ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013
http://vodhotnews.com
យុវជនបួននាក់ដែលអាជ្ញាធរចាប់ខ្លួន (រូបថត តាត ឧត្ដម)
យុវជន៤នាក់ដែលអាជ្ញាធរចោទថា មានគម្រោងចែកខិតប័ណ្ណ ប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយ កាលពីព្រលប់ថ្ងៃសៅរ៍ម្សិលមិញ។
តាមអ្នកយកព័ត៌មានរបស់VOD លោក តាត ឧត្តម ដែលតាមដានព្រឹត្តិការណ៍នេះ ឲ្យដឹងពីជនសង្ស័យទាំង៤នាក់នោះ ត្រូវបានបញ្ជូនទៅដល់ពន្ធនាគារព្រៃស ប្រហែលជាម៉ោង៦ ថ្ងៃសៅរ៍ ទី១៧ ខែសីហា ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ សួរដេញដោលពេញមួយថ្ងៃ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះមានឈ្មោះ លោក ទុត ច័ន្ទបញ្ញា លោក ហ៊ើញ បូរិន កញ្ញា ឡុង លីឆេង និងកញ្ញា សុខ ដាលីន ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បន្ទាប់ពីមានគម្រោងទិញផ្កា និងទឹកសុទ្ធ ចែកជូនក្រុមនគរបាល ទាហាន នៅម្តុំស្ថានីយ៍រថភ្លើងនៅរាជធានីភ្នំពេញ។
ប៉ុន្តែគម្រោងនោះត្រូវបានលុបចោលវិញ ដោយសារអ្នករៀបចំកម្មវិធីត្រូវចាប់ខ្លួន។
បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ អះអាងថា ជនសង្ស័យទាំងនោះ មានបំនងចែកខិតប័ណ្ណ ដល់កងកម្លាំងប្រដាប់អាវុធ ដែលចល័តការពារសន្តិសុខ ក្រោយការបោះឆ្នោត ឲ្យទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ បានហៅចំណាត់ការនោះថា ជារូបភាពគំរាមកំហែង បំបាក់ស្មារតីយុវជន។
លោក អំ សំអាត បន្តថា ក្នុងចំណោមយុវជនពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួននោះ ពួកគេកំពុងតែជិះម៉ូតូ ដែលមានដៃកាន់បាច់ផ្កា។ លោកអំពាវឲ្យតុលាស៊ើបអង្កេតករណីនេះ ឲ្យបានស៊ីជម្រៅ ដើម្បីធានាយុត្តិធម៌ដល់ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
La justice est deja injust,hun sen a cree le ministere de l’injustice pour les pauvres inocences quelle tristesses pour le peuple khmer,.
he was playing with fire -, he was deserved to be in jail for along times,
khmer governments, needs to go after ring leaders in USA,
asks USA to cooperate – to extradite the ring leader to face justice in cambodia
no excuses, no mercy ,, no bailed out
ខ្ញុំគិតថាកាយវិការក្នុងការបង្កើតសន្តិភាពដោយមិនឲ្យប្រើអំពើហឹង្សាវាមិនមែនជាទោសធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញកម្ពុជាត្រូវការអ្នកដែលមានកាយវិការសន្តិភាពដូចក្រុមនិសិត្សនេះណាស់។ ទស្សនៈ សន្តិភាពវាជួយឲ្យកម្ពុជាជាសផុតពីអំពើហឹង្សារដែលវានិងអាចកើតឡើងចុះបើគ្រាន់តែគ្នាមាន ឧត្តមគតិក្នុងការចូលរួមសង្គមតាមរយះអំពាវនាវដើម្បីឲ្យប្រទេសមានសន្តិភាពមិនខុសនោះទេ៕ សូមរដ្ឋាភិបាលមេត្តាគិតឡើងវិញ។
រដ្ឋាភិបាលថោកទាបណាស់ចាប់មនុស្សមិនមានកំហុស។ យុវជនអើយក្រោកឡើងទាមទាយុត្តិធម៌ឲ្យបាន។
ប្រជាធិបតតេយ្យម៉វាអី ស្វ័យកាំភ្លើងដាក់កញ្ចឹងករឲ្យវាហើយទៅ កុំបាញ់នាំតែខាតគ្រាប់។
រដ្ឋាភិបាលកំពុងតែឡប់វិលក្បុងហើយ! បាតដៃប្រឡាក់ឈាម! ឈាមស្រែកស្បែកហៅ!
អ្នកមានបាបកម្មត្រូវតែទទួលបាប មិនអាចធ្វើបុណ្យលាងបាបបានដាច់ខាត។ បាបនិងបុណ្យដូច
ទឹកនិងប្រេង មិនអាចរលាយចូលគ្នាបានទេ។ បើបាបខ្លួនឯងហើយ កុំនាំគេឲ្យសាងបាបថែមទៀត។
បើអ្នកមិនចេះគិតពិតជាបាបកម្មអូសទាញឲ្យធ្លាក់រណ្តៅនរកអាសូរ្យកាយនិងតិរច្ឆានងើបមិនរួច
រាប់ពាន់អសង្ខ័យ។ អ្នកដែលល្អគឺអ្នកចេះទទួលស្គាល់ការពិត ចេះទទួលកំហុស។
ប៉ូលិសពូជអាល្ងង់ខ្លៅហ៊ុនសែន វាថាបាច់ផ្កាជាការញុះញង់ប្រដាប់អាវុធ
ចឹងប្រជាជនខ្មែរគួរឱ្យគ្រាប់កាំភ្លើងទៅវាវិញ ទើបវាថាជាបាច់ផ្កា !!!
នៅស្រុកខ្មែ ម្ខាងនោះ ឡប់អស់ហើយ។
អ្នកចល័តទ័ព រចពាសដែក លួសបន្លា ខែល ដំបង……មធ្យោបាយហឹង្សាចូលក្រុងមិនទទួលទោស វាបែជាអ្នកផ្សព្វផ្សាយអហឹង្សាជាប់ទោសទៅវិញ។
បើអញ្ចឹងម៉េចមិនចាប់ព្រះសង្ឃបំបិទវត្តរឺយកវត្តធ្វើគុកទៅ ព្រោះលោកសង្ឃផ្សព្វផ្សាយធម៏អហឹង្សាដែហ្នឹង។ ស្ទីលបែបនេះកើតមាននៅជំនាន់ ទ្រឿង ម៉ិញយ៉ាង ហ៊ុំលោកឲ្យនៅក្នុងវត្ត ។ ប្រហែលដល់ពេលប្រវត្តិសាស្រ្តជាន់ដានចាស់ហើយ។
បើឲ្យផ្កា ទទួលទោស ចុះរូបសញ្ញាបក្សមួយនោះ ទេពតាបាចផ្កាដែរ ម៉េចមិនដាក់ទោសបក្សមួយនោះផង។
លំអៀងឡប់ ឡប់លំអៀង។