ថ្ងៃ ពុធ 14 សីហា 2013
ដោយ ប៉ែន បូណា
RFI
នៅថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងទៅកាន់ គ.ជ.ប ដើម្បីជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត។ ពាក្យបណ្តឹងនេះនឹងបង្អាក់ការប្រកាសលទ្ធផ្លូវការរបស់ គ.ជ.ប។ គណបក្សសង្គ្រោះជាតិរំពឹងថា នឹងអាចមានការជជែកគ្នាឡើងវិញអំពីដំណោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។

គណបក្សសង្គ្រោះជាតិដាក់ពាក្យប្តឹង (Siv Channa/RFI)
ពាក្យបណ្តឹងជាច្រើនរបស់គណបក្សសង្គ្រោះជាតិមកពីបណ្តាខេត្តនានាត្រូវបានដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយនៅថ្ងៃពុធនេះ។ គឺជាពាក្យបណ្តឹងជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃចន្ទទី ១២ សីហា។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា ពាក្យបណ្តឹងទាំងនោះអាចបង្អាក់ការប្រកាសលទ្ធផលផ្លូវការមួយរយៈសិនដើម្បីទុកពេលឲ្យគណបក្សជាប់ឆ្នោតទាំងពីរជជែកគ្នា។ បើយោងតាមលោក សុន ឆ័យ នេះជាពេលវេលាដ៏សំខាន់មួយដែលអាចឲ្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាងាកមកនិយាយគ្នាឡើងវិញអំពីដំណោះស្រាយនៃការបោះឆ្នោត។
សូមបញ្ជាក់ថា ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្នរយៈពេល ៧២ ម៉ោង បើគ្មានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ បើមានពាក្យបណ្តឹង ស្ថាប័នរៀបចំបោះឆ្នោតនេះត្រូវលើកពេលប្រកាសលទ្ធផលផ្លូវការមិនឲ្យហួសពីថ្ងៃ ៨ កញ្ញានោះឡើយ។ លោក សុន ឆ័យ បានអះអាងថា គណបក្សសង្គ្រោះជាតិត្រៀមពិភាក្សា និងធ្វើសម្បទានបន្ថែមទៀតប្រសិនបើមានការជជែកគ្នាឡើងវិញ។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលស្គាល់តួនាទីរបស់គ.ជ.ប ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាទាក់ទងនឹងការបោះឆ្នោតនោះទេ។ គណបក្សនេះបានចោទ គ.ជ.ប ថា ជាអ្នកបង្កឲ្យមានបញ្ហា ដូច្នេះ ស្ថាប័ននេះមិនអាចជាអ្នកដោះស្រាយបញ្ហាបានឡើយ។ នេះជាចំណុចខ្វែងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានបញ្ជាក់ថា គណបក្សរបស់លោក បានប្រគល់តួនាទីទៅឲ្យគ.ជ.ប ជាអ្នកសម្របសម្រួលការដោះស្រាយបញ្ហាភាពមិនប្រក្រតីដែលគណបក្សប្រឆាំងបានទាមទារ។ ដូច្នេះ គណបក្សប្រជាជនត្រៀមចូលរួមប្រជុំតែក្នុងករណីដែល គ.ជ.ប កោះអញ្ជើញតែប៉ុណ្ណោះ។
ការខ្វែងគំនិតគ្នាអំពីតួនាទីរបស់ គ.ជ.ប នេះហើយដែលធ្វើឲ្យកិច្ចចរចាបង្កើតគណៈកម្មការចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជាប់គាំងទៅមុខមិនរួច។ គេនៅរង់ចាំមើលថា តើពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិអាចនឹងធ្វើឲ្យមានការប្រែប្រួលអ្វីខុសពីលទ្ធផលបណ្តោះអាសន្នដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃចន្ទដែរឬទេ?


People are so upset with Hun Sen and his corrupted officials right now…People got robbed in the broad daylight, People are angry that their names were deprived from their rights to vote..Hun Sen should be ashamed….STEP DOWN!!
Good point, Siwatha! But people don’t know when HS will step down. And even if HS steps down, therefore, HS’s sons and his big family tree would continue to hold the power in the next decades- unless people are able and willing to remove completely the roots of the trees.
Je voudrais féliciter aujourd’hui le parti de sauvetage national qui a revenu à la raison en déposant hier au NEC toutes ses plaintes à propos de l’irrégularité du scrutin. Alors c’est le temps pour le NEC de réexaminer minutieusement tous les dossiers en question pour être accetables par l’opposition et le pays a pu éviter de toutes violences après les législatives. Vive, le peuple cambodgien.
