ស៊ឹម ថៃណា នៅ​ផ្ទះ​ដេក​ស៊ី​មិនខ្វល់​ពី​ការងារសិល្បៈ​

Monday, 12 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

28-Cut

​ខណៈ​ប្រជាប្រិយ​ភាព​កម្រើក​ឡើងមួយ​ប្រាវ​ និងចាប់​បាន​ឱកាសបណ្តើរ​​​គ្នា​ជាមួយ​ពិធី​ករ​ពោះ​ម៉ាយ​ក្តៅ​ៗ​សំដី​ប៉ប៉ិច​ប៉ប៉ោច លោក អ៊ឹង រដ្ឋាហៅ​ ទុយ ចេញ​ទៅ​កើប​ប្រាក់​នៅ​ឯស​ហរដ្ឋអាមេរិកទាំង​មន្ទិល​ស្នេហ៍ដ៏​ក្តៅ​​គគុក​ជា​មួយ​គ្នា​ផង​នោះ​​។ ប៉ុន្តែ​ពេល​នេះ​​ទី​ផ្សារសិល្បៈ​របស់​​​​អតីត​តារា​ចម្រៀង​​ដែ​ល​​ធ្លាប់​មាន​សន្ទុះ​កេរ្តិ៍​ឈ្មោះ​ និង​ទី​ផ្សា​រខ្ពស់​គួរ​សម​ កាល​ពី​នៅ​ក្នុង​ផលិតកម្ម​ ​M កញ្ញា ស៊ឹម ថៃ​ណា​ ​កម្រើ​ក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ក្រៅ​ពី​ដំណឹង​ថា ​នៅ​ផ្ទះ​ដេក​​ស៊ី​នោះ​​។

​ នាង ស៊ឹម ថៃណា បាន​ទទួល​ស្គាល់​ថា មួយ​រយៈ​​កន្លង​មក​នេះ​​ នាង​ពិត​ជា​​ទំនេរ​ពី​​ការងារសិល្បៈ​ មិន​ដែល​បាន​​ចេញ​ថត​ចម្រៀង​ ឬ​ក៏​សម្តែង​ឈុត​អ្វី​នោះ​ទេ ប៉ុន្តែ​នាង​បែរ​ជា​បដិសែធ​ មិន​​ពន្យ​ល់​​ពី​ភាព​អវិ​ជ្ជមាន ​ពី​​ការ​ធ្លាក់​ចុះ ចំពោះ​ការងារ​​សិល្បៈ​របស់​នាង​នោះ​ឡើយ ដោយ​នាង​លើក​ហេតុផល​​ថា នាង​មិនមាន​អ្វី​ថ្មី ​និង​មិន​មាន​អ្វី​ដែល​ត្រូវ​សារព័ត៌មានសម្ភាសន៍​យក​ទៅ​ចេញ​ផ្សាយ​ដែរ ព្រោះ​វា​ជា​រឿង​ដដែល​ៗ​។

បន្ថែម​លើ​ពាក្យ​សំដី​ចុង​មាត់​ចុង​ក​ បែប​​ការ​វាយ​ឫក​នោះ អតីត​តារាចម្រៀង​ដែល​ផ្តើម​ស្រអាប់​ពន្លឺ​បន្ទាប់​ពី​ចុះ​ចេញ​ពី​​ទ្រនំ ​M រូបនេះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​មាន​ទស្សនាវដ្តី​ច្រើន​ណាស់ តែង​យក​រឿង​នាង​ទៅ​ចុះ​ផ្សាយ ដោយ​មិន​ដែល​បាន​ធ្វើ​បទសម្ភាស​ជា​មួយ​នាងឡើយ ដែល​ការចេញ​ផ្សាយ​របស់​ពួកគេ​នោះ​មិន​មែន​ជា​ការ​ពិត​ផង តែ​ចេះ​តែ​យក​ទៅ​ចុះផ្សាយ​។

 

What Next?

Recent Articles