បណ្ដាញព័ត៌មាន អេ.ប៊ី.ស៊ី (ABC) ផ្សព្វផ្សាយប៉ុន្មានម៉ោងមុននេះថា រដ្ឋាភិបាលកម្ពុជា បានផ្អាកកម្មវិធីពីរនៃកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយប្រទេសអូស្ត្រាលី (Australia)។ កម្មវិធីទាំងពីរនោះ គឺរួមមានកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងសន្តិសុខផ្នែកនាវាចរណ៍តាមផ្ទៃសមុទ្រ។
ដោយ កេសរណ្ណីយ្យា
2013-08-15
RFA
មន្ត្រីនាំពាក្យក្រសួងការពារជាតិ នៃប្រទេសអូស្ត្រាលី ដែលស្រង់សម្ដីដោយ អេ.ប៊ី.ស៊ី ថ្លែងថា ពុំមានការផ្តល់ហេតុផលណាមួយចំពោះការសម្រេចផ្អាកកម្មវិធីសហប្រតិបត្តិការវិស័យយោធាទាំងពីរនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា ឡើយ។
កាលពីថ្ងៃទី១៣ ខែសីហា ក៏មានព័ត៌មានស្តីអំពីការផ្អាកលែងទទួលជំនួយយោធាអន្តរជាតិមួយចំនួន រួមទាំងជំនួយពីសហរដ្ឋអាមេរិក ផងដែរ។
ប៉ុន្តែ មន្ត្រីក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះព័ត៌មានទាំងនោះ ដោយបញ្ជាក់ថា៖ «កម្ពុជា មិនបានកាត់ផ្តាច់ ឬលុបចោលមិនទទួលជំនួយផ្នែកយោធាពីដៃគូអន្តរជាតិនានា មានសហរដ្ឋអាមេរិក ជាដើមនោះទេ ប៉ុន្តែបានពន្យារ»។
ទាក់ទិនបញ្ហានេះ លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈសារអ៊ីម៉ែល (Email) នៅល្ងាចថ្ងៃទី១៣ ខែសីហា បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានអះអាងបញ្ហានេះ ចំពោះស្ថានទូតសហរដ្ឋអាមេរិក ថា ការពន្យារពេលនេះ គឺរហូតដល់មានរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចំនួនប្រជាជនកម្ពុជាកើនដល់ជិត១៥លាននាក់
- សមត្ថកិច្ចនៅខេត្តស្វាយរៀងឃាត់រថយន្តដឹកអ្នកដំណើរមិនឲ្យមកភ្នំពេញ
- ពលរដ្ឋបារម្ភពីសង្វៀនជល់មាន់ភ្នាល់ដាក់ប្រាក់ខុសច្បាប់នៅខេត្តក្រចេះ
- ពលរដ្ឋនៅស្រុកត្រាំកក់ប្ដឹងថៅកែរោងចក្រថាបិទផ្លូវទឹកបណ្ដាលឲ្យលិចស្រូវ
- មជ្ឈដ្ឋានមួយចំនួនមិនពេញចិត្តនឹងគេហទំព័ររបស់ស្ថាប័នរដ្ឋ
- ពេទ្យសត្វចុះចាក់ថ្នាំការពារជំងឺសត្វពាហនៈនៅតាកែវនិងកំពត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- ពលរដ្ឋរិះគន់គុណភាពផ្លូវថ្នល់
- ឪពុករបស់លោក ហ៊ុន សែន ទទួលមរណភាព
កុំចង់ខ្លាំងជាមួយបង រ៉ាំ បូ ខ្មែរ
អាញ់មិនខ្ចីយកជាដាច់ខាត់
អាញ់ជំពាក់គុណតែពីរប្រទេសបានហើយ
នេះជាកល្បិចរបស់ម្ចាស់ឆ្កែបិទទ្វាវាយឆ្កែមិនចង់ឲ្យមានអ្នកខាងក្រៅមកជួយ។
ប៉ុន្តែកុំភ្លេចថាទ្វារបងបិទបានប៉ុន្តែគេអាលោតឆ័តយោងមកចាប់ម្ចាសឆ្កែបាន ហើយឆ្កែតែទាល់ច្រក
វាពិតជាបកខាំម្ចាស់វិញហើយ។
រាស្រ្តខ្មែចាំទុក ម្តងនេះអ្នកណាសុំបរទេសឲ្យផ្ដាច់ជំនួយ។
រាស្រ្តខ្មែចាំទុក ម្តងនេះអ្នកណាសុំបរទេសឲ្យផ្ដាច់ជំនួយ។