ថ្ងៃ អាទិត្យ 18 សីហា 2013
ដោយ ស៊ុន មេសា
RFI
ក្នុងសិក្ខាសាលាស្តីពីដំណោះស្រាយបច្ចេកទេសចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត នៅព្រឹកថ្ងៃទី១៨ សីហានេះ ប្រធានគណកប្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យគណបក្សកាន់អំណាចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តការចរចារស្តីពីដំណោះស្រាយនៃភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការអំពាវនាវនេះត្រូវបានធ្វើឡើង បន្ទាប់ពីភាគីនៃគណកប្សឈ្នះឆ្នោតក្នុងសភាទាំងពីរបានបែខ្នងដាក់គ្នា។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថ្លែងនៅក្នុងសន្និសិទកាសែតនៅព្រឹកថ្ងៃអាទិត្យ ទី ១៨ សីហា។ RFI/Siv Chana
ប្រធានគណកប្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវយ៉ាងទទួចឱ្យគណបក្សប្រជាជនកម្ពុជា បន្តការចរចារឡើងវិញ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ភាពមិនប្រក្រតីដែលជាដើមចម នៃភាពតានតឹងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោត
ការអំពាវនាវយ៉ាងនេះរបសប្រធានគណកប្សប្រឆាំង ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីអំពីការដោះស្រាយផ្នែកបច្ចេកទេសចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលដឹកនាដោយលោក សម រង្ស៊ី និងលោក កឹម សុខា។
នៅក្នុងសិក្ខាសាលារយៈពេលជិត២ម៉ោង លោក សម រង្ស៊ី បាននិយាយចំៗ អោយ គណបក្សប្រជាជនកម្ពុជា ចូលរួមដោះស្រាយរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។
គួររំលឹកថា កន្លងមកគណកប្សកាន់អំណាច និងគណបក្សប្រឆាំងធ្លាប់ចូលរួមចរចារបង្កើតគណៈកម្មការចម្រុះចំពោះកិច្ចមួយក្នុងគោលដៅដោះស្រាយភាពមិនប្រក្រតីជាច្រើនដែលត្រូវបានលើកឡើងដោយគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល។
ដំណើរការនៃការបង្កើតគណៈកម្មការនេះបានជាប់គាំងនៅទ្រឹងមួយកន្លែងវិញ នៅពេលនេះ ព្រោះតែការខ្វែងគំនិតគ្នាលើវត្តមាននៃការចូលរួមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ទោះយ៉ាងណាក៏ដោយ ការអំពាវនាវរបស់លោក សម រង្ស៊ី នៅព្រឹកមិញនេះ ជាការអំពាវនាវផ្ទាល់មាត់ តាមរយៈសិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។ គ្មានការបញ្ជាក់ពីថ្នាក់ដឹកនាំនៃគណបក្សជំទាស់មួយនេះ ថាពួកគេនឹងធ្វើលិខិតផ្លូវការទៅកាន់គណបក្សប្រជាជនកម្ពុជាឡើយ។ ភ្លាមៗ បន្ទាប់ពីការអំពាវនាវរបស់លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានថ្លែងថា គណបក្សរបស់លោកមិនទាន់ទទួលបានលិខិតស្នើណាមួយនៅឡើយទេ។
គួរបញ្ជាក់អោយដឹងផងដែរថា នៅក្នុងសិក្ខាសាលានៅព្រឹកមិញនេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញអោយឃើញថា ខ្លួនគួរតែបានឈ្នះទទួលអាសនៈមួយបន្ថែមទៀតនៅក្នុងមណ្ឌលខេត្តកណ្តាល។ សិក្ខាសាលានោះត្រូវបានរៀបចំធ្វើនៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងសង្កាត់ចាក់អង្រែលើដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ តំណាងអង្គការសង្គមស៊ីវិល និងអ្នកកាសែតជាច្រើន។ នៅឯខាងក្រៅទីស្នាក់វិញ សកម្មជនគណបក្សសង្គ្រោះជាតិ ជាង១០០នាក់បានជួបជុំគ្នារង់ចាំស្តាប់លទ្ធផលនៃសិក្ខាសាលា៕
កុំចង់ចូលរួមជាមួយបក្សលោកសែនអី…
ហេតុ? គិតសិន…CPP អាចជាស្រីស្អាត បើ CNRP ចូលនោះ គឺ CPP ផ្អែមល្ហែម រួចបញ្រ្ចកស្រា
អោយស្រវឹង ញាត់សាច់មាន់ ញាត់ជ្រូកខ្វៃឆ្ងាញ់មួយពេលហ្នឹង ដេក…ស្អែកឡើងភ្ញាក់ខ្លួន
អស់ខោអស់អាវអស់កាបូបលុយអស់កាតអស់គ្រឿងអលង្ការអស់អាលិញ!
