ពលរដ្ឋ​នៅ​ភ្នំពេញ​នៅ​តែ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​កងទ័ព

ប្រជាពលរដ្ឋ​និង​អាជីវករ បន្ត​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​កង​កម្លាំង​​ប្រដាប់​អាវុធ​ចម្រុះ​របស់​រាជរដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​បញ្ចប់។ បញ្ហា​នេះ ទាំង​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សកម្មភាព​ចល័ត​ទ័ព​ជា​បន្ទាន់ ព្រោះ​​​សកម្មភាព​នេះ​អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​តម្លៃ​ទំនិញ​សព្វសារពើ​បន្ត​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។

ដោយ ដែន អយុធ្យា
2013-08-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឡាន​រថពាសដែក​ទាហាន ៦១០
ឡាន និង​រថពាសដែក ឬ​អា​ស្គុត​របស់​កង​កម្លាំង​រដ្ឋាភិបាល ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស ហៅ​វត្ត​សំរោង​ខាង​ជើង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៣។ Photo: RFA

កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ មាន​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ជាដើម ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​​ផ្លូវ​បំបែក ឬ​ផ្លូវ​សាធារណៈ​នានា ទាំង​ក្នុង​និង​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣។

បញ្ហា​នេះ ទាំង​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សកម្មភាព​ចល័ត​ទ័ព​ជា​បន្ទាន់ ព្រោះ​​​សកម្មភាព​នេះ​អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​តម្លៃ​ទំនិញ​សព្វសារពើ​បន្ត​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។សកម្មភាព​នេះ​នាំ​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ មិន​ថា​តែ​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ទេ មាន​ការ​ភ័យ​ខ្លាច សូម្បី​កសិករ​រស់​នៅ​តាម​បណ្ដា​ខេត្ត​នានា ក៏​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​រហូត​ដល់​មាន​អាណាព្យាបាល​ខ្លះ​បាន​ទូរស័ព្ទ​​ហៅ​កូនៗ ដែល​ធ្វើ​ការ​នៅ​ភ្នំពេញ ឲ្យ​វិល​ទៅ​ស្រុក​កំណើត​វិញ​ទៀត​ផង។

អាជីវករ​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​ចាស់​ក្នុង​រាជធានី​ភ្នំពេញ លោក សៀន ស៊ុនហ៊ួ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា ថា រូប​គាត់​បាន​ឃើញ​​សកម្មភាព​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​តាម​រថយន្ត មាន​ទាហាន និង​កងរាជ​អាវុធហត្ថ​ជាដើម។ លោក​ថា សកម្មភាព​នេះ​សម្រាប់​ពួក​គាត់​ជា​អាជីវករ​លក់​ដូរ ​​រឿង​អលង្ការ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជា​ទី​បំផុត។

លោក​មិន​យល់​ចំពោះ​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចល័ត​កម្លាំង​ទ័ព និង​សព្វាវុធ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥ កើត​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​ចល័ត​ទ័ព​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​នេះ។

ដូច​គ្នា​ដែរ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿង​អលង្ការ​មាន​មាស ឬ​ផ្លាកទីន​នៅ​ផ្សារ​កណ្ដាល និង​ផ្សារ​ធំ​ថ្មី បាន​រៀប​រាប់​​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​នៅ​ស្តង់​លក់​ដូរ​របស់​ខ្លួន​ថា ពួកគេ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ចល័ត​​កម្លាំង​ទ័ព និង​សព្វាវុធ​របស់​រដ្ឋាភិបាល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

​ក្រុម​អាជីវករ​បាន​ត្អូញត្អែរ​ថា ក្រោយ​ការ​បោះឆ្នោត​ជាតិ ​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា របរ​លក់​ដូរ​គ្រឿង​តុប​តែង​ខ្លួន​របស់​​ពួក​គាត់​មិន​សូវ​មាន​អតិថិជន​មក​រក​ទិញ​ច្រើន​ដូច​មុន​​បោះ​ឆ្នោត​ទេ។ ក្រុម​អាជីវករ​បាន​ចាត់​ទុក​ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ចូល​មក​ទីក្រុង​ភ្នំពេញ របស់​រដ្ឋាភិបាល ​ថា​ជា​សកម្មភាព​​​គំរាម​កំហែង និង​បំភិត​បំភ័យ​​ដល់​ប្រជាពលរដ្ឋ និង​ការ​រក​របរ​ទទួល​ទាន​របស់​ពួក​គេ។

ចំណែក​អ្នក​ជួស​ជុល​យាន​យន្ត​និង​លក់​គ្រឿង​បន្លាស់​ម្ដុំ​ផ្លូវ​ភ្លោះ មន្ទីរពេទ្យ​ព្រះ​អង្គឌួង លោក ជួន វិសុទ្ធ ក៏​មិន​ពេញ​ចិត្ត​សកម្មភាព​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ ក្នុង​រាជធានី​ភ្នំពេញ របស់​រដ្ឋាភិបាល​នេះ​ដែរ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​​បញ្ឈប់​រូបភាព​បំភិត​បំភ័យ​តាម​រយៈ​ការ​បង្ហាញ​កម្លាំង​ទ័ព និង​សព្វាវុធ​នេះ​តទៅ​ទៀត។ លោក​ថា ភាព​មិន​ប្រក្រតី ឬ​បញ្ហា​ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត គួរ​តែ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​ការ​​គាំទ្រ​​ពី​ម្ចាស់​ឆ្នោត​​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជា​ជាង​បង្ហាញ​​សាច់​ដុំ​ដាក់​គ្នា។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

