របាយការណ៍បង្ហាញថា ចំនួនពលករដែលត្រូវបានបញ្ចូនទៅក្រៅប្រទេសធ្លាក់ចុះពី១៦ ៩០០នាក់មកនៅ១១ ៩៤០នាក់។
ការធ្លាក់ចុះភាគច្រើននៅថៃនិងកូរ៉េខាងត្បូងដែលជាកន្លែងពលករចំណាកស្រុកស្របច្បាប់ធំបំផុតរបស់កម្ពុជា។
ការបញ្ជូនទៅប្រទេសថៃធ្លាក់ចុះ៣០ភាគរយគឺបាន៧ ៤២០ នាក់ធ្លាក់ចុះពី១០ ៥៨៣នាក់និងកូរ៉េខាងត្បូងធ្លាក់ចុះ២៧ភាគរយពី៦ ១៨៧នាក់មកនៅ៤ ៥០៣ នាក់។
ក្រសួងការងារឲ្យដឹងថា ពលករចំណាកស្រុកស្របច្បាប់កម្ពុជាមាន១២៥ ០០០នាក់ធ្វើការនៅកូរ៉េខាងត្បូង ម៉ាឡេស៊ី ថៃ និងជប៉ុន ហើយការប៉ាន់ប្រមាណអាចនំាចំណូលចូលស្រុកវិញ២០០លានដុល្លារក្នុងមួយឆ្នាំ។
ការធ្លាក់ចុះដោយសារការរួមចំណែករបស់រដ្ឋាភិបាលក្នុងការកែលម្អលក្ខខណ្ឌការងារក្នុងស្រុក។

Yeh… Ah Hun Sen
Hong.leng@ymail.com
“ការធ្លាក់ចុះដោយសារការរួមចំណែករបស់រដ្ឋាភិបាលក្នុងការកែលម្អលក្ខខណ្ឌការងារក្នុងស្រុក” ។
នេះជាសំដីដ៏គួរឲ្យខ្ពើម គេគួរតែចុះទៅខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តជាប់ទល់ដែន ថៃ គេនឹងបានដឹងថា អ្នកស្រុកអ្នកភូមិរត់ចោលស្រុកចង់អស់ហើយ ទៅធ្វើការខ្ញុំគេនៅថៃ ប៉ុណ្ណឹងហើយ នៅតែអួតទៀត ។ ពួកអាក្រុមអួត ។