Tuesday, 06 August 2013
វង្ស សុខេង និង Stuart White
ភ្នំពេញ ប៉ុស្តិ៍
កណ្តាលៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្រ ហាក់បីដូចជាចំអក ឲ្យសភាសហរដ្ឋអាមេរិក ដោយជំរុញឲ្យធ្វើតាមសម្តីរបស់ពួកគេដែលចង់កាត់ជំនួយបរទេសចំពោះកម្ពុជា ប្រសិនបើពួកគេចាត់ទុកថា ការបោះឆ្នោតជាតិនៅកម្ពុជា ជាការបោះឆ្នោតខុសច្បាប់។
សវនាការសភានៅទីក្រុង វ៉ាស៊ីនតោន កាលពីខែមិថុនាបានពិនិត្យនៅលើលទ្ធភាពនៃការកាត់ជំនួយហិរញ្ញវត្ថុចំពោះកម្ពុជាប្រសិនបើការ បោះឆ្នោតនៅកម្ពុជាមិនមានលក្ខណៈសេរីនិងយុត្តិធម៌ ប៉ុន្តែ លោក ហ៊ុន សែន បានអះអាងថា លោកមិនភ័យខ្លាចចំពោះឱសានវាទបែបនេះទេ។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគ បានក្រើនរំឭកថា ការងាកចេញពីអាមេរិក ទៅរកចិន មិនប្រាកដថា នឹងមិនមានផលវិបាកនោះទេ។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសុក្រនៅពេលចុះទៅខេត្ត កណ្តាលថា៖ «នេះគឺជាពាក្យសម្តីពីសមាជិកសភា និងព្រឹទ្ធសមាជិកពីរបីនាក់ ដែលមិនមែនជាតំណាងឲ្យសំឡេងនៃពលរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់លោក អូបាម៉ា»។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះពីមុនពេលប្រាប់សភាអាមេរិកថា៖ «កុំនិយាយច្រើនពេកកាត់វាទៅ»។
លោកបន្តថា រដ្ឋាភិបាល មិនចាប់អារម្មណ៍នឹងជំនួយនោះទេ ដែលលោកថាមានចំនួន ៥០ លានដុល្លារក្នុងមួយឆ្នាំ ហើយលោកថា ជនរងគ្រោះពិតប្រាកដ នឹងជាអង្គការក្រៅរដ្ឋាភិបាល និងអ្នកដែលទទួលផលប្រយោជន៍ពីកម្មវិធីនៃការប្រយុទ្ធនឹងមេរោគ និងជំងឺអេដស៍ និងកម្មវិធីប្រយុទ្ធនឹងជំងឺរបេងដែលទទួលមូលនិធិពីអាមេរិក។
លោក ហ៊ុន សែន ក៏បានរិះគន់ទៅលើជំនួយយោធាអាមេរិកផងដែរ ដែលលោកថា មានចំនួនប្រហែល ១ លានដុល្លារក្នុងមួយឆ្នាំ និងបានរំឭកអំពីកាលពេលមួយ ដែលសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយយានយន្តយោធា ១០០ គ្រឿងដែលខ្លួនសន្យាឲ្យកម្ពុជា ដោយសារក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងការសុំសិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ «ប៉ុន្តែនៅពេលចិនបានឃើញវា ចិនបានផ្តល់យានយន្តយោធាចំនួន ២៥៧ គ្រឿងជំនួសអាមេរិក»។
បើតាមតួលេខរបស់ក្រសួងការបរទេសអាមេរិក ជំនួយសរុបរបស់អាមេរិកចំពោះកម្ពុជាគឺមានចំនួនជិត ៧០ លានដុល្លារ ហើយលោក Carl Thayer អ្នកជំនាញវិភាគអំពីកម្ពុជានិងជាសាស្រ្តចារ្យនៅសាកលវិទ្យាល័យ New South Wales បានដាក់ជំនួយយោធាអាមេរិកថា មានចំនួនជិត ៦ លានដុល្លារ។