ខ្ញុំគិតថាគជបមិនគួរតស៊ូខាំស្មៅចង់ធ្វើជាអ្នកដោះស្រាយបញ្ហាមិនប្រក្រតីទៀតនោះទេព្រោះតែ បក្សមួយនោះចាត់ទុកថាគជបជាអ្នកបង្ករឲ្យមានបញ្ហា ដូច្នេះអ្នកដែលបង្ករឲ្យមានបញ្ហាត្រូវតែនៅ ឲ្យឆ្ងាយហើយត្រូវតែមានវត្តមានស្ថាបន័ឯករាជ្យណាមួយមកសម្របសម្រួលទើបត្រឹមត្រូវ។ ប្រសិន បើបក្សប្រជាជនពិតជាឈ្នះឆ្នោតដោយយុត្តិធម៌មែននោះនោះមិនគួរភ័យខ្លាចគ្រាន់តែទទួលយក អាជ្ញាកណ្តាលដែកើតចេញពីស្ថាប័នឯករាជ្យនោះទេ។ ការប្រកែកដដែលៗថាត្រូវតែគជបជាអ្នក ដោះស្រាយនោះអន្តរជាតិគេនិងមើលឃើញកាន់តែច្បាស់ថាគជបនិងបក្សប្រជាជនពិតជាមាន ទំនាក់ទំនងមិនប្រក្រតីហើយ ហើយលទ្ធផលឆ្នោតពិតជាមិនយុត្តិធម៌។
តើអ្នកចង់បានសេរីភាព យុត្តិធម៏ ប្រជាធិតេយ្យបែបនេះអស់មួយជិវិត ឬ មួយក៏អ្នកចង់បាន សេរីភាព យុត្តិធ៏ម និងប្រជាធិតេយ្យពិតប្រាកដ ?។
តើអ្នកចង់បានសន្តិភាពនិយមដោយធ្វើមិនដឹងមិនឮ មិនខ្វល់ខ្វាយយកតែសុខរៀងៗខ្លួនដោយមិនគិតពីវាសនានិងប្រទេសជាតិខ្លួននៅថ្ងៃអនាគតឬយ៉ាងណា ?
កូនសោរនៃសេរីភាព យុត្តិធម៏
និងប្រជាធិតេយ្យពិតប្រាកដឥឡូវនេះវាកំពុងស្ថិតនៅលើដៃរបស់អ្នកហើយ គ្រាន់តែ យើងសួរថា
តើអ្នកហ៊ានបើកវាទេបើទោះជាមានស្ថានភាពលំបាកនិងគ្រោះថ្នាក់នៅពេលនេះ តែអ្នកអាចប្តូរបានវិញនៅសេរីភាព យុត្តិធ៏ម ភាពថ្លៃថ្នូរ និងកិត្តិយសសំរាប់គ្រប់ៗគ្នា និង អនាគតសំរាប់ប្រទេសជាតិនិងកូនចៅរបស់យើងនៅថ្ងៃខាងមុខខ្លីជារៀងរហូត? តើអ្នកចង់អោយវារបូតពីដៃរបស់អ្នកទៅវិញឬយ៉ាងណា ហើយ នាំគ្នាសម្ងំកើតទុក្ខរីងរៃឈឺចាប់ដូចនេះជាបន្តទៀតរហូតអស់មួយជីវិតដោយពុំស្គាល់នូវអ្វីដែលជាភាពថ្លៃថ្នូររបស់ជីវិតយើងជាងរៀងរហូតឬ?
នៅលើលោកនេះ គ្មានទេយុត្តិធម៌!!! សូមកុំឆ្ងល់! អ្នកណាធំអ្នកនិងថា អាតូចតវ៉ាអាធំធាក់!
