Friday, 16 August 2013
សេត គឹមសឿន និង ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈទីបំផុតរាត្រីនៃស្នាមញញឹម និងទឹកភ្នែកអមដោយសំឡេងស្រែកហ៊ោកញ្ជ្រៀវរបស់ក្រុមសិល្បករសិល្បការិនីនិងមហាជនបានបន្លឺឡើងកាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ក្នុង «កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣»។ នៅពេលនេះលោកអ្នកពិតជាបានដឹងទាំងអស់គ្នាថាតើតារាចម្រៀង តារាសម្តែងនិងសិល្បកររូបណានឹងក្លាយជាម្ចាស់ពានតារាល្បីនិងមានប្រជាប្រិយភាពបំផុតទាំង៣៣រូបនៅក្នុងឆ្នាំ២០១៣។
ជាមួយនឹងស្នាមញញឹម និងការស្លៀកពាក់ចម្រុះយ៉ាងទាន់សម័យ មិនចាញ់តារាបរទេស អ្នកសិល្បៈប្រុសស្រីស្រស់ស្អាត និងស្រស់សោភា ប្រមាណជិត៤០០នាក់ រួមជាមួយនឹងអ្នកជំនួញធំៗសរុបប្រមាណ៥០០នាក់បានមកស្ថិតនៅក្រោមដំបូលតែមួយ ជាមួយនឹងការពិភាក្សាគ្នាយ៉ាងរីករាយនៅសាលមហោស្រពកោះពេជ្រមុនពេលប្រកាសលទ្ធផលគួរឲ្យរន្ធត់ និងរីករាយនៃអ្នកគ្រងតំណែងពានរង្វាន់ប្រជាប្រិយប្រចាំឆ្នាំមកដល់សិល្បករសិល្បការិនី។
ភ្លេងបានបន្លឺឡើង លទ្ធផលម្ចាស់ពានទាំង៣៣ត្រូវបានប្រកាស!ទី១ពានរង្វាន់ពិធីការិនីទូរទស្សន៍ឆ្នើមប្រចាំឆ្នាំ២០១៣ បានលើអ្នកនាង យុគ ចិន្តា (ស៊ីធីអិន)។ ពានពិធីករទូរទស្សន៍ឆ្នើមប្រចាំឆ្នាំ២០១៣ បានលើលោក ជា វិបុល (ប៉ុស្តិ៍លេខ៣)។
ទី២ ពានរង្វាន់រឿងភាគទូរទស្សន៍ឆ្នើមប្រចាំឆ្នាំបានលើរឿង «កែវភ្នែក» និងរឿង«ពន្លកស្នេហ៍ក្បែរជាយដែន» របស់ទូរទស្សន៍បាយ័ន។
ទី៣ ពានរង្វាន់កម្មវិធីកម្សាន្តផ្សាយផ្ទាល់ បានលើកម្មវិធី តន្ត្រីថ្ងៃអាទិត្យ របស់ស៊ីធីអិន។ ពានរង្វាន់ក្រុមកំប្លែងល្បីប្រចាំឆ្នាំ បានលើក្រុមកំប្លែងស៊ីធីអិន គឺក្រុមនាយពាក់មី ។ ពានរង្វាន់ពិធីការិនីប្រជាប្រិយ បានលើកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន (អតីតម្ចាស់ពានឆ្នាំ២០១២) និងពានរង្វាន់ពិធីករប្រជាប្រិយឆ្នាំ២០១៣បានលើលោក តាប៊ុយ។
ទី៤ ពានរង្វាន់កិត្តិយសអមតៈ បានលើលោក ម៉ៅ អាយុទ្ធ អ្នកស្រី អ៊ឹម ចំរើន លោក ទិត្យ ថាវរិទ្ធ ជំនាញគ្រប់ការផលិត លោក ប៉ន ស្រីមៅ និងអ្នកគ្រូ អ៊ុយ លតាវណ្ណៈ។
