លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំអក​ឲ្យ​អាមេរិក​កាត់​ជំនួយ

Monday, 05 August 2013
វង្ស សុខេង និង Stuart White
ភ្នំពេញ ប៉ុស្តិ៍

2-military-training

សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិកនៅខេត្តកំពង់ស្ពឺពេលកន្លងមក។ រូបថត ហេង ជីវ័ន

 ​កណ្តាលៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សុក្រ​​​​​បាន​សុំ​ឲ្យ​​សភា​អាមេរិក​​ធ្វើ​តាម​សម្តី​របស់​​ពួក​គេ​ចុះ ហើយ​កាត់​ជំនួយ​បរទេស​​ចំពោះ​កម្ពុជា​ ប្រសិន​បើ​ពួក​គេ​​ចាត់​ទុក​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ជា​ការ​បោះឆ្នោត​ខុស​ច្បាប់​ ​ដោយ​​ហាក់​បី​បង្ហាញ​ថា​ កម្ពុជា​នឹង​ងាយ​ស្រួល​​​យក​ជំនួយ​ពី​ចិន​ជំនួស​អាមេរិក។

​សវនាការ​​សភា​នៅ​ទីក្រុង​វ៉ាស៊ីង​​តោន​​កាល​ពី​ខែ​មិថុនា​បាន​ពិនិត្យ​នៅ​លើ​លទ្ធ​ភាព​នៃ​ការ​កាត់​​ជំនួយ​ហិរញ្ញ​វត្ថុ​ចំពោះ​កម្ពុជា​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅកម្ពុជា​មិនមាន​លក្ខណៈ​សេរី​​និង​យុត្តិធម៌​ ប៉ុន្តែ​លោក ហ៊ុន សែន បាន​អះ​អាង​ថា លោក​មិន​​​ភ័យ​ខ្លាច​ចំពោះ​ឧសាន​វាទ​បែប​នេះ​ទេ​​។ ​

ទោះ​យ៉ាង​ណា​ក្តី ​ក្រុម​អ្នក​វិភាគ ​បាន​ក្រើន​រំលឹក​ថា ​ការ​ងាក​ចេញ​ពី​អាមេរិក​​ទៅ​រក​ចិន​​មិន​មែន​ថា​នឹង​មិនមាន​ផល​វិបាក​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​​ថា៖ «​​នេះ​គឺ​ជា​ពាក្យ​សម្តី​​ពី​សមាជិក​សភានិង​ព្រឹទ្ធសមា​ជិក​ពីរ​បី​នាក់​ ដែល​មិនមែន​ជា​​​តំណាង​​ឲ្យ​សំឡេង​​នៃ​ពល​រដ្ឋ​អាមេរិក​​និង​រដ្ឋា​ភិបាល​របស់​អូបាម៉ា​​»។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ពី​មុន​ពេល​​​ប្រាប់​សភាអាមេរិក​​ថា៖ «​កុំ​និយាយ​​ច្រើន​ពេក​ កាត់​វា​ទៅ​»។

 

What Next?

Recent Articles

10 Responses to "លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំអក​ឲ្យ​អាមេរិក​កាត់​ជំនួយ"

  1. ពន្លក says:

    ប្រទេសខ្មែរ មិនអាច មិនពឹង ពាក់ ចិន បានទេ ហើយ ពឹង អាមេរិក មានតែ ភាពរកាំរគោះ បង្ករឿង អត់ចេះចប់ ញុះញុងនេះ ញុះញុងនោះ អោយ តែ កើត សង្គ្រាម បង ប្អូន មើល ប្រទេសជាច្រើនហើយ ដែល អាមេរិក កកូកកាយ អោយ មានសង្គ្រាម គ្នាឯង ដើម្បី លក់ អាវុធ និង ឈ្លាន ពានប្រទេស ស្នើគ្រប់ កន្លែង គុំរាប ដាក់គុំនាប សេដ្ឋកិច្ច ស្ទី គ្រប់ ប្រទេស ដូច្នេះ អាល់កៃដា​ គុំរាប បន្ទុះគ្រាប់បែក ដាក់ អាមេរិក ចាំមើល ទៅ អនាគត់ អាមេរិក យ៉ាប់ ដោយសាមានសត្រូវ ច្រើន ។ យើង ពឹង ចិន ក៏ល្អម្យ៉ាង ដែរ ព្រោះ ប្រសិន បើយើង ពឹង អាមេរិក យ៉ួន អត់ខ្លាច ញញើតទេ តែ បើចិន យ៉ួន រអា បន្តិច ដូច្នេះ កម្ពុជា ចិន ត្រូវ តែ មិត្ត ។ អាមេរិក ផ្តល់ អោយ តែបក្សណាបង្ករឿង ទេ ផ្តល់ ជំនួយ ដល់ អ្នកធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល អ្នក ល្អ អត់ ផ្តល់អោយទេ ។

