សង្គមស៊ីវិលព្រួយបារម្ភអំពីការ ការចោទយុវជន ៤នាក់ ពីបទញុះញ៉ុង របស់សមត្ថកិច្ច

ថ្ងៃ ចន្ទ 19 សីហា 2013
ដោយ ជា ប៊ុនធឿន
RFI

សង្គមស៊ីវិល​កំពុង​តែ​បន្ត​តាម​ដាន​សំណុំ​រឿង​ចាប់​ខ្លួន​យុវជន​៤​នាក ដែល​អជ្ញាធរ បាន សង្ស័យថា បាន​ញុះ​ញ​ង់​​ទៅ​ដល់​កងកំលាំងប្រដាប់អាវុធ ឱ្យ​ប្រើ​អំពើ​ហិង្សា ឈាន​តៅរក​ផ្ដួល​រលំ​រដ្ឋាភិបាល​។ ដោយ​បច្ចុប្បន្ន ក្រុមសង្គម​ស៊ីវិល យល់​ថា យុវជនទាំងនោះ​គ្មាន គោល​បំណង​អ្វី ផ្ដួល​រំលំ​រដ្ឋាភិបាលឡើយ។

សង្គមស៊ីវិលនាំគ្នា​បន់ស្រន់​ដើម្បី​សុំសន្តិភាព​​នៅវត្តភ្នំ(​រូបភាពឯកសារ) RFI/ Siv Chana

សេចក្តី​រាយការ​ណ៏របស់​ ជា ប៊ុនធឿន

(02:08)

សង្គម​ស៊ី​វិល និង​គណបក្សសង្គ្រោះជាតិ កំពុងតែ​បន្ត តាម​ដានសំណុំ​រឿង ចាប់​ខ្លួន យុវជន ៤ នាក់ ដែល​អជ្ញាធរ សង្ស័យថា បាន​ញុះញ៉ុង​ទៅដល់​កំលាំង​ប្រដាប់​អាវុធ ឱ្យ​ប្រើ​ហិង្សា។ លោក អ៊ូ វិរៈ​ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស CCHR ដែល​តាមដាន​រឿង​នេះ បាន​យល់​ថា ក្រុម​យុវជន​ចំនួន​៣​នាក់ ដែល​ក្នុង​ចំណោម​នោះ មិន​មាន​អ្វីពាក់ព័ន្ធ​ដូច​ដែល​សមត្ថកិច្ច បាន​សង្ស័យ​នោះ​ទេ។

ក្នុង​នាម​សង្គមស៊ីវិល ដែល​តាមដាន​រឿង​នេះ​លោក​មាន​ការព្រួយ​បារម្ភ​អំពី​ការដាក់​ទោស​យុវជន​ខាងលើ។ ដោយ​លោក បង្ហាញ​ថា​បាន​យុវជន​ចំនួន បី​នាក់​ក្នុង​ចំណោមនោះ គ្មាន​អ្វីពាក់​ព័ន្ធនឹង​រឿងញុះញ៉ុង និង​ពាក់​ព័ន្ធ​នឹង លោក​សួន សរីរ​ដ្ឋាឡើយ។ លោក រម្លឹក​ថា ផ្ទុយ​ទៅវិញ នៅ​ក្នុង​ពិធី​បន់ សុំ​កុំ​ឱ្យ​មាន​ហិង្សា កាល​ពីសប្ដាហ៍មុន យុវជន ចំនួន​ពីរនាក់​ចូល​រួម​យ៉ាង​សកម្ម ដោយ​មិន​ចង់​ឱ្យ​មាន​ហិង្សា។
 
ចំពោះ​បុរស​ម្នាក់​ទៀត​ដែល​ជាអ្នក​បោះពុម្ភវិញ មន្ត្រី​សិទ្ធិ​មនុស្ស​ខាងលើ​យល់​ថា គេ គ្រាន់​ដែល​អ្នក​ទទួល​បោះពុម្ភ ដែល​គេ​គ្មាន​សិទ្ធិ មើល​អំពី​ខ្លឹម​សារ នៃឯកសារ ដែល​ត្រូវបោះពុម្ភឡើយ។ តែ​ទោះជា​យ៉ាង លោក​យល់​ខ្លឹមសារ ក្នុង​ខិតប័ណ្ណ គ្មាន​ន័យ​ត្រង់​ថា ដែល​ថា ជា​ការ​ញុះញ៉ុង​នោះទេ។
 
លោក​ឧ​ត្ត​ម​សេនីយ​ឯក គាត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា មនុ​ស្សទាំង​បួន​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ១៥ សីហា កន្លងទៅនេះ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​លោក​សួន សរីរ​ដ្ឋា ដែល កន្លង​មក ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា បាន​កសាង​ កង​កំលាំង​ប្រដាប់​អាវុធ​ខុសច្បាប់។
 
លោក គាត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់ថា នៅក្នុង​ខ្លឹមសារ​ខិត​បណ្ណ​ជាច្រើន​រយ​សន្លឹក​ ដែលមាន​រូប​ផ្កា​ហើយ​ដែល​ ត្រៀម​នឹង​ចែកចាយ​នោះ មាន​​លក្ខណៈ​ញុះញ​ង់​​ ឲ្យ​មាន​អំពើ​ហិង្សា​ប្រដាប់អាវុធ​ដើម្បី​ ផ្តួលរំលំ​រដ្ឋាភិបាល។ ដោយ​ពិនិត្យ​ទៅលើ​ច្បាប់ព្រហ្មទណ្ឌ​សកម្មភាព​នេះ​ គឺជា​អំពើ​ភេរវកម្ម នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។
 

សូម​បញ្ជាក់​ថា កាល​ពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បាន​ចេញសេចក្ដីថ្លែង​ការណ៍មួយ ដោយ​ចង់​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់​នូវ​យុវជនទាំង​បួន​ខាង​លើ។ ក្នុង​នោះ​គណបក្ស​ប្រឆាំង​បាន​ថ្កោល​ទោសចំពោះអជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​បញ្ជាក់ថា ពួកគេ​គ្រាន់​តែ​យក​ផ្កា និងទឹកសុទ្ធ​ចែក​ជូន​កង​ទ័ព ដែល​ត្រូវ​រដ្ឋាភិបាល​ចល័តចូល​ក្នុង​រាជធានីភ្នំពេញ។ ដោយគណបក្ស​សង្គ្រោះជាតិ​យល់​ថា ជា​ទង្វើ​មួយ ដែល​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ដល់សិទ្ធិ​បុគ្គល និងសិទ្ធិ​សេរីភាព សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "សង្គមស៊ីវិលព្រួយបារម្ភអំពីការ ការចោទយុវជន ៤នាក់ ពីបទញុះញ៉ុង របស់សមត្ថកិច្ច"

  1. បរកែវ- រតនៈគិរី says:

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។

  2. mission impossible says:

    it was the proper way to arrested them, we can’t let this idiot guys destroyed our beloved
    country.,
    ———————–
    khmer governments needs to go after ring leaders, asks USA authorities to extradite them to face justice in cambodia.,

    liked USA, went after terrorism,, around the world
    ————-
    these guys dared to play with fire, then, they deserved to be in jail,,
    no excuses, no mercy, no bailed out

  3. Anonymous says:

    Fuck your Mother ass hole Mission Impossible.

  4. Love Country says:

    Fuck your Mother ass hole Mission Impossible.