ដូច្នេះ បើ CPP ជាស្រីទេពធីតាធុនហ្នឹង មុននឹងស្និទ្ធនាង យើងត្រូវបង្ហាញថាយើងជាបុរស
ពិតមានគោលដៅច្បាស់លាស់ម៉ឺងមាត់ មានអនាគត មានសមត្ថភាពធ្វើរឿងគ្រប់យ៉ាង
មានការទំនាក់ជាមួយមនុស្សល្អ មានអ្នកគាំទ្រ ប្រកាន់ជំហររឹងជាមួយនឹងភាពល្អគ្រប់
បែបយ៉ាង បង្ហាញថាជាមនុស្សប្រុសដែលមិនឈ្លក់នឹងខ្លួនស្រី មានឧត្តមគតិត្រឹមត្រូវ
ចង់បានតែអ្វីដែលល្អ ចូលចិត្តតស៊ូភាពពិបាកជាទីបំផុត…ធ្វើយ៉ាងម៉េចអោយស្រីទេពធីតា
នោះយល់ពីភាពពិតយើង ទើបអាចស្និទ្ធគ្នានាំគ្នាអភិវឌ្ឍ លុះក្ស័យអើយ…!
ហាស ហាស ហាស ហាស ហាស ហាស…មនុស្សស្រីប្រភេទកាកី ប្រភេទយក្ស ប្រភេទ
អ្វីក៍ដោយ វាទាមទារត្រូវភាពជាបុរសពិតបង្ហាញទៅនាង ទើបនាងអត់ហ៊ានធ្វើអីផ្តេសផ្តាស!
Your comment is correct all corners I agree
ទៅទ្រក្ដរគេបរទេស ទើបត្រឡប់មកធ្វើស្លូតអាឆ្កែកញ្ចាស់បរទេស។
បើមិនឲ្យចូលម៉េចបាន បើកំពុងតែចង់អំណាចសឹងស្រក់ទឹកមាត់។មានតែរាស្រទេដែលចាញ់់បោកពួកនយោបាយ ពួកយើងប្រមាត់ដីវានៅតែប្រមាត់ដីអញ្ចឹង កុំជោរ។
ពាក្យថាយុត្តិធមរបស់លោកប្រធានសមរង្សី តាមមើលសំដៅតែទៅលើការទាមទារចង់ធ្វើនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។ សូមលោកប្រធានក៏ដូចជាបងប្អូនដែលនៅក្នុងបក្សសង្រោះជាតិមេត្តាពិចារណាផងថា ប្រជាជនដែលស្រលាញ់និងស្មោះត្រង់ជាមួយបក្សប្រជាជន និងស្រលាញ់ជាតិមានច្រើនលើសបក្សសង្រ្គោះជាតិ។ ការភ័ន្តភាំងរបស់មនុស្សមួយចំនួនដែលបានបោះឱ្យបក្សសង្រ្គោះជាតិ គឺជាការស្តាយក្រោយរបស់អ្នកទាំងនោះ។ ការខឹងនិងដៃជើងឬសមាជិករដ្ឋាភិបាល និងការមិនបានស៊ីជម្រៅពីទិសដៅកែលម្អរបស់បក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិ ទី៥ គឺការស្តាយក្រោយ។. យើងមិនចង់ឱ្យមនុស្សមួយក្តាប់តូចនោះនាំយើងទៅដល់ស្ថានភាពអេហ្សិបនោះទេ។ យើងមិនចង់បូជាសម្រាប់ការ
ដណ្តើមតំណែងនាយករដ្ឋមន្រ្តីពីសែនឱ្យស៊ីនោះឡើយ។ សូមកុំមើលងាយកូនខ្មែរក្នុងស្រុកថាល្ងង់ទាំងអស់នោះ។
ពួកយើងទេតើដែលជាអ្នកជាប់គុកច្រវាក់មានករណីខ្ខលោះស្លាប់ជំនួស ចំណែកពួកនយោបាយ គេតែងត្រូវរូវគ្នាវិញនៅពេលអំណាចបានចែករូចហើយ ពីព្រព្រោះពួកនេះគ្មានមួយណាស្រឡាញ់ជតិដូចគរថាទេ សូមជ្រាប គួឲ្យព្រោះតែជោរតាមគេរួចទៅហើយ ចុះទឹក្រពើរឡើងលើខ្លាសូមពិចារណា។
ត្រឹមត្រូវព្រោះគាត់ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំំទ្រឲ្យគាត់ធ្វើជានាយករដ្ឋមន្រ្តី ឯលោក ហ៊ុន សែន ចាញ់ឆ្នោតត្រូវចុះចេញពីតំណែង និងប្រគល់អំណាចជូនអ្នកឈ្នះឆ្នោតនៅទីស្តីការគណរដ្ឋមន្រ្តី តាមការសន្យា ។ បើមិនដូច្នោះទេ សង្រ្គាបស៊ីវិលនឹងកើតមានឡើងព្រោះសន្ទុះប្រជាពលរដ្ឋឡើងដល់ ១០០០ អង្សាហើយ
