ចៅក្រមសម្រេច​ដោះ​លែង​យុវជន ៤ នាក់ ដែល​ជាប់​ចោទ​ក្នុង​រឿង​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ

ថ្ងៃ អង្គារ 20 សីហា 2013
ដោយ លី ម៉េងហួរ
RFI

ទីបំផុត​ទៅ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ចៅក្រម សេង នាង បានចេញ​ដីកា នៅ​ព្រឹក​ថ្ងៃទី២០សីហា សម្រេច​ដោះលែង​យុវជន ៤ នាក់ ឲ្យ​ស្ថិត​នៅក្រៅ​មន្ទីរឃុំឃាំង។ ប៉ុន្តែ​យុវជន​ទាំងនោះ ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ។ ពោលគឺ​តុលាការ នៅ​រក្សា​បទចោទប្រកាន់​លើ​យុវជន​ទាំង ៤ នាក់​នោះ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ យុវជន​ទាំង ៤ នាក់ ដែលមាន ២ នាក់​ជានា​រី ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី១៥សីហា ក្រោយពី​ពួកគេ​មាន​គម្រោង​ជូន​ផ្កា ភ្ជាប់​នឹង​សារ ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅក្រោយ​ការបោះឆ្នោត កុំ​ឲ្យ​ពួកគេ ប្រើ​អំពើហិង្សា បង្ក្រាប​អ្នក​តវ៉ា បើសិន​ជាមាន​បាតុកម្ម​កើតឡើង។

យុវជនដែលតុលាការសំរេចដោះលែង (RFI-ចាន់ណា)

សេចក្ដីរាយការណ៍ដោយ លី ម៉េងហួរ

(02:20)

 
ជាការ​សម្រេច ក្រោយពី​មេធាវី និង​ក្រុមគ្រួសារ​របស់​យុវជន​ទាំង ៤ នាក់ បានដាក់​ពាក្យសុំ​ធានា​យុវជន ដែល​ជាប់ចោទ​រឿង​ចែក​ខិត្តប័ណ្ណ ញុះញង់ ឲ្យ​នៅក្រៅ​ឃុំ កាលពី​រសៀល​ថ្ងៃទី១៩សីហា​ម្សិលមិញ។ យុវជន​ទាំង ៤ នាក់ ដែលមាន ២ នាក់​ជានា​រី ជាប់ចោទ ក្នុង​រឿង​ចែក​ខិត្តប័ណ្ណ ញុះញង់ ឲ្យ​មាន​បទឧក្រិដ្ឋ តាមរយៈ​គម្រោង​ជូន​ផ្កា ភ្ជាប់​នឹង​សារ ទៅកាន់​កងកម្លាំងប្រដាប់អាវុធ។
 
រហូតដល់​ព្រឹក​ថ្ងៃទី២០សីហា​នេះ ចៅក្រម បានសម្រេច​តាម​សំណើ​របស់​មេធាវី និង​ក្រុមគ្រួសារ ឲ្យ​យុវជន​ទាំង ៤ នាក់ បាន​រួច​ចេញពី​ពន្ធនាគារ តែ​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពោលគឺ​បទចោទប្រកាន់​លើ​យុវជន​ទាំងនោះ មិនត្រូវ​បាន​តុលាការ​លុបចោល​ទេ។
 
លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​ស្វាគមន៍​ការសម្រេច​ដោះលែង​យុវជន​ទាំង៤នាក់។ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស បាន​អំពាវនាវ​ដល់​តុលាការ ឲ្យ​លើកលែង​ការចោទប្រកាន់​ទាំងស្រុង ត្បិត​អី​យុវជន​ទាំង ៤ នាក់ មិនបាន​ប្រព្រឹត្ត​កំហុសឆ្គង ដូច​ការចោទប្រកាន់​ឡើយ។
 
សូម​រម្លឹកថា យុវជន ៤ នាក់ ក្នុងនោះ មាន​យុវជន ទួត ចន្ទ​បញ្ញា និង​យុវតី សុខ ដា​លិ​ស  ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី១៥សីហា ឆ្នាំ២០១៣ ក្នុងពេល​ពួកគេ ទៅយក​ផ្កា នៅ​ហាង​ម្តុំ​ផ្សារ​ថ្មី។ ចំណែក២នាក់​ទៀត ជា​ម្ចាស់​ហាង​ហ្វូ​តូ​កូ​ពី យីហោ ម៉េង​កៅ គឺ​យុវតី លឹម លី​ផេង និង​យុវជន ហ៊ី​វ បូ​រិ​ន បុគ្គលិក​ក្រុមហ៊ុន អា​តូ​មិ​ក។ ហ៊ី​វ បូ​រិ​ន ទទួល​កា​ម៉​ង់​តាម​អន​ឡាញ ដើម្បី​ឲ្យ​បោះពុម្ព និង​ទិញ​ផ្កា ១០០០ ទង ចែក​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដាក់ពង្រាយ តាមផ្លូវ ក្រោយ​ការបោះឆ្នោត ក្នុង​បំណង​កុំ​ឲ្យ​កងកម្លាំង​ទាំងនោះ ប្រើប្រាស់​ហិង្សា​លើ​អ្នក​តវ៉ា បើសិន​ជាមាន​បាតុកម្ម​កើតឡើង។
 