អារុក្ខអារក្សអ្នកតាម្ចាស់ស្រុកបរកែវបានមកពន្យល់សប្តពួកយើងថា អ្នកធំមានអំណាច មិនអាចឲ្យ
ការចាញ់ឆ្នោតនេះទៅភាគីដែលឈ្នះឆ្នោតបានជាដាច់ខាត ព្រោះថាលោកអ្នកធំនេះកំពុងនៅជាប់
ជំពាក់កិច្ចសន្យារំជើបរំជួលក្នុងប្រទេសមួយនេះជាមួយប្រទេសជិតខាង។ ដោយសាររឿងនេះទើប
ចេះតែបង្វែរទឹស។ ដូចនេះសូមបណ្តាមិត្តរួមពូជសាសន៍កុំទាន់កញ្ជ្រោលបោលខ្លាំងពេក រង់ចាំ
ពួកគេរកតំណោះស្រាយផ្ទៃក្នុងរួចសិន។ លោកតាម្ចាស់ស្រុកខ្សឹបប្រាប់ថាជំនួយ
ត្រូវតែមានចំណង និងចំណងនេះហើយដែលធ្វើឲ្យដំណើរការបោះ ឆ្នោត និងលទ្ធផលនៃការ
បោះឆ្នោតនេះមិនធម្មតា និងសូមទ្រឹងមួយរយៈពេលសិនចុះ។ រង់ចាំមានការចរចារដោយ
សម្ងាត់រវាងភាគីខ្មែរនិងខ្មែរ។
យើងចង់ចូលព្រៃបានលុះត្រាណាតែយើងហ៊ានអារសាច់បោះឲ្យខ្លាស៊ីមួយដុំនោះចុះ។
នេះហើយដំណោះស្រាយដោយសន្តិវិធី ។ បន្ទាប់មករដ្ឋត្រូវតែមានក្រុមអ្នកស្នេហាជាតិ អ្នកចេះ
អ្នកគិតពីផលប្រយោជន៍ជាតិ មិនមែនយកអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះមក
ធ្វើការទៀតទេ។ ព្រោះថាពួកអស់លោកនេះ គឺជាពួកគ្រាន់តែមានប្រវត្តចេញមកពីជំនាន់ខ្មែរក្រ
ហមប៉ុណ្ណោះ ។ ដូចនេះពួកនេះចង់ធ្វើធំវាយឬកបង្អួតប្រជាជនខ្មែរតែប៉ុណ្ណោះ បើពីរបៀបដឹកនាំ
របៀបគ្រប់គ្រង របៀបធ្វើឲ្យប្រទេសមានសាមគ្គីភាព ភាពស្រឡាញ់គ្នា សណ្ដោសគ្នា ជួយគ្នា
ការពារគ្នាដែលជាពូជសាសន៍ដូចគ្នា គឺគ្មានឡើយ ឲ្យតែជនបរទេសឲ្យលុយ ឲ្យសំណូក បញ្ជោរ
គឺសុខចិត្តផ្ដល់ដី ផ្តល់ទីកន្លែង ចេញបណ័ ឲ្យគេមករស់នៅលើទឹកដីខ្មែរយើងបានយ៉ាងស្រួល
ដោយមិនគិតអំពីផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្លួនឯងឡើយ។
យើងនិយាយមិនពិរោះទេ ប៉ុន្តែគិតថាជនរួមជាតិអាចយល់ ហើយដឹងច្បាស់អំពីស្ថានការណ៍
ក្រោយពីបានគិតនិងពិចារណានៅលើសំណេររបស់យើង។ យើងចង់និយាយនិងពន្យល់លំអិត
ឲ្យបានច្រើនថែមទៀតដើម្បីឲ្យបាន បានធូរស្បោយពីភាពតានតឹង
ព្រោះថាអ្វីៗវានឹងប្រព្រឹត្តទៅល្អប្រសើរនាពេលខាងមុខនេះ ហើយជនរួមជាតិពិតជាពេញចិត្ត
មិនខាននូវអ្វីដែលបងប្អូនជនរួមជាតិចង់បាន។
សន្តិវិធីគឺជាមធ្យោបាយដ៏ប្រសើរបំផុតសំរាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាព ។
តែសន្តិវិធីវាក៏ជាលេសនិងមធ្យោបាយដ៏ល្អមួយដែរសំរាប់ជនកំណាច មិនទៀតត្រង់។
តើមធ្យោបាយសំរាប់អ្នកស្លូតត្រង់ និងមធ្យាបាយសំរាប់ជនកំណាច
វានឹងអាចមានសមភាពនិងការត្រូវគ្នាដោយរបៀបណាទៅ
ហើយអ្នកណាជាអ្នកនឹងបានទទួលលទ្ធផលនៅពេលបន្ទាប់?
All military, you must protect our people and turn your guns around to trigger toward to Hun Sen’s house in order to get the justice, freedom, and democracy. Our country will be progress
unless we defeat Hun Sen to a ground like a dog.
