គណ​បក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ នៅ​ថ្ងៃ​ស្អែក

ថ្ងៃ សៅរ៍ 17 សីហា 2013
ដោយ គឹម យុទ្ធណា
RFI

បន្ទាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ច្រានចោល​បណ្តឹង​ស្នើឱ្យ​ដោះស្រាយ​ផ្ទៀងផ្ទាត់​នៅ​ភាពមិនប្រក្រតី​នៃ​កាបោះឆ្នោត​កាលពី​ម្សិលមិញ​មក។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​បន្ត​នៅ​ថ្ងៃស្អែក​ជា​បន្ត ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ។

ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ។ Siv Channa/RFI

សេចក្តីរាយកាណ៍របស់​ គឹម យុទ្ធណា

(01:57)

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិនិត្យ និង​រៀបចំ​បណ្តឹង​ដើម្បី​ដាក់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃស្អែក បន្ទាប់ពី​ប​ពាក្យបណ្តឹង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​របស់​គណបក្ស​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រេច​មិន​ដោះស្រាយ។

 
លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ​នេះ​ថា ក្រុមប្រឹក្សា​អ្នកច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជំនាញ​ផ្នែក​បោះ ឆ្នោត​កំពុងតែ​ពិនិត្យ​និតិ​វិធី​នៃ​អង្គហេតុ និង​អង្គច្បាប់ ដើម្បី​បង្ហាញថា​បណ្តឹង​ពី​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត គឺ គ ជ ប មិនបាន​ធ្វើការ​ដោះស្រាយ ដោយ​គោរព​ទៅតាម​និតិ​វិធី​ច្បាប់​នោះទេ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ប្រកបដោយ​ភាពយុត្តិធម៌។
 
លោក​បញ្ជាក់ថា ក្រុមអ្នកច្បាប់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​រក​មូលដ្ឋាន​នៃ​អង្គហេតុ និង​អង្គច្បាប់​ព្រមទាំង​ភស្តុតាង​បន្ថែមទៀត​ដើម្បី​ឲ្យ​បណ្តឹង​របស់​គណបក្ស​មាន​ទង្ង​ន់ និង​សុពលភាព ដើម្បី​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់​យុត្តិធម៌​ទៅលើ​ពាក្យបណ្តឹង។
 
គួរ​បញ្ជាក់ថា មាន​បណ្តឹង​ចំនួន១៧ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ទៅកាន់​គណកម្មា ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ធ្វើការ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះ ឆ្នោត។ ប៉ុន្តែ​ប​ណឹ្ត​ង​ចំនួន​ជា​ផ្លូវការ​ចំនួន១៤ត្រូវបាន គ ជ ប សម្រេច​បដិសេធ​មិន​ដោះ ស្រាយ ដោយបាន​បញ្ចប់​និតិ​វិធី​ដោះស្រាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ នេះ​បើតាម​ការអះ អាង​របស់​លោក គួ​យ ប៊ុន​រឿន ហើយ​បាន​ហៅ​ការបដិសេធ​នេះ​ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទទួលយកបាន​នោះទេ។
 
មាន​បណ្តឹងធំៗពីរ គឺ​ទី១ បណ្តឹង រួម​ទូទាំងប្រទេស​របស់​គណ​កប្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​រាប់លាន​នាក់ និង​បណ្តឹង​ទាក់ទង​នឹង​ការចេញ​ទំរង់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដល់ អ្នកបោះឆ្នោត​មិន​ត្រឹមត្រូវ រួមទាំង​បណ្តឹង​ទឹកខ្មៅ​លុប លាង​មិន​ជ្រេះ។ ចំណែក​ទី២ គឺ​បណ្តឹង​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការរាប់​សន្លឹកឆ្នោត នៅ​ខេត្ត​ចំនួន១៥ទូទាំងប្រទេស។
 
ដោយឡែក​អគ្គលេខាធិកា​រដ្ឋា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​បានប្រកាសថា ខ្លួន​បាន​ត្រៀម​ទទួល​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់ គ ជ ប ចាប់ពី​ថ្ងៃទី​សុក្រ​ទី ១៦ ដល់​ថ្ងៃ​ច័ន្ទ​ទី១៩ខែសីហា​នេះ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

12 Responses to "គណ​បក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ នៅ​ថ្ងៃ​ស្អែក"

  1. i says:

    voir la refuge de NEC , la grande manifestation est inevitable, si tous les habitants de phnom penh et d ‘autres viennent des provinces decendrent dans les rues de capitale, je pense meme dieu a eu peur , les force de l’orde ne tirer pas sur les foulles sauf les polices de vietcon qui viennent aider hun sen, car hun sen a eu la doute sur ses troubles actuellement…

  2. Strey Khmer says:

    I don’t believe the judges in Cambodia, because they lives under dictator Hun Sen.
    So they cannot release the fair justice for the people, if they do so, their lives must be in the serious bad conditioner of being endangers situation by Hun Sen’s sweep away.
    So it is hopeless that in Cambodia has fair justice for anybody in their daily living with the
    dark dream of dictator leadership’s power.

