គណបក្ស​​ប្រជាជន ​សង្គ្រោះ​ជាតិ និង ​​គ.ជ.ប. ព្រមព្រៀង​ជាគោលការណ៍​​បង្កើត​​គណៈ​កម្មការ​​ចម្រុះ

ថ្ងៃ សៅរ៍ 03 សីហា 2013
ដោយ ញឹម សុផល
RFI

ជំនួប​ពិភាក្សា​រវាង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប. ​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ព្រមព្រៀង​គ្នា​​​ជា​គោល​ការ​ណ៏​ថា នឹង​បង្កើត​គណកម្មការ​ចម្រុះមួយ ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោតអាណត្តិទី៥ ។ ប៉ុន្តែ ​ការបង្កើត​គណកម្មការ​នេះ ថា​មាន​តួនាទី​ធ្វើ​អ្វីខ្លះ​នោះ ហើយ​មាន​កម្រិត​សមត្ថកិច្ច​ដោះស្រាយ​បែបណា​នោះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។

លោក អ៊ឹម សួស្តី (រូបកណ្តាល) ប្រធាន គ.ជ.ប. (©Reuters)

សេចក្តីរាយការណ៍​របស់​ ញឹម សុផល

(03:02)

បន្ទាប់ពី​បាន​ជួបប្រជុំគ្នា​ពេញ​មួយ​ព្រឹក​ថ្ងៃទី ០៣ ខែសីហា​នេះ រវាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អ​ធិ​បតី​ភាព​ លោក អ៊ឹម សួស្តី, ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប. អង្គ​ប្រជុំបាន​ឯកភាពគ្នា​បង្កើត​គណកម្មកា​រ​ចំរុះ​មួយ និង​ជជែក​គ្នា​ផងដែរ ​ពី​ការងារ​ដែល​នឹងត្រូវ​អនុវត្ត នៅពេល​ខាងមុខ។

លោក ទេព នីថា, អគ្គលេខាធិការ គ.ជ.ប បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ ទីស្តីការ គ.ជ.ប ថា ​កិច្ច​ប្រជុំបាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ និង​មានការ​ព្រមព្រៀងគ្នា​ជា
គោលការណ៍​ក្នុងការ​បង្កើត​គណកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាក់ទង​ទៅ​នឹង​​ការបោះឆ្នោត​ជា​បន្ត។

 
«អង្គ​ប្រជុំបាន​ប្រព្រឹត្តិ​ទៅ​ល្អ។ គណបក្ស​ទាំងពីរ​បាន​សម្តែង​សុ​ឆន្ទៈ​ត្រង់​ទៅ​ត្រង់​មក ហើយ​ចុងក្រោយ​បាន​ឯកភាពគ្នា​លើ​បញ្ហា​ពីរ ទីមួយ​ឯកភាព​បង្កើត​គណកម្មការ​ចំរុះ​មួយ ដែលមាន​គ.ជ.ប និង​តំណាង​គណបក្ស​ទាំងពីរ ហើយ​ទី​ពីរ​គណកម្មការ​ចំរុះ​នេះ ​នឹងធ្វើ​ការពិភាគ្សាគ្នា​នៅពេល​ខាងមុខនេះ អំពី​អាណត្តិ​និង​ភារកិច្ច​របស់ខ្លួន​ដែល​ត្រូវអនុវត្ត។ ខ្ញុំ​គិតថា​ជាការ​សម្រេច​ដ៏​ល្អ​មួយ ដែល​អាច​ឲ្យ​បងប្អូន​អ្នកបោះឆ្នោត​ទាំងអស់ មានការ​នឹងធឹង​ក្នុង​ចិត្ត​ថា​គណបក្ស​ដែល​បាន​ជាប់ឆ្នោត​ទាំងពីរ​រួមទាំង​គ.ជ.ប រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​យល់ថា​មាន​ភាពមិនប្រក្រតី»។
 
