Thursday, 15 August 2013
មាស សុខជា និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈកិច្ចប្រឹងប្រែងបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេត លើភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែមុននៅតែបន្ត មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នឹងមកដល់រាជធានីភ្នំពេញវិញ បន្ទាប់ពីជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។
លោក Philip Sen មន្រ្តីទំនាក់ទំនងនៅការិយាល័យនៃអ្នកសម្របសម្រួលប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងកាលពីម្សិលមិញថាលោក សម រង្ស៊ី ដែលបានទៅចូលរួមពិធីមង្គលការកូនស្រី នៅសហរដ្ឋអាមេរិកបានឆ្លៀតជួបជាមួយមន្រ្តីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។ ជំនួបនោះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតបឋមដែលគាំទ្រការអះអាងជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជា លើលទ្ធផល ៦៨ អាសនៈទល់នឹង ៥៥ អាសនៈ។
ក្នុងអ៊ីមែលលោក Philip Sen តបមកភ្នំពេញ ប៉ុស្តិ៍ លោកមិនបង្ហាញសេចក្តីលម្អិតជុំវិញ «មន្រ្តីជាន់ខ្ពស់ពីនាយកដ្ឋានកិច្ចការនយោបាយរបស់អង្គការ សហប្រជាជាតិ បានជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី១២ សីហា នៅទីក្រុង ញូវយ៉ក»ទេ។ តែថា «តំណាងអចិន្រៃ្តយ៍រងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ»។
គណបក្សសង្គ្រោះជាតិបានបដិសេធមិនផ្តល់សេចក្តីលម្អិត នៃកិច្ចប្រជុំនោះទេ ហើយអ្វីដែលមាននៅក្នុងកិច្ចប្រជុំនោះនឹងជាយុទ្ធសាស្រ្ត របស់គណបក្ស នៅពេលលោក សម រង្ស៊ី អញ្ជើញមកដល់មាតុប្រទេសវិញនៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងការ តវ៉ាប្រឆាំងនឹងលទ្ធផលកាលពីថ្ងៃចន្ទ គណបក្សប្រឆាំងកាលពីម្សិលមិញបានដាក់បណ្តឹងផ្លូវការទៅ គ.ជ.ប ដោយអះអាងថា គណបក្សខ្លួនឈ្នះការបោះឆ្នោត ក្នុងចំនួនអាសនៈ ៦៣។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា បណ្តឹងមួយគឺពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត រីឯបណ្តឹងដទៃទៀតផ្តោតទៅលើករណីមិនប្រក្រតីនៃការបោះឆ្នោត។
លោកបន្តថា ភាពសំខាន់ចំពោះបណ្តឹងទីពីរគឺតួនាទីនៃទម្រង់បោះឆ្នោត ១១០២ របស់ គ.ជ.ប ដែលបុគ្គលិកខ្លួនបានកត់ត្រាលទ្ធផលនៅការិយាល័យ បោះឆ្នោតដែលមានលក្ខណៈសំខាន់ចំពោះភាពមិនប្រក្រតី។
លោកថ្លែងបន្តថា៖ «ប្រធាននឹងដាក់បណ្តឹងទីពីរ តាងនាមឲ្យគណបក្សពាក់ព័ន្ធនឹងទម្រង់ ១១០២។ គ.ជ.ប ត្រូវតែអនុញ្ញាតឲ្យមានការស៊ើបអង្កេតទៅលើទម្រង់ ១១០២»។
ក្រុមអ្នកសង្កេតការណ៍បាន សុំឲ្យមានការចេញទម្រង់ ១១០២ របស់ គ.ជ.ប ដែលអាចងាយស្រួលពិនិត្យភាពមិនប្រក្រតីជាមួយទម្រង់ ១១០៤ ដែលបំពេញនៅការិយាល័យបោះឆ្នោតនីមួយៗ ដោយមន្រ្តីសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយ។
មន្រ្តី ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានប្រាប់អ្នកកាសែតនៅក្រៅទីស្នាក់ការ គ.ជ.ប ថា គណបក្សប្រឆាំងចង់ឲ្យស្ថាប័នបោះឆ្នោតដែលគ្រប់គ្រងដោយរដ្ឋាភិបាលធ្វើការពិនិត្យយន្តការរបស់ខ្លួនឡើងវិញ។
លោកបន្តថា៖ «យើងត្រូវតែគោរពឆន្ទៈរបស់ប្រជាជនដែលបានបាត់បង់សិទ្ធិបោះឆ្នោត»។
គណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យស្ថាប័ននេះ រួមទាំងគណបក្សប្រជាជនកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនិងសុំឲ្យ គ.ជ.ប មានតួនាទីជាអ្នកសម្របសម្រួល។
លោក សុន ឆ័យ ថ្លែងថា វាជាក់ស្តែងត្រូវតែបង្កើតគណៈកម្មការបែបនោះក្នុងរយៈពេល ២០ ថ្ងៃទៀតក្នុងនោះ គ.ជ.ប ត្រូវតែស៊ើបអង្កេតលើបណ្តឹង។
ប៉ុន្តែ ការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជានិង គ.ជ.ប បង្ហាញភាពអវិជ្ជមានចំពោះការស្នើបង្កើតគណៈកម្មការនោះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា វាយឺតពេលណាស់ទៅហើយ មិនអាចបង្កើតគណៈកម្មការនេះបានទេ។
លោកថ្លែងថា៖ «ឥឡូវនេះ យើងបានចេញលទ្ធផលបឋមរួចហើយ។ ប្រសិនបើ [គណបក្សសង្គ្រោះជាតិ] មិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជ.ប ខ្លួនអាចដាក់បណ្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបាន»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងជាដដែលៗ អំពីទស្សនៈរបស់លោកចំពោះការទាមទារនេះថា គណៈកម្មការចម្រុះបែបនេះ អាចបង្កើតឡើងបានលុះត្រាតែ គ.ជ.ប ដើរតួនាទីសំខាន់ជាងគេ៕ PS
Please, U.N help Khmer country because U.N is god that help Khmer.