ក៏ប៉ុន្តែ​ប៉ូលិស បាន​លើកឡើងថា យុវជន​ទាំង ៤ នាក់​នោះ ត្រូវ​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់ រឿង​ផលិត និង​ចែកចាយ​ខិតប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែលមាន​ខ្លឹមសារ​ញុះញង់ ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។
 
កាលពី​ថ្ងៃទី១៧សីហា តុលាការ​បាន​ចោទប្រកាន់ និង​បញ្ជូន យុវជន​ទាំង ៤ នាក់ ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាមច្បាប់​ព្រហ្មទណ្ឌ មាត្រា ៤៩៤ និង​មាត្រា ៤៩។ ជា​បទចោទប្រកាន់ ដែល​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល ទៅ ៤ លាន​រៀល៕ 

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

13 Responses to "ចៅក្រមសម្រេច​ដោះ​លែង​យុវជន ៤ នាក់ ដែល​ជាប់​ចោទ​ក្នុង​រឿង​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ"

  1. ស្រុក​ខ្ញុំ​បាទ says:

    ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​មិន​ហ៊ាន​កាត់​ទោស​អ្នក​ទាំង ៤ នា​ពេល​នេះ​ទេ។ បើ​ហ៊ាន​ធ្វើ​ពិត​មែន នោះ​អាច​នឹង​ផ្ទុះ​មហាបាតុកម្ម​មិន​ខាន​ឡើយ!!!


  2. មហាបាតុកម្ម​អាមច៍ក្ត

  3. សំឡាញ់! says:

    ខ្ញុំសូមបួងសួងឲ្យ យុវជនទាំង ៤នាក់ចាកផុតពីការចោទប្រកាន់នេះទៅចុះ ។ ហើយខ្ញុំមិនចង់ឃើញ
    ស្រមោលរឿងលោក សុខ សំអឿន និង បូន សំណាង មកតាមលងយុវជនទាំង ៤នាក់ថែមទៀតដែរ ។
    សូមព្រះជួយដល់ពួកគេផង!!!

  4. Kon Khmer says:

    ពួកអាឆ្កែ ចាប់ ដោះលែង ចាប់ ដោះលែង មើលតែលែងចាប ពួកអាថោក រដ្ឋាភិបាលឆ្កែម៉ែវាអី គ្មានដឹងក្បាលកន្ទុយ គ្មានចេះច្បាប់ យកច្បាប់មកលេងសើច ពួកអាបណ្ឌឹតអត់សាលាគឺវាថោក អញ្ចឹង ។

  5. សន្តិភាព says:

    សម្តីសជាតិ​ មាយាទសពូជ។ សម្តីខាងលើបញ្ជាក់ថាត្រកូលថោក ជាតិថោក​មិនមែនជាជាតិខ្មែរទេ

    ជាត្រកូលនាយទុន ត្រកូលជិៈជាន់ប្រជាពលរដ្ឋ ត្រកូលបោកប្រាស់ ចេញពីសាលាថោក

    ចេញពីក្រសួងអប់រំថោក ។ បើថោកតែខ្លួនបានហើយកុំឲ្យប៉ះពាល់ដល់ប្រទេសយើង

    ដល់ជាតិយើង។ កុំអាងអីអាងអំណាចគំរាមនិងបិទសិទ្ធិរបស់គេទាំងថោកទាបខ្លាំងពេក!

    ព្រោះតែយើងស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់សិទ្ធិសេរីភាព ស្រឡាញ់យុត្តិធម៌ ទើប

    យើងធ្វើប៉ាតុកម្ម។ ព្រោះតែយើងឆ្លងកាត់ យើងដឹងយើងឮ យើងឃើញពីភាពអយុត្តិធម៌ច្បាស់រាប់

    រដូវកាលមកហើយៗពេលនេះទៀតនៅទូទាំងប្រទេសនិងសាកលលោកគេបានដឹងនិងឃើញពី

    ទង្វើព្រៃផ្សៃបំភ្លៃការពិត លួចនិងបន្លំលទ្ធផលសមិទ្ធផលរបស់ប្រជាជនទូទាំងប្រទេសទើបគេ

    ងើបឡើងធ្វើប៉ាតុកម្មទាមទាសិទ្ធិនិងយុត្តិធម៌។

    ==================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!