គណបក្សសង្គ្រោះជាតិពន្លឿនការចរចារជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពី UN បដិសេធសំណើររបស់ខ្លួន
(ចេញផ្សាយថ្ងៃទី 17-08-2013, 12:27 pm) | ដោយ៖ អភិសេរី វឌ្ឍនៈ
យុទ្ធនាការក្រោយការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សំដៅធ្វើយ៉ាងណាស្វែងរកអ្នកគាំទ្ររបស់ខ្លួនដើម្បីប្រឆាំងលទ្ធផលឆ្នោតនៃអាណត្តិទី៥ឆ្នាំ២០១៣នេះ។ ដោយគណបក្សសង្គ្រោះតែងតែស្រមើស្រមៃថាគណបក្សខ្លួនជាអ្នកឈ្នះឆ្នោតនោះ ដូច្នេះហើយបានជាគណបក្សប្រឆាំងមួយនេះ រមែងប្រឆាំងលទ្ធផលឆ្នោតបណ្ដោះអាសន្នរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក កឹម សុខា អនុប្រធាគណបក្សសង្គ្រោះជាតិ ក្នុងពិធីជួបសំណេះសំណាលនិងថ្លែងអំណរគុណអ្នកគាំទ្រខ្លួនក្នុងខេត្តកំពង់ចាមលោកបានលើកឡើងថា «ប្រទេសកម្ពុជាត្រូវតែកែទម្រង់រៀបចំសភាអោយក្លាយជាសភាតំណាងប្រជាពលរដ្ឋមិនមែនសភាតំណាងបក្សនោះទេ។ ប្ដូរសមាសភាព គ.ជ.ប ដាក់បុគ្គលឯករាជ្យ»។
លោក កឹម សុខា ក៏បានសរសេរក្នុងបណ្ដាញសង្គមចុះផ្សាយក្នុងថ្ងៃនេះដែរថា «តាមការស្ទង់មតិរបស់លោក បានរកឃើញថាមន្ត្រីរាជការ៧០% ដូចជាកងម្លាំងប្រដាប់អាវុធ ប៉ូលីស និងប៉េអឹម ទោះបីគេគាបសង្កត់ពួកគាត់ក៏ដោយ ក៏មន្ត្រីរាជការនៅតែបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីទទួលបានប្រាក់ខែ ១ លានរៀល»។
ដោយឃើញថា អង្គការសហប្រជាជាតិបដិសេធនូវសំណើររបស់ខ្លួន ទើបគណបក្សសង្គ្រោះបន្ទន់ឥរិយាបទខ្លះ ហើយងាកមករកតុចរចារឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយទាក់ទងនឹងលទ្ធផលឆ្នោតដែលមានភាពមិនប្រក្រតីមួយចំនួនដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានអះអាង។
លិខិតដែលចុះហត្ថលេខាដោយលោក សុន ឆ័យប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៥ ខែសីហា បានស្នើសុំទៅឯកឧត្តម ជាម យៀប ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា កម្មវត្ថុស្នើបន្តកិច្ចប្រជុំការងារនៃគណបក្សទាំងពីរពាក់ព័ន្ធការបោះឆ្នោតដែលប្រព្រឹត្តិទៅនៅមន្ទីររដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៣។
ក្រុមអ្នកវិភាគនយោបាយវិវត្តក្នុងប្រទេសកម្ពុជា បានធ្វើសេចក្តីកត់សំគល់ថា ស្ថានការណ៍នយោបាយនាពេលនេះគឺមិនមែនគណបក្សប្រជាជនជាអ្នកកាន់អំណាចទេ គឺកូនសោសន្តិភាពស្ថិតនៅក្នុងកណ្ដាប់ដៃគណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះគួរតែពិចារណាផ្ដោតសំខាន់ ទៅលើបញ្ហាសន្តិសុខសណ្ដាប់ធ្លាប់ ហើយងាកមករកតុចរចារឡើងវិញចៀសវាងការធ្វើបាតុកម្មដែលនាំអោយមានការកើតចលាចលក្នុងប្រទេស៕
