មាស សុខសោភា ដល់​ថ្នាក់​ដេក​ក្រៅ​ផ្ទះ​រយៈពេល​១​ខែ

Tuesday, 06 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130806_28b

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន មាស សុខ​សោភា​។ រូបថត ឈឹម ស្រីនាង

ភ្នំពេញៈ ខណៈ​រដូវវស្សា​ជន់ជោរ​ដោយ​ទឹកភ្លៀង​ដែល​ធ្វើឲ្យ​សិល្បករ​សិល្បការិនី​មួយ​ចំនួន​តែង​ត្អូញត្អែរ​ពី​ទីផ្សារ​ធ្លាក់​ចុះ​នោះ ប៉ុន្តែ​បើ​ក្រឡេក​មើល​កំពូល​តារាចម្រៀង​សំឡេង​ស្រទន់​ប្រចាំ​នៅ​ផលិតកម្ម​ថោន​នាង មាស សុខសោភា វិញ បែរ​ជា​នាង​បញ្ជាក់​ថា នាង​នៅ​តែ​មមាញឹក​នឹង​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​រហូត​ដល់​ថ្នាក់​រក​ពេល​មួយ​ថ្ងៃ ឬ​មួយ​យប់​វិល​មក​ដេក​ផ្ទះ​មិន​បាន​ផង​។

ជុំវិញ​ការ​អះអាង​ពី​ទីផ្សារ​សិល្បៈ​របស់​កំពូល​តារាចម្រៀង​សំនៀង​ស្រទន់​បត់បែន​បាន​គ្រប់​ចង្វាក់​និង​គ្រប់​វ័យ​ទាំង​បែប​មនោសញ្ចេតនា និង​បែប​យុវវ័យ​នាង មាស សុខសោភា​នោះ លោក មាស សុខរតនៈ​ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោន និង​ជា​បងប្រុស​បង្កើត​របស់​មាស សុខសោភា បាន​ឲ្យ​ដឹង​ថា នៅ​ខែ​សីហា​នេះ រយៈពេល​មួយ​ខែ​ពេញ​ដែល​ប្អូនស្រី​របស់​លោក​ជាប់​កុងត្រា​ច្រៀង​តាម​ខេត្ត​គ្មាន​ថ្ងៃ​ណា​មួយ​ទំនេរ​នោះ​ទេ​។

បងប្រុស​និង​ជា​អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ថា​៖​«​ចាប់​ពី​ខែ​សីហា​នេះ​ទៅ ប្អូនស្រី សុខសោភា នឹង​ចេញ​ច្រៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន ដើម្បី​ផ្សាយ​ផលិតផល​ល្បី​ឈ្មោះ​មួយ ដោយ​យុទ្ធនាការ​នេះ នឹង​មាន​រយៈពេល​មួយ​ខែ​ពេញ​ហើយ​មួយ​ខែ​នេះ ប្អូនស្រី សុខសោភា​មិន​មាន​មួយ​ថ្ងៃ​ណា បាន​វិល​មក​សម្រាក​នៅ​ផ្ទះ​ទេ​»។

ក្នុង​ទំនាក់ទំនង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​រសៀល​ម្សិលមិញ​តាម​ទូរស័ព្ទ​នោះ អ្នក​និពន្ធ​លោក មាស សុខរតនៈ​ក៏​បាន​បញ្ជាក់​ដែរ​ថា ខេត្ត​ដែល​តារាចម្រៀង​មាស សុខសោភា​ត្រូវ​ចេញ​ទៅ​ច្រៀង​នោះ មាន​ដូចជា ខេត្ត កំពង់ចាម សៀមរាប​បាត់ដំបង ក្រុង​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ជាដើម។


លោក មាស សុខរតនៈ​បាន​បន្ថែម​ថា​៖​«​ការ​ចេញ​ច្រៀង នេះ​មិនមែន​ជា​ការ​ចេញ​ច្រៀង​លក់​សំបុត្រ​នោះ​ទេ តែ​វា​គឺជា​ការ​ចេញ​ច្រៀង​តាម Concert ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ថែរក្សា​សម្ផស្ស​ឲ្យ ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ និង​មួយ​ទៀត​ច្រៀង​ឲ្យ​អង្គការ​ផង​ដែរ​»។

ទោះ​បី​ជា​កំពូល​តារាចម្រៀង​នាង មាស សុខសោភា​ជាប់​កុងត្រា​ច្រៀង​នៅ​តាម​ខេត្ត​រហូត​ដល់​ទៅ​មួយ​ខែ​ពេញ​យ៉ាង​ណា​ក្ដី តែ​បើ​តាម​ការ​អះអាង​របស់​បងប្រុស​នាង លោក មាស សុខរតនៈ ថា​ការងារ​នោះ​មិន​មាន​ការ​ប៉ះពាល់​ដល់​ការងារ​ក្នុង​ផលិតកម្ម​Town នោះ​ទេ​។

អ្នក​នាំពាក្យ​ឲ្យ​ប្អូនស្រី​រូប​នេះ​​និយាយ​ថា​៖​«​មិន​បាន​បារម្ភ​ពី​ការ​មិន​មាន​បទ​ថ្មី​នោះ​ឡើយ ផលិតកម្ម​នៅ​តែ​រៀបចំ​បទចម្រៀង​ថ្មី​ៗ​ឲ្យ​ប្អូន​សោភា​ជា​បន្តបន្ទាប់ រីឯ​រូប​នាង​វិញ ទោះ​បី​ជា​រវល់​ច្រើន​យ៉ាង​ណា​ក្ដី ក៏​នាង​នៅ​តែ​ឆ្លៀត​ថត​ខារ៉ាអូខេ ទាំង​យប់​ទាំង​ថ្ងៃ ទៅ​តាម​តម្រូវការ​ទីផ្សារ​»។

លោក​មាស សុខរតនៈ បាន​បញ្ជាក់​ថា​៖​«​ប្អូនស្រី​ខ្ញុំ​សោភា នាង​ស្រឡាញ់​ការងារ​សិល្បៈ​ណាស់ ពិសេស​ការងារ​ដែល​នាង​ទទួល​កុងត្រា​ហើយ​នាង​មិន​ដែល​បោះបង់​ឬ​គេចវេះ​យ៉ាង​ណា​ទេ​។ នាង​នឹង​បំពេញ​ឲ្យ​ខាង​តែ​បាន​»។ ក្នុង​ពាក្យសម្ដី​ដ៏​ប្រាកដ​ប្រជា​នោះ លោក មាស សុខរតនៈ បាន​បន្ថែម​ថា​៖​«​ប្អូន​សោភា ដឹង​ថា ការ​កុងត្រា​ច្រៀង​ឲ្យ​ក្រុមហ៊ុន​និង​អង្គការ​ចេញ​ច្រៀង​តាម​ខេត្ត​នៅ​រដូវវស្សា​នេះ មាន​ផលពិបាក​ច្រើន ពិសេស​ពេលវេលា​កៀក​ៗ​គ្នា​តែ​នាង​នៅ​តែ​ទទួល​ដោយ​ការ​ទទួល​ខុសត្រូវ​ដូច្នេះ​ហើយ​នាង​សុខ​ចិត្ត​មិន​បាច់​មក​ដេក​ផ្ទះ​មួយ​ខែ​ពេញ​តែ​ម្តង​»។

