លោក​ អ៊ូ វីរៈ ៖ ​គណបក្ស​នយោបាយ​ត្រូវ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជៀសវាង​ហិង្សា​ក្រោយ​ការ​បោះឆ្នោត

ម៉ែន គឹមសេង
06 សីហា 2013
វីអូអេខ្មែរ

លោក ​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​


វ៉ាស៊ីនតោន​ -​ គណបក្ស​ធំៗ​ពីរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​កក្កដា​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដល់​ក្រុម​យុវជនប៉ុន្តែ​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោតនា​ពេល​បច្ចុប្បន្ន​នេះជា​សញ្ហា​បង្ហាញ​យ៉ាង​ច្បាស់​ថា​គេត្រូវ​ធ្វើការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ចាំ​បាច់​ដើម្បី​ជៀស​វាង​ហិង្សា​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើ​កក្រោយ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់អ្នក​សង្កេតការណ៍​បោះឆ្នោត​នេះ។​

លោក ​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា​ការបោះឆ្នោត​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ធំ​ដែល​ពលរដ្ឋ​គួរ​តែ​សប្បាយរីករាយ​និង​សាទរដោយ​សារ​វា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើហិង្សា​ធំដុំ​អ្វី​កើត​ឡើង។

យ៉ាង​ណា​ក៏​ដោយ​លោក ​អ៊ូ ​វីរៈ ​បានស្នើ​សុំ​ឱ្យ​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ «បន្ធូរបន្ថយ​សំដី​និង​ការនិយាយ​ស្តី​ណា​ដែល​ប៉ះពាល់​ទៅនឹង ស្ថិរភាព​នៅ ពេល​បច្ចុប្បន្ននេះ» ក្នុង​ខណៈ​ពេល​ដែល​កំពុង​ជាប់​គាំង​លើ​វិធី​ដោះស្រាយ​យ៉ាង​ណា​ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត។

លោ​ក វីរៈ​ បាន​បញ្ជាក់​ថា​ការលើក​ឡើង​ពី​បាតុកម្ម​គឺ​ជា​ការ​និយាយ​លឿន​ពេក​ព្រោះ នៅ​មិន​ទាន់​ប្រើ​ប្រាស់​អស់​យន្តការ​អហិង្សា​នៅឡើយទេ។ លោក​បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​ចាស់​ទុំ​ត្រូវ​ជំរុញ​ការ​សម្របសម្រួល​ដោយ​លូក​ដៃ​ទៅ​រក​គណបក្ស​ប្រឆាំង​មុនដើម្បី​ជៀសវាង​អំពើ​ហិង្សា​ណាមួយ​ដែល​អាច​ខូច​ប្រយោជន៍​ជាតិ។​

លោ​ក​បានសង្កេត​ឃើញ​ថា​មាន​បញ្ហា​ជាច្រើន​គឺ​មន្ត្រី គណបក្ស​ប្រជាជន​មាន​ចូលរួម​ពាក់​ព័ន្ធ​ក្នុង​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ជា​ប្រព័ន្ធ​ហើយបើ​មិន​មាន​ការលួច​បន្លំ​ទេ​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ដែល​នាំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​យ៉ាង​ច្បាស់។​

យោង​តាម​លទ្ធផ​ល​ដែល​ផ្សាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​ប្រឆាំង​ទទួល​បាន​តែ​៥៥​ប៉ុណ្ណោះ។​ នេះ​ជា​ការ​បាត់​បង់​អសនៈ​ចំនួន​២២​ដែល​គណបក្ស​កាន់​អំណាច​មាន​រហូតដល់​៩០។​

កត្តា​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​ធ្លាក់​ចុះ​ប្រជាប្រិយ៍ភាព​យ៉ាងខ្លាំង​ដោយ​សារ​បាន​ទទួល​ជោគជ័យ​ហើយ​បាន​ភ្លេច​ខ្លួន ហើយ​ធ្វើ​ខ្លួន​ដូច​ជា​ជិះសេះ​ដ៏​លឿន​លែង​ដៃ​និង​ធាក់​មនុស្ស​តាម​ផ្លូវ​ទៀត។ នេះ​បើ​តាម​ការ​ប្រៀបធៀប​របស់​លោ​ក អ៊ូ វីរៈ។

កត្តាចំពោះ​មុខដែល​អាច​ជៀសវាង​ភាព​ជាប់​គាំង​នៅ​ក្រោយ​ពី​ការ​បោះឆ្នោតគឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​ប្រព័ន្ធ​ លើ​គ.ជ.ប បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​ទៅ​ជា​ហិង្សា​នៅ​ពេល​ក្រោយ និង​បន្ទាប់​មក​ទៀត​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធទូរទស្សន៍​មិន​ឱ្យមាន​ការ​ធ្វើ​សេចក្តីរាយ ការណ៍ដោយ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ដូច​ពេល​បច្ចុប្បន្ន​ទេ៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

ពហុព័ត៌មាន

 

What Next?

Recent Articles

8 Responses to "លោក​ អ៊ូ វីរៈ ៖ ​គណបក្ស​នយោបាយ​ត្រូវ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជៀសវាង​ហិង្សា​ក្រោយ​ការ​បោះឆ្នោត"

  1. mission impossible says:

    this guy scare too
    if,,, somthing wrong he has to pack n flee to jungle, he got no job as NGO

  2. Khmer heart says:

    Very good VIREAK, If NEC neutral CPP really lost.

