ភោ​ជនី​ដ្ឋា​ន​ធំៗ​ជាច្រើន​នៅ​ព្រែកលៀប​បាន​បិទទ្វារ

ថ្ងៃទី 4 សីហា 2013
ដោយ: វិសាល
CEN

ភ្នំពេញ: ព្រែកលៀប​ជា​តំបន់​ជាយក្រុង ឬ​ហៅថា​ត្រើយម្ខាង​អ្នកណាៗ​ក៏​ធ្លាប់​ស្គាល់​ដែរ ដែលជា​សង្កាត់​មួយ​ស្ថិតក្នុង​ការគ្រប់គ្រងរ​ដ្ឋ​បាល​របស់​អាជ្ញាធរ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ឆ្នាំនេះ មាន​ប្រជាជន​ជាច្រើន បាន​ចាប់យក​ការបើក​ភោ​ជនី​ដ្ឋា​ន បើកហាង ផឹកស៊ី​ជា​មុខរបរ​ចិញ្ចឹមជីវិត​ពី​បន្ទាប់ពី​ស្ពាន​ជ្រោយចង្វារ​បាន​ត​ភ្ជាប់​វិញ​កាលពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន ហើយ​បានធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មួយចំនួន​រីកចម្រើន​មួយកម្រិត ព្រមទាំង​ធ្វើឱ្យ​ពួកគាត់​បង្កើន​ការបើក​ហាង​រីក​ដូច​ផ្សិត​នៅតាម​សងខាង​ផ្លូវជាតិ​លេខ​៦ និង​នៅតាម​មាត់ទន្លេ​មេគង្គ ដែល​គ្រួសារ​ខ្លះ​មាន មាន​ហាង​ម្នាក់ ២-៣ ក៏មាន ប៉ុន្តែ​បច្ចុប្បន្ន​មិន​ដូច្នេះ​ទេ បន្ទាប់ពី​សេដ្ឋកិច្ចពិភពលោក​មាន​ការធ្លាក់ចុះ បាន​ប៉ះពាល់​ដល់​ស្រុក​ខ្មែរ​ដែរ ធ្វើឱ្យមាន​ការធ្លាក់ចុះ​ព្រមទាំង​បិទទ្វារ​ហាង​ធំៗ​ជាច្រើន​។​

 

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ធ្វើឱ្យ​ប្រជាជន​ដែល​ធ្លាប់​ទីពឹង​លើ​មុខរបរ​ភោ​ជនី​ដ្ឋា​ន​នេះ​មានការ​ពិបាក​រក​ចំណូល​និង​បាន​ត្អូញត្អែរ​ជាខ្លាំង​ទៅលើ​ភ្ញៀវ​ដែលមាន​ការធ្លាក់ចុះ ដោយសារតែ​គ្មាន​ភ្ញៀវ​ចូល ខាត​ឡុងចុង​បង្ខំចិត្ត​បិទទ្វារ​ហាង​ធំៗ​ជាច្រើន​ដូច ជា​៖ ភោ​ជនី​ដ្ឋា​ន​ហង្ស​នាគ ហេង​ឡាយ និង​តា​តា តារា​ជាដើម​។​

 

​បញ្ហា​នេះ ជា​កត្តា​ធ្វើឱ្យ​អ្នករកស៊ី​ផ្នែក​ភោ​ជនី​ដ្ឋា​ន​ភាគច្រើន​ខ្វះ​ដើមទុន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការរកស៊ី​របស់ខ្លួន បែរ​ស្វែងរក​ការងារ​ផ្សេងៗ​ជំនួស​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​។​