5 Responses to "ពលរដ្ឋ​នៅ​ភ្នំពេញ​នៅ​តែ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​កងទ័ព"

  1. Konkhmer says:

    សូមជូនយោបល់បន្តិច,
    ពួកកូនចៅ ហ៊ុន សែន និង មេរបស់វាកំពុងឆ្គួតនិងអំណាច, សប្បាយលើគំនរទុកប្រជារាស្រ្តរាប់លាន នាក់ ហើយពួកវា ប្រៀបដូចឆ្កែឆ្គួត ដើរខាំគេខាំឯងមុននឹងវាងាប់។ នេះបញ្ជាក់ថាបរាជយ័របស់ពួកវា កាន់តែខិតចូលមកដល់ហើយ…

    សូមផ្តាំទៅ លោក ហ៊ុន សែន និងបរិវារបស់វាផង ថាកំលាំងប្រជាពលរដ្ឋដែលងើបឡើងម្តងនេះដូចជា កំលាំងទឹកជំនន់ដ៏ខ្លាំងក្លា ទោះបីខំទប់យ៉ាងណាក៏មិនអាចទៅរួចដែរ។ ប្រជាពលរដ្ឋម្នាក់ៗកំពុងត្រៀមខ្លួនដើម្បីពលីជីវិត ដើម្បីប្តូរមកវិញ នូវប្រជាធិបតេយ្យពិតប្រាកដ ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដី​ និងភាពរុងរឿង សំរាប់កូនខ្មែរជំនាន់ក្រោយ។

    សូមបងប្អូនជនរួមជាតិទាំងអស់កុំភិតភយ័ចំពោះសកម្មភាពចលត័ទព័របស់ជនល្មោភអំណាច និងផ្តាច់ការ នេះវាគ្រាន់គំរាម និងបំបាក់ស្មារតីដល់ពួកយើងដើម្បីកុំឲ្យងើបឡើងប្រឆាំងនឹងពួកវា​ ហើយពួកវាប្រាកដជាមិនហ៊ានបាញ់សំលាប់ពួគយើងទេក្នុងខណៈពេលដែល អន្តរជាតិជាពិសេស UN, EU និង USAបានកំពុងតែតាមដានរាល់គ្រប់សកម្មភាពរបស់រដ្ឋាភិបាលចាំផ្ទះរបស់ អាមនុស្ស ហ៊ុន សែន។ សូមពួកយើងងាកមកមើលអតីតកាល របស ហ្កាដាហ្វី សាដាមហ៊ូសេន ដែលសំលាប់ប្រជាពលរដ្ឋខ្លួនឯង​ ទីបំផុត ស្លាប់ខ្លួនទាំងអស់ ហើយវាសនា របស់លោក ហ៊ុន សែន នឹង ដូចពួកទាំងអស់នោះ បើពួកវាហ៊ានសំលាប់ជនជាតិខ្មែរ…

  2. Sen-Gaddafi says:

    សូមលោកប្រធានមេត្តាអញ្ជើញមកស្រុកយើងមកខ្ញុំរង់ចាំលោកប្រធានដើម្បីចូលរួមមហាបាតុកម្មយ៉ាងអន្ទៈសារ ហើយព្រោះពេលនេះគឺជាឪកាសដ៍ល្អសម្រាប់បក្សប្រឆាំងដើម្បីតម្រង់ទិសស្រុកខ្មែរទៅទិសប្រជាធិបតេយ្យពិត ប្រាកដឲ្យខានតែបាននៅអាណតិនេះ។ បើទោះបីជាហ៊ុនសែនមានរថគ្រោះច្រើនគ្រឿងមែនតែបេះដូងរបស់យុវជន ប្រៀបបានមានរថគ្រោះពីរគ្រឿងអញ្ចឹង។ ដូចច្នេះទឹកចិត្តនិងការប្តេជ្ញាចិត្តពិតជាខ្លាំងជាកាំភ្លើងនិងរថគ្គ្រោះរបស់ ហ៊ុនសែនទៅទៀត ពួកយើងរង់ចាំរថគ្រោះដែលបញ្ជារដោយទាហានដែលមានចិត្តមិនស្មោះចំពោះហ៊ុនសែន។

  3. chen​​ da says:

    រដ្ឋាភិបាលបានចល័តកងទ័ពស្រួច និងរថពាសដែកពីជាយដែននៃខេត្តព្រះវិហារមកទប់ទល់ជាមួយ​រាស្ត្រ​ស្លូតត្រង់ដែលគ្មានសព្វាវុធក្នុងដៃ ។សួរថា តើរដ្ឋាភិបាល ពិតជាមានបំណងចង់សម្លាប់ប្រជាជន​ខ្លួនឯង​ដូចប៉ុល ពតឬ ?បើសិនមានមហាបាតុកម្មផ្ទុះឡើង ។
    ការប្រើហឹង្សាបង្ក្រាបមិនអាចដោះស្រាយបញ្ហាបានទេ ប្រៀបដូចយកសាំងទៅជះលើភ្លើងដែល​កំពូង​ឆេះ វានឹងរុញច្រានប្រទេសជាតិធ្លាក់ក្នុងសភាពការណ៍​រិតតែធ្ងន់ធ្ងររហូតដល់ស្រោចស្រង់លែងបាន ។
    ដំណោះស្រាយល្អបំផុត គួរតែចរចាដោយសន្តិវិធីប្រកបដោយភាពអត់ធ្មត់ ដោយឈរលើផល​ប្រយោជន៍​ជាតខ្មែរ និងរាស្ត្រខ្មែរជាធំ ។

  4. mission impossible says:

    —————————
    khmer & world leaders, needs to pressures VNRP to stop intimidating governements, in which for mass rallies

    same, needs to hold mr. SR + KS for responsible for country destruction, peace & stability
    of course, bring them to UN war crimes to face justice

  5. socheat says:

    Khmer love Khmer , Khmer don’t kill Khmer anymore .