Wednesday, 14 August 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាពបានដាក់លិខិតចំហមួយ ទៅអង្គការសហប្រជាជាតិ UN ដោយអំពាវនាវឲ្យអង្គការកំពូលនេះ ពិនិត្យឡើងវិញ ចំពោះប្រទេសចិន ដែលបានផ្តល់អាវុធឲ្យមកកម្ពុជា នៅគ្រាដែលកម្ពុជាកំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោត។
លិខិតចំហរបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព ដែលបានផ្ញើទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានលើកឡើងថា ប្រហែលកាលពីពីរសប្តាហ៍មុន ប្រទេសចិន បានផ្តល់កាំភ្លើងខ្លីចំនួន ១០០០ ដើម និងគ្រាប់កាំភ្លើងចំនួន ៥ ម៉ឺនគ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិកម្ពុជា។
លិខិតបានលើកឡើងទៀតថា៖ «ទង្វើនេះ គឺមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ចំពោះប្រជាជនកម្ពុជា ហើយវាក៏មិនអាចជួយអ្វីបានដែរ គឺមានតែបង្កើនភាពតានតឹងសម្រាប់កម្ពុជាតែប៉ុណ្ណោះ»។
ក្រុមការងារ កម្ពុជាដើម្បីសន្តិភាព សរសេរនៅក្នុងលិខិតចំហនោះទៀតថា៖ «នេះគឺជាពេលតានតឹងបំផុតសំរាប់ប្រជាជនកម្ពុជា»។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានជំរុញឲ្យអង្គការសហប្រជាជាតិធានាការស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតដោយតម្លាភាព និងភាពជឿជាក់បានសម្រាប់ប្រជាជនកម្ពុជា ដោយសារតែអង្គការសហប្រជាជាតិ គឺជាអ្នកធានានូវសេរីភាពមូលដ្ឋាន សិទ្ធិមនុស្ស សន្តិភាព និងស្ថិរភាព ក្នុងចំណោមប្រទេសជាសមាជិក ហើយអង្គការសហប្រជាជាតិត្រូវតែធានាថា ជំនួយយោធារបស់ចិននៅក្នុងពេលនេះ គឺមិនមានការភ័យខ្លាច ឬមិនកម្រិតសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋនៅកម្ពុជាឡើយ។
លោក ជាង សុខា ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានមានប្រសាសន៍ថា មូលហេតុដែលក្រុមការងារកម្ពុជា ដើម្បីសន្តិភាព ដាក់លិខិតទៅអង្គការសហប្រជាជាតិនេះ គឺដោយសារតែមានការព្រួយបារម្ភថា ស្ថានភាពនយោបាយ កំពុងតែឡើងកម្ដៅ រវាងគណបក្សធំៗទាំងពីរ ហើយប្រសិនបើមានបាតុកម្ម រហូតដល់មានការបង្រ្កាបនោះគឺអាវុធនេះ ក៏មានចំណែកក្នុងការយកទៅបង្ក្រាបបាតុករផងដែរ។
លោកថ្លែងថា៖ «ចំពោះដំណើរការកសាងសន្តិភាពនេះអង្គការសហប្រជាជាតិ ក៏មានការចូលរួមផងដែរ ពុំមែនមានតែកម្ពុជាខ្លួនឯងនោះទេដូច្នេះយើងសង្ឃឹមថា អង្គការសហប្រជាជាតិ និងអាចធ្វើការឆ្លើយតប បើមិនដូច្នេះទេ វាអាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់សន្តិភាពនៅកម្ពុជា»។
កាលពីថ្ងៃ ៣០ ខែ កក្កដា ចិន បានប្រគល់កាំភ្លើងខ្លី ១ ពាន់ដើមនិងគ្រាប់ចំនួន ៥ ម៉ឺនគ្រាប់ ដល់កម្ពុជា នៅអគ្គស្នងការនគរបាលជាតិ ហើយនៅពេលនោះ មន្ត្រីបានលើកឡើងថា ជំនួយនេះមិនមែនជាអ្វី ដែលធ្វើឡើង ដើម្បីរឹតបន្តឹងសន្តិសុខ នៅក្នុងអំឡុងរយៈពេលក្រោយការបោះឆ្នោតនោះទេ គឺជាកិច្ចព្រមព្រៀងចាស់ នៃកិច្ចសន្យាសហប្រតិបត្តិការទ្វេភាគី សម្រាប់ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈរវាងប្រទេស ចិន និងកម្ពុជា។