  6. សន្តិភាព says:

    ខាងលើនេះគឺយើងសម្តៅដល់ មនុស្សម្នាក់​ ដែលដាក់ថា អាងអីអាប៉ាតុកកម្ម ! ព្រោះវាមិនសមជា

    មនុស្សចេញពីសាលារៀនដែលមានប្រពន័អំរំល្អ។

  7. Strey Khmer says:

    In US, if the police arrest someone without reasonable, they will take the law sue that police
    to court. For ex, years ago, the police officer had pull over the driver to the side road in Connecticut, US, with no reason. Then the driver took a law sue that police to court, and the judge found that police was guilty then he had ordered to fired (finishing in duty) that police officer.
    However, government in the Cambodia has allowed its authority to arrest anybody without
    reasonable, and there is no law to protect the innocent people.

  8. បើប្អូនមិនបានធ្វើទេ នេះមិនអីទេ បើប្អូនបានធ្វើមែននេះមិនល្អទេ ប្អូនមានស្មារតីស្នេហាជាតិ នេះំិតជាល្អណាស់សំរាប់ពលរដ្ឋគ្រប់រូប តែបើប្អូន មានចេតនាញុះញង់អោយមានសង្រាមនេះ
    ប្អូនទាំង៤នាក់ទទួលបាបពី ប្រជាពលរដ្ឋខ្មែរធំធេងណាស់។

  9. អាងអីអាបាតុកកម្ម
    says:
    August 20, 2013 at 3:43 pm ​
    មហាបាតុកម្ម​អាមច៍ក្ត
    …………………………………………………………………………………………………………………………….

    អាអួន ! អែងកុំស្មានថាគេមិនមាត់មិនករ ស្មានថាគេខ្លាចអី ។

    អាអូនខាងលើបងបានដាក់ចិត្តដាក់កាយហើយថាបងលែងចង់ច្បាំងទៀតហើយ

    អាអូនក៏ជាខ្មែរបងក៏ជាខ្មែរ ។ អាអូនសូមអញ្ជើញចុះទៅមើលកំលាំងពួកនោះអោយច្បាស់សិនទៅចុះទើបអាអូនអែងប្រហែលជាញា

    ក់សាច់ហើយជាពិសេសកម្លាំង ង៧០ របស់អាហ៊ីង ប៊ុនហៀងក្នុងទួលក្រសាំងមើល។ បើអាអូនជាខ្មែរ

    អូនអាអូនអែងនឹងដឹងហើយថា……………………….

    បញ្ជូនទាហានយួន!!!!!! បញ្ជួនទាហានយួន!!!! ចូលមកទៀតហើយ ។

    ១៩៨៩ !!!! ១៩៩៣!!!!! ១៩៩៧ !!! ១៩៩៨!!!!! ២០១៣ !!!!អែណា អាឆៃ អែណាអាអៀងមូលី

    អែណាអាអ៊ី ឈាន ពួកអាអស់ហ្អែងកំសាកអស់ហើយមែនទេ។

  10. Anonymous says:

    Yes CPP top leaders, three men of CPP are uneducated. They can do everything but it comes to end.

  11. ប្រជាពលរដ្ឋភ្នំពេញ says:

    បើកងទ័ពខ្លាំងមិនទន់ជ្រាយតាការញុះញុងជនណាមួយទេ។ កុំរអាខ្នង ក្អែកហើរ រំលង ភ័យខ្លាច​​!!!

    ប្រជាពលរដ្ឋ សូមឲ្យរដ្ឋាភិបាលកុំវិធីលាបពណ៌ ចោទប្រកាន់ ដូចសម័យប៉ុល​​ ពត ។

    អ្នកណាតេវាសុទ្ទតែខ្មាំង​!!!

  12. ។។ says:

    អ្នកលេង
    អាអូន……………មែនទេ។
    និយាយត្រូវមានភ័ស្ដុតាងផង។ដល់ពេលគេចាប់ញាត់ទ្រុង
    តាំងស្រែកថាជារឿងនយោបាយ។
    អញអត់យល់សោះ លែងចង់ច្បាំងនឹងខ្មែរតែលេខ១អាខាងលាបពណ៌។សំដីដូចឈ្មោះគ្មានខុសសោះ។

  13. siwatha says:

    For what I have heard these yuths just given flowers/waters to the soldiers and express their feeling…not to harm peaceful protests thats all…We can’t have any freedom of expression or freedom of speech in cambodia? This election suppose to be fair and free election…wright?