មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ​ការ​កាត់​ត​ខ្សែ​អាត់​សំឡេង

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប នៅ​ថ្ងៃ​ទី​២០ ខែ​សីហា បាន​អរគុណ​ចំពោះ​វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សាយ​ព័ត៌មាន​បកស្រាយ​ពី​ការ​កាត់​ត​ខ្សែ​អាត់​សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចែកចាយ​តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក ដែល​គេ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន​ សារភាព​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នោះ។

ដោយ ខែ សុណង
2013-08-20
RFA

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។ RFA/Morm Moniroth

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។ RFA/Morm Moniroth

លោក ជាម យៀប បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៣ ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៣ វិទ្យុ​អាស៊ីសេរី​បាន​ចាក់​ផ្សាយ​បន្ត​នូវ​ខ្សែ​អាត់​សំឡេង​ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​ដោយ​កាត់​ត​សំឡេង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត មាន​គោលបំណង​បំភាន់​សាធារណៈ​មតិ បង្ក​អស្ថិរភាព​សង្គម ប៉ុនប៉ង​បំផ្លាញ​លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ បន្ទាប់​ពី​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​ប្រកាស​ដោយ គ.ជ.ប បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ឈ្នះ​ឆ្នោត។

វិទ្យុ​អាស៊ីសេរី​មិន​បាន​ចាក់​ខ្សែ​អាត់​កាត់​ត​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ដូច​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា វីដេអូ​ខ្សែ​អាត់​សំឡេង​នេះ ជា​ខ្សែ​អាត់​សំឡេង​ដែល​កាត់​ចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​មុន​បោះឆ្នោត វិទ្យុ​អាស៊ីសេរី​ ក៏​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កម្មវិធី​ពេល​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ដោយ​បញ្ជាក់​ច្បាស់​ថា នោះ​ជា​ខ្សែ​អាត់​សំឡេង​កាត់​ត​ មិន​មែន​ជា​រឿង​បែក​ធ្លាយ​ការណ៍សម្ងាត់​អ្វី​ទេ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា លោក​អរគុណ​ដល់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សាយ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​សាធារណជន​បាន​ជ្រាប​ពី​ក្រុម​មនុស្ស​ដែល​ចង់​បំភាន់​ដោយ​កាត់​ត​សំឡេង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។

សូម​រង់ចាំ​ស្ដាប់​និង​អាន​ព័ត៌មាន​បន្ថែម…

ចុច​អាន​សេចក្ដី​​​ថ្លែងការណ៍​​ទាំង​ស្រុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

8 Responses to "មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ​ការ​កាត់​ត​ខ្សែ​អាត់​សំឡេង"

  1. ក្រែងពីមុនថាអាសុីសេរីលំអៀងមកបក្សប្រឆាំង ចុះអីឡូវម៉េចមេ៉ចមិនចោតថាលំអៀងទៀតទៅ ខ្ញុំគិតថាអាសុីសេរីវាសុក្រិតជាងវិទ្យុនិងទូរទស្សន៍ក្នុងស្រុកឆ្ងាយណាស់ព្រោះគេយកព៏តមានទាំងសងខាងមកបកស្រាយ តែទេីសអស់លោកមន្រ្តីធំcppទេដែលកាលណាគេcallចូលមិនលើក ឬគំរោះគំរើុយដាក់គេដោយអាងទូរទស្សន៍និង វិទ្យុក្នុងស្រុកភាគច្រើនជារបស់ខ្លួនអែងនោះ។

  2. Kon Khmer says:

    អាស៊ីសេរី មិនមែន បាយ័ន និងអប្សរាទេ អាស្វាជាម យៀប

  3. សន្តិភាព says:

    សម្តីសជាតិ​ មាយាទសពូជ។ សម្តីខាងលើបញ្ជាក់ថាត្រកូលថោក ជាតិថោក​មិនមែនជាជាតិខ្មែរទេ

    ជាត្រកូលនាយទុន ត្រកូលជិៈជាន់ប្រជាពលរដ្ឋ ត្រកូលបោកប្រាស់ ចេញពីសាលាថោក

    ចេញពីក្រសួងអប់រំថោក ។ បើថោកតែខ្លួនបានហើយកុំឲ្យប៉ះពាល់ដល់ប្រទេសយើង

    ដល់ជាតិយើង។ កុំអាងអីអាងអំណាចគំរាមនិងបិទសិទ្ធិរបស់គេទាំងថោកទាបខ្លាំងពេក!

    ព្រោះតែយើងស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់សិទ្ធិសេរីភាព ស្រឡាញ់យុត្តិធម៌ ទើប

    យើងធ្វើប៉ាតុកម្ម។ ព្រោះតែយើងឆ្លងកាត់ យើងដឹងយើងឮ យើងឃើញពីភាពអយុត្តិធម៌ច្បាស់រាប់

    រដូវកាលមកហើយៗពេលនេះទៀតនៅទូទាំងប្រទេសនិងសាកលលោកគេបានដឹងនិងឃើញពី

    ទង្វើព្រៃផ្សៃបំភ្លៃការពិត លួចនិងបន្លំលទ្ធផលសមិទ្ធផលរបស់ប្រជាជនទូទាំងប្រទេសទើបគេ

    ងើបឡើងធ្វើប៉ាតុកម្មទាមទាសិទ្ធិនិងយុត្តិធម៌។

    ==================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!

  4. Anonymous says:

    Chhiem is the most corruption man in National assembly you know? he destroyed Cambodia.
    Please consider him as evil for Cambodia.
    People condamned as the most bad man and should not live on this earth.

  5. Anonymous says:

    HS want to kill you a Chhiem?

  6. Anonymous says:

    He is not know what is wrong or what is right.
    Really crazy, noe one listen to you.

  7. Chourn says:

    ល្គឹកណាមិនទាន់មានភ័ស្តុតាងច្បាស់លាស់នោះកុំអាលនិយាយថាតើការកាត់តខ្សែរអាត់នោះគឺជា ល្បិកនៃការរៀបរៀងឡើងដោយបក្សប្រឆាំងឬបក្សប្រជាជនខ្លួនឯងនៅក្នុងហេ្វសប៊ុកព្រោះហ្វេសប៊ុក មានមនុស្សចំរុះទាំងពីបក្សប្រឆាំងនិងខាងបក្សប្រជាជន។

  8. បញ្ជូនទាហានយួន!!!!!! បញ្ជួនទាហានយួន!!!! ចូលមកទៀតហើយ ។

    ១៩៨៩ !!!! ១៩៩៣!!!!! ១៩៩៧ !!! ១៩៩៨!!!!! ២០១៣ !!!!អែណា អាឆៃ អែណាអាអៀងមូលី

    អែណាអាអ៊ី ឈាន ពួកអាអស់ហ្អែងកំសាកអស់ហើយមែនទេ។