កាលពីចុងខែ មករា ឆ្នាំ ២០១៣ ចិន ក៏បានផ្តល់ឲ្យកម្ពុជា នូវឧទ្ធម្ភាគចក្រចំនួន ១២ គ្រឿង ក្រោមជំនួយកម្ចីសម្បទានរបស់ចិន ដែលមានតម្លៃ ១៩០ លានដុល្លារ សម្រាប់បម្រើការសង្គ្រោះបន្ទាន់ និងការពារបូរណភាពដែនដី ដែនទឹក និងដែនអាកាសកម្ពុជា។ កាលពីឆ្នាំ ២០១១ ចិនបានផ្តល់ជំនួយឥតសំណងផ្នែកយោធាជាទ្រង់ទ្រាយធំលើកទី ២ ឲ្យកងទ័ពកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ។ ហើយនៅដើមខែ ឧសភា ឆ្នាំ ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន លោក ហ៊ូ ជិនតាវ ប្រធានាធិបតី ចិន បានប្រកាសផ្តល់ជំនួយជាសម្ភារយោធា ដែលមានតម្លៃសរុប ១០០ លានយ័ន ស្មើនឹង ១៤ លានដុល្លារ ដល់កម្ពុជា។សម្ភារទាំងនោះ មានរថយន្តយោធា ២៥៧ គ្រឿង សម្លៀកបំពាក់ និងសម្ភារផ្សេងៗមួយចំនួនទៀតចំនួន ៥ ម៉ឺនសម្រាប់។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយបង្វែរសំណួរទៅលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ នគរបាលជាតិ ប៉ុន្តែលោក ច័ន្ទថារិទ្ធ ពុំអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានស្រង់សម្តី នៅលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមកថា៖ «អាជ្ញាធរចិនជាន់ខ្ពស់ បាននិយាយថា កម្ពុជានិងចិន គឺតែងតែរួបរួមគ្នា ហើយចិនតែងតែជួយកម្ពុជាទាំងជំនួយ និងចំណងទាក់ទងការទូត»៕
All cambodian people want UN to independent investigate this corruption’s election! All young and old people are very very angry with Hun Sen manipulated and Cheated and Robbed people….
គ្រាន់តែកាំភ្លើងខ្លីរបស់ចិនផ្តល់ឲ្យកម្ពុជាមិនទាំងបានយូរប៉ុន្មានផងមានការបាញ់សំលាប់ជាបន្តរបន្ទាប់ រួចហើយ ចុះកាំភ្លើងទាំងនោះនិងប្រើសម្រាប់សំលាប់ប្រជាពលរដ្ឋស្លូតត្រង់ខ្មែរប៉ុន្មានទៀតទៅថ្ងៃ អនាគត់?
China will bring Cambodia as Pol Pot regime.
You know during Pol Pot time we see the present of Chinese in Cambodia and Vietnam time they tried to destroyed Chinese in Cambodia, as the proof some top politicians changed from Chinese name into Khmer name as every bodies knew. At that time they called 351. Now Chinese come back to Cambodia again. Because the politicians now they are coming from Pol Pot group.
As you see China is not care about Khmer rouge trial, even this process lack money to move forwards. ?????????
ចិនចំកួតនេះពិតជាភ្លីភ្លើហើយជំនួយរបស់វាគឺចំពេលល្អណាស់រាល់លើកដូចជាពេលនេះចំពេលភាពតានតឹងនយោ បាយនៅស្រុកខ្មែរចិនគេមិនជួយជាគំនិតដើម្បីដោះស្រាយភាពទាល់ច្រកនយោបាយនោះទេតែគេជួកាំភ្លើងខ្លីដើម្បី ធ្វើជាឧបករណ៍ដើម្បីដោះស្រាយនយោបាយ ប្រហែលជាវកំពុងតែចាត់ទុកប្រទេសខ្មែរថាជាប្រទេសកុំម្មុយនីស្ត៍ ផ្តាច់ការដូចប្រទេសវាហើយមើលទៅ។ កាលពីសម័យប៉ុលពតចិនគេចូលចិត្តណាស់ជំនួយជាឧបករណ៍សម្រាប់ សម្លាប់មនុស្សដូចជាចបកាប់ ពូថៅ ញញូរ ដង្កាប់ ច្រវ៉ាក់ កន្ត្រៃ និងកាំភ្លើងសុទ្ធតែអាចាសំលាប់មនុស្សបាននិង ធ្វើទារុណ្មកម្មមនុស្សជាលទ្ធផលអស់ជីវិតខ្មែរជិត៣លាននាក់ហើយចិនចំណេញប្រមូលស្រូវអង្ករបញ្ជូនទៅឲ្យ ប្រជាជនគេក្នុងន័យដោះដូរជាមួយកាំភ្លើង ចំជាអស្ចាចារ្យមែនមហាមិត្តចិនជួយសំលាប់ខ្មែរទាន់មានឪកាស។
ដូចជៀសវាងមិនផុតឡើយបើអគ្គស្នងការជាតិចង់បដិសេធថា កាំភ្លើងទាំងនោះមិនត្រូវ
ប្រើប្រាស់ទៅលើក្រុមបាតុករដែលមានបំណងធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ
នាពេលឆាប់ៗនេះ។ ការពិតជានិច្ចមិនអាចបំបាំងបានឡើយ។
U.N is god on the world so U.N will help Khmer country, all the Khmer people living at out side countries want Khmer love Khmer, do not love other nations.