រដ្ឋាភិបាល​មិន​មាន​គោលការណ៍​គ្រប់​គ្រង ហ្វេសប៊ុក ទេ

Monday, 12 August 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

130812_05

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ បើ​ទោះ​បី​ជា​បណ្តាញ​សង្គម ហ្វេសប៊ុក បាន​និង​កំពុង​ធ្វើ​ការ​រិះគន់​វាយ​ប្រហារ​រដ្ឋាភិបាល កាន់​តែ​ខ្លាំង​ឡើងៗ​ចាប់​តាំង​ពី​មុន​ពេល​បោះឆ្នោត​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​មាន​គោល​ការណ៍​ដើម្បី​រឹត​បន្តឹង ឬ​បង្កើត​ច្បាប់​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ នេះ​នៅ​ឡើយ​នោះ​ទេ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​អ្នក​សារ​ព័ត៌មាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​បោះឆ្នោត មាន​ការ​ប្រើ ហ្វេសប៊ុក អនាធិបតេយ្យ​ជាច្រើន ដែល​រួម​មាន​ទាំង​ការ​ជេរ​បញ្ចោរ​គ្នា និង​ការ​កាត់​ត​រូបភាព​ផ្សេងៗ ដូចជា រូប​លោក​ក៏​ត្រូវ​បាន​គេ​កាត់​ត​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ហ្វេសប៊ុក ម៉ា​បោះឆ្នោត​នេះ ជេរ​សម្បើម​ហើយ។ ដល់​យូរ​ទៅ​ចង់​ខ្ជិល​មើល​ដែរ​ខ្ញុំ។ វា​ហាក់​ដូច​អាក្រក់​ដែរ តែ​អ្នក​សរសេរ​អាក្រក់ មិន​ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​នោះ​ទេ»។ លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា ដោយ​សារ​តែ​មាន​អ្នក​ខ្លះ​គិត​ថា វិទ្យុ និង​ទូរស្សន៍ ក្នុង​ស្រុក ផ្សាយ​តែ​ព័ត៌មាន​ម្ខាង (ពី​រដ្ឋាភិបាល) ហេតុ​នេះ​ទើប​បាន​ជា​គេ​ប្រើ ហ្វេសប៊ុក សម្រាប់​គាំទ្រ​អ្នក​ម្ខាង​ទៀត។ ដោយ​សារ​តែ​មាន​ការ​សរសេរ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​បែប​នេះ ធ្វើ​ឲ្យ​សាធារណ​មតិ​មួយ​ចំនួន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល មិន​បិទ​បណ្តាញ​សង្គម ហ្វេសប៊ុក មួយ​នេះ។ ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖ «គេ​ថា​ម៉េច​ក៏​មិន​បិទ? ម៉េច​មិន​ដាក់​ទោស? ខ្ញុំ​ថា មិន​ចំណេញ​អី​ហ្នឹង​បិទ ហ្វេសប៊ុក នោះ​ទេ ហើយ​យើង​អត់​ទាន់​មាន​ច្បាប់​ព្រហ្មទណ្ឌ ឬ​ឧក្រិដ្ឋកម្ម តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។ ឆ្កួត​សុទ្ធ​តែ​ម្តង បើ​យើង​គ្រប់​គ្រង​អ៊ីនធឺណិត»។

លោក​បាន​បញ្ជាក់​ថា គេ​បង្កើត ហ្វេសប៊ុក គឺ​សម្រាប់​កម្សាន្ត និង​ចែក​ព័ត៌មាន​គ្នា មិន​មែន​យក​មក​ជេរ​គ្នា​នោះ​ទេ។ ទោះ​យ៉ាង​ណា កន្លង​មក​រដ្ឋាភិបាល ក៏​មិន​ទាន់​មាន​គម្រោង​ធ្វើ​ច្បាប់ ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត​នោះ​ដែរ។

លោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​បន្ត​ទៀត​ថា ការ​ជេរ​តាម​ប្រព័ន្ធ​សង្គម​មួយ​នេះ មិន​មាន​ច្រើន​ទៀត​ទេ បន្ទាប់​ពី​បោះឆ្នោត​រួច​មក ដែល​ជា​បន្ត​បន្ទាប់ អ្នក​ប្រើ ហ្វេសប៊ុក បាន​ចាប់​ផ្តើម​យល់ ហើយ​មាន​អ្នក​ខ្លះ​នាំ​គ្នា​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​ជេរ​បញ្ចោរ ឬ​បង្ហោះ​រូប​កាត់​ត ត​ទៅ​ទៀត​។ អ្នក​ខ្លះ​ពូកែ​ជេរ​ក៏​គេ​លែង​មើល​ហើយ យូរៗ​ទៅ​គេ​បិទ​ចោល​ដោយ​ខ្លួន​ឯង។

លោក ខៀវ កាញារីទ្ធ បាន​ចាប់​ផ្តើម​ប្រើ ហ្វេសប៊ុក តាំង​ពី​ឆ្នាំ ២០១០ មក ដែល​ការ​ប្រើ​នេះ​បាន​ជួយ​លោក​យ៉ាង​ច្រើន ក្នុង​ការ​ឆ្លើយ​បំភ្លឺ ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង។

លោក​បាន​និយាយ​ថា៖ «ពី​មុន​ខ្ញុំ​ទទួល​ទូរស័ព្ទ​ជាង ១០០ ដង លើ​រឿង​តែ​មួយ។ និយាយ​ឡើង​រេច​មាត់​ឡើង​ក្តៅ​ត្រចៀក​តែ​ដល់​ពេល​មាន ហ្វេសប៊ុក ដាក់​ទៅ​គេ​មើល ហើយ​បើ​មាន​គេ​ឆ្ងល់ គេ​សួរ​ទៀត​ខ្ញុំ​ឆ្លើយ​បន្ថែម»។

លោក រដ្ឋ​មន្រ្តី បាន​ចាត់​ទុក​ព័ត៌មាន​ក្នុង​បណ្តាញ ហ្វេសប៊ុក ថា​ជា​ផលិតផល​ពាក់​កណ្តាល​សម្រេច​ដែល​អ្នក​លេង​សរសេរ​ពី​ចិត្ត ចំណង់​របស់​គេ ឬ​ចែក​រំលែក​ព័ត៌មាន​គ្នា​មើល​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ ព្រោះ​វា​មាន​ទំហំ​ធំ​ពេក​ដែល​វា​មិន​ដូច​សារ​ព័ត៌មាន​ប្រពៃណី​ដូចជា កាសែត វិទ្យុ និង​ទូរទស្សន៍​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា កាសែត វិទ្យុ និង ទូរទស្សន៍​ចេញ​ផ្សាយ​ព័ត៌មាន​ខុស​គឺ​គេ​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។

លោក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​យោបល់​ថា ហ្វេសប៊ុក មិន​មែន​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ ដែល​អាច​យក​ជា​ការ​បាន​ទាំង​ស្រុង​នោះ​ទេ ដែល​អ្នក​ប្រើ​ប្រាស់​បើ​ចង់​ទទួល​ព័ត៌មាន​ពិត គឺ​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត៕

 

What Next?

