Monday, 12 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលអមដំណើរដោយសម្តេចម៉ែ គ្រោងយាងទៅប្រទេសចិននៅថ្ងៃនេះ ដើម្បីពិនិត្យព្រះសុខភាព ដែលបានកំណត់ជួបជាមួយគ្រូពេទ្យជាទៀងទាត់ ដែលតាមធម្មតាព្រះអង្គនឹងត្រូវយាងចេញពីប្រទេសក្នុងពេល២ទៅ៣សប្តាហ៍។ នេះបើតាមជំនួយការរបស់ព្រះអង្គបានឲ្យដឹងកាលពីម្សិលមិញ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចឪ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ បានថ្លែងថា ការយាងចេញទៅនេះ គឺបានគ្រោងទុកពីមុនមកហើយ។
ដោយបញ្ជាក់ថា ដំណើរយាងទៅនេះមិនមានអ្វីពាក់ព័ន្ធបញ្ហានយោបាយ ទ្រង់ធម្មិកោ មានបន្ទូលថា«ព្រះមហាក្សត្រត្រូវជួបគ្រូពេទ្យ២ដង ក្នុង១ឆ្នាំ»។
កាលពីសប្តាហ៍មុន ខណៈកំពុងមានភាពតានតឹងកើនឡើង ព្រះមហាក្សត្របានចេញសេចក្តីថ្លែងការណ៍មួយដោយសុំឲ្យគណបក្សទាំងពីរធ្វើការដោះស្រាយបញ្ហាភាពផ្ទុយគ្នាដោយសន្តិវិធី។ មេដឹកនាំគណបក្សប្រឆាំង លោកអំពាវនាវឲ្យមានការតវ៉ាដ៏ធំ ប្រសិនបើលទ្ធផលចុងក្រោយមិនឆ្លុះបញ្ចាំងពីការឈ្នះរបស់ខ្លួនដែលការនេះនាំឲ្យរដ្ឋាភិបាលបញ្ជាឲ្យមានការយករថពាសដែកជាច្រើនចូលមករាជធានីភ្នំពេញដើម្បីការពារ«សន្តិសុខ»។
ថ្ងៃនេះ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបឋមចុងក្រោយរបស់ខ្លួន បើទោះបីជាលទ្ធផលចុងក្រោយនឹងមិនត្រូវបានចេញរហូតដល់ថ្ងៃទី៨ ខែកញ្ញា ហើយការស៊ើបអង្កេតចម្រុះដោយគណបក្សទាំងពីរនឹងនៅតែបន្តរង់ចាំ។
អ្នកវិភាគនយោបាយឯករាជ្យ លោក កែម ឡី ថ្លែងថា លោកមានការសង្ស័យថា អវត្តមានរបស់ព្រះមហាក្សត្រពីមាតុប្រទេសនឹងមានឥទ្ធិពលទៅលើបរិយាកាសនយោបាយ ប៉ុន្តែ លោកថ្លែងថា វាអាចនឹងមានផលប៉ះពាល់ ប្រសិនបើពួកគេនៅតែគ្មានដំណោះស្រាយ ខណៈព្រះអង្គមិនគង់នៅក្នុងប្រទេស៕ PS
មេត្តាកំថាអីឲ្យព្រះអង្គ ព្រះអង្គបច្ចុប្បន្នមិនត្រឹមតែគ្មានអំណាចនោះទេថែមទាំងជាស្តេចក្របំផុតនៅ ក្នុងពីភពលោក គ្មានលុយទេ។ ព្រះអង្គឥឡូវគំព្រាបីតា គ្មានបទពិសោធន៍នយោបាយស្រេចតែគេ រំលោភបំពាននិងបញ្ជាឲ្យស្តេចធ្វើតាមខ្លួនបើទោះបីជាក្បត់និងរដ្ឋធម្មនុញ្ញក៍ដោយក៍ព្រះអង្គចេះតែ ធ្វើតាមគេទៅព្រោះព្រះអង្គកំពុងតែស្ថិតនៅក្រោមការគំរាមនិងសម្ពាធរដ្ឋាភិបាល។ ព្រះអង្គយាង ចេញពេលនេះគឺបញ្ជាក់ឲ្យឃើញថាព្រះអង្គមានការធុញទ្រាន់និងនយោបាយស្រុកខ្មែរដែលតែង តែមានបញ្ហាមិនចេះចប់មិនចេះហើយ ហើយព្រះអង្គគ្មានអំណាចនិងសមត្ថភាពនិងដោះស្រាយ ទៀត ប្រសិនបើព្រះអង្គប្រថាប់នៅក្នុងស្រុកទៀតនោះប្រាកដជាមានអ្នកនយោបាយបង្ខំឲ្យព្រះអង្គធ្វើអំ ពើក្បត់និងរដ្ឋធម្មនុញ្ញជាថ្មីម្តងទៀតហើយ មិនខុសពីធ្វើជាចំណាប់ខ្មាំងរបស់បក្សមួយនោះទេ ដែលគេយកតួអង្គស្តេចដើម្បីដោះស្រាយនៅមហិចតារបស់បក្សពួកខ្លួនគេនោះទេ ហើយទីបញ្ចប់ គេមិនដែលគោរពស្តេចដោយសុទ្ធចិត្តនោះទេ គឺគេគោរពស្តេចក្នុងន័យក្លែងក្បាយតែប៉ុណ្ណោះ។ ដូច្នេះ រដ្ឋាភិបាលថ្មីដែលកំពុងតែជាប់គាំងនេះព្រះអង្គនិងមិនពាក់ពន្ធ័ប្រព្រឹត្តខុសទៀតនោះទេ ដូច្នេះបានជាព្រះអង្គសម្រេចព្រះទ័យយាងទៅប្រទេសចិនបាត់ស្រឡះទៅ។