  3. ពន្លក says:

    លោក អ៊ូវីរៈអីយ ខ្ញុំ ដឹង ហើយ ថា លោក កាន់ជើង គណៈបក្សប្រឆាំង ចាប់តាំង ពី ដើម មក លោក ដែល គាំទ្រ រដ្ឋាភិបាល ដែរឺទេ? គ្មានទេ ។ ពាក្យ ដែល លោក ថា មានការបន្លំ សន្លឹក ឆ្នោត បក្ស ប្រឆាំង ថា មានការបន្លំ សន្លឹក ឆ្នោត និង អង្កការ ស៊ីឈ្នួល បង្កបញ្ហា នោះ ថាមានការបន្លំ សន្លឹក ឆ្នោត គឺ ធា ល្បិច នយោបាយ ដើម្បី ស្នើសុំ អ្វី មួយ ពី បក្សកាន់អំណាច ដើម្បី ផលប្រយោជន៏ បក្សប្រឆាំង តែប៉ុណ្ណះ ព្រោះ អស់ លោក ដឹង ថា គណៈបក្សកាន់អំណាច មិន បំពាន ដូចពី ពេល មុនៗទេ បក្សកាន់ អំណាច មាននយោបាយចាស់ទុំ និង ល្អជាង បក្សប្រឆាំង ទាំង ចិត្ត ទាំង ចរឹត ដូច្នេះ បក្សប្រឆាំង យកលេសនេះ ដើម្បី អោយបក្សកាន់អំណាច ផ្តល់ ប្រយោជ ដល់ខ្លួនតែប៉ុណ្ណៈ ។ បក្សប្រឆាំង ពូកែ គុំរាប ធ្វើបាតុកម្ម តែ មេបក្សប្រឆាំង អត់ បានគឹត ដល់ ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សង្គមទេ មើលទៅ រដ្ឋាភិបាល ចាស់ មានសិទ្ធ បង្រ្កាប អំពើ សកម្មភាព មិនប្រក្រតី ។ ថៃ ធ្វើបាតុកម្ម រាប់ខែ ស្លាប់ មនុស្ស អស់ រាប់រយនាក់ តើ មាន អន្តរជាតិ ណាមួយ ផ្កោលទោសទេ? ព្រោះប្រទេគេ មានអធិបតីភាព ឯករាជ​ មិនក្រោម ប្រទេសឹណាមួយ ដូច្នេះ គេមានសិទ្ធ ទប់ស្កាត់ គ្រប់បែបគ្រប់យ៉ាង ដូច្នេះ កម្ពុជា ក៏ដូច្នេះដែរ មិនក្រោម បញ្ជាអាមេរិក រឺ ប្រទេសណាមួយឡើយ បើ មានអំពើណាមួយ ធ្វើអោយ ប៉ះពាល់ដល់ សន្តិសុខ ខង្គម ត្រូវបង្រ្កាប ។ ពេលនោះ ភាពលំបាក វេទនា គឺ ធ្លាក់លើ ប្រជាជន ស្លាប់ច្រើន ខាតពេលវេលា រកស៊ី សួថា សម រស្ស៊ី ហ៊ុន សែន វេទនាទេ ? អត់ ទេ គឺ ប្រជាជនវេទនា ។

  4. Arun Reah says:

    Mr. Ou Vireak is a good Khmer intellectual. I listen to his analysis through RFA and VOA many times. He is a man of great knowledge and high education. All his analysis reflect the fact and real situation of our society. He has spent a lot of energy and his time physically and spiritually in the contribution to the building of democracy, human rights and respect of laws in Cambodia. I really appreciate him for his hard-work and wish him to be healthy and successful in his mission.

  5. លៀនកន្ទុយមកកណ្តាលវាល ។ គួរតែរៀនឬ សិក្សាសង្គមនិងនយោបាយរបស់ថៃអោយច្បាស់ជាមុនសិនទៅ សុំលើកយកមកធ្វើការប្រៀបធៀបរបៀបនេះ ។

  6. ------- says:

    អាពន្លកអើយអាពន្លកអ្ហែងដឹងរៀងនឹងកើតឡើងដោយសារអាណាទេ?​​អ្ហែងមានខួរក្បាលទេ?​​អ្ហែងមាន​មើលទេ២០-៣០ឆ្នាំមិនដែលមេដឹកនាំCPPឈ្នះដោយសេរីភាព​និងយុត្តិធម៍ទេ​ដូចជារកល្បិច​ផ្តួលគណបក្សហ្៝វនសីនបិុច​រហូតរដ្ឋប្រហារ១៩៩៧​ទល់ពេលនេះនៅតែប្រជាជនមិនគាំទ្រជាំង៥០%​​ទៀតតើជាមេដឹកនាំល្អទេ?​បើល្អម្លេះប្រជាពលរដ្ឋផ្តល់សេចក្តីស្រឡាញ់ឈ្នះ៨០%បាត់ទៅហើយកុំថា​ឡើយដល់១០០%។​អាអ្ហែងជាពួកអាយួនទេ។

  7. mission impossible says:

    he only good & can do for khmers peoples, his knowledges only good for khmers peoples in Cambodia, ( coz khmer peoples has limited on knowledges),,

    he only can do in cambodia – not in USA, can not competed- can not get jobs as well.,

  8. Anonymuos says:

    The one who has limited knowledge is mission impposible, not Mr. Ou Vireak. What you said above does not show that you are knowlegeable.