉ឹន ញុះញុង អោយ ប្រជាជន កាប់ ចាក់ គ្នា ដូច លោក សម សារី ក្បត់ជាតិ ដូច្នេះឯង ។ បក្សប្រឆាំង ប្រទេសគេ មិនដែល ញុះញុងជាតិ ឯង អោយស្អប់គ្នាទេ តែ លោក សម រស្ស៊ី មួយថ្ងៃៗ រកនឹក ធ្វើយ៉ាងណា កុំអោយ ប្រជាជន ត្រូវគ្នា អោយ ខឹង គ្នា អោយ ខឹង រដ្ឋាភិបាល បែស្រឡាញ់ បក្សខ្លួន វិញ ហើយ នាំធ្វើបាតុកម្ម អោយ ប្រជាជន ស្លាប់ ដើម្បី ទៅ ជួយ ធ្វើបាតុកម្ម ជាមួយ លោក សម សារី នៅ ឋានក្រោម ។ កូនតែង តែកាត់ ទៅ ឪពុក ឪពុកក្បត់ ជាតិ កូន ក៏ក្បត់ ជាតិដែរ ។

  21. Lièvre says:

    Je demande aux lecteurs d’examiner les paroles des deux camps.
    Le Premier ministre joue la carte conciliation en demandant la popuplation de rester et de travailler normalement en attendant la proclamation du NEC. Toutefois, le chef de file de l’opposition a informé la population de la province de Kandal que son parti a remporté les élections avant la proclamation du NEC a appelé la population à se soulever et à manifester pour semer le désordre à la société.
    D’autre part, l’opposition a parlé plusieurs langues sur le même sujet, par exemple le samedi 3 aout, il a envoyé un de ses représentants afin de prendre aux discussions avec le représenatant du PCC et le NEC. A l’issue de la réunion, tout le monde est d’accord pour discuter sur le mandat et les questions réclamées par les deux partis. Mais, la chose va au sens inverse, quand l’opposition a changé sa position en demandant la particpation des ONG et l’ONU qui compliquerait davantage la question.

  22. Kon Khmer says:

    ជនក្បត់ជាតិពិតប្រាកដ៏ គឺអ្នកកាត់ដីអោយយួន គឺសំដាច់ ជោ សែន ។

  23. Kon Khmer says:

    និយាយត្រូវ បក្សប្រឆាំង ប្រទេសគេ មិនដែល ញុះញុងជាតិ ឯង អោយស្អប់គ្នាទេ ព្រោះអ្នកដឹកនាំប្រទេសគេ មិនដែលក្បត់ជាតិគេទេ លោកមើល ហ៊ីទ្លែ សាដាម ហ៊ូសេន មូសូលីនី ជាដើម ទោះបីជាសាហាយ សម្លាប់ជនជាតិគេគ្មានញញើតដៃ តែពួកនេះមិនដែលក្បត់ជាតិ ខ្លួនឯងលក់ក្បាលអោយបរទេស ដូចមេដឹកនាំសព្វថ្ងៃនេះទេ ។ នេះជាភាពខុសគ្នានោះ ៕

  24. Kon Khmer says:

    និយាយត្រូវ បក្សប្រឆាំង ប្រទេសគេ មិនដែល ញុះញុងជាតិ ឯង អោយស្អប់គ្នាទេ ព្រោះអ្នកដឹកនាំប្រទេសគេ មិនដែលក្បត់ជាតិគេទេ លោកមើល ហ៊ីទ្លែ សាដាម ហ៊ូសេន មូសូលីនី ជាដើម ទោះបីជាសាហាវ សម្លាប់មនុស្សគ្មានញញើតដៃ តែពួកនេះមិនដែលក្បត់ជាតិ និងសម្លាប់ជាតិខ្លួនឯង និងលក់ក្បាលអោយបរទេស ដូចមេដឹកនាំសព្វថ្ងៃនេះទេ ។ នេះជាភាពខុសគ្នានោះ ៕