Monday, 19 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដោយសារតែការច្រានចោលរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ទៅលើបណ្តឹងទាំងអស់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតកន្លងទៅ កាលពីចុងសប្តាហ៍ គណបក្សប្រឆាំងកាលពីម្សិលមិញបានបង្ហាញភ័ស្តុតាង អំពីភាពមិនប្រក្រតីពាក់ព័ន្ធទៅនឹងការបោះឆ្នោតដោយលើកយកមណ្ឌលមួយចំនួនធ្វើជាទឡ្ហីករណ៍បញ្ជាក់ អំពីភាពមិនប្រក្រតីទាំងនោះ ដែលធ្វើឲ្យគណបក្សនេះបាត់បង់អាសនៈរបស់ខ្លួន។
នៅក្នុងសិក្ខាសាលាមួយពីម្សិលមិញមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា រួមជាមួយនឹង តំណាងពីអង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានរិះគន់ទៅលើដំណើរការផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត របស់ គ.ជ.ប ជាពិសេសកង្វះឆន្ទៈរបស់ស្ថាប័ននេះក្នុងការបើកកញ្ចប់សុវត្ថិភាព ដើម្បីផ្ទៀងផ្ទាត់ទៅនឹងលទ្ធផលដូចដែលប្រកាសដោយគណៈកម្មាធិការបោះឆ្នោតឃុំ និងខេត្ត។
គណបក្សសង្គ្រោះជាតិក៏បានបង្ហាញផងដែរ អំពីការសិក្សាករណីមួយនៅខេត្ត កណ្តាលដែលតួលេខផ្ទាល់របស់គណបក្សបង្ហាញថា គណបក្សនេះឈ្នះបានចំនួន ៧ អាសនៈ មិនមែន ៦ អាសនៈដូចលទ្ធផលប្រកាសបច្ចុប្បន្ននេះទេ ហើយលោក សម រង្ស៊ី ប្រដូច គ.ជ.ប ទៅនឹងចោរដែលបានលួចហើយ តែមិនព្រមបង្ហាញអ្វីនៅក្នុងកញ្ចប់នោះ ដើម្បីពិនិត្យមើលថា ខ្លួនមិនបានលួច។
លោក សម រង្ស៊ី បានថ្លែងសំដៅទៅលើឯកសារចម្បងៗ ដែលបានកត់ត្រាថា ៖ «នេះបង្ហាញថា [គ.ជ.ប] បានធ្វើអ្វីមួយមិនល្អ នៅពេលដែលពួកគេមិនព្រមបើកកញ្ចប់សុវត្ថិភាព «ក» នោះ»។
លោក សម រង្ស៊ី បានបន្តគំរាមជាថ្មីម្តងទៀតថា នឹងធ្វើបាតុកម្មតវ៉ាលើបញ្ហានេះ ប្រសិនបើបញ្ហាភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយ ប៉ុន្តែ លោកថ្លែងដែរថា លោកនឹងរង់ចាំអង្គុយជជែកជាមួយគណបក្សកាន់អំណាច ដើម្បីចរចារកដំណោះស្រាយចំពោះភាពមិនប្រក្រតីនេះជាមុនសិន។
អ្នកសម្របសម្រួលរបស់អង្គការខុម ហ្វ្រែល លោកស្រី គង់ រ៉ាវិន ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះបានគាំទ្រជំហររបស់លោក សម រង្ស៊ី ស្តីពីឯកសារចម្បងទាំងនោះ។
លោកស្រី គង់ រ៉ាវិន បានថ្លែងថា ៖ « ដើម្បីតម្លាភាព គ.ជ.ប គួរតែធ្វើអ្វីដែលខ្លួនត្រូវតែធ្វើ ដើម្បីឲ្យមានទំនុកចិត្តពីគណបក្សនយោបាយ ហើយ [គួរតែ] បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់មើល»។
