ថ្ងៃ ចន្ទ 19 សីហា 2013
ដោយ ស៊ុន មេសា
RFI
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ស្អែកនេះ ដើម្បីដោះស្រាយលើពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំង បានជំទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលមិនសះជានៅគណៈកម្មាធិការជាតិរៀបចំការប្នោត កាលពីសប្តាហ៍មុន។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា ស្ថាប័នកំពូលចុងក្រោយដោះស្រាយបណ្តឹងបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុបចំនួន ៣៣ និងបានដោះស្រាយរួចហើយចំនួន ១៤ ពាក្យបណ្ដឹង។ តាមសេចក្ដីប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងដោះស្រាយពាក្យបណ្ដឹងចំនួន១៩ ដែលក្នុងនោះមានបណ្ដឹងបដិសេធសេចក្ដីសម្រេចរបស់គជប។ នេះបើតាម សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី១៧ សីហានេះ។
លោក គួយ ប៊ុនរឿង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិ rfi ដែរថា គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ បានដាក់បណ្តឹងធំៗពីរ គឺទី១ បណ្តឹងរួមទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងពីការបាត់ឈ្មោះអ្នកបោះឆ្នោតរាប់លាននាក់ និងបណ្តឹងទាក់ទងនឹងការចេញទំរង់លិខិតបញ្ជាក់អត្តសញ្ញាណដល់ អ្នកបោះឆ្នោតមិនត្រឹមត្រូវ រួមទាំងបណ្តឹងទឹកខ្មៅលុបលាងមិនជ្រេះ។ និងទី២ គឺបណ្តឹងស្តីពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត នៅខេត្តចំនួន១៥ទូទាំងប្រទេស។ បណ្តឹងទាំងនេះហើយ ដែលលោក កួយ ប៊ុនរឿន អះអាងថា ជាបច្ច័យដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិចាញ់ឆ្នោតនីតិកាលទី៥នេះ៕

Le conseil constitutionel est le meme merde que le nec ils existent pour emmerder les opposants Et les peuples Khmer ils sont cruels comme Hun sen regarder les certains membres ce sont des conards hypocrites
ប្រជាជនខ្មែរទូទាំងប្រទេសបានឃើញបានដឹងនិងស្គាល់ណាស់ថាគណៈបក្សប្រជាជន
ចាញ់គណៈបក្សសង្រ្គោះជាតិទាំងស្រុង គឺចាញ់ដាច់ឆ្ងាយណាស់។
The people all over the Cambodian country understand well about the CPP lost the election and
completely defeated by CNRP. The Cambodian people all over the country stop believe and
trust on country ruling any more. We need the new country leader! No More Hun Sen!
ប្រជាជនខ្មែរទូទាំងប្រទេសបានឃើញបានដឹងនិងស្គាល់ណាស់ថាគណៈបក្សប្រជាជន
ចាញ់គណៈបក្សសង្រ្គោះជាតិទាំងស្រុង គឺចាញ់ដាច់ឆ្ងាយណាស់។
The people all over the Cambodian country understand well about the CPP lost the election and
completely defeated by CNRP. The Cambodian people all over the country stop believe and
trust on country ruling by CPP any more. We need the new country leader! No More Hun Sen!
តំណោះស្រាយក្រុមនេះគឺធ្វើដូចគ្នានិងគជប ព្រោះសុទ្ឋតែជាសមាជិករបស់cppទាំងអស់
Hun Sen loss this election 100%! NEC and corrupted officials help cover up the widespread fraudulent….NEC pretending doing something during the day, while officials sneak in at night and change…