Recent Articles

14 Responses to "រដ្ឋាភិបាល​មិន​មាន​គោលការណ៍​គ្រប់​គ្រង ហ្វេសប៊ុក ទេ"

  1. និស្សិត
    មូលហេតុអ្វីបានជាបណ្តាញសង្គម ហ្វេសប៊ុក បានធ្វើការវាយប្រហាររដ្ឋាភិបាលកើនឡើងៗ ដោយសាៈ
    ១ ដំណើការដឹកនាំរបស់រដ្ឋាភិបាល មានរឿងអាស្រូវច្រើន
    ២ ការយល់ដឹងរបស់យុវជននាសម័យវិទ្យាសាស្រ្ត នេះ គឹជាភ្នែក ត្រចៀកនៃសេរីភាពពតរមាន
    ៣ រាស្តមួយចំនួនធំ មិនពេញចិត្តដំណើរការបោះឆ្នោតអាណត្តិថ្មីនេះ រឿងមិនប្រក្រតីជាច្រើន ត្រូវបាននិយាយតគ្នា
    រដ្ឋាភិបាលត្រូវតែទំរង់នយោបាយការដឹកនាំឡើងវិញ លុបបំបាត់អំពើពុករលួយ ប្រព័នតុលាការមានយុត្តិធម នេះជាបញ្ហាចំបងដែលរាស្តចង់បាន រដ្ឋាភិបាលនិងទាញបានការគាំទ្ររពីបណ្តាញសង្គម ហ្វេសប៊ុក ឡើងវិញ​ ការវាយប្រហារនឹងធ្លាក់ចុះ​ ។

  2.   says:

    គេមិនអាចគ្រប់គ្រង Facebook បានឡើយ…តែមានវិធីមួយផ្សេងទៀត គឺគេនឹងបញ្ចូល
    រឺបង្កើត Profile ហើយ Post រឿងឥតប្រយោជន៍ ដូចជា រូបស្រីស៊ិចស៊ី រូបអាក្រាត វីឌីអូ ដើម្បី
    ពង្វក់ពួកយុវវ័យអោយឡប់ឡែ។ រឿងមួយផ្សេងទៀត គឺការបង្កើត Fake Profile ដើម្បីក្រឡុក
    លាយឡំជាមួយនឹងពាក្យសម្តីដែលមិនចេះអៀនខ្មាស់។

  3. Sralanh Khmer says:

    យុវជនប្រើFacebook ពីព្រោះប្រព័ន្ធព័ម៍មានក្នុងស្រុកគាំទ្ររដ្ឋាភិបាល​ផ្គាប់មុខ និងលើកជើងហួស​ពីការពិត មិនអាចជឿជាក់បាន។​

  4. kppm says:

    ជាការពិតហើយ រដ្ឋាភិបាលអាយ៉ងយួនមិនបានគ្រប់គ្រង Facebook ទេ គឺគេគ្រាន់តែ ប្រើល្បិចថោកទាប ជួលអ្នកជំនាញយួនឲ្យមកបញ្ចូលកម្មវិធី ធ្វើការរំខានដល់បណ្តាញសង្គម Facebook នេះតែប៉ុណ្ណោះ។ ប្រិយមិត្តមិនបាច់ឆ្ងល់ទេ ពួកអាយ៉ងយួន ពូកែណាស់ខាងល្បិចថោកទាប ពីព្រោះវាជាពូជថោកទាបទាំងមេទាំងកូន។

  5. Chourn says:

    ប្រទេសប្រជាធិបតេយ្យដូច្នេះមិនត្រូវបិទនោះទេ តែប្រសិនបើចង់វិទវានោះត្រូវតែកែប្រែរបបទៅជា ប្រទេសកុំម្មុយនីស្តជាមុនសិនទើបបិទវាបាន។

  6. JML says:

    ចេះតែថាហើយ អាញ់ឃើញពួកវាដូចគ្មានអីរំជើបរំជួលអីសោះហា ។
    អាញ់លឺក្មេងៗក្មួយគេពួកអាសង្គមស្អី FACEBOOK នោះ រញេរញៃតែពួកវាទេ ហើយចង់ប្រាប់ពួកអាស្លាប់
    ដែលបំពុលប្រជាពលរដ្ឋតាមរយៈ FACEBOOK ហ្នឹងចាំទុកពាក្យអាញ់ ពួកអាឆ្កែអស់សាច់ហែង មីស្រីអស់
    សាច់ទាំងប៉ុន្មានក្បាលនោះ ប្រយត្ន័តែខ្លួនតិចទៅ ។
    អាញ់នឹងឲ្យក្មេងៗ ជួយយករូបថតពួកអាំឆ្កែមីឆ្កែផ្កាប់មុខ ទុក ធ្វើជាឯកសារដែលពួកហែងបានជេរ
    ប្រមាថ ថ្នាក់ដឹកនាំបក្សប្រជាជន និងរាជរដ្ឋាភិបាល ជាពិសេសជេរប្រមាថសម្តេច តេជោ តែម្តង