បើនិយាយពីគជបនៅស្រុកខ្មែរវិញគឺខុសគេម៉ាពិភពលោកតែម្តងហើយ។ ប្រកាសថាខ្លួនឯករាជ្យដឹងអីបែជាខំទន្ទិញ និងថាតាមបក្សប្រជាជនរត់មាត់ដូចសេក នូវពាក្ស (អ្វីៗខ្ញុំធ្វើតាមតែច្បាប់ទេបាទ)។ បងប្អូនដឹងទេថាឃ្លាប៉ុន្មានម៉ាត់ នេះបក្សប្រជាជនគេបង្ហាត់ឲ្យគជបសូត្រឲ្យចាំមាត់ខ្លាចក្រែងគជបទៅនិយាយនៅសាធារណះភ្លាត់មាត់និយាយខុស។ ដូច្នេះគជបមានបងប្រុសខ្លួនជារដ្ឋមន្ត្រីក្រសួងអំរំដែលជាសមាជិកបក្សប្រជាជនហើយនោះ តើចង់ឲ្យបក្សប្រឆាំង ឈ្នះឆ្នោតដែរទែ!!!!អាគជបបើនិយាយឲ្យចំគឺជាអាយ៉ងដាច់ថ្លៃរបស់បក្សប្រជាជន។
ខន្តីញម ខន្តីណាញមណា! សុទ្ធតែខ្មែរដូចគ្នាទេ ។ ការរំងាប់ពារដោយការមិនចងពារ
ណាញមណា?
កុំខឹងច្រើនពេកអីណាញម។ តែប៉ុណ្ណេះ ពួកគាត់អ្នកមានអំណា និងធ្លាប់គៀបសង្កត់កាប់សម្លាប់
ប្រជាជនពីមុនមកច្បាស់ជាភ្ញាក់កំណើតវិញមិនខាន ហើយថែមទាំងអាម៉ាស់ខ្លួនឯងទៀត។
ខ្ញុំជឿបុគ្គលឹកលក្ខណៈចារឹកខ្មែរយើងមិនដូចជាតិសាសន៍ដ៏ទៃទេ។ ព្រោះតែចេះខ្មាស់ ព្រោះតែគិត
ពីកិត្តយស គិតពីការអាស្រូវដល់កេរ្តិ៍ ដូចនេះគឺពួកគាត់ពិតជាមិនហ៊ានធ្វើផ្ដេសផ្ដាស់ដូចពេល
មុនទៀតទេ។ គាត់ពិតជាប្រគល់ការដឹកនាំប្រទេសនេះឲ្យអ្នកថ្មីដែលជាប់ឆ្នោតជាមិនខាន។
ប្រសិនបើគាត់ហ៊ានធ្វើបាបប្រជាជនមែននោះ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើសាកល
លោកនិងថ្កោលទោសគាត់ ផលអាក្រក់នេះ វានឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពកូនចៅគាត់
តៗគ្នា ពិសេសគឺខ្មោចឪពុកគាត់ដែលធ្លាប់ជាអ្នកសាងបុណ្យ សាងកុសល ធ្វើបុណ្យយ៉ាងសន្ធឹក
សន្ធាប់នោះ បែរទៅជាមិនបានមគផលអ្វីទាំងអស់ មានតែនៅទីណា ទីនោះគេនិងស្អប់គ្រប់គ្នា។
ដូចនេះកុំបារម្ភធ្វើអី គាត់មិនចង់បានឈ្នះមួយរយៈពេល ហើយដើម្បីអាស្រូវកេរ្តិ៏ឈ្មោះរាប់ពាន់
ម៉ើនតំណតទៅថ្ងៃខាងទេ។
នេះជាមេរៀនដ៏សំខាន់សំរាប់ថ្នាក់ដឹកនាំក្រោយៗទៀត! ពិសេសកុំឲ្យមានស្អីអាក្រុមអង្គរក្ស
រញេរញៃមិនបានការនឹងតទៅទៀត។ ពួកអាអស់នេះជាពួកអាបំផ្លាញជាតិ ពុករលួយ យកលុយ
ជាតិទៅបំរើបុគ្គលផ្ទាល់ខ្លួន មិនសមទាល់តែសោះ។ ធ្វើការបំរើរដ្ឋបំរើប្រជាជនដូចគ្នាទេ។
រដ្ឋាភិបាលថ្មីត្រូវចែងច្បាប់មិនឲ្យមានអាក្រុមអង្គរក្សនេះ បើមានគឺសម្រាប់តែព្រះករុណាបាន
ហើយ ដូចកាលពីជំនាន់សង្គមរាស្ត្រនិយមអីចឹង មានពេលខ្លះព្រករុណាលោកយាងទៅកាន់
ទីណាតែមួយអង្គឯងផង ព្រោះប្រជាជនជាកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែង ព្រះអង្គជាម្លប់
របស់កូនចៅ ជាសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។