រដ្ឋមន្ត្រី​ការ​បរទេស​ចិន​មក​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ថ្ងៃ​ស្អែក

Monday, 19 August 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

IMG_9016

ពិធី​ចុះ​ហត្ថលេខា​រវាង លោកស្រី Bu Jianguo ឯក​អគ្គរដ្ឋ​ទូត​ចិន ប្រចាំ​នៅ​កម្ពុជា និង​លោក គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ តប​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការ​ទូត​កម្ពុជា​លោក ហោ ណាំហុង លោក វ៉ាង យី រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២០-២១ ខែ​សីហា ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ។

ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​នេះ គឺស្រប​ពេល ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ចិន និង​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន​ ២០១៣ ហើយ​លោក វ៉ាង យី ក៏​នឹង​ចូល​ជួប​សម្តែង ការ​គួរសម​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ទាំង​ពិភាក្សា​ការងារ​មួយ​ចំនួន ជាមួយ​លោក ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង​ផង​ដែរ។

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា ប្រគល់​ម៉ាស៊ីន​ស្កេន​កុងតឺន័រ ៤​គ្រឿង ដល់​មក​កម្ពុជា គិត​ជា​ទឹក​ប្រាក់​សរុប​ចំនួន ៨៤ ៥០០ ០០០ យ័ន​ចិន (ជិត​១៤ លានដុល្លារ) ដែល​ជា​ផ្នែក​មួយ នៃ​ហិរញ្ញប្បទាន​ឥត​សំណង ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​បច្ចេក​ទេស រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ចិន។

ពិធី​ចុះ​ហត្ថលេខា​ផ្តល់​ម៉ាស៊ីន​ស្កេន​កុងតឺន័រ​នេះ គឺជា​លើក​ទី៣​ហើយ រាប់​ទាំង​លើក​នេះ ដែល​រដ្ឋាភិបាល​ចិន បាន​ផ្តល់​ម៉ាស៊ីន​ស្កែន ប្រភេទ​ដូចគ្នា​នេះ ដោយ​លើក​ទី១​កម្ពុជា បាន​ទទួល​ម៉ាស៊ីន ១ គ្រឿងនិង​លើកទី២ បានទទួលម៉ាស៊ីនស្កែនប្រភេទ នេះដែរ ចំនួន ១៧ គ្រឿង ហើយនិង ២ សប្តាហ៍​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​កាំភ្លើង​ដៃ​ចំនួន ១ ពាន់ និង​គ្រាប់​ចំនួន ៥ ម៉ឺន​ដល់​កង​នគរបាល​កម្ពុជា​។

 

What Next?

Recent Articles

3 Responses to "រដ្ឋមន្ត្រី​ការ​បរទេស​ចិន​មក​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ថ្ងៃ​ស្អែក"

  1. Mao says:

    ប្រហែលជាមកអោយគ្រាប់បែកថែមទៀត ព្រោះកាំភ្លើងបានអោយហើយ

  2. Strey Khmer says:

    They may come to see which Land with Rainforests and mineral in the Cambodia, they need to take over by Hun Sen signs agreement for 99 years, while loaning too much money from them to create the military for protect dictator Hun Sen.

  3. សន្តិភាព says:

    កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ

    បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!

    មិនអាចធ្វើបុណ្យលាងបាបបានទេ។

    សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!

    អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន​ និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង

    ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង

    មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត

    ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ

    សម្បត្ត ប្រពន្ធកូនបានឡើយ។

    ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន

    ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ

    នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង

    និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។

    ===================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!

    ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!