ក្មេង​ប្រុស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី

ក្មេង​ប្រុស​អាយុ ៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៣ នៅ​ខេត្ត​សៀមរាប។

ដោយ យាង សុជាមេត្តា
2013-08-19
RFA

ក្មេង​ប្រុស​ដែល​ស្លាប់​នោះ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ប៉ុន្តែ​ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​មួយ​ក្នុង​ខេត្ត​សៀមរាប ហើយ​ក៏​បាន​ស្លាប់​នៅ​ទី​នោះ។

គេហទំព័រ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​បង្ហាញ​ថា ក្មេង​ប្រុស​រូប​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​គេ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​បក្សី​ឈឺ​និង​ងាប់។ ក្មេង​ប្រុស​នេះ​ជា​មនុស្ស​ទី​១០​ហើយ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៣ នេះ។

ជា​ទូទៅ ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​អាច​ឆ្លង​ពី​សត្វ​ស្លាប​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះពាល់​លើ​បក្សី​ឈឺ ឬ​ងាប់។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក ការ​ដឹក​ជញ្ជូន​បក្សី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ជា​ពិសេស​តាម​រយៈ​ម៉ូតូ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​និង​មិន​ដាក់​ក្នុង​ទ្រុង​អោយ​បាន​ត្រឹមត្រូវ វា​គឺ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​អោយ​ជំងឺ​នេះ​អាច​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យ៉ាង​ឆាប់​រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles