នៅក្នុងពេលមានព័ត៌មានថា កងកម្លាំងយោធាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាច្រកចូលសំខាន់ៗមកកាន់ទីក្រុង ត្រូវបានរដ្ឋាភិបាលកំពុងបង្កើនការចល័តទ័ព និងរថពាសដែកជាបន្តបន្ទាប់មកនេះ នៅខេត្តកំពត ក៏មានសេចក្ដីរាយការណ៍មកថា ទាំងកម្លាំងយោធាជើងគោក និងជើងទឹក ក៏ត្រូវបានគេដាក់ឲ្យនៅតាមតំបន់គោលដៅសំខាន់ៗដែរ។
ដោយ ម៉ម មុនីរតន៍
2013-08-16
RFA

១៦-សីហា-២០១៣៖ ម៉ារីនរបស់កងនាវាចរជើងទឹកវរព្រំដែន ២៤១ ត្រូវបានគេដាក់សំចតនៅផែខាងមុខសាលាខេត្តកំពត។ Photo: RFA
មន្ត្រីស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពត បានឲ្យដឹងថា កងកម្លាំងយោធារបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនការចល័តរបស់ខ្លួនបន្ថែមទៀត មកកាន់ទីរួមខេត្តកំពត ពីវរព្រំដែនកម្ពុជា-វៀតណាម។
ការបង្ហាញវត្តមានផ្នែកយោធារបស់ លោក ហ៊ុន សែន នេះ ត្រូវបានសង្គមស៊ីវិលដែលឃ្លាំមើលដំណើរនយោបាយរបស់កម្ពុជា ចាត់ទុកថា ធ្វើឡើងគឺចំពេលដែលស្ថានការណ៍បន្តតានតឹង ក្រោយថ្ងៃបោះឆ្នោត និងពុំមែនជាការចៃដន្យនោះឡើយ ដែលថាការពង្រឹងយោធានេះ គឺដើម្បីរក្សាសន្តិសុខរបស់ជាតិនោះ។
លោក យន់ ផល្លី អ្នកស្រាវជ្រាវមកពីអង្គការ លីកាដូ ប្រចាំខេត្តកំពត និយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងយោធាទាំងជើងទឹក និងជើងគោក ត្រូវបានគេពង្រាយបន្ថែមទៀតចូលមកទីរួមខេត្តកំពត ប្រមាណ ៦០នាក់ បន្ថែមលើកម្លាំងដែលមានស្រាប់។ លោកបន្តថា កម្លាំងទាំងអស់ត្រូវបានគេយកចេញពីវរការពារព្រំដែនគោក ៦០១ នៅចំណុចទាន់ហន់ និងលក ជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងវរព្រំដែនទឹកអង្គភាព ២៤១។ លោកបន្តថា ការចល័តនេះធ្វើឡើងយ៉ាងស្ងប់ស្ងាត់ នៅតាមតំបន់គោលដៅសំខាន់ៗរបស់ខេត្ត។
បើទោះជាមានការរឹតបន្តឹងផ្នែកយោធាយ៉ាងនេះក្ដី ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តកំពត និយាយថា គេហាក់ពុំមានការភ័យខ្លាចឡើយ ព្រោះភាពតានតឹងផ្នែកនយោបាយនេះ ទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយវិញ។ ហើយទំនងបញ្ហានេះនឹងមិនប៉ះពាល់ដល់សហគមន៍របស់គេនោះទេ។
ច្រានចោលបញ្ហាដែលថាមានការចល័តកម្លាំងយោធានេះ ស្នងការនគរបាលខេត្តកំពត លោក ថ្លាង ភារិន្ទ អះអាងថា ពុំមានការពង្រាយសមត្ថកិច្ចដូចការរកឃើញនោះឡើយ។
ចំណែកមេបញ្ជាការជើងទឹកវរព្រំដែន ២៤១ លោក ណុប សារឹម ឲ្យដឹងថា គ្រប់កម្លាំងប្រដាប់អាវុធដែលបានដាក់ពង្រាយនេះ ពុំមែនធ្វើឡើងចំពេលស្ថានការណ៍មានភាពតានតឹងទេ។ លោកបញ្ជាក់ថា អ្វីដែលកងទ័ពជើងទឹកដាក់ពង្រាយនៅតាមតំបន់គោលដៅ គឺដើម្បីការពារសុវត្ថិភាព និងសន្តិសុខដល់ពលរដ្ឋ ទៅតាមការព្យាកររបស់ឧតុនិយមអំពីបញ្ហាព្យុះប៉ុណ្ណោះ។
លើសពីនេះ ប្រភេទម៉ារីន របស់កងនាវាចរជើងទឹក ត្រូវគេយកមកសំចតនៅផែខាងមុខសាលាខេត្តកំពត អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ការចតម៉ារីន ដែលពុំធ្លាប់មាននេះ ត្រូវបានពលរដ្ឋនៅខេត្តកំពត សន្និដ្ឋានថា នេះទំនងជាការដាក់ដើម្បីគំរាមក្រុមអ្នកតវ៉ាប្រឆាំងលទ្ធផលឆ្នោត ជាជាងការពារសន្តិសុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចំណាត់ការរបស់បក្សសង្គ្រោះជាតិក្រោយពេល គ.ជ.ប.ប្រកាសលទ្ធផលឆ្នោត
- បក្សប្រឆាំងច្រានចោលការដោះស្រាយបណ្ដឹងករណីក្នុងខេត្តចំនួន៣
- យុវជន៤នាក់ត្រូវឃាត់ខ្លួនចោទពីបទញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យផ្ដួលរដ្ឋាភិបាល
- ក្រសួងព័ត៌មានអំពាវនាវឲ្យពលរដ្ឋបន្តរក្សាភាពស្ងប់ស្ងៀម
- សកម្មជនបក្សសង្គ្រោះជាតិនៅកំពតអះអាងថាមានជនប្លែកមុខប៉ងធ្វើឃាត
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រកាន់ជំហរឲ្យកម្ពុជាបោះឆ្នោតសាជាថ្មី
- លោក សម រង្ស៊ី រក្សាជំហររកយុត្តិធម៌និងបដិសេធលទ្ធផលបោះឆ្នោត
- បក្សសង្គ្រោះជាតិនឹងបន្តការចរចាទៅតាមឆន្ទៈរបស់ពលរដ្ឋ
- គ.ជ.ប.ចាប់ផ្ដើមដោះស្រាយបណ្ដឹងបក្សសង្គ្រោះជាតិចំនួន១៧បណ្ដឹង
អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា
ជាតិឬ????
គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!
ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ
និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។
សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា
អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត
ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។
ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌
ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?
ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព
របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ
គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក
ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ
បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។
សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!
ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា
អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក
ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ
និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក
យើង។
ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ
ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ
ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?) ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
តៗគ្នាជារៀងរហូត។