លោកស្រី រ៉ាវិន បន្ថែមថា ៖ «ប្រសិនបើយើងពិនិត្យទៅលើសន្លឹកឆ្នោតមិនបានការ គ.ជ.ប គួរតែបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតមិនបានការ»។ ព្រោះថា «សន្លឹកឆ្នោតមិនបានការអាចជាសន្លឹកឆ្នោតបានការសម្រាប់គណបក្សហើយអាចធ្វើឲ្យគណបក្សមួយទៀតបាត់បង់អាសនៈវិញក៏ថាបាន»។
អ្នកស្រាវជ្រាវឯករាជ្យ លោក Shiro Harada សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Tokyo University បានថ្លែងថា ការស្រាវជ្រាវផ្ទាល់របស់លោកបានបញ្ជាក់អំពីការឈ្នះនៅក្នុង ខេត្ត កណ្តាលមួយអាសនៈទៀត។ លោកថ្លែងថា ការពិនិត្យទៅលើឯកសារដើមឡើងវិញ គឺមានសារៈសំខាន់ណាស់។
លោកថ្លែងនៅក្នុងអ៊ីមែលថា៖ «តាមរយៈទស្សនវិស័យបច្ចេកទេស ការធ្វើការប្រៀបធៀប គឺសំខាន់មិនអាចខ្វះបានសម្រាប់ការផ្ទៀងផ្ទាត់។ ពិតណាស់ កាលពីម្សិលម៉្ងៃនៅ គ.ជ.ប អ្នកចូលរួមអាចធ្វើការប្រៀបធៀបតួលេខនៅក្នុងទម្រង់ ១១០៤ របស់គណបក្សសង្គ្រោះជាតិ និងទម្រង់ ១១០២ និង ១១០៨ របស់ គ.ជ.ប សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្ត កណ្តាលនោះ កំហុសមួយចំនួនអាចនឹងរកឃើញនៅក្នុងតួលេខរបស់ គ.ជ.ប»។
លោកបន្ថែមថា ៖ «ភាពអាចជឿជាក់បាននៃឯកសារចម្បងគឺជាការសំខាន់បំផុតដែល ត្រូវយកមកផ្ទៀងផ្ទាត់។ ដើម្បីធានាភាពត្រឹមត្រូវខ្ញុំសូមឲ្យ គ.ជ.ប បង្ហាញតួលេខពាក់ព័ន្ធនឹងការិយាល័យបោះឆ្នោតទាំងអស់»។
ទោះយ៉ាងណាក្តី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សុកុលៈ ទីប៉ោ បានថ្លែងកាលពីម្សិលមិញថា កញ្ចប់សុវត្ថិភាព «ក» មិនអាចនឹងបើកបាននោះទេ ប្រសិនបើមិនមានភ័ស្តុតាងរឹងមាំ ដើម្បីបង្ហាញអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរទេនោះ។
លោកថ្លែងបន្តថា ៖ «ប្រសិនបើបណ្តឹងដែលដាក់ដោយគណបក្សនយោបាយមិនមានភ័ស្តុតាងរឹងមាំនិងច្បាស់លាស់ គ.ជ.ប នឹងមិនសម្រេចបើកកញ្ចប់សុវត្ថិភាព «ក» នោះទេ»។
ទោះយ៉ាងណាក្តីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា ភ័ស្តុតាងគឺមានលើសពីភាពគ្រប់គ្រាន់ទៅទៀត ដើម្បីបង្ហាញអំពីភាពមិនប្រក្រតី ហើយដែលភ័ស្តុតាងមួយចំនួននោះត្រូវបានដាក់ទៅ គ.ជ.ប ហើយ ប៉ុន្តែស្ថាប័នបោះឆ្នោតនេះជា «ឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា»។
លោកថ្លែងបន្តថា ៖ «យើងបានផ្តល់ភ័ស្តុតាងមួយចំនួន។ ប្រសិនបើភ័ស្តុតាងរបស់យើងរឹងមាំក៏ដោយ គ.ជ.ប នៅតែច្រានចោលបណ្តឹងរបស់យើងដោយគ្មានហេតុផល»។
ដោយឥឡូវនេះ គ.ជ.ប បានបង្ហាញជំហរថាវាយឺតពេលណាស់ទៅហើយ មិនអាចបង្កើតឲ្យមានគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យបាន ជម្រើសចុងក្រោយរបស់គណបក្សនយោបាយ គឺត្រូវដាក់បណ្តឹងរបស់ខ្លួនទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្នុង រយៈពេល ៧២ ម៉ោង។