គណកម្មការ ដែល​គេ​មិនទាន់​ដឹងថា​ដំណើរការ​យ៉ាងដូចម្តេច នឹង​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតីយ៉ាងណាខ្លះ​នោះ នឹង​ផ្តល់​សិទ្ធិ​ចូលរួម​សង្កេតការណ៍​ពី​អ្នកសង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អង្គការសហប្រជាជាតិ​ផងដែរ ក៏ដូចជា​អាច​សង្កេតការណ៍​លើ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​ទូទៅ។ ដោយឡែក​ កិច្ចប្រជុំ​បន្ត​នឹង​ត្រូវធ្វើ​ឡើង​ឲ្យ​បាន​ប្រញាប់​បំផុត។ នេះ​បើតាម​ការអះអាង​ពី​លោក ទេព នីថា។  លោក​បន្តថា​ កិច្ចប្រជុំ​ដែល​នឹង​កំណត់​ធ្វើ​នៅ​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ នឹង​ជជែក​គ្នា​ផងដែរ​ពី​សមាសភាព​ចូលរួម​ពី​គណបក្ស​នយោបាយ​​ទាំងពី នៅក្នុងគណៈកម្មការ។
 
សូមបញ្ជាក់ថា ​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​ កាលពី​ព្រឹក​ម៉ិ​ញ​មក គ.ជ.ប កំពុង​ធ្វើ​សេចក្តីព្រៀង​មួយ និង​ប្រាប់​ឲ្យ​គណបក្ស​ទាំងពីរ​​បញ្ជូន​សមាសភាព​មក គ.ជ.ប។ ជាមួយគ្នានេះ ​លោក គួយ ប៊ុន​​រឿន​ បេក្ខជន​​​តំណាង​រាស្ត្រ និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​លោក​ថា​ នឹងធ្វើ​របាយការណ៍​នេះ​ទៅកាន់​មេដឹកនាំ​គណបក្ស​ដើម្បី​សម្រេច។
 
ដោយឡែក​លោក ព្រុំ សុខា, រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​និង​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​មិនបាន​និយាយ​អ្វី​ប្រាក់​អ្នកកា​សែត​នោះទេ គ្រាន់តែ​បង្ហើប​មួយ​ម៉ាត់​ថា «ដំណើរការ​ទៅមុខ» ដោយ​លោក​ទុក​ភារកិច្ច​នេះ​ទៅអោយ គ.ជ.ប ជា​អ្នក​ប្រកាស។

គួររំលឹកថា ​ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​រួចរាល់​ហើយ ​កាលពី​ថ្ងៃទី ២៨ខែកក្កដា កន្លង​ទៅ​នេះ​ ដោយ​លទ្ធផល​ក្រៅផ្លូវការ​បណ្តោះអាសន្ន គណបក្ស​ប្រជាជន​កម្ពុជា​បាន​អាសនៈ​ចំនួន៦៨ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន៥៥អាសនៈ។ ជាមួយគ្នានេះ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា​នោះ បាន​ប្រកាសថា ការបោះឆ្នោត​នេះ មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ទាមទារ​ឲ្យ​បង្កើត​គណកម្មការ​ស៊ើបអង្កេតឯករាជ្យ​មួយ​ពី​ភាពមិនប្រក្រតី​ទាំងនេះ ដោយមាន​ការចូលរួម​ពី​គណបក្ស​ទាំងពីរ អង្គការ​សង្គម​ស៊ីវិល និង​អង្គការសហប្រជាជាតិ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

3 Responses to "គណបក្ស​​ប្រជាជន ​សង្គ្រោះ​ជាតិ និង ​​គ.ជ.ប. ព្រមព្រៀង​ជាគោលការណ៍​​បង្កើត​​គណៈ​កម្មការ​​ចម្រុះ"

  1. mission impossible says:

    plz , play smartes politic, don’t play dumb & destroy our beloved country
    think !! our country first ,,, top priority ,,,

  2. Real Khmerologist says:

    That is right, smart politic by abusing the power, smart politic for becoming a satellite state of a neighboring territorial intruder, smart politic for being a communist ally, smart politic for becoming a debtor with billions of dollars from foreign loans, and smart politic for allowing millions of illegal Yuon immigrant flocking into Cambodia freely.

  3. Ros Sokha says:

    ជំរាបជួនមិត្តអ្នកអាន NEC ថា
    គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១បានបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រួវ ដោយសុំ១០០០រៀល(មួយពាន់រៀល)ក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
    តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?
    តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
    តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ ត្រឹមត្រួវទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
    តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
    សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
    សួមអោយមិត្តអ្នកអានជួយឆ្លើយ