​អ្នកស្រី ជន សុវណ្ណ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជា​ម្ចាស់​ភោ​ជនី​ដ្ឋា​ន បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​ភោ​ជនី​ដ្ឋា​ន​នៅតាម​ប​ណ្តោ​ផ្លូវជាតិ​លេខ​៦​អា ដែល​មួយផ្នែក​ស្ថិតនៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប​និង​មួយផ្នែក​ស្ថិតនៅ​ភូមិ​គៀន​ឃ្លាំង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌឫស្សីកែវ មាន​ប្រជាជន​ច្រើន​គ្រួ​សារបាន​ផ្អាក​ដំណើរការ​ភោ​ជណី​ដ្ឋា​ន​នេះ ជា​បន្តបន្ទាប់ មូលហេតុ​មកពី ភ្ញៀវ​ដែល​និយម​ចូលចិត្ត​ពិសារ​អាហារ​បែប​រ៉ូ​មែន​ទិច​ជាមួយ​ក្រុមគ្រួសារ​ក៏ដូចជា​មិត្តភក្តិ នៅ​ត្រើយម្ខាង មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ធ្វើឱ្យ​ប្រាក់ចំណេញ​ទទួលបាន​តិច វា​មិន​សម​នឹង​ការចំណាយ និង​ខ្លះ​ខាត​ឡុងចុង​ជំពាក់​គេ​វ័ន ក​រត់ចោលស្រុក ។ ខុសពី​ពេលមុន ដែល​ភោ​ជនី​ដ្ឋា​ន​នីមួយៗ ភ្ញៀវ​ចូល​ពេញៗ ទាំងយប់​ទាំង​ថ្ងៃ ។ ព្រោះតែ​ការធ្លាក់ចុះ​នៃ​ការនិយម​នូវ​ភោ​ជនី​ដ្ឋា​ន​នៅ​ត្រើ​ម្ខាង  និង​ការចំណាយ​ប្រាក់​ច្រើន​ក្នុង​ការទិញ​ម្ហូបអាហារ រួមទាំង​ប្រាក់ខែ​កម្មករ​រត់​តុ បានធ្វើឱ្យ​ពួកគាត់​សម្រេច​ផ្អាក​បិទ​ហាង​ដោយ​ថៅកែ​មួយចំនួនរ​ត់ទៅ​ស្វែងរក​ការ​ឬ​របរ​ផ្សេង​វិញ​។​

​អ្នកស្រី យឹម ភា​រិ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក៏បាន​យល់ឃើញ និង​ត្អូញត្អែរ​ស្រដៀង​នឹង​អ្នកស្រី ជន សុវណ្ណ ផងដែរ ដោយ​លើកឡើងថា សម្រាប់​ហាង​របស់ខ្ញុំ​បន្ត​បើក​នៅពេលនេះ គឺ​ដោយសារ​តែមាន​ភ្ញៀវ​នៅ​ចូល​ខ្លះៗ​ទើប​គាត់​ចេះតែ​បើក​ទៅ ហើយ​ថៅកែ​ហាង​ផ្សេងៗ​ទៀត​ក៏​អញ្ចឹង​ដែរ​។​

 

​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​បានឱ្យដឹងថា ប្រជាជន​រស់នៅ​សង្កាត់​ព្រែកលៀប​ទាំងអស់​មាន​ប្រមាណ​ជាង​៣.០០០​គ្រួសារ ហើយ​ចែកចេញជា​៤​ភូមិ ១-​ភូមិ គៀន​ឃ្លាំង ២-​ភូមិ​ព្រែកលៀប ៣-​ភូមិ​ខ្ទរ និង​៤-​ភូមិ​បាក់​ខែង​ក្រោម​។​

 

​លោក​បន្តថា ក្នុង​ចំនួន​ប្រជាជន​ប្រមាណ​ជាង​៣.០០០​គ្រួសារ​មាន​ប្រហែល​៣០​ភាគរយ ដែល​ប្រកប​របរ​បើក​ភោ​ជនី​ដ្ឋា​ន​នេះ តែ​មកដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សម្រាប់​ការរកស៊ី​រប​រ​ភោ​ជនី​ដ្ឋា​ន របស់​ប្រជាជន​ទាំង​៤ ភូមិ​មានការ​ធ្លាក់ចុះ​ប្រមាណ​២០​ភាគរយ​។​
 
​លោក ចៅសង្កាត់​បន្ថែមថា ការធ្លាក់ចុះ​នេះ​បណ្តាលមកពី  ១-​បន្ទាប់ពី​សេដ្ឋកិច្ចពិភពលោក​មាន​ការធ្លាកចុះ ២-​ហាង​អាហារ នៅ​គ្រប់​ទីកន្លែង​បាន​កើនឡើង​រីក​ដូច​ផ្សិត ៣-​ថៅកែ​ហាង​នីមួយ​រកស៊ី​ខាត​ឡុងចុង ជំពាក់​គេ​វ័ន ក​សម្រេច​បិទទ្វារ​ហាង​៕​

 

What Next?

Recent Articles