ដោយ៖ លោក ស៊ុន ណារិន
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013, ម៉ោង 09:39 PM
http://vodhotnews.com
គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធចំពោះការចោទប្រកាន់ទាំងឡាយណា ដែលថាគណបក្សកាន់អំណាច បានឃុបឃិតជាមួយគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីលួចបន្លំសន្លឹកឆ្នោត។
សេចក្តីថ្លែងការណ៍របស់គណបក្ស ចេញផ្សាយនៅថ្ងៃទី១៩ខែសីហានេះ ឲ្យដឹងថា នេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានចេតនា ធ្វើឲ្យមានការភ័ន្តច្រឡំក្នុសាធារណៈមតិ។
សេចក្តីថ្លែងការណ៍បន្តថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរ ចំពោះការជួបពិភាក្សារវាងគណបក្សប្រជានកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានានា ដោយសន្តិវិធី។
កន្លងទៅ គជប រងការរិះគន់ថា ស្ថិតនៅក្រោមគំនាបរបស់គណបក្សប្រជាជនកម្ពុជា។ ក្រោយពីការបោះឆ្នោត គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួនឈ្នះការបោះឆ្នោត ហើយបញ្ហាដំបូងដែលត្រូវដោះស្រាយ គឺបញ្ហាយុត្តិធម៌ជូនម្ចាស់ឆ្នោត មិនមែនការពិភាក្សាបង្កើតរដ្ឋាភិបាលនោះទេ។គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត តែការបង្កើតនេះ ហាក់ដូចជាជាប់ គាំងជាបន្តបន្ទាប់៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

អើបើពួកលោកមិនបានឃប់ឃិតទេ យកអាជ្ញាកណ្តាលអព្យាក្រិតមក មេ៉ចបានខ្លាចម្លេះពួកអាបំផ្លាញជាតិ
I think that if cpp not relate with kcb commitee why the cpp not allow un mix with other part to investigate all together .why afrait ? don`t be afrait ! ok. ok. ok
ដល់ពេលលេងល្បែងមិនមើលមុខគ្នា តែលួចចោលកន្ទុយភ្នែកដាក់គ្នា។
ចង់ចំណងទាក់ទងយ៉ាងម៉េចទេ? នៅក្នុងការិយាល័យបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត
របស់គណបក្សប្រជាជន ពិតជាស្គាល់ហើយស្និទ្ធនឹងប្រធាន អនុប្រធាន ជំនួយការទី១ និងទី២ណាស់! ពេលញាំបាយក៍ចឹងដែរ! ឯកោតែបក្សប្រឆាំងរេខំមើលការពារសន្លឹកឆ្នោតណាស់! នេះហើយចំណងទាក់ទងរវាងមន្រ្តីគជបថ្នាក់ក្រោម នោងអ្នកសង្កេតការណ៍បក្សលោកសែន!
ចុះទំរាំតែអាលើនោះ! អាក្រោមវាហ៊ានតិចៗ អាលើបានខ្លាំងតែម្តង!