មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានបណ្ដឹងជាង ១០០ករណី បានកើតមាននៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ បណ្ដឹងភាគច្រើន ប្ដឹងដោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការបោះឆ្នោតសភាអាណត្តិទី៥ មានដំណើរការល្អជាប្រវត្តិសាស្ត្រមិនធ្លាប់មាន។
ដោយ ដែន អយុធ្យា
2013-08-05
RFA

ប្រជាពលរដ្ឋយកសន្លឹកឆ្នោតដាក់ចូលហិបឆ្នោត នៅភូមិត្រពាំងក្រសាំង នៃឃុំស្រែណូយ ស្រុកវ៉ារិន ចម្ងាយជាង ៩០គីឡូម៉ែត្រ ភាគខាងលិចឆៀងខាងជើងទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ RFA/Hang Savyouth
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែសីហា របស់ គ.ជ.ប បានបង្ហាញថា មានបណ្ដឹងសរុបចំនួន ១២៥បណ្ដឹង ត្រូវបានគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធប្ដឹងនៅក្នុងដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោតថ្ងៃទី២៨ ខែកក្កដា។
ពាក្យបណ្ដឹងទាំងនោះ ប្ដឹងដោយគណបក្សសង្គ្រោះជាតិ ចំនួន ៩០បណ្ដឹង និងគណបក្សប្រជាជនកម្ពុជា ចំនួន ១៥បណ្ដឹង។ ក្រៅពីនេះ ប្ដឹងដោយគណបក្សផ្សេងៗ ប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍បោះឆ្នោតជាដើម។ ពាក្យបណ្ដឹងទាំងនេះកើតមាននៅក្នុងខេត្តចំនួន១៧។
របាយការណ៍ដដែលបញ្ជាក់ថា មានបណ្ដឹងចំនួន ៤១បណ្ដឹង ត្រូវបានប្ដឹងទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ ក្នុងនោះ បណ្ដឹងចំនួន ៣០បណ្ដឹង ត្រូវប្ដឹងបន្តពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។
យ៉ាងណាក៏ដោយ នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គ.ជ.ប បានឲ្យដឹងថា នៅមិនទាន់ទទួលបានរបាយការណ៍ទាក់ទងបណ្ដឹងក្នុងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតឲ្យបានគ្រប់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅទូទាំងប្រទេសទេ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) បានឲ្យដឹងថា ភាពមិនប្រក្រតីដែលកើតមាននៅថ្ងៃបោះឆ្នោតសភាអាណត្តិទី៥ ភាគច្រើនទាក់ទងការបាត់ឈ្មោះអ្នកបោះឆ្នោតពីបញ្ជីឈ្មោះបោះឆ្នោត និងមានករណីមានអ្នកបោះឆ្នោតជំនួសជាដើម។
ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បានវាយតម្លៃថា ការបោះឆ្នោតមានដំណើរការល្អ និងជាសញ្ញាឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដនាថ្ងៃអនាគត៖ «ភាពមិនប្រក្រតីដែលកើតមាននៅថ្ងៃបោះឆ្នោតហ្នឹង គឺមានករណីប្រជាពលរដ្ឋមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គាត់អត់អាចបោះឆ្នោតបាន។ ហើយប្រជាពលរដ្ឋមួយចំនួនត្រូវបានគេបោះឆ្នោតជំនួស និងការរកឈ្មោះមិនឃើញ។ អ៊ីចឹងករណីទាំងអស់នេះ ទោះបីជាអ្នកខ្លះមិនបានដាក់ពាក្យបណ្ដឹងទៅកាន់ គ.ជ.ប ក៏ដោយ ក៏ប៉ុន្តែ គ.ជ.ប ត្រូវតែរួមចំណែកក្នុងការទទួលខុសត្រូវ ដើម្បីកែទម្រង់ឲ្យការបោះឆ្នោតលើកក្រោយនេះមានភាពល្អប្រសើរជាងនេះ»។
ទាក់ទិនបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែសីហា ដោយបានចាត់ទុកស្ថានការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ មានដំណើរការល្អ និងមានសុខសន្តិភាព។
លោកបន្តថា បើធ្វើការប្រៀបធៀបការបោះឆ្នោតជាតិអាណត្តិទី៥ ទៅនឹងអាណត្តិបោះឆ្នោតមុនៗ គឺអាណត្តិនេះមានលក្ខណៈល្អប្រសើរជាប្រវត្តិសាស្ត្រ៖ «ប្រកបដោយជោគជ័យ ហើយសហគមន៍អន្តរជាតិនៅទូទាំងសកលលោកតែម្តង ដែលគេកត់សម្គាល់ឃើញដូច្នេះថា ការបោះឆ្នោតប្រកបដោយរលូន និងមានសន្តិភាព។ ហើយមិនមែននិយាយតែមាត់ទទេទេ គឺមានទាំងលាយលក្ខណ៍អក្សរថែមទៀតផង។ ហើយជាការកត់សម្គាល់ឃើញថា វាមានការវិវឌ្ឍន៍ល្អប្រសើរណាស់ បើប្រៀបធៀបទៅនឹងការបោះឆ្នោតពីមុនៗនៅកម្ពុជា ហើយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ។ ហើយទន្ទឹមនេះទៀត តាមការកត់សម្គាល់ឃើញថា សំឡេងរបស់គណបក្សប្រឆាំងបានកើនឡើងនោះ គឺជាការបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា បានបញ្ចេញនូវទស្សនៈរបស់ខ្លួន ឬក៏ឆន្ទៈរបស់ខ្លួនយ៉ាងត្រឹមត្រូវ ដែលជាការបញ្ជាក់ឲ្យឃើញនូវការរីកចម្រើននូវលទ្ធិប្រជាធិបតេយ្យ»។