  7. ជា តារ៉ា says:

    អាមួយខាងលើនេះបើវាជាតិខ្មែរ បានន័យថាវាជាជនក្បត់ជាតិ ជនបំផ្លាញជាតិហើយ!

    អានេះជាជនពាលតាមមេដឹកនាំវា។ វាចង់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋជាម្ចាស់ឆ្នោត!

    បើអាខ្លាំងចេញទៅតតាំងគ្នានៅព្រំដែនសាកមើលអាមុខស្វា!​ អញរងគ្រាប់រងរំសែវអាមុខ

    ស្វាឯងដេកសម្ងំនៅក្នុងម៉ាស៊ីនត្រជាក់ អោបស្រីផឹកស៊ីគ្មានខ្វល់ពីសុខទុក្ខពួកអញទេអាងាប់

    ខានចាស់។

    អញមិនកាន់ជើងខាងណាទេ អញចង់ឲ្យមានការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត

    មួយៗឲ្យបានច្បាស់សារឡើងវិញ ដោយមានការចូលរួមចម្រុះពីអន្តរជាតិតែប៉ុណ្ណោះ។
    =========================

    លោកខៀវកញ្ញរិទ្ធក៏ជាក្រុមពង្វក់ស្មារីតីប្រជាពលរដ្ឋដែរ ។ មិនដែលផ្សព្វផ្សាយពីការអប់រំ

    ពីការការពារវប្បធម៌ពាលាអាសអាភាសដែលបង្ហូរចូលមកស្រុកខ្មែរម្តងណាសោះ។

    មានតែការរាំច្រៀងផឹកស៊ី វីឌីអូសអាសអាភាស ល្បែងបន ប៉េស្យាចារ និងចោរមិនចេះចប់។

    ថែមទាំងដើរចាក់រុកឆ្កើសច្កៀលខ្មែរឲ្យឈ្លោះបែកបាក់សាមគ្គីគ្នា ដូចអាសាត់ស្យារាក់ អាជុំកុសល

    អាបណ្ឌិតពាលមួយចំនួន និងអាឈាងវុនពាលក្នុងរដ្ឋសភា។
    ====

    ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ

    ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស

    មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់

    មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។

    ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល

    បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ

    តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ

    យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ

    ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។

    ======================

    ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា

    មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!

    ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង

    ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង

    ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!

    តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ​

    ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។

    វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!

    សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!

    ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ

    និងភ្នែកស្រាប់ហើយ​គឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន

    ខ្មែរស្នេហាជាតិយើងទៀត។

    ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!

    តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច

    ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង

    ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។

    គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ

    ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន

    គ្មានស្គាល់ខុសត្រូវ។​ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ

    តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង

    គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព

    និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។

    ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព​ ទើបគេប្រើទព័ពីបណ្តាខេត្ត

    ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???

    ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ

    មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់

    ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព

    ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស

    យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!

    ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ

    ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម

    និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង

    ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា

    ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ

    ឬសម្លាប់ជាតិសាសន៍ខ្មែរយើង​ គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម

    បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ

    វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ

    ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ

    រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ

    អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ

    ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព

    ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

  8. រតនៈគិរី says:

    គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ

    ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!

    សម្តីនិងគំនិតរ​បស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់

    គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ

    របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន

    ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្ម​ក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ

    លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ

    ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។​ ឯពួកវាវិញត្រូវទាំងអស់

    បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី

    ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន

    ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។

    ………………………………………………….

    យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត

    រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង

    សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល

    ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល

    ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ

    ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ

    រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????

    បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???

    សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!

    វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?

    វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?

    វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?

    វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។

    សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។

    សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង

    ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ

    និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។

    តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????

    អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!

    ===================
    យើងសូមគាំទ្រមតិខាងក្រោមនេះ​ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
    ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
    ——————————————————————

    បើគេប្រកាស់ថាបក្សប្រជាជនឈ្នះឈ្នះឈ្នះជាផ្លូវការពួកយើងនឹងនាំគ្នាស្រែកអបអរសាទរ

    ថា ជ័យយោរដ្ឋាភិបាលចោរ!

  9. កូនខែ្មរស្នេហាជាតិ says:

    យាយ អើយដល់ពេលជិតចូលមឈូសហើយខំប្រឹងដល់ណាទៀត ស្អុយមាត់ណាស់ (ទោះជាខំប្រឹងលួចបន្លំសន្លឹកឆ្នោត ឈួនបោះឲ្យ មិនឲ្យអ្នកមានសិទ្ឋិបោះឆ្នោតគាំទ្រគណះបក្ស NSRP ក៏នៅតែចាញ់ប្លូកទឹកប្លូកដីដែរ។ ធ្វើយ៉ាងណាក៏ព្រះមិនជួយដែរដល់ពេលថ្ងៃអន្សារហ់យ

  10. siwatha says:

    This oldfart drunkard man need to see a dentist…His mouth so stinky!!

  11. Peny Sarana says:

    សង្គមប្រជាធិបតេយ្យគេមិនអាចបិទ Facebook បានឡើយ។ Facebook គឺជាបណ្តាញសង្គម​ដែលគេបង្កើតឡើងសំរាប់ចែករំលែកព័តមាន និងសំរាប់ប្រាស្រ័យទាក់ទងគ្នា។ ការដែលមនុស្ស​មួយចំនួនយក Facebook ទៅធ្វើជាវេទិការសំរាប់ជេរបញ្ចោរ និងប្រមាថគ្នា វាគឺជាការទទួលខុស​ត្រូវផែ្នកសីលធមរបស់អ្នកទាំងនោះ ប៉ុន្តែមិនមែនជាការទទួលខុសត្រូវរបស់ Facebook ឡើយ។ គេមិនត្រូវខឹងគោ វ៉ៃរទេះឡើយ! វាគ្មានអ្វីលំបាកសោះបើសិនជាលោកអ្នកមិនចូលចិត្ត​! បើលោក អ្នកមិនចូលចិត្តព័តមាន ឬកម្មវិធីក្នុងវិទ្យុឬទូរទស្សន៍ បិទវាចោលទៅ! គ្មានអ្នកណាម្នាក់អាច​មក​បង្ខំលោកអ្នកឲ្យស្តាប់ ឲ្យមើលឡើយ។ ពេលខ្ញុំទ្រឹសលោក ហ៊ុន សែន និយាយក្នុង​ ទទក ខ្ញុំបិទ ទទក ចោល រួចទោបើកមើលចំរៀងក្នុង​​​ My TV គឺចប់រឿង។ យ៉ាងណាមិញនៅក្នង Facebook បើឃើញអ្នកណាប៉ិនជរបញ្ចោរ ដៀលប្រមាថខ្លាំងពេក កុំខ្ចីអាន ហើយបើយកល្អ គឺ Unfriend ចោល​ទៅ ​វាចប់រឿង​ទៅហើយ។

  12. siwatha says:

    Just take a look at his red face he is drunk already early in the morning while people zip the noodle soup….

  13. Kmeng Peal says:

    ដល់ពេលបឹទទ្វាវ៉ៃឆ្កែទៀតហើយ ម្តងណេះឆ្កែប្រាកដបែក្បាលរជាបែរត្របាក់ពងវាវិញមិនខាន។

  14. Tyrone says:

    I really hate this man, He is a pussy licker. he like to lick pussy a lot . he know only talking but didn’t know how to do any thing for the country.