នៅលើលោកនេះ គ្មានទេយុត្តិធម៌!!! សូមកុំឆ្ងល់! អ្នកណាធំអ្នកនិងថា អាតូចតវ៉ាអាធំធាក់!
អារុក្ខអារក្សអ្នកតាម្ចាស់ស្រុកបរកែវបានមកពន្យល់សប្តពួកយើងថា អ្នកធំមានអំណាច មិនអាចឲ្យ
ការចាញ់ឆ្នោតនេះទៅភាគីដែលឈ្នះឆ្នោតបានជាដាច់ខាត ព្រោះថាលោកអ្នកធំនេះកំពុងនៅជាប់
ជំពាក់កិច្ចសន្យារំជើបរំជួលក្នុងប្រទេសមួយនេះជាមួយប្រទេសជិតខាង។ ដោយសាររឿងនេះទើប
ចេះតែបង្វែរទឹស។ ដូចនេះសូមបណ្តាមិត្តរួមពូជសាសន៍កុំទាន់កញ្ជ្រោលបោលខ្លាំងពេក រង់ចាំ
ពួកគេរកតំណោះស្រាយផ្ទៃក្នុងរួចសិន។ លោកតាម្ចាស់ស្រុកខ្សឹបប្រាប់ថាជំនួយ
ត្រូវតែមានចំណង និងចំណងនេះហើយដែលធ្វើឲ្យដំណើរការបោះ ឆ្នោត និងលទ្ធផលនៃការ
បោះឆ្នោតនេះមិនធម្មតា និងសូមទ្រឹងមួយរយៈពេលសិនចុះ។ រង់ចាំមានការចរចារដោយ
សម្ងាត់រវាងភាគីខ្មែរនិងខ្មែរ។
យើងចង់ចូលព្រៃបានលុះត្រាណាតែយើងហ៊ានអារសាច់បោះឲ្យខ្លាស៊ីមួយដុំនោះចុះ។
នេះហើយដំណោះស្រាយដោយសន្តិវិធី ។ បន្ទាប់មករដ្ឋត្រូវតែមានក្រុមអ្នកស្នេហាជាតិ អ្នកចេះ
អ្នកគិតពីផលប្រយោជន៍ជាតិ មិនមែនយកអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះមក
ធ្វើការទៀតទេ។ ព្រោះថាពួកអស់លោកនេះ គឺជាពួកគ្រាន់តែមានប្រវត្តចេញមកពីជំនាន់ខ្មែរក្រ
ហមប៉ុណ្ណោះ ។ ដូចនេះពួកនេះចង់ធ្វើធំវាយឬកបង្អួតប្រជាជនខ្មែរតែប៉ុណ្ណោះ បើពីរបៀបដឹកនាំ
របៀបគ្រប់គ្រង របៀបធ្វើឲ្យប្រទេសមានសាមគ្គីភាព ភាពស្រឡាញ់គ្នា សណ្ដោសគ្នា ជួយគ្នា
ការពារគ្នាដែលជាពូជសាសន៍ដូចគ្នា គឺគ្មានឡើយ ឲ្យតែជនបរទេសឲ្យលុយ ឲ្យសំណូក បញ្ជោរ
គឺសុខចិត្តផ្ដល់ដី ផ្តល់ទីកន្លែង ចេញបណ័ ឲ្យគេមករស់នៅលើទឹកដីខ្មែរយើងបានយ៉ាងស្រួល
ដោយមិនគិតអំពីផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្លួនឯងឡើយ។
យើងនិយាយមិនពិរោះទេ ប៉ុន្តែគិតថាជនរួមជាតិអាចយល់ ហើយដឹងច្បាស់អំពីស្ថានការណ៍
ក្រោយពីបានគិតនិងពិចារណានៅលើសំណេររបស់យើង។ យើងចង់និយាយនិងពន្យល់លំអិត
ឲ្យបានច្រើនថែមទៀតដើម្បីឲ្យបាន បានធូរស្បោយពីភាពតានតឹង
ព្រោះថាអ្វីៗវានឹងប្រព្រឹត្តទៅល្អប្រសើរនាពេលខាងមុខនេះ ហើយជនរួមជាតិពិតជាពេញចិត្ត
មិនខាននូវអ្វីដែលបងប្អូនជនរួមជាតិចង់បាន។
ក្នុងកាលៈទេសៈនេះ តើលោកសមរង្សីគួរចូលស្រុកឬទេ? តើចូលមកដើម្បីអ្វី?ចរចារឬបាតុកម្ម?
