Tuesday, 13 August 2013
ភ្នំពេញប៉ុស្តិ៍
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ននៅព្រឹកម្សិលមិញនេះបានបញ្ជាក់ថា គណបក្សកាន់អំណាចនៅតែបន្តឈ្នះ និងមានការប្រែប្រួលតិចតួច ចំពោះសម្លេងឆ្នោតនៅតាមខេត្តមួយចំនួន រវាងលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ននេះ។
ខាងក្រោមនេះ គឺជា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតអាណត្តិទី ៥ ដែលត្រូវបានប្រកាសតាមខេត្តនិមួយៗ ប៉ុន្តែសូមបញ្ជាក់ថា ចំនួនអាសនៈនៅមិនទាន់គណនា បែងចែកនៅឡើយទេ។

តើគណបក្សប្រជាជន របស់លោកសែន កំពុងត្រៀមខ្លួនធ្វើរដ្ឋប្រហារ ឬ?
ចាំមើលថាតើ! គេបញ្ជារអោយទាហានទាំងនោះ បង្ក្រាបប្រជាជនដែលនឹងរួមគ្នា
ធ្វើបាតុកម្មអហិង្សារនៅថ្ងៃខាងមុខនេះ បែបណា? សកម្មភាពយ៉ាងណានោះ…
សូមនាំគ្នាសង្កេតមើលអោយច្បាស់ទាំងអស់គ្នា! យើងអាចចាប់ចំនុចវាបាន!
ម្លប់ដ៏ត្រជាក់ អ្នកកំពុងតែ អសមត្ថភាពគ្រប់បែបយ៉ាង។ តើអ្នកគិតដូចម្តេចដែរ ?
អ្នកកំពុងតែ ចង់សម្ងំយករួចខ្លួន ធ្វើមិនបានដូច ម្លប់ដ៏ត្រជាក់ពីមុននោះទេ។ បើ
ធ្លាក់ទៅក្នុងសភាពកាន់តែលិចលង់ធ្ងន់ធ្ងរ អ្នកគួរតែប្រកាសប្រគល់កិច្ចការនេះ
ទៅអង្គការសហប្រជាជាតិ ដើម្បីជួយអន្តរាគមន៏រៀបចំ។ នោះគឺជា អាយុជីវិតនៃ
ការគ្រងរបស់អ្នក។
គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ
ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!
សម្តីនិងគំនិតរបស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់
គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ
របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន
ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្មក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ
លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ
ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។ ឯពួកវាវិញត្រូវទាំងអស់
បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី
ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន
ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។
………………………………………………….
យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត
រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង
សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល
ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល
ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ
ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ
រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????
បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???
សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!
វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?
វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?
វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?
វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។
សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។
សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង
ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ
និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។
តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????
អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!
===================
យើងសូមគាំទ្រមតិខាងក្រោមនេះ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
——————————————————————
គ.ជ.ប.មិនឯករាជទេ ពិតជាមានចុងកាណុងភ្ជង់ពីក្រោយខ្នងពួកនេះហើយ ទើបមិនហ៊ាន
សម្ដែងការពិត។ គ.ជ.ប មានប្រពន្ធមានកូន មានម្តាយ មានឪពុក ខ្លាចងាប់ចោលពួកគេ
ណ្ហើយទុកឲ្យប្រជាជនជេរប្រទិចសិនចុះ ថាម៉េចក៏ថាទៅ ឲ្យឈប់ក៏ឈប់ដែរ តើអ្នកណាហ៊ាន
និងគ្រាប់សំណព្រះអើយ! បាយបាយសិនហើយ! យីពិរោះបស់គេតើវ៉ី!
ត្រូវតែដូរចេញជាដាច់ខាត៣០ឆ្នាំហើយល្មមចុះចេញហើយដល់ថ្នាក់ទីក្រុងទាំងមូលក៏ទឹកលិចចប់ហើយ
មហាបាតុកម្មអហិង្សា មហាទ្រង់ទ្រាយ ដ៏សែនធំ ប្រាកដជាមាន ប្រសិនបើគណបក្សប្រជាជន
ជាអ្នកនាំអាទិ អនុវត្តអំណាចផ្តាច់ការ កើតមុន។ ភាគីតំណាងរាស្ត្រ ដែលអន្ទះសារ ខ្លាំងជាង
គេ គឺភាគីបក្សប្រជាជន។ គណបក្សប្រជាជន ជាអ្នកអនុវត្តរឹតត្បឹតសេរីភាពក្នុងការបោះឆ្នោត
ទៅលើគណបក្សប្រឆាំងដ៏ធំជាងគេ ឥឡូវនេះដល់ពេលមានបាបកម្មត្រូវតាមអង្វរលួងលោម
ចំពោះលោកមេដឹកនាំគណបក្សសង្គ្រោះជាតិវិញម្តងហើយ។ ប្រទេសធំកុម្មុយនិស្តចិនតែមួយ
មិនអាចទប់ទល់នឹងចរន្តទាមទារសិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាបានឡើយ។
ឆ្នាំរោងទឹកតូច ឆ្នាំម្សាញ់ទឹកធំ
ឆ្នាំរោងប្រមូលផ្ដុំ ឆ្នាំម្សាញ់ផ្សព្វផ្សាយ
រោងរួញចួលរូង ស្រុកទេសដូទឹស។
និស្សិត
តើយើងទាំងអស់គ្នា សុខចិត្តឈរមើលរដ្ឋាភិបាលរបស់យើងកើតចេញពីការលួច ប្លន់ សន្លឹកឆ្នោតដែររឹទេ ខ្ញុំមិនសុខចិត្តទេ ខ្ញុំស្រេកឃ្លាន និងពុះកញ្ជ្រោលខ្លាំងណាស់ ចង់បាននូវ សេរីភាព សច្ចភាព និងយុត្តិធម៌ ក្នុងទឹកចិត្តរបស់ខ្ញុំបានពោពេញទៅដោយការប្រឆាំងដាច់ខាតចំពោះអ្នករំលោភបំពានសិទ្ធសេរីភាព ។