គ ជ ប៖ គណបក្សប្រជាជន​កម្ពុជា ឈ្នះ គណបក្សសង្គ្រោះជាតិ ​តែ​ជិត​៣សែន​សំឡេង

ថ្ងៃ ចន្ទ 12 សីហា 2013
ដោយ ជា ប៊ុនធឿន
RFI

Result-election-cambodia

បន្ទាប់​ពី​មាន​ការ​លើក​ពេល ក្នុង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ជា​ផ្លូវ​ការ គ.ជ.ប បានសម្រេច​ប្រកាស នៅ​ព្រឹក​នេះ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​នីតិកាល​ទី៥ កាលពីថ្ងៃទី​២៨​កក្កដា​កន្លង​ទៅ។ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈ៧២ ម៉ោង ក្នុង​ការ​ប្តឹង​តវ៉ា​ជំទាស់។

គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ជាផ្លូវ​ការ​នេះ ដោយ​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា។ ការ​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​បន្ទាប់​ពីគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ជាចុង​ក្រោយ​នេះ គ.ជ.ប. បាន​សម្រេច​អនុវត្ត​ការងារ​របស់​ខ្លួន តាម​ច្បាប់ នីតិវិធី ព្រម​ទាំង​ប្រតិទិន​របស់​ខ្លួន។

ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប. នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួប​បញ្ហា​ប្រឈម​មួយ​យ៉ាង​ធំ​នោះ​គឺ ការ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ៕​

 

What Next?

Recent Articles