១. បើលោកសមរង្សីចូលមកដើម្បីចរចារជាមួយលោកហ៊ុន សែន គឺចូលមកក៍មិនថ្មីដែរ!!
២. បើចូលមកគ្មានគោលបំណងដើម្បីចរចារនិងដើម្បីបាតុកម្មគឺមិនគួរទាល់តែសោះ ។ លោកសមរង្សីគួរនៅក្រៅប្រទេសសិន។ អ្នកទទួលបន្ទុកដឹកនាំបាតុកម្មគឺលោកកឹមសុខាតែម្នាក់គឺគ្រប់គ្រាន់ហើយ។
៣. តើហេតុអ្វីបានជាលោកសមរង្សីដាច់ខាតនៅខាងក្រៅ ពីព្រោះនៅពេលបាតុកម្មកើតឡើងភ្លាម ក្រុមលោកហ៊ុន សែននឹងផ្តាច់ផ្លូវចូលក្រុង ផ្តាច់ប្រព័ន្ធទូរសព្ទ ផ្តាច់អ៊ិនធ័ណែត និងចាប់ចងភ្លាមដែរ។ នៅពេលដែលបក្ខពួកលោកហ៊ុន សែនចាប់ផ្តើមបង្រ្កាបបាតុករភ្លាម លោកសមរង្សីនៅក្រៅប្រទេសត្រូវបង្កើតក្រុមប្រឹក្សាសង្រ្គោះជាតិភ្លាម រួចប្តឹងអង្កការសហប្រជាជាតិ និងអំពាវនាវអោយដាក់ទណ្ឌកម្ម។ ចំណែកនៅក្នុងប្រទេសត្រូវប្រឹងប្រែងតស៊ូប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។
៤. នៅពេលបាតុកម្មកើតភ្លាម ក្រុមលោកហ៊ុនសែននឹងអនុវត្តឃុំឃាំងមេដឹកនាំសង្រ្គោះជាតិនៅក្នុងផ្ទះភ្លាមដែរ បូករួមទាំងផ្តាចប្រព័ន្ធទំនាក់ទំនងនោះ ក្រុមបាតុករទាំងអស់និងនៅឯកោរគ្មានទីពឹង។ ទន្ទឹមនេះពួកលោកហ៊ុន សែនប្រើប្រាស់ប្រព័ន្ធពត៌មានរបស់ខ្លួន ផ្សាយថា ពួកបាតុករព្រមចុះចាញ់ និងគណៈបក្សសង្រ្គោះជាតិបែកបាក់ព្រមចុះចូលរួមជាមួយពួកលោកហ៊ុន សែនដែរ។
៥. បើគ្មានអង្កការនៃក្រុមប្រឹក្សាសង្រ្គោះជាតិនៅខាងក្រៅទេ តើអន្តរជាតិទទួលជួយអ្នកណានិងអាចកៀបបក្ខពួកលោកហ៊ុន សៃនរបៀប នៅខណៈក្រុមបាតុករទូទាំងប្រទេសត្រូវបក្ខពួកលោកហ៊ុន សេនកាត់ជាកង់ៗ ឬបំបែកជាក្រុមតួចៗនះ????? ដោយផ្តាច់ផ្លួវ ប្រព័ន្ធទំនាក់ទំនង និងឃុំឃាំងពួកមេដឹកនាំនៅតែក្នុងផ្ទះ មិនអាចទំនាក់ទំនងគ្នាបាន។
បើអុងឡូវតេជោហ៊ានធ្វើដូច្នោះមែន គាត់ត្រូវប្រឈមមុខនឹងអន្តរជាតិ។មនុស្សឡប់សតិដូចគាត់កំពុងវង្វេងវង្វាន់មែនទែនហើយ។
Pingpong
You idealistic supporter is very well perfectly rights.
Sam Rainsy should be working outside the country and looking for help to Kem Sokha
inside . If Kem Sokha being in the trap of Hun Sen, so that Sam Rainsy can have an opportunity to request for help from the UN to resist with the conquer of Hun Sen
as possibility well on time. So Sam Rainsy should not return back to the Cambodia in this
moment at the situation of arm conflict with Hun Sen. He must waiting to request for help
from the UN to inside the country.
khmer & world leaders, needs to HOLD mr. SR + KS for responsible for country destruction and peace n stability, in which intimitadating governments for mass rallies.,
same, bring them to UN war crimes.,
khmer & worlds leader, needs to pressures VNRP to stop intimidation governments, in which for mass rallies