ការបោះឆ្នោតសភាអាណត្តិទី៥ មានគណបក្សនយោបាយចំនួន៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនេះ បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់ប្រកាសលទ្ធផលនៃការបោះឆ្នោតនេះនៅឡើយទេ។ ជាងនេះទៀត គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ នៅបន្តតវ៉ាឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីទាំងឡាយដែលកើតមាននៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ទាក់ទិនបញ្ហានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី៥ ខែសីហា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំជឿលើព័ត៌មានផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោត ដែលមានផ្សាយដោយគណបក្សនយោបាយ និងបណ្ដាញព័ត៌មានសង្គម។ គ.ជ.ប ទទូចឲ្យពលរដ្ឋរង់ចាំទទួលយកលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រកាសដោយ គ.ជ.ប ដែលនឹងប្រកាសក្រោយពីមានការពិនិត្យផ្ទៀងផ្ទាត់ និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងរបាយការណ៍អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតបានចប់សព្វគ្រប់។ គ.ជ.ប ចាត់ទុកថា ការផ្សាយព័ត៌មានមិនពិតពីលទ្ធផលបោះឆ្នោត អាចធ្វើឲ្យមានការយល់ច្រឡំ ដែលនាំដល់ការបំពុលបរិយាកាស ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់របៀបរៀបរយ និងសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- លីកាដូ៖ មន្ត្រីរដ្ឋបាលមួយចំនួននៅកំពង់ឆ្នាំងអសកម្មក្នុងការងារក្រោយបោះឆ្នោត
- មេដឹកនាំបក្សសង្គ្រោះជាតិថ្លែងអំណរគុណម្ចាស់ឆ្នោតនៅព្រៃវែង
- សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
- គ.ជ.ប ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត
- ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោតត្រូវបរាជ័យ
- តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
នេះជាតួរលេខនិងឈ្មោះពួកអាអ្នកធ្វើអោយជើងម៉ារបស់បក្សប្រជាជនត្រូបាត់ដែលបានត្រូវយកបង្ហាញនៅខាងក្រោមនេះ:
អាមុខឡើងហើមដូចស្រាំងទិចសយ សុភាព ធ្វើអោយបាត់ជើងម៉ារបស់គណះបក្សប្រជាជន ២ ជើងម៉ា អាសក់ក្រញាញ់ដូចផ្នូរខ្មោចជុំកុសល ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចអាបភ្នែលលៀនដូចខ្មោចឆៅ
សត្យា រាគ ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចខ្មូតស៊ី ឈ្មោះស្អីផលគុណ(ឈ្មោះអានេះខ្ចិលចាំណាស់) ធ្វើអោយបាត់ ២ជើងម៉ា បើអាមួយទៀតនិយាយឡើងដៃវាញ័រទទ្រើកទឹកមាត់បែកខ្ចាយដូចត្រូវគេឆក់ខ្សែភ្លើងនោះធ្វោះអោយបាត់១ជើងម៉ា អាមួយក្បាទំពែកដូចត្រូរន្ទះបាញ់ចំក្បាលកណ្តាលខែចែត្រនិយាយថៃមិនគ្រប់ទឹកឈ្មោះស្អីឆាយ
យ៉ានោះបាត់ ២ជើងម៉ា ចំណែកអាមួយទៀត ដែល ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ
ត្បុលក្បាលលូនក្រោមជើងគេសុំម៉ារស់ ម៉ាញ រិទ្ធ នោះធ្វើអោយបាត់ ១ជើងម៉ា ហើយ មីពីរនាក់តារាស៊ិច មីមួយនៅ បាយ័ន្ត មីមួយនៅ ស៊ីអិនស៊ីបាត់ ១ជើងម៉ា និង អាម៉ាក្រុមនិងអាមីក្រុមទៀតព្រុសដាក់ក្នុងបុស្តិ៏បាយ័ន្ត និងរាជធានីភ្នំពេញនៅពេលព្រឹកនោះធ្វើអោយបាត់ ២ជើងម៉ាដែរ ។
ហើយនៅសេសសល់ទាំងប៉ុន្មានគឺពពួកអាមន្រ្តីទាំងតូចទាំងធំទាំងមេទាំងកើយរបស់បក្សប្រជាជនជាអ្នកធ្វើអោយបាត់ ។
.