លោកបានកត់សម្គាល់នៅក្នុងអ៊ីមែលមួយថា ការកាត់ចំនួនធំមួយនឹងធ្វើឲ្យ «ប៉ះពាល់ទៅលើក្រុមប្រជាជនងាយរងគ្រោះបំផុតនិងក្រុមប្រជាជនក្រីក្រនៅក្នុងសង្គមកម្ពុជា» ប៉ុន្តែថា «ជំនួយនឹងអាចនៅតែផ្តល់ទៅឲ្យអង្គការក្រៅរដ្ឋាភិបាល»។
លោក Thayer បានថ្លែងថា៖ «ភាពក្លាហានរបស់លោក ហ៊ុន សែន ទៅកាន់សភាអាមេរិកឆ្លុះបញ្ចាំងពីជំនឿផ្ទាល់ខ្លួនថា គាត់កំពុងគ្រប់គ្រងកម្ពុជានិងអាចរក្សាឯករាជ្យភាពរបស់ កម្ពុជាពីសម្ពាធបរទេស»។
លោក Thayer បានកត់សម្គាល់អំពីថា ការជជែកតឹងរ៉ឹងអាចនឹងនាំឲ្យមានផលវិបាកនយោបាយ។ «ការច្រានចោលរបស់លោក ហ៊ុន សែន ចំពោះជំនួយរបស់អាមេរិកអាចនឹងធ្វើឲ្យសង្គមកម្ពុជាបែកជាពីរក្រុមបន្ថែមទៀត»។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ បានសម្តែងទស្សនៈស្រដៀងគ្នាផងដែរ។ លោកថ្លែងថា៖« ប្រភេទនៃជំហរបែបនោះ បានធ្វើឲ្យសាធារណៈជនមិនពេញចិត្តជាមួយនឹងការគ្រប់គ្រង របស់គាត់រួចទៅហើយ ដូចឃើញតាមរយៈការបោះឆ្នោត»។
លោក ម៉ុងហៃ ក៏បានកត់សម្គាល់ផងដែរអំពីការរិះគន់ស្រដៀងគ្នា របស់លោក ហ៊ុន សែន ទៅលើអ៊ុនតាក់បន្ទាប់ពីការបោះឆ្នោតរៀបចំឡើងដោយអង្គការ សហប្រជាជាតិក្នុងឆ្នាំ ១៩៩៣។
លោកបន្តថា ចាប់តាំងពីទសវត្សរ៍ ៨០ «ប្រជាជនកម្ពុជាបានងាកទៅរកលោកខាងលិចជាពិសេសអាមេរិក» ហើយបើទោះបីជាមាន «ការវិនិយោគនិងជំនួយដ៏ធំពីចិនក្តី ខ្ញុំគិតថា ប្រជាជនកម្ពុជា មិនអាចភ្លេចបានទេអំពីជំនួយរបស់ចិនទៅលើពួកខ្មែរក្រហម»៕ PS
ពួកវាបែបចាយលុយដុងឬលុយយេនទេមើលទៅ!!!!
What Hun Sen said was just a technique to distract the people’s attention. As a matter of fact, Hun Sen is worried day and night if the United States of America cut off its assistance to Cambodia. His ruling will soon be disappeared if the United States of America decides to cut aids to Cambodia. He pretended to be strong to save his face after he was embarrassed with a sharp drop of CPP’s assembly seats.
ពុទ្ធទំនាយដល់ពេលហើយ!!! says:
ជំនួយអាមេរិក ភាគច្រើនបានទៅNGO មិនមែនរដ្ឋាភិបាលទេ ដូច្នេះអ្នកដែលភ័យគឺNGOទេ
អាមេរិកជាចក្រព័ត្រនិយម វាអាចធ្វើឲ្យសម្ព័ន្ធមិត្តរបស់វាធ្វើតាមវាបាន ដូចដែលវាធ្វើទៅលើប្រទេសអេរ៉ង់
បើសិនជាប្រទេសជាមិត្តរបស់អាមេរិកទាំងអស់មិនទិញផលិតផលរបស់ខ្មែរ គឺពិតជាប៉ះពាល់ដល់សេដ្ឋកិច្ចខ្មែរ
ប៉ះពាល់ដល់ការងាររបស់កម្មកររោងចក្រ ប៉ះពាល់ដល់ផលិតផលកសិករខ្មែរ។ មេដឹកនាំរបសប៉ុលពតធ្លាប់បាននិយាយ
ប្រាប់ប្រជាជនថា ឲ្យតែខ្មែរធ្វើស្រែរបានផល អាមេរិកពិតជាទីញ ព្រោះអាមេរិកធ្វើតែដែក វាស៊ិដែកមិនកើតទេ នេះជាគំនិតឆោតល្ងង់ ខុសស្រឡះ
បើគាត់មានដែលគិតជួយខ្មែរឯណា រឿងអីទៅខ្វល់សេដ្ឋកិច្ចខ្មែរនោះ?