ដោយឡែកពានរង្វាន់តារាជោគជ័យរបស់ស្រាបៀរ ABC អ្នកឧបត្ថម្ភកម្មវិធីបានលើតារាសម្តែង អ៊ុន សិទ្ធា។ ពានរង្វាន់អ្នកនិពន្ធបទភ្លេងឆ្នើមប្រចាំឆ្នាំបានលើលោក សួន ពិសិដ្ឋ។ ពានរង្វាន់អ្នកនិពន្ធឆ្នើមបានលើអ្នកស្រី ប៉ុល ពិសី។
ពានតន្រ្តីសម័យឆ្នើមប្រចាំឆ្នាំ បានទៅលើក្រុមតន្រ្តីចចកសមុទ្រ។ ពានក្រុមចម្រៀងសម័យឆ្នើម បានទៅលើក្រុមរាំ បែបយុវវ័យUtopia។ ពានចម្រៀងសម័យប្រជាប្រិយបានទៅលើតារាចម្រៀងប្រជាប្រិយអ្នកស្រីហ៊ឹម ស៊ីវន។
ពានចម្រៀងសម័យសំឡេងពីរោះប្រចាំឆ្នាំបានទៅលើតារាចម្រៀងមាស សុខសោភា។ ពានចម្រៀងសម័យសំឡេងពីរោះប្រចាំឆ្នាំ បានទៅលើតារាចម្រៀងលោក ខេមរៈ សិរីមន្ត។ ពានកិត្តិយសអមតៈសម្រាប់សិល្បករសិល្បការិនីជើងចាស់ប្រចាំឆ្នាំទី១បានទៅលើតារាសម្តែងជើងចាស់អ្នកស្រីឌី សាវេត ទី២ អ្នកស្រី សៀង ចាន់ធី ទី៣ លោក ហួ ឡាវី ទី៤ លោកគ្រូ ប្រាក់ប៊ន និងទី៥អ្នកគ្រូ អ៊ាង ម៉ាឡៃ។
ពានតួឯកស្រីឆ្នើមប្រចាំឆ្នាំ បានទៅលើម្ចាស់ជើងញញឹមស្រស់កាលពីឆ្នាំកន្លងទៅអ្នកនាង កែវ ពេជ្រពិសី។ ពានតួឯកប្រុសឆ្នើមប្រចាំឆ្នាំបានទៅលើតារាសម្តែងក្រមិចក្រមើមលោក ប៉ែន ចំរ៉ុង។ ពានតួឯកសំខាន់ឆ្នើមប្រចាំឆ្នាំស្រីបានទៅលើតារាសម្តែងឆ្នាស់ឆ្នើមរមែងជួបស្នេហ៍មិនសមប្រកបនាង ស្វែងសុជាតា។ ពានតួឯកសំខាន់ឆ្នើមប្រុសប្រចាំឆ្នាំបានទៅលើតារាសម្តែងជើងចាស់លោក ជា សំណាង។
ពានអ្នកដឹកនាំរឿងឆ្នើមប្រចាំឆ្នាំ បានទៅលើអ្នកស្រីពាន់ ភួងបុប្ផា។ ពានភាពយន្តលេចធ្លោប្រចាំឆ្នាំ បានទៅរឿង កុមារី២៥ឆ្នាំ។
តារាសម្តែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំបានទៅលើតារាទ្រូងសិចស៊ីកញ្ញា ព្រីម លីហ្សា។ តារាសម្តែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំបានទៅលើតារាសម្តែង ប៉ែន ចំរ៉ុង៕

ពានរង្វាន់អ្នកវិភាគតាមទូរទស្សន៌ បានទៅ អាឆ្កែ ជុំ កុសល អាឆ្កែ សយ សុភាព អាឆ្កែ សត្យា រក្ស អាឆ្កែ សម ឆាយ៉ា ឬអាឆ្កែ ឈឹម ផលវរុណ ????????
កម្មវិធីអីគេ?
កម្មវិធី អាណាចាក់តារាឆ្នាំ២០១៣។