លោក សម រង្ស៊ី ត្រឡប់​មក​ដល់​កម្ពុជា​វិញ

មេ​បក្ស​ប្រឆាំង​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រហែល ៩ និង ១៥​នាទី​ព្រឹក ដោយ​មាន​អ្នក​គាំទ្រ​ចាំ​ទទួល​នា​ខាង​មុខ និង​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ​ជាង ១​ម៉ឺន​នាក់ និង​អ្នក​យក​ព័ត៌មាន​ប្រមាណ ១០០​នាក់​ផង ព្រម​ទាំង​មាន​អ្នក​គាំទ្រ​ជាច្រើន​នាក់​នៅ​តាម​ដង​ផ្លូវ។

ដោយ អ៊ួន ឈិន
2013-08-15
RFA

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្ដាល​ហ្វូង​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៣។ RFA/Mom Sophon

ក្រោយ​ពេល​ចុះ​ពី​យន្តហោះ លោក សម រង្ស៊ី បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​កាល​ពី​ថ្ងៃ​ទី៦ សីហា ដើម្បី​ចូលរួម​មង្គល​ការ​កូន​ស្រី​នៅ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Related Articles

2 Responses to "លោក សម រង្ស៊ី ត្រឡប់​មក​ដល់​កម្ពុជា​វិញ"

  1. Real Khmerologist says:

    Bravo, H.E. president Sam Rainsy ! the people through out the entire nation are supporting you. Please do not backdown from your stand point. Our innocent people have been suffered for so long under the oppression and atrocity committed by the notorious dictator.
    Liberty and justice will prevail, and all the evil doers must be eliminated from this world.

  2. siwatha says:

    People are happy and showing their love support toward Mr. Sam Rainsy, its time to have a new change that what people wanted, no more land grabbing and intimidating from rich powerful family….People are tired of the samething for the last 28 years, there’s no competition!!