ហាស ហាស ហាស ហាស ហាស…ចេះឌឺទៀត!?
គិតទៅលោកសែនមោឃដូចអាឆៀតដែរហ្នឹង!?
លុយបានទៅអង្គការក្រៅរដ្ឋាភិបាល ចុះពួកគេមិនចាយលុយនោះនៅស្រុលខ្មែរទេអាអី?
ពួកគេក្រៅពីការពារសិទ្ធពលរដ្ឋ នៅមានការចំនាយទៅលើថ្លៃភ្លើង ថ្លៃដី និងថ្លៃអាហារប្រចាំ
ថ្ងៃទៀតផ៎ង! លុយទាំងនោះត្រូវចូលទៅរដ្ឋតាមរយៈ ការចំនាយផ្សេងៗចុះឡើងក្នុងប្រទេស
ខ្មែរនេះ មិនមែនទៅចាយនៅសៀម នៅយួនឯណា!
ហេតុអ្វីលោកសែន និយាយថាលុយទាំងនោះមិនបានមករដ្ឋាភិបាល? ពិតជាមិនចេះគិតមែន!
ហាស ហាស ហាស ហាស ហាស ហាស…មោឃ!
សំដីអគតិ ! ពិតជាយកមេឃមកទ្រាប់អង្គុយមែន ប្រយត្ន័ធ្លាក់បាក់ក
បើអាមេរិកកាត់ជំនួយ អូស្រ្តាលី ជប៉ុន ក៍ប្រហែលជាកាត់បន្តពីក្រោយដែរ
ព្រោះអី ជប៉ុន អូស្រ្តាលី និងប្រទេសលោកសេរីទាំងអស់សុទ្ធតែមានចំណង
មិត្តភាពស្និទ្ធស្នាលជាមួយអាមេរិកាំងដូចទឹកនិងទូក កុំស្មានថាទំនាក់ទំនង
ខ្លួនជានាយករដ្ឋមន្រ្តីពុករលួយសុំទានគេមានភាពល្អប្រសើរជាងអាមេរិកមហាអំណាចខាងសេដ្ឋកិច្ចឱ្យសោះ !
ព្រោះប្រទេសផ្ដល់ជំនួយមកកម្ពុជាទាំងអស់នោះសុទ្ធតែពឹងផ្អែកលើលុយដុល្លាសហរដ្ឋអាមេរិក
បង្វិលទំនិញពួកគេទៅវិញទៅមក ជាពិសេសប្រទេស ជប៉ុន ។
កុំតាំងខ្លួនជាជនកំរោលចូល ងើយស្អកខ្លាំងពេក ខ្លួនក្រហើយគួរតែខំឱនដាក់គ្រាប់ទៅ !
ឬមួយចង់ឱ្យអាមេរិកដាក់ឈ្មោះចូលក្នុងសៀវភៅខ្មៅ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា
គ្មានអ្នកណារកស៊ីជាមួយដូច កូរ៉េខាងជើង ?
ត្រឹមត្រូវ…ម៉ែនសូក!
មនុស្សខ្វាក់ភ្នែកម្ខាងមិនសមដឹកនាំប្រទេសទេ !
ព្រោះវាមើលឃើញតែផលប្រយោជន៍វានិងក្រុមគ្រួសារវាតែប៉ុណ្ណោះ
វាពិតជាមិនបើកភ្នែកមើល ជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្រីក្រឡើយ !!
Hun Sen doesn’t need Americans Aids , but people needs it to be survive.
So people must kick the rude Hun Sen out from his post, you don’t need
the leader who is not caring about you people. Also wherever, Hun Sen
is going, people, you must not together to greed him, if you have a good
chance, greed Hun Sen and his fellow workers by drove a rocks at them.
មិនទាន់ទាំងឈ្មោះក្នុងជួរខ្មែក្រហមផង ចង់ចូលក្នុងបញ្ជីខ្មៅរបស់មហាអំណាចទៀតឬ?
កុំគឹតថាចិនខ្លាំងនោះណាសម្តាចម៍? ខុសគ្រាន់តែខ្ចីលុយ ចិនដាក់លក្ខន្តមិនអោយទទួលស្គាល់តៃវ៉ាន់ក៏ធ្វើតាមចិនភ្លាម……
ឯអាមេរិកជួយហើយគឹអោយគោរពសឹទ្ធិមនុស្សអោយបានល្អក៏ធ្វើមិនកើតផង…..