  2. ដីស្មែរដីអាន់ says:

    កាត់ទៅ ហើយកាត់ទាំងការនាំចូលទៀតទៅ អ្នកងាប់មិនមែនលោកសែននិង គ្រួសារលោកឯងទេ!
    គឺងាប់ខ្ញុំ និង រាស្រ្តខ្មែររាប់លាននាក់ដែលពឹងជំនួយ និង ការនាំចូលឥតពន្ធពីបរទេសទាំងមូល !
    សម្តេច បើមិននិយាយគឺមិនសូវជាខុសទេ តែបើនិយាយច្រើនគឺខុសច្រើន !

  3. :* says:

    Wait and see……….

  4. 18 Mina says:

    ទាហ៊ានលន់ ណុលភ្លេចបង្ហើយភ្នែកម្ខាងទៀត ហ្នោះប្រាកដជាស្រួលមិនមានថ្ងៃនេះ។

  5. ជាធម្មតាគ្មានអ្វីប្លែកនោះទេ ពីព្រោះគាត់ម្នាក់នេះជាសត្វ……………………

    រាល់ដងគឺមានតែការនិយាយដូច្នេះទេ

    ដើម្បីលួងលោមចិត្តរបស់គាត់ទប់ទល់ទៅនឹងការភ័យខ្លាចរបស់គាត់។ ទាល់តែគេលើកដំបង ឬព្រនង់

    ប្រុងដាក់ទើបទំលាក់កន្ទុយហើយបក់វិចៗៗ ឈប់ស្រែកហើយបោលក្ឌូងបាត់ ។

  6. SIemreap says:

    ខ្មែរមិន​អាចលេង​នយោបាយ​អាមេរិច​នោះ​ទេទោះបីជា អ្នកណាជានាយករដ្ឋមន្រ្តី ក៏​ដោយ។

    ថៃ​គឺជា​មិត្តចាស់​របស់​សហរដ្ឋអាមេរិកនិង​ប្រទេសវៀតណាម​គឺជា​មិត្តភក្តិថ្មីនៃ​សហរដ្ឋអាមេរិក។

    សហរដ្ឋអាមេរិកនិង​ប្រទេសវៀតណាម​អាចត្រូវជាមិត្តភក្តិ​​នឹងគ្នាដោយសារតែ ពួកគេមាន​ខ្មាំងសត្រូវ​មួយ​គឺប្រទេសចិន។

    ប្រទេសកម្ពុជា​គឺ​ប្រទេសតូច​មាន​សេដ្ឋកិច្ច​តូចនិង​មានមនុស្ស​តិច។នេះបើ​យើងប្រៀបធៀប​ទៅនឹង​ប្រទេសថៃនិង​ប្រទេសវៀតណាម។ប្រសិនបើយើង​លេង​នយោបាយ​សហរដ្ឋអាមេរិក នៅពេលដែលយើងមាន​ជម្លាះ​ជាមួយនឹង​ប្រទេសវៀតណាមឬ​ប្រទេសថៃ សហរដ្ឋអាមេរិក​នឹង​លះបង់​យើងសម្រាប់​​ប្រទេសទាំងពីរ។
    ខ្មែរ​ត្រូវការជំនួយ​ពីប្រទេស​ដ៏ធំមួយ ប្រទេសនោះ​មិនអាច​ជា​សហរដ្ឋអាមេរិកនោះទេ។
    ឡាវ​ក៏​លេង​នយោបាយ​ដូច​ប្រទេសកម្ពុជាផងដែរ។
    ប្រសិនបើយើង​ចង់​រារាំង​វៀតណាម យើងត្រូវការ​ចិន។ប្រសិនបើយើង​ចង់​ទទួលបាន​នូវអត្ថជន៍​ពីប្រទេសចិន យើងមិន​អាចមាន​ជម្លាះ​ជាមួយនឹង​សហរដ្ឋអាមេរិកនោះទេ។