  3. Strey Khmer says:

    Only UN can help sault this complicate problem of fraud the ballots by sneaky NEC for Hun Sen. However, Hun Sen is using all his power to cover up his crime stealer, not to be opened
    in the public sphere until the last day of his power finishing.

  4. siwatha says:

    No more strongman…for Mr. Hun Sen! People starting to realize who he really is…..Manipulated! Intimidated! Cheated! Greeds!

  5. Former Hia lola says:

    If the opposition wins election:
    – All Chinese and Vietnamese busines companies would move out from Cambodia.
    – Cambodia will lose 90% income to the country.
    – The new government will increase the salery to the workers.
    – All the western countries need productions from China. So they cannot invest anything in Cambodia without involving with China.
    -Cambodia will have a big disaster.
    * Hun Sen is not good, but Sam Rainsy is a lot worst.

  6. Neak ta says:

    Former Hia lola, you forgot to talk about politic. Do you know what hapens at that time?
    – Thailand want Preah Vihea, even Angkor Vat too. Vietnam doesn’t want to give Khmer Krom land and island back to Sam Rainsy.
    – So, Thai will attack Cambodia from the West, and Vietnam will attack from the East. So the East side of Mekong river will go to Thailand, and the West side will go to VN.
    – The Western countries would do business with Cambodia that has 15 million people or with Thai-Viet who’s population 160 million people????

  7. Strey Khmer says:

    All Rights, most of military are busy to protect Hun Sen’s power and family. Hun Sen is preparing to use Cambodia’s soldiers to have war with Cambodian people without protection
    the country from the foreigners invader. Hun Sen invade the civil right of his own people,
    and he has allowed to Thai and VN invading for the country of Cambodia. So that we need
    change the dark dream of dictator who cares only his own benefit in his life.

  8. ឥន្ទទំនាយ says:

    លោកFormer Hia lolaនិងលោកNeak taពិតជាវិភាគបានត្រឹមត្រូវមែនសូមគាំទ្រ!

  9. Tapo says:

    Hi Neakta & Hia Lola,
    Both of you need to keep your short sighted views to yourself.
    If your are well informed of the news in Cambodia I believe you would not comment the way you just did. Cambodian people need a real leader who cares for her citizen. HS, his family and his cronies along with his Oknhas have robbed Cambodia’ wealth so many years. It is time for them to listen and respect khmer majority. Enemy from outside is much easier to defend then enemy within.
    Stop using unfounded excuse tactics to frighten public so this dictator can hold on the power and continue to destroy Khmer Nation with their institutional corruption manners.

  10. Anonymous says:

    I support your idea, Tapo! 28 years in the office, it’s enough no matter what.

  11. pp says:

    if you get new one worst than an old one ,you should get the old one better.
    I think sam rasay is not a good leader . he is a bad politic, the way he talk and the way he
    did.Just only distroy country.

  12. ហាស ហា ហាស ហា ហា នរណាជាអ្នកដឹកនាំល្អ ឬ នរណាជាអ្នកដឹកនាំអាក្រក់នោះ

    ចិត្តយើងគ្រប់ៗគ្នាបានដឹងច្បាស់ណាស់រួចទៅហើយ វា

    ដូចគ្នាដែរទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងអណតិ្តនេះ តើនរណាឈ្នះ

    និងនរណាចាញ់នោះសួរប្រជាពលរដ្ធទូទាំងនរគរទៅ ។

    វាក៏ជាគួរអោយអស់សំនើចណាស់សំរាប់វាគ្មិនខ្ឡះដែលចេះTapping ជា Font ខ្មែរតែមិនខំលើកតំកើងអក្សរសាស្រ្តជាតិរបស់ខ្លួនសោះ។ សំរាប់ខ្ញុំវាមិនសូវចេះភាសាបរទេសជ្រៅជ្រះនោះទេ ប៉ុន្តែខ្ញុំបានធ្វើការអោយBBC ទាំងភាសារបស់ខ្ញុំ រដាក់រដុបដូចក្មេងថ្នាក់ទីមួយអញ្ចឹងហេតុនេះហើយទើបខ្ញុំមិនសូវយល់នៅអត្ថន័យរបស់អស់លោកវាគ្មិនខ្លះដែលបានសរសេរនៅខាងលើ ។