ដោយ​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​និង​ភាព​ទទួល​ខុសត្រូវ​ខ្ពស់​នោះ បាន​ជំរុញ​ឲ្យ​តារាចម្រៀង​ដែល​កំពុង​ក្តោប​បាន​ទីផ្សារ​មិន​ចេះ​រីង​ស្ងួត​ទាំង​ប្រាំង ទាំង​វស្សា​និង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នាង មាស សុខសោភា មិន​បាន​គិត​ពី​ស្ថិរភាព​ស្រុក​ទេស ដែល​កំពុង​ក្ដៅគគុក នឹង​រឿង​លទ្ធផល បោះឆ្នោត​ឡើយ​។ មុន​នេះ មាស សុខសោភា ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា នាង​ជឿជាក់​លើ​ថ្នាក់​ដឹកនាំ និង​ប្រជាជន​ខ្មែរ ដែល​មាន​ការ​យល់​ដឹង​ច្រើន​លើ​វិស័យ​នយោបាយ និង​មិន​អាច​កើត​មាន​អំពើ​ហិង្សា​ណា​មួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​រំខាន​ដល់​ការងារ​សិល្បៈ​របស់​ពួកនាង​ដែរ​។ ដូចនេះ​នាង​ក៏​មិនមាន​អ្វី​ទៅ​បារម្ភ​ក្នុង​ដំណើរ​ចេញ​ច្រៀង​មួយ​ខែ​តាម​បណ្តា​ខេត្ត​នោះ​ដែរ​។

ជាមួយ​គ្នា​នោះ​លោក មាស សុខរតនៈ​ក៏​បាន​អះអាង​ឲ្យ​ដឹង​ពី​ទីផ្សារ​សិល្បៈ​ក្រៅ​ស្រុក​របស់​ប្អូនស្រី​ដែរ ដោយ​លោក​និយាយ​ថា ស្ថិត​ក្នុង​កុងត្រា​ចេញ​ច្រៀង​តាម​ខេត្ត​នេះ មាស សុខសោភា ក៏​មាន​ស្ព័នស័រ​ទាក់ទង​មក​ច្រើន​ដែរ​ប៉ុន្តែ​នាង​តែង​ទាមទារ​យក​ម្តាយ​ទៅ​ជា​មួយ​។

អ្នក​គ្រប់គ្រង​នៅ​ផលិតកម្ម​ថោន​រូប​នេះ​បាន​និយាយ​ថា​៖​«​រឿង​គេ​ទាក់ទង​ចង់​បាន​ប្អូន​សោភា ចេញ​ទៅ​ច្រៀង​ក្រៅ​ប្រទេស​នោះ មិនមែន​ជា​រឿង​ពិបាក​ទេ​។ ប៉ុន្តែ​ទាំង​ខ្ញុំ​និង​ប្អូន​សោភា គឺ​រាល់​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ចង់​ឲ្យ​ម្តាយ​របស់​ខ្ញុំ​ទៅ​អម​ជា​មួយ​។ កាល​ចង់​ឲ្យ​ម្តាយ​ទៅ​ជាមួយ​ប្អូន​សោភា នោះ​មិនមែន ខ្ញុំ​ខ្លាច បាន​ជា​ចង់​ឲ្យ​ម្តាយ​ទៅ​តាម​មើល​កូន​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​គាត់​ស្គាល់​ស្រុក​គេ ព្រោះ​គាត់​ហត់នឿយ​ណាស់​ក្នុង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​អនាគត​មក​ដល់​ពេល​បច្ចុប្បន្ន​នោះ អ៊ីចឹង​ហើយ​ក៏​មាន​បញ្ហា​ខ្លះ​នោះ​»៕

 

What Next?

Recent Articles

3 Responses to "មាស សុខសោភា ដល់​ថ្នាក់​ដេក​ក្រៅ​ផ្ទះ​រយៈពេល​១​ខែ"

  1. Strey Khmer says:

    She loves the artist and CPP also, she had joined the parade to the campaign for CPP too.
    Many people in over sea, they’re not supported the artists who get involve in politic.
    So the U.S. should not sponsor her to be here, you may loose your money for working
    with the politic singers.

  2. :* says:

    You’re right, Strey Khmer.
    They’re lucky for selling voices, and collected a lot money from oversea.
    Beside sold the voice s , they can sell b………………………………., sa well ( for money $ ).

  3. mankind says:

    mind ur own business strey khmer. she has different walk of life from u . she can do whatever she feel like doing. dun bullshiet her. look to urself before criticise someone else. thx.