គ.ជ.ប សម្រេច​ច្រាន​ចោល​បណ្តឹង​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

Friday, 16 August 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

IMG_8304

បណ្តឹងដែលបិទលើក្តារព័ត៌មាននៅទីស្នាក់ការកណ្តាល គ.ជ.ប ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ធ្វើ​ការ​បដិសេធ​ចោល​បណ្តឹង​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​ក្នុង​រឿង​បន្លំ​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដែល គ.ជ.ប ​អះ​អាង​ថា ផ្ទុយ​នឹង​គតិ​ច្បាប់។

ការ​សម្រេច​ច្រាន​ចោល​នេះ បន្ទាប់​ពី គ.ជ.ប បាន​បើក​សវនាការ​សាធារណៈ​មួយ​កាល​ពី​ម្សិល​មិញ ដែល​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​លើ​បណ្តឹង​នានា។ ប៉ុន្តែ​​ តំណាង​បក្ស ប្រឆាំង​​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់​ពី គ.ជ.ប. បាន​បដិសេធ​មិន​ព្រម​ពិនិត្យ​ឡើង​វិញ​នូវ​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បាន​មក ​ពី​ទម្រង់​ដើម។

បណ្តឹង​ចំនួន ១៧ ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​​​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី គ.ជ.ប បាន​ចេញ​លទ្ធផល​បណ្តោះអាសន្ន​​​កាល​ពី​ថ្ងៃ​ចន្ទ។ ហើយ​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​​មួយ​នេះ មាន​រយៈ​ពេល ២០ ថ្ងៃ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ ​មុន​ពេល​លទ្ធផល​ចុង​ក្រោយ​​ត្រូវ​ប្រកាស​​​នៅ​ថ្ងៃទី ៨ កញ្ញា។

តាម​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​លទ្ធ​ផល​នៃ​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ឃើញ​ថា ភស្តុតាង​ដែល​ឈ្មោះ កែវ ភីរម្យ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្តឹង​តវ៉ា ទៅ​នឹង​លទ្ធផល​បណ្តោះ​អាសន្ន នៅ​មណ្ឌល​ក្រចេះ គ្មាន​ប្រែ​ប្រួល​ឡើយ គប្បី គ.ជ.ប បដិសេធ​ចោល​ជា​អសារបង់។

គ.ជ.ប បាន​អះអាង​ថា តាម​ពាក្យ​បណ្តឹង និង​ចម្លើយ​របស់​ឈ្មោះ កែវ ភីរម្យ មិន​មាន​បញ្ជាក់​អំពី​ភាព​មិន​ប្រក្រតី របស់​គណៈកម្មការ ឬ​សមាជិក​គណៈកម្មការ​ដែល​ធ្វើ​ខុស​ពី​កាល​បរិច្ឆេទ ដែល​ខុស​ពី​កន្លែង​ដែល​មាន​ការ​ប្រព្រឹត្ត​ខុស ពី​ឈ្មោះ និង អាសយដ្ឋាន​នៃ​សាក្សី ព្រម​ទាំង​ឯកសារ ឬ​ភស្តុតាង​ដទៃ​ទៀត ស្រប​តាម​មាត្រា ១១៤ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ឡើយ។

ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​និយាយ​ថា ខ្លួន​ទទួល​បាន​បណ្តឹង​ស្តី​ពី​ភាព​មិន​ប្រក្រតី​ចំនួន ៩២៨៦ ករណី មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត​។ ខេត្ត ក្រចេះ គឺជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត ដែល​មាន​ជម្លោះ​ខ្លាំង នៅ​ក្នុង​ការ​បោះឆ្នោត ហើយ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា វា​ជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​ចំនួន ៧ ដែល​ខ្លួន​គួរ​តែ​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង ចំនួន​ដែល​បង្ហាញ​នៅ​ក្នុង​លទ្ធផល​បោះឆ្នោត​បឋម។

 

What Next?

Recent Articles

2 Responses to "គ.ជ.ប សម្រេច​ច្រាន​ចោល​បណ្តឹង​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ"

  1. siwatha says:

    The most irreguar is in Battambang province…Corrupted officals there manipulated!

  2. បរកែវ- រតនៈគិរី says:

    អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា

    ជាតិឬ????

    គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!
    ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ
    និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។
    សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា
    អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត
    ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។
    ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌
    ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?
    ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព
    របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ
    គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក
    ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ
    បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។
    សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!
    ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា
    អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក
    ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ
    និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក
    យើង។
    ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
    ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
    សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
    ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
    ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
    ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
    តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
    ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
    អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
    ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
    ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ
    ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ
    ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?) ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
    នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
    មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
    ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
    ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
    ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
    តៗគ្នាជារៀងរហូត។