ប៉ុន្តែទោះយ៉ាងណា លោក យឹម សុវណ្ណ មិនមានសុទិដ្ឋិនិយមថា គណបក្សរបស់លោកនឹងទទួលលទ្ធផលល្អ ពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញលើសពី គ.ជ.ប នោះទេ។
លោក យឹម សុវណ្ណ បានថ្លែងបន្តថា៖ «តាំងពីពេលចាប់ផ្តើម យើងបានផ្តួចផ្តើមបង្កើតឲ្យគណៈកម្មការ [ស៊ើបអង្កេតឯករាជ្យ] មួយ ប៉ុន្តែពួកគេបានអូសបន្លាយពេលវេលាពួកគេបានពន្យារពេលម្តងហើយម្តងទៀតដូច្នេះអ្នកឃើញហើយ ពួកគេមិនចង់ដោះស្រាយបញ្ហាទេ។ដូច្នេះ យើងនឹងជ្រើសរើសជម្រើសចុងក្រោយរបស់យើងហើយឥឡូវនេះការធ្វើបាតុកម្មនឹងចៀសមិនរួចទេ»។
លោកបន្តថា៖ «យើងគិតថា យើងនឹងមិនទទួលបានការកាត់ក្តីយុត្តិធម៌នោះទេ។ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញគឺដូចតែគ្នា។ ស្ថាប័ននេះនឹងតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងថា គណបក្សនៅតែបើកចំហចំពោះការចរចា ប៉ុន្តែបានអះអាងថា ការពិភាក្សាណាមួយលើបញ្ហាភាពមិនប្រក្រតីនឹងត្រូវតែមានការចូលរួមពី គ.ជ.ប។
លោកបានបន្ថែមថា ការចរចាលើការបង្កើតរដ្ឋាភិបាលថ្មីនឹងមិនតម្រូវឲ្យមានការចូលរួមពីគ.ជ.ប ទេ៕ PS
រាយការណ៍បន្ថែមៈ Abby Seiff, Stuart White និង ជាង សុខា
ចោរមិនដែលសាភាព ថាខ្លួននឹងជាចោរនោះទេ
តើក្រុមគ្រួសាររបស់ លោក អីម សួស្តី និង លោក ទេព នីថា ជាជនជាតិអ្វីដែរ? ហើយមានអារម្មណ័បែបណា នៅពេលដែល មេគ្រួសារត្រូវបានគេជេរដូច្នោះ?
វាធម្មតាហើយដែលថាមនុស្សលោកភាគតិចណាស់និយាយថាខ្លួនបានធ្វើខុសហើយទទួលស្គាល់ នូវកំហុសរបស់ខ្លួន តែពួកគេមិនអាចគិចផុតពីច្បាប់ធម្មជាតិដែលខ្លួនមិនអាចនិយាយភូតភនិងកុហក់ ខ្លួនឯងបាន។ រាល់ទង្វើរដែលខ្លួនឯងបានធ្វើបើទោះបីជាខុសឬត្រូវគឺមានតែខ្លួនឯងទេជាអ្នកដឹងបើ ទោះបីជាគ្មាននណាដឹកក៍ដោយ ហើយនិងរស់នៅដោយគ្មានសេចក្តីសុខក្នុងផ្លូវចិត្តនោះទេប្រសិនបើ បន្លំការពិតដើម្បីយកឈ្នះដៃគូរប្រគួតនោះ។
Pourquoi votre site n’a pas cité la parole de monsieur Sam Rainsy à l’issue du séminaire tenu hier à son QG à Chak Angrè? où il a appelé le PPC à revenir à la table de négociation afin de trouver la sortie de crise. La radio RFI en khmer a quand m^me émis la propre voix de Monsieur le Chef de file de l’opposition.
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។
Hell will be waiting for them, but first for 2 man Suor Sdei and Nitha are going first.
We should send IM Soursdey and Tep Nitha to court next day. They are great robbers.