ពាក្យថាយុត្តិធមរបស់លោកប្រធានសមរង្សី តាមមើលសំដៅតែទៅលើការទាមទារចង់ធ្វើនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។ សូមលោកប្រធានក៏ដូចជាបងប្អូនដែលនៅក្នុងបក្សសង្រោះជាតិមេត្តាពិចារណាផងថា ប្រជាជនដែលស្រលាញ់និងស្មោះត្រង់ជាមួយបក្សប្រជាជន និងស្រលាញ់ជាតិមានច្រើនលើសបក្សសង្រ្គោះជាតិ។ ការភ័ន្តភាំងរបស់មនុស្សមួយចំនួនដែលបានបោះឱ្យបក្សសង្រ្គោះជាតិ គឺជាការស្តាយក្រោយរបស់អ្នកទាំងនោះ។ ការខឹងនិងដៃជើងឬសមាជិករដ្ឋាភិបាល និងការមិនបានស៊ីជម្រៅពីទិសដៅកែលម្អរបស់បក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិ ទី៥ គឺការស្តាយក្រោយ។. យើងមិនចង់ឱ្យមនុស្សមួយក្តាប់តូចនោះនាំយើងទៅដល់ស្ថានភាពអេហ្សិបនោះទេ។ យើងមិនចង់បូជាសម្រាប់ការ
ដណ្តើមតំណែងនាយករដ្ឋមន្រ្តីពីសែនឱ្យស៊ីនោះឡើយ។ សូមកុំមើលងាយកូនខ្មែរក្នុងស្រុកថាល្ងង់ទាំងអស់នោះ។
លោកនិយាយបានល្អ
ឣាចម៍ឣីទេ! ឣាកូនខ្មែរបំផ្លាញជាតិ ឣ្ហែងគិតថាមានតែពួកឣ្ហែងទេឬឣី? ដែលចេះឡើងសន្ទុះ១០០០
ឣង្សានោះចុះប្រជាជន ដែលគេចូលចិត្តគណបក្សប្រជាជន ពួកគាត់មិនមែនជាម្ចាស់ឆ្នោតទេឬឣី?
Bullshit, don’t use the Arab Model of self-destruction and vanishing!!!
ស្តាយណាស់ ប្រសិនបើលោកហ៊ុនសែន មិនបានស្នើសុំឱ្យព្រះមហាក្សត្រ លើកលែងទោសដល់លោកសមរង្ស៊ីទេ បញ្ហាក៏គ្មានកើតឡើងដូចបច្ចុប្បន្ននេះដែរ។
១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
សូមជម្រាបទៅលោកប្រធានសមរង្សិថាបក្សប្រជាជនគេចង់បង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ព្រោះគេដឹងថាខ្លួនចាញ់ឆ្នោតហើយដូច្នេះទាន់គេមានគជបជួយបន្លំសន្លឹក ឆ្នោតនិងទាហានទ្រាបត្រាជួយការពារអំណាចឲ្យ ហើយប្រសិនបើទុកពេលតទៅមុខទៀតនោះ បក្សប្រជាជននិងបាត់បង់ឧកាស ដូច្នេះបក្សប្រជាជនគេបង្ខំឲ្យគជបប្រញប់ប្រញាលប្រកាស លទ្ធផលចុងក្រោយឲ្យបានឆាប់ហើយបន្ទាប់មកបក្សប្រជាជននិងបង្ខំបង្កើតរដ្ឋាភិបាលថ្មីដោយ មិនរង់ចាំបក្សប្រឆាំងនោះទេ ហើយប្រសិនបើបក្សប្រជាជនបង្កើតរដ្ឋាភិបាលហើយនោះនោះបក្ស ប្រជាជនកាន់តែមានឥទ្ធិពលលើកងទ័ពពេលនោះប្រសិនបើបក្សប្រឆាំងធ្វើការតវ៉ានោះគេងាយ និងបង្ក្រាបណាស់។ ដូច្នេះខ្ញុំសូមជូនយោបល់ទៅបក្សប្រឆាំងថាសូមបក្សប្រឆាំងប្រញាប់ដាក់ថ្ងៃ ធ្វើបាតុកម្មអហិង្សាឲ្យបានឆាប់រហ័ស ព្រោះបើធ្វើបាតុកម្មក្រោយការប្រកាសលទ្ធផលចុងក្រោយ និងការបង្កើតរដ្ឋាភិបាលថ្មីហើយនោះនោះមិនមានឥទ្ធិពលនោះទេ។ សូមធ្វើបាតុកម្មឲ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបានដើម្បីឲ្យអន្តរជាតិបានចូលរួមនិងអាចធ្វើការបោះឆ្នោតសារជាថ្មី។