    ជំនួយ​របស់សហរដ្ឋអាមេរិក​គឺ​មិនសំខាន់ទេ​សម្រាប់ប្រទេសកម្ពុជា តែពាណិជ្ជកម្ម​គឺមានសារៈសំខាន់​ច្រើន​។

  7. យក្សកំនាចកំពុងជាប់ក្នុងជុចរបស់បងប្អូនក្មេងកំព្រាពីរនាក់បងប្អូន ។

    យក្សនោះដោយអំនាចនៃមហិទ្ធរិតដ៏សម្បើមរបស់ខ្លួនក៏សំរេចចិត្តដោយភាពក្អេងក្អាងអំនួតខ្វះការពិចារ

    ណាក៏ត្បុលក្បាលរុលចូលក្នុងជុចក្មេងកំព្រាទាំងពីរនាក់នោះ ។

    អ្វីត្បិតតែកំពុងជាប់នៅក្នុងជុចរបស់គេហើយក៏ដោយ

    តែយក្សដ៏ក្អេងក្អាងមួយនេះពុំព្រមទទួលស្គាល់នៅការពិតនៃឥទ្ធិពលរបស់ជុចនោះឡើយវា

    នៅតែគឹតថាខ្លួនអែងថាវានៅតែមានអំនាចនិងកម្លាំងអស្ចារ្យដើម្បីរើបំរះអោយរួចពីក្នុងជុចនេះ ។

    សម្រែកលាន់ឮរពងពេញព្រៃប្រឹក្សា ភ្ញាក់ផ្អើលអស់សព្វពពួកសត្វដែលមានជីវិតទាំងឡាយនៅជុំវិញទីនោះ ។ ប៉ុន្តែទីបំផុតសំលងនេះ

    វាក៏បានស្ងាត់ផុតរលត់ទៅវិញក្នុងរយះពេលដ៏ខ្លីមួយ ដោយរាងកាយគួរអោយអាក្រក់របស់យក្សកំនាចនិងអំនួតនោះបានដេកស្តូកស្តឹងនៅកនុងជុចនោះយ៉ាងអាណោចអាធម៏ព្រមទាំងព្រលឹងនិងវិញាណបានចាកចេញពីដងខ្លួនហោះហើរទៅកាន់ទីសែនឆ្ងាយប្រហែលជាមិនមែនឋានសួគ៏នោះទេ ហើយវាលែងត្រលប់មកវិញជារាងរហូត។

  8. ស្រងែ says:

    ជនួចចិនដូចជនាន់ប៉ុលពត?

  9. Chourn says:

    រដ្ឋាភិបាលខ្មែរពាក់ពន្ធ័ទៅនិងរឿងធំៗហើយអាចប៉ះពាល់ដល់ប្រទេសមេត្តាកុំបញ្ចេញមតិណាដែល ធ្វើឲ្យខុសឆ្គងបន្តរអី។ ប្រសិនបើវាប៉ះពាល់តែបុគ្គលនាយរដ្ឋមន្ត្រីមេត្តាកុំយកប្រទេខ្មែរទៅតបតអី វាធ្វើឲ្យប្រទេសជាតិខាតប្រយោជន៍ បើមិនប្រាកដថាសម្តីរបស់ខ្លួនវាត្រូវឬខុសនោះទេមេត្តានៅស្ងាត់ ខ្លះទៅព្រោះកន្លងមកនេះគេបានផ្សព្វផ្សាយហើយថាលោកជាបុរស់ខ្លាំងហើយតើនៅមិនពេញចិត្ត ទៀតមែនទេ។ មេត្តាទុកឪកាសឲ្យប្រជាពលរដ្ឋមានបាយសីុមានលុយចាយដូចអស់លោកផង កុំសំងំសុីតែម្នាក់ឯងប្រយត្ន័បែកពោះស្លាប់ដូចតាជជក់។

  10. Kon Khmer says:

    Good say Mr. Chourn.